Category: ព័ត៌មានអន្តរជាតិ

  • តួកគីគំរាមជ្រើសរើសប្រទេសផ្សេងទៀត បើសិនជាជម្លោះក្នុងការទិញយន្តហោះចម្បំាង F-35 ជាមួយសហរដ្ឋអាមេ៉រិកនៅតែបន្ត

    តួកគីគំរាមជ្រើសរើសប្រទេសផ្សេងទៀត បើសិនជាជម្លោះក្នុងការទិញយន្តហោះចម្បំាង F-35 ជាមួយសហរដ្ឋអាមេ៉រិកនៅតែបន្ត

    តួកគី៖ ប្រសិនបើជំហររបស់សហរដ្ឋអាមេ៉រិក ស្តីពីការប្រគល់យន្តហោះចម្បំាង F-35 មិនផ្លាស់ប្តូរទេនោះ តួកគីនឹងត្រូវបង្ខំចិត្តងាកទៅរកកន្លែងផ្សេងទៀត ដើម្បីបំពេញតម្រូវការការពារជាតិរបស់ខ្លួន នេះបើតាមប្រធានាធិបតីតួកគីលោក តាយយីប អឺដូហ្គាន់ នៅថ្ងៃអង្គារម្សិលមិញ ។ ថ្លែងនៅចំពោះមុខសមាជិកគណបក្សរបស់លោកនៅឯសភា ប្រធានាធិបតីតួកគីរូបនេះបាននិយាយយ៉ាងដូច្នេះថា ប្រសិនបើមិនមានការចុះសម្រុងគ្នានាពេលបច្ចុប្បន្នរឿងយន្តហោះចម្បំាង F-35 នៅតែបន្ត តួកគីត្រូវតែបង្ខំចិត្តស្វែងរកកន្លែងផ្សេងទៀត ដើម្បីបំពេញតម្រូវការការពារជាតិរបស់ខ្លួន ។ សូមរំលឹកថា សហរដ្ឋអាមេ៉រិកបានសម្រេចដកតួកគីចេញពីកម្មវិធី នៃភាពជាដៃគូអភិវឌ្ឍន៍យន្តហោះចម្បាំង-បំបាំងកាយ F-35 និង ប្រកាសលែងលក់យន្តហោះនេះឲ្យតួកគីថែមទៀត ដ្បិតការបំពាក់ប្រព័ន្ធ S-400 នៅលើទឹកដីតួកគី អាចនឹងបើកឱកាសឲ្យរុស្ស៊ីលួចស៊ើបដឹងពីការណ៍សម្ងាត់ នៃបច្ចេកវិទ្យាយន្តហោះចម្បាំង F-35 របស់អាមេ៉រិក ៕ធ.ដ

  • ភាគខាងត្បូងប្រទេសអូស្រ្តាលីព្រមានពីការត្រៀមខ្លួន ចំពោះគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនារយៈពេល៤ឆ្នំា

    ភាគខាងត្បូងប្រទេសអូស្រ្តាលីព្រមានពីការត្រៀមខ្លួន ចំពោះគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនារយៈពេល៤ឆ្នំា

