Category: ព័ត៌មានអន្តរជាតិ

  • លោក វ៉ាង យី ថ្លែងថា ទីក្រុងហុងកុងនៅតែជាផ្នែកមួយរបស់ប្រទេសចិន បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ

    លោក វ៉ាង យី ថ្លែងថា ទីក្រុងហុងកុងនៅតែជាផ្នែកមួយរបស់ប្រទេសចិន បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ

    ចិន៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានថ្លែងអះអាងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅជប៉ុននាថ្ងៃចន្ទនេះថា ទីក្រុងហុងកុង គឺជាផ្នែកមួយរបស់ប្រទេសចិន បើទោះបីជាមានបញ្ហាអ្វីកើតឡើងក៏ដោយ ។ ការអះអាងរបស់ប្រមុខការទូតចិនបែបនេះ បានកើតមានឡើងបន្ទាប់ពីបេក្ខជនមាននិន្នាការរកលទ្ធិប្រជាធិបតេយ្យបានទទួលសំឡេងឆ្នោតយ៉ាងលើសលុប នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាស្រុក ។ ទាក់ទិនទៅនឹងការបោះឆ្នោតនេះ លោក វ៉ាង យី បានលើកឡើងថា លទ្ធផលការបោះឆ្នោតនេះ មិនមែនជាលទ្ធផលចុងក្រោយនៅឡើយទេ ហើយត្រូវរង់ចាំមើលលទ្ធផលចុងក្រោយសិន ។ ទន្ទឹមគ្នា លោក វ៉ាង យី បានសង្កត់ធ្ងន់ទៀតថា រាល់ការប៉ុនប៉ងបំផ្លិចបំផ្លាញវិបុលភាព និងស្ថិរភាពទីក្រុងហុងកុង នឹងមិនទទួលបានជោគជ័យអ្វីឡើយ ៕ធ.ដ

  • ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូងឈានដល់ការឯកភាពគ្នាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោយចរចាគ្នាអស់រយៈពេលជាង៧ឆ្នំាំ

    ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូងឈានដល់ការឯកភាពគ្នាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្រោយចរចាគ្នាអស់រយៈពេលជាង៧ឆ្នំាំ

    កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូង និងឥណ្ឌូណេស៊ីបានឈានដល់ការព្រមព្រៀងគ្នាចុងក្រោយមួយស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បន្ទាប់ពីប្រទេសព្យាយាមចរចាគ្នាអស់រយៈពេលជាង៧ឆ្នំាកន្លះ ។ ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមក្នុងកិច្ចប្រជុំទ្វេភាគី ជុំវិញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកូរ៉េខាងត្បូង-ឥណ្ឌូណេស៊ី (CEPA) ។ ទន្ទឹមគ្នា ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបានបញ្ជាក់ថា កូរ៉េខាងត្បូង-ឥណ្ឌូណេស៊ីនឹងចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនេះ នៅដើមឆ្នាំ២០២០ខាងមុខ បន្ទាប់ពីការត្រួតពិនិត្យរួចរាល់ ។ បើតាមការគ្រោងទុកនោះ នៅពេលកិច្ចព្រមព្រៀង CEPA ត្រូវបានចុះហត្ថលេខា វានៅត្រូវការការផ្ដល់សច្ចាប័នពីសភារបស់ប្រទេសទាំងពីរជាបន្តទៀត ហើយនៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន នោះ៩៣ភាគរយនៃទីផ្សារឥណ្ឌូណេស៊ី នឹងត្រូវបើកចំហសម្រាប់កូរ៉េខាងត្បូង ក៏ដូចជាលុបចោលផងដែរ ពន្ធលើដែកថែប រថយន្ដ គ្រឿងបន្លាស់រថយន្ដ វាយនភណ្ឌ ខណៈកូរ៉េខាងត្បូងនឹងលើកលែងលើប្រេង bunker C និងសា្របៀរនាំចូលពីឥណ្ឌូណេស៊ី ៕ធ.ដ

  • ការកើនឡើងចំនួនផ្កាយរណបកំពុងធ្វើការក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រព្រួយបារម្ភខ្លំាង

    ការកើនឡើងចំនួនផ្កាយរណបកំពុងធ្វើការក្រុមតារាវិទូ និងអ្នកវិទ្យាសាស្ត្រព្រួយបារម្ភខ្លំាង

