Category: ព័ត៌មានអន្តរជាតិ

  • ថៃបារម្ភពីតម្លៃប្រេងឡើងថ្លៃ ខណៈដែលអាមេ៉រិក-អ៊ីរ៉ង់កាន់តែតានតឹង

    ថៃបារម្ភពីតម្លៃប្រេងឡើងថ្លៃ ខណៈដែលអាមេ៉រិក-អ៊ីរ៉ង់កាន់តែតានតឹង

    ថៃ៖ រាជរដ្ឋាភិបាលថៃកំពុងជំរុញការស្វែងរកដំណោះស្រាយលើបញ្ហាជះឥទ្ធិពលពីជម្លោះអាមេ៉រិក-អ៊ីរ៉ង់ ជាពិសេស តម្លៃប្រេងដែលឡើងថ្លៃ ប្រសិនបើភាពតានតឹងកាន់តែខ្លាំងឡើង ឈានចូលដល់សង្គ្រាមមែននោះ។ ជាការបារម្ភក្រោយពេលអាមេ៉រិកបានធ្វើឃាតមេដឹកនាំយោធាកំពូលរបស់អ៊ីរ៉ង់ Qassem Soleimani កាលពីថ្ងៃសុក្រ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ នៅថ្ងៃទី៦ មករា ២០២០នេះ។ រដ្ឋមន្ត្រីក្រសួងថាមពលប្រទេសថៃ លោក Sontirat Sontijirawong បាននិយាយកាលពីថ្ងៃម្សិលមិញថា បណ្តាទីភ្នាក់ងាររដ្ឋកំពុងពិនិត្យយ៉ាងដិតដល់ស្ថានភាព ដោយសារតែការផ្ទុះភាពតានតឹងនេះនឹងមានការជះឥទ្ធិពលផ្ទាល់លើតម្លៃប្រេង។ ថ្ងៃចន្ទនេះ លោករដ្ឋមន្ត្រីនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ពិភាក្សាអំពីបញ្ហានេះ ហើយលោកសន្យាថា នឹងផ្តល់ដំណឹងជូនសាធារណៈជនពីស្ថានការណ៍ចុងក្រោយនៃបញ្ហារវាងអាមេ៉រិកនិងអ៊ីរ៉ង់នេះ។ គួររម្លឹកថា លោក Soleimani វ័យ៦២ឆ្នាំ បានស្លាប់ក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើករបស់អាមេ៉រិក កាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្បែរនឹងចំណតអាកាសយានដ្ឋានអន្តរជាតិបាដាត នៅប្រទេសអ៊ីរ៉ាក់ បង្កជាក្តីរន្ធត់ខ្លាំងចំពោះប្រទេសអ៊ីរ៉ង់។ ការវាយប្រហារនេះត្រូវបានបញ្ជាដោយប្រធានាធិបតីអាមេ៉រិក ដូណាល់ ត្រាំ ដែលធ្លាប់បាននិយាយថា លោកមានផែនការវាយប្រហារលើមន្ត្រីទូតអាមេរិក និង ទាហានអាមេ៉រិកប្រមាណ៥២០០នាក់ នៅក្នុងក្រុងបាដាត៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាមេ៉រិកគំរាមវាយប្រហារលើទីតាំង៥២កន្លែងរបស់អ៊ីរ៉ង់ ប្រសិនបើមានការសងសឹកវិញ

    ប្រធានាធិបតីសហរដ្ឋអាមេ៉រិកគំរាមវាយប្រហារលើទីតាំង៥២កន្លែងរបស់អ៊ីរ៉ង់ ប្រសិនបើមានការសងសឹកវិញ