    អូស្រ្តាលី៖ សាលារៀនច្រើនជាង១០០កន្លែងនៅទូទំាងភាគខាងត្បូងប្រទេសអូស្រា្តលី បានបិទទ្វារជាបណ្តោះអាសន្ន ស្របពេលដែលរដ្ឋអូស្រ្តាលីបានប្រុងប្រៀបខ្លួន ចំពោះគ្រោះថ្នាក់អគ្គិភ័យដ៏មហន្តរាយ ។ សីតុណ្ហភាពនៅតាមបណ្តាផ្នែកមួយចំនួននៃរដ្ឋត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងរហូតជាង៤០អង្សាសេនៅក្នុងថ្ងៃពុធនេះ ដោយយោងទៅតាមកម្លំាងខ្យល់ ខណៈដែលសង្កត់ចំនួន ០៧ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយអគ្គិភ័យ ពីសំណាក់រដ្ឋាភិបាល ហើយថែមទំាងហាមឃាត់ធ្វើដំណើរទៅកាន់ទីនោះផងដែរ។ សូមបញ្ជាក់ថា ប្រជាពលរដ្ឋអូស្ត្រាលីភាគច្រើន បានបង្ហាញការព្រួយបារម្ភរបស់ពួកគេខ្លាំងបំផុតទៅលើការប្រែប្រួលអាកាសធាតុ ខណៈភ្លើងឆេះព្រៃនៅរដ្ឋ Queensland និង New South Wales ប្រមាណជាង១០០ករណីបានឆក់យកអាយុជីវិតមនុស្ស០៤នាក់ លំនៅឋានជាង៣០០ខ្នងឆេះខ្ទេចខ្ទី និង ចំការដំណាំជាង១លានហិកតាក៏រងការខូចខាតផងដែរ នេះបើតាមការស្ទាបស្ទង់មតិមួយ ដែលធ្វើឡើងដោយស្ថាប័ន JWS របស់អូស្ត្រាលី ៕ធ.ដ

  • ជប៉ុនផលិតរថយន្តអគ្គិសនីយកគំរូតាមមនុស្សយន្តក្នុងរឿង Transformers

    ជប៉ុនផលិតរថយន្តអគ្គិសនីយកគំរូតាមមនុស្សយន្តក្នុងរឿង Transformers

    រថយន្តអគ្គិសនីអាចបត់បែនបានដែលយកគំរូតាមមនុស្សយន្តក្នុងរឿង Transformers ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសជប៉ុន។ រថយន្តនេះត្រូវបានរំពឹងថានឹងទទួលបានការអនុញ្ញាតិដើម្បីរត់លើផ្លូវសាធារណៈនាពេលឆាប់ៗនេះ ក៏ដូចជាបើកផ្លូវសម្រាប់លក់ដល់សាធារណជនផងដែរ។ រថយន្តឈ្មោះ Earth-1 នេះត្រូវបានបំផុសគំនិតតាមរូបរាងមនុស្សយន្តប្រែកាយ ដែលមាននៅក្នុងរឿងភាគគំនូសជីវចលជប៉ុនដ៏ពេញនិយម គឺរឿង “Mobile Suit Gundam”។ការបញ្ជាទិញបានចាប់ផ្តើមកើតឡើងរួចទៅហើយពីអតិថិជននៅក្នុងប្រទេសជប៉ុន និងក្រៅប្រទេស ហើយព្រលានយន្តហោះមួយនៅក្រៅប្រទេសមានចំណាប់អារម្មណ៍ក្នុងការប្រើរថយន្តនេះសម្រាប់សេវាកម្មចែកចាយ៕ធ.ដ  