    បរទេស៖ ក្រុមតារាវិទូដែលគ្រោងនឹងបំពេញការងារនៅមូលដ្ឋានតេឡេស្កូបយក្ស ស៊ីណូធិច ស៊ឺវ៉េ តេលេស្កូប ស្ថិតនៅប្រទេសឈីលីនាឆ្នាំ២០២០ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លំាង ចំពោះការកើនឡើងនៃចំនួនផ្កាយរណបដែលកំពុងគោរចជុំវិញផែនដី ។ ការលើកឡើងអំពីក្តីព្រួយបារម្ភ ចំពោះផលប៉ះពាល់លើវិស័យតារាសាស្ត្រនេះ គឺមិនមែនទើបតែកើតឡើងនោះឡើយ ប៉ុន្តែនៅពេលដែលឧទាហរណ៍ជាក់ស្តែងបានកើតឡើង ជាពិសេសការបង្ហាញខ្លួនរបស់ក្បួនផ្កាយរណប ស្តាលីង របស់ ក្រុមហ៊ុន ស្ពេសអិច កាលពីខែឧសភា ឆ្នាំ២០១៩ នោះទើបវាត្រូវបានផ្សព្វផ្សាយកាន់តែច្រើន ។ទោះបីមានការព្រួយបារម្ភ និងរិះគន់ពិតមែន តែក្រុមតារាវិទូក៏បានទទួលស្គាល់ផងដែរថា ផ្កាយរណបទាំងនោះ នឹងជួយដល់តំបន់ដាច់ស្រយាលឲ្យទទួលបានសេវាអ៊ីនធើណិតដ៏ប្រសើរ ដែលនេះគឺជាប្រយោជន៍ជាក់ស្តែងនៃគំរោងរបស់ ស្ពេសអិច ទៅដល់ប្រជាជននៅតំបន់ដាច់ស្រយាល ៕        

  • កូរ៉េខាងត្បូងសម្តែងការសោកស្តាយ ចំពោះការធ្វើសមយុទ្ធបាញ់កំាភ្លើងធំរបស់កូរ៉េខាងជើង

    កូរ៉េខាងត្បូងសម្តែងការសោកស្តាយ ចំពោះការធ្វើសមយុទ្ធបាញ់កំាភ្លើងធំរបស់កូរ៉េខាងជើង

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលបានសម្តែងការសោកស្តាយជាខ្លំាង នៅថ្ងៃចន្ទនេះ ជុំវិញការធ្វើសមយុទ្ធបាញ់កំាភ្លើងធំរបស់កូរ៉េខាងជើង នៅក្នុងតំបន់ដែនកោះព្រំដែនអន្តរកូរ៉េ ។អ្នកនំាពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូងលោកស្រី ឆយ ហ៊ីយុន ស៊ូ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការធ្វើសមយុទ្ធបាញ់កំាភ្លើងធំខាងលើ គឺជាសកម្មភាពរំលោភបំពានលើកិច្ចព្រមព្រៀងយោធាគ្រប់ជ្រុងជ្រោយ ដែលអាជ្ញាធរយោធានៃប្រទេសកូរ៉េទំាងពីរបានយល់ព្រម និងត្រូវបានអនុវត្តន៍យ៉ាងពេញលេញ ។ ទន្ទឹមគ្នានេះ លោកស្រី ឆយ បានធ្វើការជម្រុញឱ្យកូរ៉េខាងជើងបញ្ឈប់នូវរាល់សកម្មយោធាទំាងឡាយណា ដែលអាចនឹងបង្កភាពតានតឹងផ្នែកយោធានៅក្នុងតំបន់ព្រំដែនអន្តរកូរ៉េ និងគោរពយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងយោធា ដើម្បីការពារការកើតឡើងវិញនៃការធ្វើសមយុទ្ធបែបនេះ ។ការកត់សម្គាល់បែបនេះរបស់ក្រសួងការពារជាតិកូរ៉េខាងត្បូង បានកើតមានឡើងក្រោយទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយនាពេលថ្មីៗនេះថា មេដឹកនំាកំពូលលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យមូលដ្ឋានយោធាមួយកន្លែងនៅលើកោះ ឆាងរីន ជាទីដែលកងទ័ពកូរ៉េខាងជើងធ្វើសមយុទ្ធបាញ់កំាភ្លើងធំ ៕          

  • ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់

    ក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់

    ហុងកុង៖ គិតត្រឹមរសៀលថ្ងៃចន្ទនេះ ក្រុមបេក្ខជនដែលមាននិន្នាការគាំទ្រលទ្ធិប្រជាធិបតេយ្យទទួលបានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សាសង្កាត់ ជាមួយអាសនៈប្រមាណ៣៩០ ក្នុងចំណោមអាសនៈសរុបជាង៤៥០ នេះបើតាមអាជ្ញាធររៀប ចំការបោះឆ្នោតនៅហុងកុង ។ ប្រជាជនហុងកុងយ៉ាងតិច ២.៩៤ លាននាក់បានចូលរួមបោះឆ្នោត លើសឆ្នាំ២០១៥ រហូតដល់ទៅជាងពាក់កណ្តាល ដែលកាលនោះមានត្រឹម១.៤៧លាននាក់ប៉ុណ្ណោះបានទៅបោះឆ្នោត ។ ក្រុមប្រឹក្សាសង្កាត់នៃទីក្រុងហុងកុង មានតួនាទីចាត់ចែងលើការចំណាយខ្លះៗ ហើយមានសិទ្ធិសម្រេចលើបញ្ហាមួយចំនួន ប៉ុន្តែក៏អាចបម្រើជាវេទិកាមួយ ដើម្បីបន្សាយឥទ្ធិពលនយោបាយនៅក្នុងទីក្រុងផងដែរ ។ទន្ទឹមគ្នានេះ អភិបាលក្រុងហុងកុងលោកស្រី ខារី ឡាំ បានថ្លែងថា រដ្ឋបាលក្រុងពិតជានឹងស្តាប់មតិរបស់ពលរដ្ឋដោយការប្រុងប្រយ័ត្នជាងមុន ដើម្បីឆ្លុះបញ្ចាំងដល់ពួកគេអំពីការយកចិត្តទុកដាក់របស់យើង ។ ដោយឡែក រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានថ្លែងនៅថ្ងៃចន្ទនេះដែរថា ទោះបីជាមានអ្វីកើតឡើងក៏ដោយ ក៏ទីក្រុងហុងកុងនៅតែជាផ្នែកមួយរបស់ប្រទេសចិនជានិច្ច ៕        

  • មហាសេដ្ឋី Bloomberg ប្រកាសដណ្តើមតំណែងប្រធានាធិបតីអាមេ៉រិក ពីលោក ដូណាល់ ត្រាំ

    មហាសេដ្ឋី Bloomberg ប្រកាសដណ្តើមតំណែងប្រធានាធិបតីអាមេ៉រិក ពីលោក ដូណាល់ ត្រាំ

    លោក Michael Bloomberg មហាសេដ្ឋីអាមេ៉រិក កាលពីថ្ងៃអាទិត្យម្សិលមិញ បានប្រកាសជាផ្លូវការនូវការចាប់ផ្តើម យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក សម្រាប់ការចូលរួមប្រកួតប្រជែង យកតំណែងប្រធានាធិបតីអាមេ៉រិកនៅឆ្នាំ២០២០។ លោក Bloomberg ថា លោកឈរឈ្មោះជាប្រធានាធិបតី ដើម្បីផ្តួលលោក ដូណាល់ ត្រាំ ហើយកសាងអាមេ៉រិកឡើងវិញ ព្រោះយើងមិនអាចបណ្តោយឲ្យអាណត្តិដឹកនាំ ដែលពោរពេញដោយភាពធ្វេសប្រហែស និងគ្មានក្រមសីលធម៌របស់លោក ត្រាំ បន្តទៅមុខ ០៤ឆ្នាំទៀតឡើយ។ លោកបញ្ជាក់ថា «ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតមួយអាណត្តិ នោះពួកយើងប្រហែលជាគ្មានថ្ងៃស្រោចស្រង់បានទេ»។ លោក Bloomberg ត្រូវគេប៉ាន់ស្មានថា បានចំណាយប្រាក់ខ្ទង់៣៧លានដុល្លាររួចទីហើយលើការផ្សាយពាណិជ្ជកម្ម នៅតាមរដ្ឋជាច្រើនពាសពេញផ្ទៃប្រទេស។ ដោយឈរឈ្មោះជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យ លោក Bloomberg មានអាយុ ៧៧ឆ្នាំ និងជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុនអាមេ៉រិក Bloomberg L.P. និងធ្លាប់បានកាន់តួនាទីជា អភិបាលក្រុងញូយ៉កប៉ុន្មានអាណត្តិជាប់គ្នាផងដែរ គឺចាប់ពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១៣។ យោងតាមទស្សនាវដ្តី Forbes លោកអ្នកមានជាងគេទី៩ នៅសហរដ្ឋអាមេ៉រិក ជាមួយទ្រព្យសម្បត្តិជិត…