    សហរដ្ឋអាមេ៉រិក៖ យោធាអាមេ៉រិកបានកំណត់គោលដៅលើទីតាំងចំនួន៥២កន្លែងរបស់អ៊ីរ៉ង់ ដែលនឹងត្រូវរងការវាយប្រហារ ប្រសិនបើទីក្រុងតេហេរ៉ង់ហ៊ានធ្វើសកម្មភាពសងសឹកមកលើពលរដ្ឋ កងទ័ព ឬក៏មូលដ្ឋានរបស់សហរដ្ឋអាមេ៉រិក នេះបើតាមការព្រមានរបស់ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ ។ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីអាមេ៉រិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា អ៊ីរ៉ងពិតជាហ៊ានខ្លាំងណាស់ តាមរយៈការចង់វាយប្រហារសងសឹកមកលើអាមេ៉រិក ដើម្បីឆ្លើយតបចំពោះការធ្វើឃាតលោក ហ្គាហ្ស៊ីម សូឡេម៉ានី ប៉ុន្តែយោធាអាមេ៉រិកបានកំណត់គោលដៅរួចស្រេចលើទីតាំងសំខាន់ៗរបស់អ៊ីរ៉ង់ចំនួន៥២កន្លែង ដែលអាចនឹងត្រូវរងការវាយប្រហារយ៉ាងចាស់ដៃភ្លាមៗ ប្រសិនបើអ៊ីរ៉ង់ហ៊ានប៉ះពលរដ្ឋ កងទ័ព ឬមូលដ្ឋានរបស់អាមេ៉រិក ។ សារព្រមានរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងក្រោយមេដឹកនាំកំពូលៗរបស់អ៊ីរ៉ង់ព្រមានថា សហរដ្ឋអាមេ៉រិកនឹងត្រូវតបស្នងតម្លៃមកវិញ សម្រាប់ទង្វើដ៏អាក្រក់នោះ ខណៈមេទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ម្នាក់ក៏បានព្រមានដែរថា ទីតាំងឈរជើងទាំង៣៥របស់អាមេ៉រិកនៅមជ្ឈិមបូព៌ា នឹងមិនអាចគេចផុតពីមីស៊ីលរបស់អ៊ីរ៉ង់ជាដាច់ខាត ៕ធ.ដ

  • សាកសពមេទ័ពកំពូលអ៊ីរ៉ង់ដែលត្រូវសហរដ្ឋអាមេ៉រិកសម្លាប់នៅអ៊ីរ៉ាក់ ដឹកទៅដល់ប្រទេសកំណើតវិញហើយ

    សាកសពមេទ័ពកំពូលអ៊ីរ៉ង់ដែលត្រូវសហរដ្ឋអាមេ៉រិកសម្លាប់នៅអ៊ីរ៉ាក់ ដឹកទៅដល់ប្រទេសកំណើតវិញហើយ

    អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា សាកសពមេទ័ពកំពូលមួយរូបរបស់អ៊ីរ៉ង់លោក ហ្គាហ្ស៊ីម សូឡៃម៉ានី ត្រូវបានដឹកមកកាន់ទីក្រុង អាវ៉ាស់ នៅភាគនិរតីអ៊ីរ៉ង់ហើយ បន្ទាប់ពីលោកត្រូវយោធាអាមេ៉រិកសម្លាប់ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសនៅប្រទេសអ៊ីរ៉ាក់ ។ សពរបស់លោក សូឡៃម៉ានី ត្រូវបានបញ្ជូនទៅកាន់ខេត្ត Khuzestan ក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ ហើយនៅថ្ងៃអាទិត្យ ត្រូវបានបញ្ជូនបន្តទៅកាន់ទីក្រុង Mashhad ដែលជាទីក្រុងស័ក្ដិសិទ្ធិរបស់អ៊ីរ៉ង់ មុននឹងបញ្ជូនទៅកាន់ទីក្រុងតេហេរ៉ង់ ។ គេគ្រោងនឹងបញ្ចុះសពរបស់លោក សូឡៃម៉ានី នៅថ្ងៃអង្គារសប្តាហ៍នេះ នៅស្រុកកំណើតរបស់លោកក្នុងខេត្ត Kerman ។ សូមរំលឹកថា លោក ហ្គាហ្ស៊ីម សូឡៃម៉ានី ដែលជាប្រមុខអង្គភាពពិសេសនៃកងកម្លាំងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់បានបាត់បង់ជីវិតកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ ក្នុងការវាយប្រហារដោយយន្តហោះដ្រូនរបស់យោធាអាមេ៉រិក ទៅលើក្បួនរថយន្តលោក នៅក្បែរអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។ នៅក្នុងហេតុការណ៍វាយប្រហារតាមផ្លូវអាកាសរបស់យោធាអាមេ៉រិកខាងលើនេះ ក៏មានមនុស្សមួយចំនួនទៀតដែលបានបាត់បង់ជីវិត ក្នុងនោះរួមមានទាំងលោក អាប៊ូ ម៉ាឌី អាល់ ម៊ូហែនឌីស ដែលជាមេដឹកនាំកងជីវពលអ៊ីរ៉ាក់ម្នាក់ផងដែរ ៕ធ.ដ