  • វៀតណាមប្រឈមនឹងការខ្វះសាច់ជ្រូកបរិភោគ ដោយសារបញ្ហាប៉េសជ្រូកអាហ្វ្រិក

    វៀតណាមប្រឈមនឹងការខ្វះសាច់ជ្រូកបរិភោគ ដោយសារបញ្ហាប៉េសជ្រូកអាហ្វ្រិក

    ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទនៃប្រទេសវៀតណាមបានឲ្យដឹងថា វៀតណាមប្រហែលជាត្រូវខ្វះខាតបរិមាណសាច់ជ្រូកប្រមាណ ២០០,០០០តោន នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ២០១៩នេះ ដោយសារតែជំងឺប៉េសជ្រូកអាហ្វ្រិក។ លោក ភុង ឌុចទៀន អនុរដ្ឋមន្រ្តីកសិកម្មវៀតណាម កាលពីថ្ងៃអង្គារ៍ម្សិលមិញ បានប្រាប់ឲ្យដឹងថា គិតត្រឹមពាក់កណ្តាលខែវិច្ឆិកានេះ ជំងឺប៉េសជ្រូកអាហ្វ្រិកបានបណ្តាលឲ្យសត្វជ្រូកនៅវៀតណាមងាប់សរុបជិត ៥.៩លានក្បាល ឬស្មើនឹងសាច់ជ្រូក ៣៣៧,០០០តោន។ គួរជម្រាបថា កំឡុងការបើកកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទសប្តាហ៍នេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក វួង ឌិញហឺ បានទទូចដល់បណ្តាស្ថាប័នពាក់ព័ន្ធទាំងអស់ ឲ្យធ្វើការគណនាឲ្យបានដិតដល់ អំពីការខ្វះខាតនៃការផ្គត់ផ្គង់សាច់ជ្រូកនៅក្នុងប្រទេស ហើយនិងពិចារណាលើការនាំចូលសាច់ជ្រូក បន្ថែមពីបរទេស ដើម្បីមកបំពេញតម្រូវការក្នុងស្រុក ព្រមទាំងគ្រប់គ្រងការកើនឡើងតម្លៃនៃសត្វជ្រូក និងកាត់បន្ថយអតិផរណា។យោងតាមការព្យាករណ៍ អត្រានៃការផលិតសាច់ជ្រូកនៅវៀតណាម នឹងធ្លាក់ចុះ ១៥-២០ភាគរយនៅឆ្នាំ ២០១៩នេះ ធៀបនឹងឆ្នាំទៅមិញ៕ធ.ដ

  • សហរដ្ឋអាមេ៉រិក និងកូរ៉េខាងត្បូងបរាជ័យក្នុងកិច្ចចរចាគ្នាលើរឿងវិភាគទានយោធា

    សហរដ្ឋអាមេ៉រិក និងកូរ៉េខាងត្បូងបរាជ័យក្នុងកិច្ចចរចាគ្នាលើរឿងវិភាគទានយោធា

    សហរដ្ឋអាមេ៉រិក៖ កិច្ចចរចាវិភាគទានយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេ៉រិកបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា និង បញ្ចប់នៅថ្ងៃទី១៩ ខែវិច្ឆិកានេះ ប៉ុន្តែមិនមានលទ្ធផលអ្វីពីការចរចាឡើយ ។ អ្នកចរចាតំណាងអាមេ៉រិក លោក James DeHart បានដើរចេញពីកិច្ចប្រជុំ ដោយ សារតែភាគីកូរ៉េខាងត្បូងមិនទទួលសំណើរបស់ភាគីអាមេ៉រិក ដែលទាមទារឲ្យទីក្រុងសេអ៊ូលជួយកាត់បន្ថយការចំណាយ និង បន្ទុករបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Jame បានប្រាប់មូលហេតុការដើរចេញពីកិច្ចប្រជុំថា ភាគីអាមេ៉រិកចង់ទុកពេលឲ្យកូរ៉េខាងត្បូងពិចារណា និងដាក់សំណើជាថ្មី ដើម្បីឲ្យភាគីទាំងសងខាងអាចបង្កើតកិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបាន ។ លោកបន្ថែមថា កិច្ចចរចានឹងធ្វើម្តងទៀត នៅពេលទីក្រុងសេអ៊ូលបានត្រៀមខ្លួនរួចរាល់ ។ រីឯភាគីកូរ៉េខាងត្បូងសន្យាថា នឹងធ្វើការយ៉ាងអត់ធ្មត់ និងខិតខំបន្ថែមទៀត ដើម្បីសម្រេចកិច្ចព្រមព្រៀងមួយ ដែលភាគីទាំងពីរអាចទទួលយកបាន នេះបើតាមការអះអាងរបស់អ្នកចរចាតំណាងកូរ៉េខាងត្បូងលោក Jeong Eun-bo ។ គួរបញ្ជាក់ថា តាមរយៈកិច្ចចរចាពីរថ្ងៃនេះ ខាងភាគីអាមេ៉រិកបានទាមទារឲ្យកូរ៉េខាងត្បូងត្រូវបង់វិភាគទានយោធាច្រើនជាងពេលបច្ចុប្បន្នរហូតដល់ទៅ៥ដង ពោលគឺទីក្រុងវ៉ាស៊ីនតោនបានទាមទារឲ្យទីក្រុងសេអ៊ូល ចំណាយថវិការហូតដល់៥ពាន់លានដុល្លារសម្រាប់ឆ្នាំក្រោយ ខណៈពេលកូរ៉េខាងត្បូងបង់ត្រឹមតែ៨៧០លានដុល្លារប៉ុណ្ណោះសម្រាប់ឆ្នាំ២០១៩ សម្រាប់កងទ័ពអាមេ៉រិកជិត៣ម៉ឺននាក់ ៕ធ.ដ …

