Category: ព័ត៌មានអន្តរជាតិ

  • លោក គីម ជុងអ៊ុន បដិសេធការអញ្ជើញធ្វើទស្សកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នាសប្តាហ៍ក្រោយ

    លោក គីម ជុងអ៊ុន បដិសេធការអញ្ជើញធ្វើទស្សកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នាសប្តាហ៍ក្រោយ

    កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបដិសេធការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលថ្នាក់តំបន់នាសប្តាហ៍ក្រោយនេះ នៅទីក្រុងបូសាន ប្រទេសកូរ៉េខាងត្បូង ។ ប្រភពបន្តថា ការិយាល័យរបស់លោក មូន ជែអ៊ីន បានផ្ញើលិខិតមួយកាលថ្ងៃទី០៥ ខែវិច្ឆិកានេះ ដោយស្នើឱ្យលោក គីម ជុងអ៊ុន ចូលរួមក្នុងកិច្ចប្រជុំកំពូលរយៈពេល២ថ្ងៃ ដែលកូរ៉េខាងត្បូងនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមមេដឹនាំអាស៊ាននៅថ្ងៃចន្ទ និងថ្ងៃអង្គារសប្តាហ៍ក្រោយនេះ ។ បន្ថែមលើនេះ កូរ៉េខាងត្បូងក៏បានស្នើឱ្យកូរ៉េខាងជើងបញ្ជូនប្រេសិតពិសេសម្នាក់ទៅចូលរួមកិច្ចប្រជុំនោះផងដែរ ប្រសិនបើលោក គីម ជុងអ៊ុន មិនអាចមកបាន ។ ជាការឆ្លើយតប បើតាមសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន KCNA បានបញ្ជាក់យ៉ាងដូច្នេះថា គ្មានហេតុផលដែលលោក គីម ជុងអ៊ុន នឹងធ្វើទស្សនកិច្ចទៅកូរ៉េខាងត្បូង ក្រោមបរិយាកាសរអាក់រអួលបែបនេះទេ និង បានរិះគន់រដ្ឋាភិបាលរបស់លោក មូន ជែអ៊ីន…

  • ឯកឧត្តម ស៊ីជីនភីង ផ្ញើសារលិខិតរំលែកព្រះមរណទុក្ខថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

    ឯកឧត្តម ស៊ីជីនភីង ផ្ញើសារលិខិតរំលែកព្រះមរណទុក្ខថ្វាយចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

    ឯកឧត្តម ស៊ីជីនភីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារលិខិតរំលែកព្រះមរណទុក្ខថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមរំលែកនូវព្រះមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការយាងសោយទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់។ ឯកឧត្តម ស៊ីជីនភីង បានថែ្លងក្នុងសារលិខិតរំលែកទុក្ខថា៖ ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងសោយទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី ខ្ញុំមានក្តីក្រៀមក្រមបំផុត។សម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី គឺជាមិត្តចាស់របស់ប្រជាជនចិន ហើយបានចូលរួមចំណែកយ៉ាងសកម្មដល់ការជំរុញទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា។ ខ្ញុំសូមសម្តែងសមានទុក្ខយ៉ាងជ្រាលជ្រៅចំពោះការសោយទិវង្គតនៃសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះចំពោះទ្រង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរព្រមទាំងព្រះញាតិវង្សានុវង្សទាំងអស់៕

  • កម្ពុជា និងឡាវ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកម្ពស់វិស័យសន្តិសុខសំដៅធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត

    កម្ពុជា និងឡាវ បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការដើម្បីលើកម្ពស់វិស័យសន្តិសុខសំដៅធានាការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត

    សម្ដេចក្រឡាហោម ស ខេ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅដល់ ក្រសួងមហាផ្ទៃនៃប្រទេសឡាវបង្កើនកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីនគរបាលកមក្ពុជាដើម្បីធ្វើការផ្លាស់ប្ដូរបទពិសោធន៍ ជំនាញ និងបច្ចេកទេស ជូនគ្នាទៅវិញទៅមក ក្នុងវិស័យការពារសន្តិសុខ សណ្ដាប់សាធារណៈ ជូនប្រជាពលរដ្ឋនៃប្រទេសទាងពីរ ឲ្យកាន់តែមានផាពល្អប្រសើរបន្ថែមទៀត។ ថ្លែងក្នុងជំនួប ពិភាក្សាការងារ និងសម្ដែងការគួរសម ជាមួយ ឯកឧត្តម ថង ច័ន្ទម៉ានិស្ស័យ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋ  ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ នៅព្រឹកថ្ងៃទី ២១ វិច្ឆិកានេះ នៅទីស្តីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ក៏បានលើកទឹកចិត្តទៅដល់ភាគីឡាវ ឲ្យប្រកាន់ខ្ជប់នូវគោលការណ៍សន្តិភាព ដើម្បីដោះស្រាយបញ្ហាផ្សេងៗដោយសន្តិវិធី ដូចជា ទំនាក់ការទូត ការដោះស្រាយបញ្ហាព្រំដែនការផ្លាស់ប្ដូរទំនិញ និងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ។ ជាការឆ្លើយតប ឯកឧត្តម ថង ច័ន្ទម៉ានិស្ស័យ អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋ  ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលឡាវ នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការការទូត និងការពិភាក្សាគ្នា ក្នុងការដោះស្រាយផ្សេងៗ…

  • ចិនទទួលយន្តហោះទី១០០ពីក្រុមហ៊ុន Boeing ដែលខ្លួនបញ្ជាទិញ

    ចិនទទួលយន្តហោះទី១០០ពីក្រុមហ៊ុន Boeing ដែលខ្លួនបញ្ជាទិញ

    សារព័ត៌មានស៊ីនហួរបានចេញផ្សាយនៅថ្ងៃនេះថា ក្រុមហ៊ុនផលិតយន្ដហោះធំបំផុតលើលោករបស់អាមេ៉រិក Boeing កាលពីថ្ងៃពុធទី២០ វិច្ឆិកា ២០១៩ម្សិលមិញ បានប្រគល់យន្ដហោះធុន 787-9 Dreamliner គ្រឿងទី៦ ឱ្យក្រុមហ៊ុនអាកាសចរណ៍ចិនជូនយ៉ាវ (Juneyao Airlines) ហើយនេះគឺជាយន្ដហោះម៉ូដែល Boeing 787 ទី ១០០ គត់ដែលត្រូវបានទិញដោយផ្ទាល់ ពីសំណាក់ឧស្សាហកម្មអាកាសចរណ៍ចិន។ ក្រុមហ៊ុន Juneyao Airlines ដែលបានបញ្ជាទិញយន្ដហោះ 787-9 Dreamliners ១០គ្រឿងបច្ចុប្បន្នកំពុងប្រតិបត្តិការយន្ដហោះចំនួន ០៥ គ្រឿងលើផ្លូវហោះហើរទាំងក្នុងស្រុក និងអន្តជាតិ។ ដោយឡែកយន្តហោះប្រទេសនេះ ក៏កំពុងធ្វើប្រតិបត្តិការនៅក្នុង ក្រុមហ៊ុនអាកាសចរណ៍ធំៗផ្សេងទៀតរបស់ចិនផងដែរ ដោយបូកសរុបចូលគ្នាទៅគឺ ១០០គ្រឿងគត់ ហើយក្នុងមួយគ្រឿងៗគឺមានតម្លៃជិត ២៥០លានដុល្លារអាមេ៉រិក៕ធ.ដ

