Category: ព័ត៌មានអន្តរជាតិ

  • ផ្សែងអ័ព្ទកខ្វក់កើតមកពីភ្លើងឆេះព្រៃ គ្របដណ្តប់ទីក្រុងស៊ីដនីសារជាថ្មីទៀត

    ផ្សែងអ័ព្ទកខ្វក់កើតមកពីភ្លើងឆេះព្រៃ គ្របដណ្តប់ទីក្រុងស៊ីដនីសារជាថ្មីទៀត

    អូស្រ្តាលី៖ ផ្សែងអ័ព្ទកខ្វក់ដែលកើតមកពីភ្លើងឆេះព្រៃ ដែលកំពុងឆេះនៅតំបន់ភាគខាងជើងទីក្រុងស៊ីដនី ក្នុងប្រទេសអូស្ត្រាលី បានគ្របដណ្ដប់ទីក្រុងនេះ និងតំបន់ជុំវិញជាថ្មីម្ដងទៀតនៅក្នុងថ្ងៃ អង្គារ ម្សិលមិញ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គុណភាពខ្យល់បានឡើងលើសកម្រិតគ្រោះថ្នាក់ ហើយអាជ្ញាធរអូស្រា្តលីបានចេញសេចក្ដីព្រមាន អំពីគ្រោះថ្នាក់ដែលអាចកើតមាន ដោយសារភ្លើងឆេះព្រៃនៅតាមតំបន់ឆ្នេរក្នុងរដ្ឋ New South Wales ។ ប្រភពបានឱ្យដឹងទៀតថា ព្យុះភ្លៀងបានបក់កាត់ទីក្រុងស៊ីដនី កាលពីយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារសប្តាហ៍នេះ ប៉ុន្តែនៅតែមិនអាចកាត់បន្ថយផ្សែងអ័ព្ទកខ្វក់ចេញពីក្រុងនេះ ។ សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានភ្លើងឆេះព្រៃប្រហែល៨០កន្លែងកំពុងឆេះនៅទូទាំងរដ្ឋ New South Wales ៕ធ.ដ

  • នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្លែងថា នាពេលឆាប់ៗនេះ ម៉ាឡេស៊ីនឹងបើកស្ថានទូតនៅទីក្រុងព្យុងយ៉ាងឡើងវិញ

    នាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្លែងថា នាពេលឆាប់ៗនេះ ម៉ាឡេស៊ីនឹងបើកស្ថានទូតនៅទីក្រុងព្យុងយ៉ាងឡើងវិញ

    ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូងយ៉ុនហាប់នៅថ្ងៃ អង្គារ នេះថា ប្រទេសរបស់លោកគ្រោងនឹងបើកស្ថានទូតរបស់ខ្លួនសារឡើងវិញនៅក្នុងទឹកដីកូរ៉េខាងជើង ។ ក្នុងអំឡុងកិច្ចប្រជុំអាស៊ាន-កូរ៉េក្នុងទីក្រុងប៊ូសាន លោក មហាធៀ មហាម៉ាត់ បាននិយាយយ៉ាងដូច្នេះថា ឥឡូវនេះ វាដល់ពេលហើយ ដែលត្រូវបង្កើតទំនាក់ទំនងធម្មតារវាងម៉ាឡេស៊ី និងកូរ៉េខាងជើងឡើងវិញ ។ ក្នុងន័យនេះ ម៉ាឡេស៊ីកំពុងរៀបចំបើកស្ថានទូតរបស់ខ្លួនសារជាថ្មី បន្ទាប់ពីស្ថានទូតនៅទីក្រុងព្យុងយ៉ាង បានបិទចាប់តាំងពីឆ្នាំ២០១៧មកម្លេះ។ សូមរំលឹកថា ម៉ាឡេស៊ីបានបិទស្ថានទូតរបស់ខ្លួនដោយផ្នែកប្រចាំនៅទីក្រុង ព្យុងយ៉ាង បន្ទាប់ពីសង្ស័យថា ឃាតកម្មលើលោក គីម ជុងណាំ ដែលជាបងប្រុសម្តាយទីទៃមេដឹកនំាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ កាលពីឆ្នាំ២០១៧ ៕ធ.ដ

  • អង់គ្លេសប្រគល់មេដាយមាសកិត្តិយសដល់ក្រុមការងារបេសកកម្មឋានព្រះច័ន្ទ Chang’e-4 របស់ចិន

    អង់គ្លេសប្រគល់មេដាយមាសកិត្តិយសដល់ក្រុមការងារបេសកកម្មឋានព្រះច័ន្ទ Chang’e-4 របស់ចិន