  • ប្រមុខការពារជាតិតួកគីអះអាងថា នៅត្រឹមចុងឆ្នាំនេះ តួកគីនឹងបញ្ជូនអ្នកទោសរដ្ឋឥស្លាម ISIS ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ

    ប្រមុខការពារជាតិតួកគីអះអាងថា នៅត្រឹមចុងឆ្នាំនេះ តួកគីនឹងបញ្ជូនអ្នកទោសរដ្ឋឥស្លាម ISIS ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ

    តួកគី៖ រដ្ឋមន្ត្រីមហាផ្ទៃតួកគីលោក Suleyman Soylu បានថ្លែងថា នៅត្រឹមចុងឆ្នាំនេះប្រទេសរបស់លោកនឹងបញ្ជូនក្រុមអ្នកប្រយុទ្ធរដ្ឋឥស្លាម ISIS ដែលកំពុងជាប់ឃុំខ្លួនទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ។ កងកម្លំាងតួកគីចាប់បានក្រុមអ្នកប្រយុទ្ធរដ្ឋឥស្លាម ISIS ២៨៧នាក់ នៅតំបន់ភាគឦសានប្រទេសស៊ីរី ជាទីដែលទីក្រុងអង់ការ៉ាបើកប្រតិបត្តិការយោធាកម្ទេចក្រុមសកម្មប្រយុទ្ធឃើដ YPG កាលពីខែតុលាកន្លងទៅ ខណៈជនសង្ស័យពាក់ព័ន្ធនឹងក្រុមភេវរកររាប់នាក់ផ្សេងទៀតកំពុងជាប់ឃុំ ។ ប្រមុខមហាផ្ទៃតួកគីរូបនេះបាននិយាយនៅថ្ងៃអង្គារថា លោកគិតថា យើងត្រូវតែបញ្ជូនក្រុមអ្នកប្រយុទ្ធរដ្ឋឥស្លាម ISIS មួយចំនួនធំទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ នៅត្រឹមចុងឆ្នាំនេះហើយបណ្ដាប្រទេសមួយចំនួន ដែលបានលុបចោលសញ្ជាតិ្តពលរដ្ឋខ្លួនបានចូលរួមជាមួយរដ្ឋឥស្លាម ISIS គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ ៕ធ.ដ

  • អង្គការសហប្រជាជាតិអះអាងថា ការសាងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីននៅតែជាទង្វើខុសច្បាប់

    អង្គការសហប្រជាជាតិអះអាងថា ការសាងសង់លំនៅដ្ឋានរបស់អ៊ីស្រាអែលលើដែនដីប៉ាឡេស្ទីននៅតែជាទង្វើខុសច្បាប់

    ប៊ែលហ្ស៊ិក៖ ការធ្វើអាណានិគមរបស់អ៊ីស្រាអែល តាមរយៈការសាងសង់លំនៅឋាន និង បញ្ជូនប្រជាជនរបស់ខ្លួនឱ្យទៅរស់នៅលើតំបន់ West Bank នៃដែនដីប៉ាឡេស្ទីន គឺជាទង្វើរំលោភច្បាប់អន្តរជាតិ នេះបើតាមការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ការិយាល័យសិទ្ធមនុស្សអង្គការសហប្រជាជាតិនៅថ្ងៃអង្គារនេះបានបញ្ជាក់ថា យើងនៅតែបន្តរក្សាគោលជំហរដ៏យូរអង្វែងរបស់អង្គការសហប្រជាជាតិ នោះគឺការសាងសង់លំនៅឋាន និង បញ្ជូនប្រជាជនរបស់ខ្លួនឱ្យទៅរស់នៅតំបន់ West Bank នៃដែនដីប៉ាឡេស្ទីន គឺជាទង្វើរំលោភ ច្បាប់អន្តរជាតិដដែល ។ សូមជម្រាបថា ការកត់សម្គាល់បែបនេះរបស់ការិយាល័យសិទ្ធមនុស្សអង្គការសហប្រជាជាតិ បានកើតមានឡើងក្រោយសហរដ្ឋអាមេរិក នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្លាស់គោលជំហររបស់ខ្លួនជាងបួនទសវត្សរមកនេះ ដោយប្រកាសថា ការសាងសង់លំនៅឋាន និង បញ្ជូនប្រជាជនអ៊ីស្រាអែលឱ្យទៅរស់នៅក្នុងតំបន់ West Bank មិនមែនជាទង្វើរំលោភលើច្បាប់អន្តរជាតិទៀតនោះទេ ៕ធ.ដ