  • រញ្ជួយដីវាយប្រហារជិតព្រំដែនប្រទេសថៃនិងឡាវ

    រញ្ជួយដីវាយប្រហារជិតព្រំដែនប្រទេសថៃនិងឡាវ

    នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ២០១៩នេះ មានសេចក្ដីរាយការណ៍ថា មានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅចំណុចព្រំប្រទល់ប្រទេសថៃ និងឡាវ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតណាមួយនៅឡើយ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Channenewsasia ។ ប្រភពថា នៅម៉ោង៦ និង៥០នាទីព្រឹកមិញនេះ កម្លាំងរញ្ជួយ៦,១រ៉ិចទ័រក្នុងជម្រៅ១០គីឡូម៉ែត្រចម្ងាយប្រមាណជា៩២គីឡូម៉ែត្រពីទីរួមខេត្តណាន នៅភាគខាងជើងប្រទេសថៃ។ ការរញ្ជួយដីនេះបានធ្វើឲ្យមានរំញ័រនៅតំបន់ភាគខាងជើងប្រទេសថៃ ហើយមនុស្សនៅនៅក្នុងអាគារខ្ពស់ៗក៏បានទទួលអារម្មណ៍ពីរំញ័រនេះដែរ សូម្បីអ្នកនៅទៅក្រុងបាងកកចម្ងាយប្រហែល៦០០គីឡូម៉ែត្រក៏មានអារម្មណ៍ដឹងពីរំញ័រនេះដូចគ្នា។ មន្ត្រីខាងឧតុនិយមថៃបាន អះអាងថាមិនទាន់មានរបាយការណ៍ពីជនរងគ្រោះ និងការខូចខាតណាមួយនៅឡើយទេទាក់ទងនឹងការរញ្ជួយដីនេះ តែថាពួកគេនឹងត្រួតពិនិត្យលើសំណង់អាគារនៅតាមបុរាណស្ថានមួយចំនួននៅតំបន់នោះ៕ធ.ដ

  • កូរ៉េខាងត្បូងជំរុញឱ្យជប៉ុនចាត់វិធានការ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មរវាងប្រទេសទំាងពីរ

    កូរ៉េខាងត្បូងជំរុញឱ្យជប៉ុនចាត់វិធានការ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មរវាងប្រទេសទំាងពីរ

    កូរ៉េខាងត្បូង៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូងលោក Hong Nam-ki នៅថ្ងៃពុធនេះ បានធ្វើការជំរុញឱ្យជប៉ុនចាត់វិធានការ ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មរវាងប្រទេសទំាងពីរ ។ ទន្ទឹមគ្នា រដ្ឋមន្រ្តីហិរញ្ញវត្ថុកូរ៉េខាងត្បូងរូបនេះបានសង្កត់ធ្ងន់ថា ការរឹតបន្តឹងការនំាចេញរបស់ជប៉ុន នឹងធ្វើឱ្យខូចខាតទំាងកូរ៉េខាងត្បូង និងជប៉ុន ខណៈពេលដែលខ្សែសង្វាក់តម្លៃពិភពលោកចុះខ្សោយ ។ ការកត់សម្គាល់បែបនេះរបស់លោក Hong Nam-ki ត្រូវបានធ្វើឡើងក្រោយកូរ៉េខាងត្បូង និងជប៉ុនបានបរាជ័យ ក្នុងការបង្រួមភាពខុសគ្នារបស់ប្រទេសទាំងពីរ នៅក្នុងកិច្ចចរចាលើកទី២ នៅសប្តាហ៍នេះ ក្នុងគោលបំណងដោះស្រាយបញ្ហាជម្លោះទ្វេភាគី ជុំវិញការរឹតត្បិតការនាំចេញរបស់ទីក្រុងតូក្យូ ៕ធ.ដ

  • ចិនថ្កោលទោសយ៉ាងខ្លំាង ក្រោយព្រឹទ្ធសភាសហរដ្ឋអាមេ៉រិកអនុម័តសំណើច្បាប់ការពារសិទ្ធប្រជាជនហុងកុង

    ចិនថ្កោលទោសយ៉ាងខ្លំាង ក្រោយព្រឹទ្ធសភាសហរដ្ឋអាមេ៉រិកអនុម័តសំណើច្បាប់ការពារសិទ្ធប្រជាជនហុងកុង