  • ស្លាប់មនុស្ស២៩នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសកុងហ្គោ

    ស្លាប់មនុស្ស២៩នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រទេសកុងហ្គោ

    មនុស្សយ៉ាងតិច២៩នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនតូចមួយគ្រឿង នៅប្រទេសកុងហ្គោ កាលពីថ្ងៃអាទិត្យ ទី២៤ វិច្ឆិកាម្សិលមិញ។ យន្តហោះ Busy Bee Dornier-228 នេះបានធ្លាក់ចំផ្ទះមួយកន្លែង ក្នុងតំបន់មានមនុស្សច្រើន ស្ថិតក្នុងទីក្រុងហ្គូម៉ា ភាគខាងកើតប្រទេស ជាការធ្លាក់ក្រោយពេលដែលអ្នកបញ្ជាយន្តហោះបរាជ័យក្នុងការចាប់ផ្តើមចេញដំណើរដំបូង។ អាជ្ញាធរបញ្ជាក់ថា ក្នុងចំណោមមនុស្សទាំង១៩នាក់នៅលើយន្តហោះមានតែម្នាក់គត់ដែលនៅមានជីវិតរស់ ក្នុងនោះ មានអ្នកដំណើរ១៧នាក់ និងអ្នកបញ្ជាយន្តហោះ២នាក់។ ក្រៅពីនេះ មានមនុស្ស១៦នាក់ផ្សេងទៀតនៅលើដីរងរបួស ដោយមានផ្ទះចំនួនពីរត្រូវបានបំផ្លិចបំផ្លាញ។ មិនទាន់មានការបង្ហាញពីមូលហេតុនៃការធ្លាក់យន្តហោះនេះនៅឡើយទេ ដោយគេគ្រាន់តែដឹងថា ហេតុការណ៍ធ្លាក់យន្តហោះគឺកើតមានជាញឹកញាប់ នៅប្រទេសស្ថិតក្នុងតំបន់អាហ្វ្រិកណ្តាលមួយនេះ។ កាលពីខែមុន យន្តហោះដឹកទំនិញដែលផ្តល់ជំនួយសម្ភារបានបាត់ខ្លួន ក្រោយពេលហោះចេញពីក្រុងហ្គូម៉ា ប្រទេសកុងហ្គោ៕ធ.ដ

  • ក្រុមឥណ្ឌូណេស៊ី EVOS Legends ឈ្នះជើងឯកពិភពលោក MLBB World Championship 2019

    ក្រុមឥណ្ឌូណេស៊ី EVOS Legends ឈ្នះជើងឯកពិភពលោក MLBB World Championship 2019

    ទីក្រុងកូឡាឡំាពួរ៖ ការប្រកួតកីឡា អេឡិច ត្រូនិកជើង ឯកពិភព លោក MLBB World Championship 2019 ដែល ហៅកាត់ ថា M1 បាន បញ្ចប់ ហើយដែល ក្រុម EVOS Legends  គ្រង ជើង ឯក  ដែល មាន ពាន រង្វាន់ និង ទឹក ប្រាក់ដ៏ច្រើន សន្ធឹក សន្ធាប់។ ព្រឹត្តិការណ៍  ជើង ឯក ពិភព លោក វិញ្ញាសា Mobile Legends: Bang Bang (MLBB) រៀបចំដោយ ក្រុម ហ៊ុន  Shanghai Moonton Technology លើក ដំបូង នៅ ប្រទេស ម៉ាឡេស៊ី កាលពីថ្ងៃទី១៩…

  • ទីក្រុងហុងកុងរៀបចំការបោះឆ្នោតលើកដំបូង បន្ទាប់ពីផ្ទុះបាតុកម្មដ៏ហិង្សាអស់ពេលជាច្រើនសប្តាហ៍

    ទីក្រុងហុងកុងរៀបចំការបោះឆ្នោតលើកដំបូង បន្ទាប់ពីផ្ទុះបាតុកម្មដ៏ហិង្សាអស់ពេលជាច្រើនសប្តាហ៍