    អង់គ្លេស៖ វិទ្យាស្ថាន Royal Aeronautical Society (RAeS) របស់អង់គ្លេស បានប្រគល់មេដាយ Team Gold Medal ប្រចាំឆ្នាំ២០១៩ ដល់ក្រុមការងារបេសកកម្មឋានព្រះច័ន្ទ Chang’e-4 របស់ប្រទេសចិន ។ មេដាយមាសដែលប្រគល់ទៅឱ្យលោក Wu Weiren ដែលជាប្រធានផ្នែករចនានៃគម្រោងបេសកកកម្មរុករកនៅឋានព្រះច័ន្ទ គឺជាពានរង្វាន់ដំបូងបំផុតដែលវិទ្យាស្ថានដ៏ល្បីនេះ ផ្តល់ទៅឲ្យក្រុមការងារដែលមកពីប្រទេសចិន គិតតាំងពីស្ថាប័ននេះបានចាប់កំណើតឡើងកាលពីជាង១៥០ឆ្នាំមុន។ ទន្ទឹមគ្នា លោក Wu បានសម្តែងការអរគុណចំពោះវិទ្យាស្ថាន RAeS និងបង្ហាញការស្វាគមន៍ឲ្យប្រទេស និង អង្គការច្រើនបន្ថែមទៀតមកសហការជាមួយចិន ដើម្បីរួមគ្នាចូលរួមចំណែកក្នុងកិច្ចប្រឹងប្រែងរបស់មនុស្សលោកយើង សម្រាប់បន្តស្រាវជ្រាវរុករកនៅទីអវកាស ហើយបង្កើតរបកគំហើញថ្មីតទៅមុខទៀត ៕ធ.ដ

  • សហរដ្ឋអាមេ៉រិកចង់ឲ្យដាណឺម៉ាកទិញយន្តហោះចម្បំាងបំបាំងកាយ F-35 បន្ថែមទៀត ដើម្បីពង្រឹងការការពារនៅតំបន់អាក់ទិច

    សហរដ្ឋអាមេ៉រិកចង់ឲ្យដាណឺម៉ាកទិញយន្តហោះចម្បំាងបំបាំងកាយ F-35 បន្ថែមទៀត ដើម្បីពង្រឹងការការពារនៅតំបន់អាក់ទិច

    សហរដ្ឋអាមេ៉រិក៖ សហរដ្ឋអាមេ៉រិកបានលើកទឹកចិត្តឲ្យប្រទេសដាណឺម៉ាកចំណាយប្រាក់បន្ថែមទៀត ដើម្បីទិញយន្តហោះចម្បំាងបំបាំងកាយ F-35 នេះបើតាមសាររបស់អគ្គរដ្ឋទូតអាមេ៉រិកប្រចំាដាណឺម៉ាក លោកស្រី ខាឡា សេន ។ គិតមកទល់នឹងពេលនេះ ដាណឺម៉ាកបានទិញយន្ដហោះចម្បាំងបំបាំងកាយ F-35 ចំនួន២៧គ្រឿងហើយពីទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែយ៉ាងហោចណាស់មាន៥គ្រឿងនឹងត្រូវឈរជើងជាអចិន្ត្រៃយ៍នៅសហរដ្ឋអាមេ៉រិក ។ លោកស្រី ខាឡា សេន បានថ្លែងប្រាប់សារព័ត៌មាន ជីលែន ផូសស្ទែន ថាយន្តហោះរបស់ដាណឺម៉ាកមួយចំនួននៅឈរជើងនៅសហរដ្ឋអាមេ៉រិក ដោយសារតែអាកាសយានិកដាណឺម៉ាកនឹងបន្តទទួលការបណ្តុះបណ្តាលក្នុងតំបន់ អារីហ្សូនណា ហើយយន្តហោះប្រមាណ២២គ្រឿងនឹងត្រូវបញ្ជូនមកកាន់ប្រទេសដាណឺម៉ាក ។ ការកត់សម្គាល់បែបនេះរបស់លោកស្រី ខាឡា សេន ចង់សំដៅទៅលើរបាយការណ៍មួយកាលពីឆ្នាំ២០១៦ របស់ក្រសួងការពារជាតិ ពាក់ព័ន្ធនឹងកិច្ចការនៅក្នុងតំបន់អាក់ទិច ជាទីដែលមានការព្រួយបារម្ភជុំវិញវត្តមានរបស់យោធារុស្ស៊ីនៅក្នុងតំបន់ ៕ធ.ដ