    ចិន៖ មួយថ្ងៃក្រោយសំណើច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សហុងកុង ត្រូវបានអនុម័តដោយព្រឹទ្ធសភាអាមេ៉រិកនោះ រដ្ឋាភិបាលទីក្រុងប៉េកាំង តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានគំរាមជាថ្មីថា នឹងចាត់វិធានការវាយបក ប្រសិន បើវាក្លាយជាច្បាប់ ប៉ុន្តែចិនក៏អំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនបញ្ឈប់ការជ្រែតជ្រៀកក្នុងកិច្ចការផ្ទៃក្នុងទីក្រុងហុងកុងផងដែរ ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទង្វើនេះ ធ្វើឡើងដោយមិនខ្វល់ពីការពិត ហើយអនុវត្តបទដ្ឋានពីរជាន់ ។ លោកសង្កត់ធ្ងន់ថា វាគឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ដូច្នេះចិនថ្កោលទោស និង ប្រឆាំងយ៉ាងដាច់ណាត់ចំពោះរឿងនេះ ។ សូមបញ្ជាក់ថា នៅថ្ងៃអង្គារសប្តាហ៍នេះ ព្រឹទ្ធសភាអាមេ៉រិកបានបោះឆ្នោតអនុម័តជាឯកច្ឆ័នលើសេចក្ដីព្រាងច្បាប់មួយ ដែលមានគោលដៅការពារសិទ្ធិមនុស្សនៅក្នុងទីក្រុងហុងកុង ក្រោយមានការព្រួយបារម្ភថា ប្រទេសចិនអាចនឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ចប់វិបត្តិនៅក្នុងក្រុងនេះ ។ សេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យហុងកុង នឹងត្រូវបញ្ជូនបន្តទៅកាន់សភាតំណាងរាស្ត្រអាមេ៉រិក មុននឹងបញ្ជូនឱ្យប្រធានាធិបតីអាមេ៉រិកលោក ដូណាល់ ត្រាំ ធ្វើការពិចារណា និងចុះហត្ថលេខា ៕ធ.ដ

  • លោក អាបេ ស៊ីនហ្សូ ក្លាយជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេក្នុងប្រវត្តិ សាស្រ្តប្រទេសជប៉ុន

    លោក អាបេ ស៊ីនហ្សូ ក្លាយជានាយករដ្ឋមន្រ្តីកាន់តំណែងយូរជាងគេក្នុងប្រវត្តិ សាស្រ្តប្រទេសជប៉ុន

    ជប៉ុន៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ លោក អាបេ ស៊ីនហ្សូ បានអង្គុយកៅអីនាយករដ្ឋមន្ត្រីសរុបចំនួន២.៨៨៧ថ្ងៃ ដែលធ្វើឲ្យលោកក្លាយជានាយករដ្ឋមន្ត្រីកាន់តំណែងយូរជាងគេរបស់ប្រទេសជប៉ុន ។ លោក អាបេ បានបំបែកកំណត់ត្រារបស់លោក តារ៉ូ កាស៊ូរ៉ា ដែលកាន់តំណែងនាយករដ្ឋមន្ត្រីចំនួន២.៨៨៦ថ្ងៃចន្លោះឆ្នាំ១៩០១ ដល់ឆ្នាំ១៩១៣ ។ នៅជប៉ុន ប្រធានបក្សកាន់អំណាចនឹងក្លាយជានាយករដ្ឋមន្ត្រីដោយស្វ័យប្រវត្តិ ដូចនេះលោក អាបេ ដែលទើបទទួលការទុកចិត្តឲ្យដឹកនាំបក្សប្រជាធិបតេយ្យដល់ឆ្នាំ២០២១ ក៏ត្រូវដឹកនាំជប៉ុនដល់ឆ្នាំ២០២១ដែរ លុះត្រាតែមានការបោះឆ្នោតថ្នាក់ជាតិមុនអាណត្តិ ឬការផ្លាស់ប្ដូរតំណែងប្រធានបក្ស ។ ប៉ុន្តែបច្ចុប្បន្ននេះ គេមិនឃើញមានគូប្រជែងណាអាចដណ្ដើមតំណែងពីលោក អាបេ បាននៅឡើយទេ ។ សម្រាប់រយៈពេលខាងមុខ លោក អាបេ ទំនងជាបន្តផ្ដល់អាទិភាពលើបញ្ហាសេដកិច្ច ការស្ដារទំនាក់ទំនងជាមួយកូរ៉េខាងជើង តាមរយៈការដោះស្រាយបញ្ហាចាប់ជំរិតជនជាតិជប៉ុន និងការរកច្រកចេញជម្លោះជាមួយរុស្ស៊ីជាដើម ។ ដោយឡែកទំនាក់ទំនងជាមួយកូរ៉េខាងត្បូងដែលសព្វថ្ងៃល្អក់កករខ្លាំងនោះ ក៏អាចជាអាទិភាពសម្រាប់រដ្ឋាភិបាលរបស់លោកផងដែរ ៕ធ.ដ