  • ក្រុមបាតុករ១.១០០នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ស្របពេលស្ថានភាពនៅទីក្រុងហុងកុងនៅតែតានតឹងខ្លំាង

    ក្រុមបាតុករ១.១០០នាក់ត្រូវបានប៉ូលិសចាប់ខ្លួន ស្របពេលស្ថានភាពនៅទីក្រុងហុងកុងនៅតែតានតឹងខ្លំាង

    ហុងកុង៖ អ្នកនាំពាក្យប៉ូលិសហុងកុង នៅថ្ងៃអង្គារនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ក្នុងពេលត្រឹមតែមួយថ្ងៃ ក្រុមបាតុករប្រមាណ១.១០០នាក់ត្រូវបានចាប់ខ្លួន ពីបទប្រព្រឹត្តបទល្មើសដូចជា ការចូលរួមធ្វើកុប្បកម្ម និង មានផ្ទុកអាវុធបង្កគ្រោះថ្នាក់ជាដើម ។ បើតាមអ្នកនាំពាក្យដដែលនេះ ប៉ូលិសហុងកុង កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ បានរកឃើញ និង រឹបអូសគ្រាប់បែកសាំងជាង៣.៩០០ដប នៅសាកលវិទ្យាល័យ CUHK ។ ក្រុមបាតុករ នាថ្ងៃអង្គារនេះ នៅតែបង្ហាញជំហរយ៉ាងម៉ឹងម៉ាត់ ហើយប្រឆាំងចំពោះការទាមទារពីសំណាក់អភិបាលក្រុងហុងកុង ដើម្បីឲ្យពួកគេចុះចាញ់ ។ តួយ៉ាង សាកលវិទ្យាល័យ PolyU ត្រូវបានក្រុមបាតុករហុងកុងចូលកាន់កាប់តាំងតែពីថ្ងៃអាទិត្យសប្តាហ៍មុន ហើយប៉ូលិសហុងកុងបានព្យាយាមសម្រុកចូលអស់រយៈពេល០៣ថ្ងៃជាប់គ្នាមកហើយ តែមិនអាចធ្វើបាន ដោយសារតែការប្រើហិង្សា តបតពីសំណាក់ក្រុមបាតុករ តាមរយៈការចោលគ្រាប់បែកសាំង ដុំឥដ្ឋ និងបាញ់ព្រួញភ្លើងមកលើអាជ្ញាធរ ៕ធ.ដ

  • ប្រមុខការបរទេសហ្ស៊កដានីព្រមានថា ការគំាទ្ររបស់សហរដ្ឋអាមេ៉រិកចំពោះការតំាងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank នឹងបង្កគ្រោះថ្នាក់ធំ

    ប្រមុខការបរទេសហ្ស៊កដានីព្រមានថា ការគំាទ្ររបស់សហរដ្ឋអាមេ៉រិកចំពោះការតំាងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank នឹងបង្កគ្រោះថ្នាក់ធំ