  • មនុស្សរាប់ម៉ឺននាក់ដើរដង្ហែក្បួននៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ាក់ ដើម្បីកាន់ទុក្ខមរណភាពរបស់មេដឹកនាំយោធាអ៊ីរ៉ង់ និងអ៊ីរ៉ាក់

    មនុស្សរាប់ម៉ឺននាក់ដើរដង្ហែក្បួននៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ាក់ ដើម្បីកាន់ទុក្ខមរណភាពរបស់មេដឹកនាំយោធាអ៊ីរ៉ង់ និងអ៊ីរ៉ាក់

    អ៊ីរ៉ាក់៖ មនុស្សរាប់ម៉ឺននាក់បាននាំគ្នាដើរដង្ហែតាមដងផ្លូវនានានៅក្នុងទីក្រុង បាកដាដ ដើម្បីកាន់ទុក្ខមរណភាពរបស់មេដឹកនាំយោធាអ៊ីរ៉ង់ និង អ៊ីរ៉ាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេ៉រិក ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Adel Abdul Mahdi ក៏បានចូលរួមជាមួយនឹងក្រុមអ្នកកាន់ទុក្ខ ដោយដើរដង្ហែក្បួននៅក្នុងពិធីបុណ្យសព ហើយពួកគេនាំគ្នាស្រែកថា «ស្លាប់ទៅសហរដ្ឋអាមេ៉រិក» និង «សហរដ្ឋអាមេ៉រិកគឺជាបិសាច» ។ ក្នុងចំណោមអ្នកកាន់ទុក្ខទាំងនោះ បុរសជាច្រើននាំគ្នាស្លៀកសម្លៀកបំពាក់ទាហានពណ៌ខ្មៅ ដែលស្មោះស្ម័គ្រនឹងលោកឧត្តមសេនីយ៍ ហ្គាហ្ស៊ីម សូឡៃម៉ានី ៕ធ.ដ

  • អូស្រា្តលីរងគ្រោះកាន់តែធ្ងន់ធ្ងរ ខណៈភ្លើងឆេះព្រៃកើនដល់ជាង១៥០កន្លែង កំពុងឆាបឆេះនៅតំបន់ភាគខាងកើតប្រទេស

    អូស្រា្តលីរងគ្រោះកាន់តែធ្ងន់ធ្ងរ ខណៈភ្លើងឆេះព្រៃកើនដល់ជាង១៥០កន្លែង កំពុងឆាបឆេះនៅតំបន់ភាគខាងកើតប្រទេស

    អូស្រ្តាលី៖ គិតត្រឹមព្រឹកថ្ងៃអាទិត្យម្សិលមិញ ភ្លើងឆេះព្រៃច្រើនជាង១៥០កន្លែងកំពុងតែឆាបឆេះនៅតាមរដ្ឋក្នុងតំបន់ភាគខាងកើតប្រទេស នេះបើតាមអាជ្ញាធរអូស្រ្តាលី ។ ក្នុងចំណោមភ្លើងឆេះព្រៃទាំង១៥០កន្លែង ដែលកំពុងគំរាមកំហែងរដ្ឋ New South Wales និងរដ្ឋ Victoria របស់ប្រទេសអូស្រ្តាលី មាន១៤កន្លែងនៅរដ្ឋ New South Wales ត្រូវបានប្រកាសអាសន្នថា មានកម្រិតគ្រោះថ្នាក់ខ្លាំង រីឯនៅរដ្ឋ Victoria មាន១៤កន្លែង ។ ហើយរហូតមកទល់នឹងពេលនេះ ភ្លើងឆេះព្រៃបានឆក់យកអាយុជីវិតមនុស្ស២៣នាក់ និងជាច្រើននាក់ទៀតបាត់ខ្លួន ខណៈដែលវាក៏បានបំផ្លាញផ្ទះសម្បែងជាង១,៥០០ខ្នង ហើយផ្ទៃដីទំហំជាង៦ម៉ឺនគីឡូម៉ែត្រក្រឡាត្រូវបានឆាបឆេះ ។ ហើយបើតាមការប៉ាន់ស្មានរបស់សាកលវិទ្យាល័យស៊ីដនីនោះ សត្វប្រមាណ៤៨០លានក្បាលទំនងជាបានងាប់ ដោយសារគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់នេះ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ និយាយថា ការសម្លាប់លោក កាស្សេម សូឡៃមេនី គឺដើម្បីកុំឱ្យសង្គ្រាមផ្ទុះឡើង