  • រដ្ឋាភិបាលស៊ីរីអះអាងថា ជនស៊ីវិល២នាក់ស្លាប់ ក្រោយអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើកងកម្លាំងអ៊ីរ៉ង់នៅស៊ីរី

    រដ្ឋាភិបាលស៊ីរីអះអាងថា ជនស៊ីវិល២នាក់ស្លាប់ ក្រោយអ៊ីស្រាអែលបើកការវាយប្រហារតាមផ្លូវអាកាសលើកងកម្លាំងអ៊ីរ៉ង់នៅស៊ីរី

    អ៊ីស្រាអែល៖ អ៊ីស្រាអែលបានប្រកាសទទួលស្គាល់នៅថ្ងៃពុធនេះថា ខ្លួនបានការបើកការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានជាច្រើនកន្លែង របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី និងអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី ។ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសនេះ រដ្ឋាភិបាលស៊ីរីបានអះអាងថា ជនស៊ីវិលពីរនាក់បានស្លាប់ ហើយប្រព័ន្ធដែនការពារដែនអាកាសស៊ីរីបានស្ទាក់ចាប់ និងបំផ្លាញបានមីស៊ីលជាច្រើនគ្រាប់ពីលើដែនអាកាសនៃរដ្ឋធានី ដាម៉ាស់ ។ បើតាមយោធាអ៊ីស្រាអែល ការវាយប្រហារតាមផ្លូវអាកាសជាលក្ខណៈទ្រង់ទ្រាយធំរបស់ខ្លួន ធ្វើឡើងជាការសងសឹកទៅនឹងគ្រាប់រ៉ុក្កែតចំនួន៤គ្រាប់ ដែលបាញ់ចេញពីទឹកដីស៊ីរីមកកាន់អ៊ីស្រាអែល កាលពីព្រឹកថ្ងៃអង្គារកន្លងទៅ ៕ធ.ដ

  • ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេ៉រិក ជុំវិញរឿងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែល

    ប្រមុខដឹកនំាអង្គការសហប្រជាជាតិសម្តែងការសោកស្តាយចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេ៉រិក ជុំវិញរឿងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែល

    សហរដ្ឋអាមេ៉រិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃអង្គារនេះ បានសម្តែងការសោកស្តាយ ក្រោយទីក្រុងវ៉ាស៊ីនតោនបានប្រកាសថា ការសាងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែលនៅតំបន់ West Bank នៃដែនដីប៉ាឡេស្ទីន នឹងលែងជារឿងខុសច្បាប់អន្តរជាតិទៀតហើយ ។ អ្នកនំាពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក ស្ទេហ្វេន ឌូហ្ស៊ារីក បានថ្លែងប្រាប់អ្នកយកព័ត៌មានថា យើងសោកស្តាយចំពោះការសម្រេចចិត្ត និងការប្រកាសដែលធ្វើឡើងដោយសហរដ្ឋអាមេ៉រិក ហើយថា យើងនៅតែប្តេជ្ញាគំាទ្រប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែល ដើម្បីទទួលបានសន្តិភាពយូរអង្វែង និងស្ថិរស្ថេរ ដោយផ្អែកលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ សូមជម្រាបថា អ៊ីស្រាអែលបានធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីន West Bank ចាប់តាំងពីឆ្នាំ១៩៦៧ បើទោះជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិ ។ ជុំវិញរឿងនេះដែរ អតីតរដ្ឋបាលប្រធានាធិបតីអាមេ៉រិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់ចាត់ទុកថា វាគឺទង្វើខុសច្បាប់ផងដែរ ប៉ុន្តែតែងតែបោះឆ្នោតវេតូនឹងដំណោះស្រាយអង្គការសហប្រជាជាតិប្រឆាំងអ៊ីស្រាអែលជានិច្ច ៕ធ.ដ