    ហុងកុង៖ ពលរដ្ឋហុងកុងជាច្រើននៅថ្ងៃ អាទិត្យ សប្តាហ៍មុននេះ បាននាំគ្នាទៅកាន់មណ្ឌលបោះឆ្នោតនានា ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុករបស់ទីក្រុងហិរញ្ញវត្ថុដែលកំពុងជួបភាពចលាចលមួយនេះ ។ ប្រជាជនហុងកុងចំនួន៤,១លាននាក់ដែលមានសិទ្ធិបោះឆ្នោត នៅថ្ងៃ អាទិត្យម្សិលមិញ បាននាំគ្នាតម្រង់ជួរនៅតាមមណ្ឌលបោះឆ្នោតនៅទូទាំងតំបន់រដ្ឋបាលពិសេសហុងកុង ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាស្រុកចំនួន៤៥២អសនៈនៃស្រុកទាំងអស់១៨ ។ បេក្ខជនដែលចូលរួមប្រជែងកៅអីក្រុមប្រឹក្សានេះមានចំនួន១.០៩០នាក់ នេះបើតាមកាសែតហុងកុង South China Morning Post ។អភិបាលក្រុងហុងកុង លោកស្រី ខារី ឡាំ ដែលបានបោះឆ្នោតនៅមណ្ឌលវិទ្យាល័យ Raimondi និយាយថា ពលរដ្ឋជាច្រើនសង្ឃឹមពីការបន្តភាពស្ងប់ស្ងាត់ នៅក្រោយការបោះឆ្នោតនេះ ។ គួរបញ្ជាក់ថា ការបោះឆ្នោតនេះ ធ្វើឡើងស្របពេលទីក្រុងហុងកុងកំពុងជួបបញ្ហាញាប់ញ័រដោយសារការធ្វើបាតុកម្ម៦ខែមកនេះ ។ ផ្ដើមពីការទាមទារឲ្យដកចេញសេចក្ដីស្នើច្បាប់ធ្វើបត្យាប័ន ក្រុមបាតុករក៏រាលដាលកាន់តែធំ និង ប្រែទៅជាការតវ៉ាប្រឆាំងចិន និង ការស្នើឲ្យមានការពង្រឹងសេរីភាព ក៏ដូចជាប្រជាធិបតេយ្យនៅទីក្រុងនេះឡើងវិញ ។ ការបោះឆ្នោតនេះ ក៏ជាម៉ែត្រវាស់ការគាំទ្ររវាងរដ្ឋាភិបាលហុងកុង និងក្រុមប្រឆាំងផងដែរ ៕ធ.ដ

  • លោក ដូណាល់ ត្រាំ អាចនឹងមិនចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ស្តីពីទីក្រុងហុងកុង

    លោក ដូណាល់ ត្រាំ អាចនឹងមិនចុះហត្ថលេខាលើសេចក្ដីស្នើច្បាប់ស្តីពីទីក្រុងហុងកុង

    សហរដ្ឋអាមេ៉រិក៖ ប្រធានាធិបតីអាមេ៉រិក លោក ដូណាល់ ត្រាំ នៅមិនទាន់ផ្ដល់ចម្លើយជាក់លាក់ណាមួយលើសេចក្ដីស្នើច្បាប់ស្ដីពីទីក្រុងហុងកុង ដែលត្រូវបានសភាទាំងពីរអនុម័តរួចរាល់ហើយនៅឡើយទេ ។ សេចក្ដីស្នើច្បាប់នេះ ទៅដល់តុរបស់លោករួចហើយ និងរង់ចាំការចុះហត្ថលេខាពីលោក ដូណាល់ ត្រាំ មួយដំណាក់ទៀត ទើបក្លាយជាច្បាប់តែម្ដង ។ ប៉ុន្តែទន្ទឹមគ្នា ប្រទេសចិនបានធ្វើការរិះគន់សេចក្ដីស្នើច្បាប់នេះ ដោយចាត់ទុកថា វាជាការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ។ បន្ថែមលើនេះ ទីក្រុងប៉េកាំងក៏ធ្វើការព្រមានចាត់វិធានការតបវិញ បើសិនសេចក្ដីស្នើច្បាប់នេះចូលជាធរមាននោះ ៕ធ.ដ