    លោក ដូណាល់ ត្រាំ និយាយថា ការសម្លាប់លោក កាស្សេម សូឡៃមេនី គឺដើម្បីកុំឱ្យសង្គ្រាមផ្ទុះឡើង

    សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកឧត្តមសេនីយ៍អ៊ីរ៉ង់ កាស្សេម សូឡៃមេនី ដែលត្រូវបានសម្លាប់នោះ បាននិងកំពុងរៀបចំផែនការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើម ហើយយើងបានស៊ើបដឹងអំពីគាត់នៅក្នុងសកម្មភាពនេះ ហើយក៏បានបញ្ចប់គាត់តែម្តង ។លោក ដូណាល់ ត្រាំ បានអះអាងថា យើងមិនបានចេញសកម្មភាពនេះដើម្បីចាប់ផ្តើមបង្កសង្គ្រាមឡើយ យើងមិនបានព្យាយាមប្តូររបបអ៊ីរ៉ងនោះទេ… អាមេរិកផ្តាច់ជីវិតមេទ័ពកំពូលរបស់អ៊ីរ៉ង់ គឺដើម្បីកុំឲ្យសង្គ្រាមផ្ទុះឡើង មិនមែនជាការចាប់ផ្តើមសង្គ្រាមមួយឡើយ ។ លោក ត្រាំ បានសង្កត់ទៀតថា សហរដ្ឋអាមេរិកក៏បានប្រុងប្រៀបខ្លួន និង ត្រៀមលក្ខណៈរួចរាល់ហើយដែរ ចំពោះការឆ្លើយតបនានា ។គួរបញ្ជាក់ថា ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់សុទ្ធតែបានទទួលស្គាល់ថា លោក កាស្សេម សូឡៃមេនី ពិតជាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកលើក្បួនរថយន្ដមួយនៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ៕            

  • មេដឹកនាំកំពូលអ៊ីរ៉ង់ប្តេជ្ញាសងសឹកសហរដ្ឋអាមេរិក និងប្រកាសតែងតាំងមេទ័ពថ្មី ក្រោយមេទ័ពមុនត្រូវសម្លាប់

    មេដឹកនាំកំពូលអ៊ីរ៉ង់ប្តេជ្ញាសងសឹកសហរដ្ឋអាមេរិក និងប្រកាសតែងតាំងមេទ័ពថ្មី ក្រោយមេទ័ពមុនត្រូវសម្លាប់

    អ៊ីរ៉ង់៖ មេដឹកនាំកំពូលអ៊ីរ៉ង់លោក អាលី ខាមេណៃ បានប្តេជ្ញាសងសឹកសហរដ្ឋអាមេរិក និងបានសម្រេចចិត្តតែងតាំងលោក អ៊ីស្មែល ហ្គាអានី ជាមេបញ្ជាការកងអង្គភាពពិសេស (Quds Force) ថ្មី ក្រោយពីលោក កាស្សេម សូឡៃមេនី ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសដោយអាមេរិកនៅប្រទេសអ៊ីរ៉ាក់ ។ លោក អាលី ខាមេណៃ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថាបន្ទាប់ពីលោកឧត្ដមសេនីយ៍ កាស្សេម សូឡៃមេនី ដ៏អសា្ចរ្យរបស់យើង បានទទួលមរណភាពហើយ… ដូច្នេះលោកសម្រេចចិត្តតែងតាំងលោក អ៊ីស្មែល ហ្គាអានី ជាមេបញ្ជាការកងអង្គភាព Quds Force ថ្មីនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ។មេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបនេះ ថែមទាំងបានប្តេជ្ញាសងសឹកដោយហិង្សា ហើយលោកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃចំពោះមរណភាពមនុស្សជំនិតដែលជាដៃស្តាំរបស់លោកនេះ ។  ដោយឡែកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហាន់នី ក៏បានអះអាងថា ការសម្លាប់លោក កាស្សេម សូឡៃមេនី នឹងធ្វើឲ្យអ៊ីរ៉ង់តាំងចិត្តប្រឈមជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងថែមទៀត ៕         …