  • អ៊ីរ៉ង់ស្តីបន្ទោសសហរដ្ឋអាមេ៉រិកចំពោះការធ្វើអន្តរាគមន៍ក្នុងការតវ៉ានឹងការដំឡើងថ្លៃប្រេង

    អ៊ីរ៉ង់ស្តីបន្ទោសសហរដ្ឋអាមេ៉រិកចំពោះការធ្វើអន្តរាគមន៍ក្នុងការតវ៉ានឹងការដំឡើងថ្លៃប្រេង

    អ៊ីរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទម្សិលមិញ បានស្តីបន្ទោសសហរដ្ឋអាមេ៉រិកចំពោះការគំាទ្ររបស់ខ្លួនដល់ការធ្វើបាតុកម្មតវ៉ានាពេលថ្មីៗនេះ នៅក្នុងប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធនឹងការដំឡើងថ្លៃប្រេងសំាង ។ អ្នកនំាពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អាបាស់ ម៊ូសាវី បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនចង់បានកុប្បកម្ម និង បាតុកម្មហិង្សាបន្ថែមទៀតនៅក្នុងសាធារណៈរដ្ឋឥស្លាម ដូច្នេះលោកសូមថ្កោលទោសនូវអ្វីដែលលោកបានហៅថា ការជ្រៀតជ្រែករបស់សហរដ្ឋអាមេ៉រិក និងបរទេសចំពោះកិច្ចការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ។ ទន្ទឹមគ្នានេះ មេបញ្ជាការនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) លោក ហូស្សេន សាឡាមី ក៏បានប្តេជ្ញាដែរថា កងកម្លាំងខ្លួននឹងកម្ទេចសហរដ្ឋអាមេ៉រិក អ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត បើសិនជាសម្ព័ន្ធមិត្តទាំងបីនេះ ហ៊ានឆ្លងហួសខ្សែបន្ទាត់ក្រហម ដែលទីក្រុងតេហេរ៉ង់បានកំណត់នោះ ៕ធ.ដ

  • របាយការណ៍មួយបញ្ជាក់ថា តួកគីធ្វើតេស្តប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី បើទោះជាប្រឈមនឹងទណ្ឌកម្មពីសហរដ្ឋអាមេ៉រិក

    របាយការណ៍មួយបញ្ជាក់ថា តួកគីធ្វើតេស្តប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី បើទោះជាប្រឈមនឹងទណ្ឌកម្មពីសហរដ្ឋអាមេ៉រិក

    តួកគី៖ កងកម្លំាងតួកគីនៅថ្ងៃចន្ទ និង ថ្ងៃអង្គារនេះ ត្រូវបានគេរាយការណ៍ថា នឹងធ្វើតេស្តប្រព័ន្ធរ៉ាដា នៃប្រព័ន្ធមីស៊ីលការពារអាកាស S-400 របស់រុស្ស៊ី នៅក្នុងរដ្ឋធានី អង់ការ៉ា នេះបើតាមប្រភពពីនាយកឧស្សាហកម្មការពារជាតិតួកគីប្រាប់អ្នកយកព័ត៌ មានចិនស៊ីនហួរ ។ អភិបាលក្រុងអង់ការ៉ា កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ក៏បានប្រកាសផងដែរថា យន្តហោះប្រយុទ្ធ F-16 និង យន្តហោះផ្សេងទៀត នឹងត្រូវធ្វើតេស្តរយៈកំពស់ខ្ពស់ និង ទាប នៅលើរដ្ឋធានី នៅថ្ងៃច័ន្ទ និងថ្ងៃអង្គារសប្តាហ៍នេះ ។ ដំណឹងនៃការធ្វើតេស្តខាងលើ បានកើតមានឡើងក្រោយមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសអាមេ៉រិក បានជំរុញឱ្យអាជ្ញាធរតួកគីបញ្ឈប់ការប្រើប្រាស់ ឬបំផ្លាញចោលនូវប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលទិញពីរុស្ស៊ី ដើម្បីអាចត្រឡប់មកចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍យន្ដហោះចម្បាំង F-35 វិញ ៕ធ.ដ

  • ប្រធានាធិបតីសហរដ្ឋអាមេ៉រិកបង្ហាញឆ្កែ ដែលចូលរួមក្នុងប្រតិបត្តិការសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម

    ប្រធានាធិបតីសហរដ្ឋអាមេ៉រិកបង្ហាញឆ្កែ ដែលចូលរួមក្នុងប្រតិបត្តិការសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទម្សិលមិញ បានណែនាំឲ្យស្គាល់ឆ្កែយោធាមួយក្បាល ដែលបានចូលរួមក្នុងប្រតិបត្តិការឆ្មក់ចូលកំទេចសំបុកលាក់ខ្លួនរបស់ក្រុមមេដឹកនាំរដ្ឋអ៊ីស្លាម ដែលនាំដល់ការសម្លាប់លោក អាប៊ូ បាក់ អាល់-បាក់ដាឌី ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាន លោក ដូណាល់ ត្រាំ បាននិយាយយ៉ាងដូច្នេះថា កូណាន់របួសធ្ងន់ណាស់ និង មិនគិតថា អាចជាផង វាបានជាយ៉ាងលឿន និងបានចូលរួមក្នុងការឆ្មក់បង្ក្រាបសំខាន់ៗ លោកស្រឡាញ់ឆ្កែនេះ វាត្រូវបានប្រគល់មេដាយ និង ស្លាកកិត្តិយសសម្រាប់សេវារបស់វា ។ យោងតាមរបាយការណ៍របស់សហរដ្ឋអាមេ៉រិក ពាក់ព័ន្ធនឹងការឆ្មក់ចូលកំទេចមេដឹកនំាក្រុមរដ្ឋអ៊ីស្លាម បាកដាឌី កាលពីខែមុន បានបញ្ជាក់ថា ឆ្កែកូណាន់បានឡោមព័ទ្ធមេដឹកនាំក្រុមរដ្ឋអ៊ីស្លាមរូបនេះ មិនឲ្យរត់រួចនៅក្នុងរូងក្រោមដីមួយនៅជម្រកលាក់ខ្លួនរបស់ជននេះនៅស៊ីរី កន្លែងដែល បាកដាឌី បានបំផ្ទុះគ្រាប់ បែកសម្លាប់ខ្លួនឯង និងកូនពីរនាក់ ។ ទន្ទឹមគ្នា ឆ្កែ កូណាន់ បានរងរបួស ដោយត្រូវខ្សែអគ្គិសនី ភ្ជាប់ទៅនឹងគ្រឿងផ្ទុះ តែបានជាពីរបួសទាំងស្រុងហើយ ៕ធ.ដ …

  • លោកស្រី ខារី ឡំា ទទួលស្គាល់ថា លទ្ធផលឆ្នោតបង្ហាញការមិនសប្បាយចិត្តរបស់ប្រជាជនហុងកុង និងសុំចរចារកដំណោះស្រាយ

    លោកស្រី ខារី ឡំា ទទួលស្គាល់ថា លទ្ធផលឆ្នោតបង្ហាញការមិនសប្បាយចិត្តរបស់ប្រជាជនហុងកុង និងសុំចរចារកដំណោះស្រាយ

    ហុងកុង៖ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡំា នៅថ្ងៃអង្គារនេះ បានទទួលស្គាល់ថា បរាជ័យក្នុងការបោះឆ្នោតកាលពីចុងសប្តាហ៍មុននេះ វាបង្ហាញការមិនសប្បាយចិត្តរបស់សាធារណៈជននឹងរដ្ឋាភិបាលរបស់លោកស្រី តែលោកស្រីមិនបានផ្តល់សម្បទានថ្មីណាទេ ទៅកាន់ចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ទីក្រុងស្វយ័តមួយនេះ ។ លោកស្រីអភិបាលនៅតែអះអាងអំពីការសន្យាកាលពីមុនថា នឹងរៀបចំការចរចាក្នុងចំណោមភាគីទាំងអស់នៅក្នុងទីក្រុងហុងកុង ជាសំណើដែលក្រុមប្រឆាំងបានច្រានចោលដោយចាត់ទុកវាតិចពេក និងយឺតពេលបន្តិច ។ លោកស្រី ឡំា បាននិយាយទៀតថា អ្វីដែលយើងត្រូវការនៅពេលឥឡូវ គឺការចរចាសហគមន៍បើកចំហមួយ ដោយអញ្ជើញមេដឹកនាំសង្គមមកជួយធ្វើការវិភាគរកមូលហេតុនៃការមិនសប្បាយចិត្ត និងបញ្ហាសង្គមដ៏ចាក់ជ្រៅរបស់ហុងកុង ហើយចេញដំណោះស្រាយ ។ ស្របពេលជាមួយគ្នានោះដែរ លោកស្រី ខារី ឡំា បានសង្ឃឹមថា ភាពស្ងប់ស្ងាត់ក្នុងអំឡុងពេលបោះឆ្នោតកាលពីចុងសប្តាហ៍នឹងបន្ត ហើយថា ប្រជាជនហុងកុងចង់បញ្ចប់អំពើហិង្សា ៕ធ.ដ

  • ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់វាយប្រហារប្រទេសបារំាង និងអ៊ីតាលី បណ្តាលឲ្យមនុស្ស០៩នាក់ស្លាប់

    ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់វាយប្រហារប្រទេសបារំាង និងអ៊ីតាលី បណ្តាលឲ្យមនុស្ស០៩នាក់ស្លាប់

    បារំាង៖ ជនរងគ្រោះ០៩នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងខ្លាំងបានវាយប្រហារតំបន់ឆ្នេរតាមបណ្តោយទន្លេ រីវើរ៉ា របស់ប្រទេសបារាំង និង អ៊ីតាលី ដោយធ្វើឱ្យអ្នកដំណើរជាប់នៅក្នុងរថយន្តរបស់ពួកគេ និង បង្កជាទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសក្រិក ។ នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ផ្លូវមួយចំនួននៅតែបិទនៅតាមបណ្តោយដងទន្លេ រីវើរ៉ា របស់បារាំង ហើយទឹកទន្លេនៅតែបន្តកើនឡើងនៅអ៊ីតាលី បន្ទាប់ពីទឹកជំនន់កាលពីចុងសប្តាហ៍កន្លងទៅ ។ សូមរំលឹកថា ទីក្រុង Venice របស់អ៊ីតាលីត្រូវបានទឹកភ្លៀងជន់លិចរហូតដល់ទៅ ៨០ភាគរយកាលពីពេលថ្មីៗកន្លងទៅនេះ ហើយក្រុមមន្ត្រីអ៊ីតាលីមួយចំនួនបានអះអាងថា វិបត្តិទឹកជំនន់នេះ គឺបង្កឡើងដោយបញ្ហាបម្រែបម្រួលអាកាសធាតុសកលលោក ដែលនាំទៅរកបាតុភូតទឹកជោរកាន់តែអាក្រក់ឡើង ។ វាជាឧទាហរណ៍ធ្ងន់ធ្ងរមួយសម្រាប់ប្រទេសអ៊ីតាលី ដែលស្ថិតជាប់សមុទ្រ មេឌីទែរ៉ាណេ ហើយទឹកជំនន់នេះ គឺអាក្រក់បំផុតមិនធ្លាប់កើតមានឡើយក្នុងរយៈពេលជាង៥០ឆ្នាំមកនេះ ៕ធ.ដ

  • សភាអង់គ្លេសគ្រោងកោះប្រជុំគ្នាឡើងវិញនៅចុងឆ្នំានេះ ក្រោយការបោះឆ្នោតសកល

    សភាអង់គ្លេសគ្រោងកោះប្រជុំគ្នាឡើងវិញនៅចុងឆ្នំានេះ ក្រោយការបោះឆ្នោតសកល

    អង់គ្លេស៖ សភាអង់គ្លេសនឹងត្រូវកោះប្រជុំគ្នាឡើងវិញ នៅថ្ងៃទី១៧ ខែធ្នូ ក្រោយការបោះឆ្នោតសកល ហើយបើសិនជាលោក Boris Johnson នៅតែអាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី នោះពិធីថ្លែងសុន្ទរកថារបស់ព្រះមហាក្សត្រី Elizabeth II នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូខាងមុខ ។ ការិយាល័យរដ្ឋាភិបាលលោក Johnson បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃចន្ទនេះថា បើសិនជារដ្ឋាភិបាលត្រូវផ្លាស់ប្ដូរមេដឹកនាំ ក្រោយការបោះឆ្នោតសកលនៅថ្ងៃទី១២ ខែធ្នូ នោះគម្រោងខាងលើ អាចនឹងត្រូវប្ដូរ ។ បច្ចុប្បន្ន អង់គ្លេសកំពុងរៀបចំការបោះឆ្នោតមុនអាណត្តិ ដែលនឹងត្រូវធ្វើឡើងមុនកាលកំណត់បីឆ្នាំ ដោយសារតែសភាអង់គ្លេសមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងចាកចេញពីសហភាពអឺរ៉ុប ឬ Brexit ។ ប៉ុន្តែកន្លងមក លោក Boris Johnson ធ្លាប់បានសន្យាថា នៅមុនបុណ្យណូអែល លោកនឹងបង្ហាញសភានូវច្បាប់ដ៏ចំាបាច់មួយ ពាក់ព័ន្ធនឹងការអនុវត្តកិច្ចព្រមព្រៀង Brexit ដែលលោកបានព្រមព្រៀងជាមួយសហភាពអឺរ៉ុប ៕ធ.ដ