  • ប្រធានាធិបតីរុស្ស៊ី និងបារាំងអំពាវនាវឱ្យរក្សាភាពអត់ធ្មត់ខ្ពស់ ក្រោយសហរដ្ឋអាមេរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់

    ប្រធានាធិបតីរុស្ស៊ី និងបារាំងអំពាវនាវឱ្យរក្សាភាពអត់ធ្មត់ខ្ពស់ ក្រោយសហរដ្ឋអាមេរិកសម្លាប់មេទ័ពកំពូលអ៊ីរ៉ង់

    បារាំង៖ ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង និងសមភាគីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានអំពាវនាវយ៉ាងទទូចឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ខ្ពស់ ដើម្បីជៀសវាងការបង្កភាពតានតឹងថ្មីទៀត បន្ទាប់ពីមេបញ្ជាការកងអង្គភាពពិសេស (Quds Force) លោក កាស្សេម សូឡៃមេនី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកលើក្បួនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ ។បើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីបារាំង ក្នុងអំឡុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ លោក ម៉ាក្រុង និងលោក ពូទីន បានជជែកពិភាក្សាគ្នាទាក់ទិនទៅនឹងស្ថានភាពនៅក្នុងប្រទេសអ៊ីរ៉ាក់ និងបណ្តាប្រទេសជិតខាង ដោយមេដឹកនាំប្រទេសទាំងពីរបានព្រមព្រៀងគ្នា រក្សាការទំនាក់ទំនងជិតស្និទសម្រាប់រយៈពេលប៉ុន្មានថ្ងៃទៀត ដើម្បីព្យាយាមទប់ស្កាត់ការបង្កគ្រោះថ្នាក់ផ្សេងទៀតដែលបណ្តាលមកពីភាពតានតឹងថ្មីៗនេះ ។ការអំពាវនាវរបស់មេដឹកនាំប្រទេសទាំងពីរខាងលើ បានកើតមានឡើងក្រោយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់រូបនេះ ថែមទាំងបានប្តេជ្ញាសងសឹកដោយហិង្សា ហើយលោកបានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃចំពោះមរណភាពមនុស្សជំនិតដែលជាដៃស្តាំរបស់លោកនេះ ។  ដោយឡែកប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៊ូហាន់នី ក៏បានអះអាងថា ការសម្លាប់លោក កាស្សេម សូឡៃមេនី នឹងធ្វើឲ្យអ៊ីរ៉ង់តាំងចិត្តប្រឈមជាមួយសហរដ្ឋអាមេរិកកាន់តែខ្លាំងថែមទៀត ៕        

  • សហរដ្ឋអាមេរិកគ្រោងដាក់ពង្រាយកងកម្លាំងប្រមាណ៣.៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងខ្លាំងឡើង

    សហរដ្ឋអាមេរិកគ្រោងដាក់ពង្រាយកងកម្លាំងប្រមាណ៣.៥០០នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលមានភាពតានតឹងខ្លាំងឡើង

    សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកមានផែនការដាក់ពង្រាយកងទ័ពប្រមាណ៣.៥០០នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ានៅក្នុងសប្តាហ៍ឆាប់ៗនេះស្រប ពេលផ្ទុះភាពតានតឹងខ្លាំង ក្រោយលោកឧត្ដមសេនីយ៍នៃកងកម្លាំងពិសេសអ៊ីរ៉ង់ កាស្សេម ស៊ូឡៃមេនី ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសដោយអាមេរិកនៅប្រទេសអ៊ីរ៉ាក់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដោយផ្អែកលើប្រភពពីមន្រ្តីអាមេរិក ។សារព័ត៌មាន NBC News ផ្អែកលើប្រភពពីមន្រ្តីយោធា និងមន្រ្តីការពារជាតិអាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានចុះផ្សាយថា កងទ័ពដែលគ្រោងនឹងដាក់ពង្រាយថែមទៀតនោះ គឺមកពីអង្គការទ័ពអាកាសទី៨២ នៃកងកម្លាំងឆ្លើយតបសកលនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ីរ៉ាក់ គុយវ៉ែត និងបណ្តាផ្នែកជាច្រើនទៀត នៅក្នុងតំបន់ ។ចំណាត់ការចុងក្រោយនេះរបស់មន្ទីរបញ្ចកោណ ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសលើក្បូនរថយន្ដមួយ នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ដោយបានសម្លាប់លោកឧត្ដមសេនីយ៍នៃកងកម្លាំងពិសេសអ៊ីរ៉ង់ កាស្សេម ស៊ូឡៃមេនី រួមទាំងមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុម ខាថេប ហេសបូលឡាហ៍ ឬកងកម្លាំងចលនាប្រជាជនអ៊ីរ៉ាក់ លោក អាប៊ូ ម៉ាហ៍ឌី អាល់មូហាន់ឌីស ៕        

  • ទីបំផុតសភាតួកគីបើកភ្លើងខៀវ ចំពោះសំណើររបស់លោក តាយយីប អឺដូហ្គាន់ ក្នុងការដាក់ពង្រាយកងទ័ពនៅប្រទេសលីប៊ី

    ទីបំផុតសភាតួកគីបើកភ្លើងខៀវ ចំពោះសំណើររបស់លោក តាយយីប អឺដូហ្គាន់ ក្នុងការដាក់ពង្រាយកងទ័ពនៅប្រទេសលីប៊ី

    តួកគី៖ ទីបំផុតសមាជិកសភាតួកគីបានអនុម័តសេចក្ដីស្នើច្បាប់របស់ប្រធានា ធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ដែលអនុញ្ញាតឲ្យកងទ័ពតួកគីអាចពង្រាយនៅលីប៊ីបាន ។ សេចក្ដីស្នើច្បាប់នេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំមួយ ដោយសំឡេង២៣៥ទល់នឹង១៨៤ ស្របពេលដែលគណបក្ស AKP របស់ប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ ផ្ទាល់ ជាអ្នកគ្រប់គ្រងសំឡេងភាគច្រើនទៅហើយ ។ រដ្ឋាភិបាលលីប៊ីនៅភាគខាងលិច ដែលអន្តរជាតិទទួលស្គាល់ជាតំណាងស្របច្បាប់របស់លីប៊ី ជាអ្នកស្នើសុំជំនួយោធាពីតួកគី ខណៈរងសម្ពាធខ្លាំងពីកម្លាំងទ័ពមកពីភាគខាងកើតរបស់មេទ័ព ខាលីហ្វា ហាហ្វតា ដែលចង់ដណ្ដើមរដ្ឋធានីទ្រីប៉ូលី ។   ប្រទេសលីប៊ី បានធ្លាក់ចូលវិបត្តិធ្ងន់ធ្ងរ ក្រោយអន្តរាគមន៍យោធារបស់សម្ព័ន្ធណាតូកាលពីឆ្នាំ២០១១ ដែលសម្លាប់មេដឹកនាំក្រាញអំណាច ម៉ូអាម៉ា កាដាហ្វី ។ ស្ដេចក្រាញ់ជាច្រើនបានប្រយុទ្ធគ្នាដណ្ដើមទឹកដីត្រួតត្រា រហូតមកទល់បច្ចុប្បន្ន មានកម្លាំងធំពីរ គឺនៅភាគខាងកើតមួយ និងភាគខាងលិចមួយ ។ ទាក់ទិននឹងផែនការដាក់ពង្រាយកងទ័ពរបស់តួកគីខាងលើនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រាប់សមភាគីតួកគីថា អន្តរាគមន៍អន្តរជាតិណាមួយ នឹងធ្វើឲ្យស្ថានការណ៍កាន់ស្មុគស្មាញ ។ ដោយឡែកអេហ្ស៊ីបឯណោះវិញ ក៏ថ្កោលទោសតួកគី និង ចាត់ទុកជាការបំពានច្បាប់អន្តរជាតិ ក៏ដូចជាដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខលើបញ្ហានៅលីប៊ី ខណៈក្រិក ស៊ីប និងអ៊ីស្រាអែលក៏បានព្រមានពីអស្ថិរភាពក្នុងតំបន់ផងដែរ…