    ហ្ស៊កដានី៖ រដ្ឋមន្រ្តីការបរទេសហ្ស៊កដានីលោក Ayman Safadi បានព្រមានថាការផ្លាស់ប្តូរជំហររបស់សហរដ្ឋអាមេ៉រិក នៅថ្ងៃចន្ទម្សិលមិញ លើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដែលពួកគេកាន់កាប់នោះ នឹងមានផលវិបាកដ៏គ្រោះថ្នាក់ លើការរំពឹងទុកនៃដំណើរការសន្តិភាពនៅតំបន់មជ្ឈឹមបូព៌ា ។ ការកត់សម្គាល់បែបនេះរបស់លោក Ayman Safadi បានកើតមានក្រោយរដ្ឋមន្រ្តីការបរទេសអាមេ៉រិកលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃចន្ទដដែលនេះ បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ការធ្វើអាណានិគមរបស់អ៊ីស្រាអែល តាមរយៈការបញ្ជូនប្រជាជនរបស់ខ្លួន ឱ្យទៅរស់នៅលើតំបន់ West Bank នៃដែនដីប៉ាឡេស្ទីន លែងជាទង្វើខុសច្បាប់អន្តរជាតិទៀតហើយ ខណៈការលើកឡើងបែបនេះ ត្រូវបានទទួលការសាទរយ៉ាងខ្លាំងពីសំណាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ។ សូមជម្រាបផងដែរថា អ៊ីស្រាអែលបានធ្វើអាណានិគមលើដែនដីប៉ាឡេស្ទីនតំបន់ West Bank ចាប់តាំងពីឆ្នាំ១៩៦៧ បើទោះជាមានការថ្កោលទោសពីសហគមន៍អន្តរជាតិ ។ បច្ចុប្បន្នប្រជាជនអ៊ីស្រាអែលជាង៦០ម៉ឺននាក់កំពុងរស់នៅតំបន់ West Bank និង ទីក្រុងហ្សេរុយសាឡឹមខាងកើត ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន២.៩លាននាក់ ៕ធ.ដ

  • គ្រាប់រ៉ុក្តែតចំនួន០៤គ្រាប់ដែលហោះចេញពីទឹកដីស៊ីរី ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់យោធាអ៊ីស្រាអែលបាញ់ទម្លាក់ទាន់ពេលវេលា

    គ្រាប់រ៉ុក្តែតចំនួន០៤គ្រាប់ដែលហោះចេញពីទឹកដីស៊ីរី ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់យោធាអ៊ីស្រាអែលបាញ់ទម្លាក់ទាន់ពេលវេលា

    អ៊ីស្រាអែល៖ ប្រព័ន្ធការពារដែនអាកាសរបស់យោធាអ៊ីស្រាអែលបានបាញ់ស្កាត់រ៉ុក្កែតចំនួន៤គ្រាប់ ដែលហោះចូលមកពីទឹកដីប្រទេសស៊ីរី សំដៅឆ្ពោះមកកាន់តំបន់ភាគខាងជើងប្រទេសរបស់ខ្លួន ។ បើតាមអ្នកនាំពាក្យយោធាប្រទេសអ៊ីស្រាអែល រ៉ុក្កែតទាំង៤គ្រាប់ដែលបាញ់ចេញពីប្រទេសស៊ីរីសំដៅចូលមកក្នុងទឹកដីអ៊ីស្រាអែល ត្រូវបានប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែលបាញ់ស្កាត់បានទាន់ពេលវេលា ហើយពុំមានរ៉ុក្កែតមួយគ្រាប់ណាធ្លាក់ចំដល់ដីនោះឡើយ ។ ហើយរហូតមកទល់ពេលនេះ នៅពុំទាន់មានក្រុមណាមួយចេញមុខអះអាងថា ការបាញ់គ្រាប់រ៉ុក្កែតខាងលើជាទង្វើរបស់ពួកគេនោះទេ ក៏ប៉ុន្តែកន្លងមក អ៊ីស្រាអែលធ្លាប់បានធ្វើសកម្មភាពវាយប្រហារតាមផ្លូវអាកាសរាប់រយលើកទៅលើទឹកដីប្រទេសស៊ីរី ។ ប៉ុន្តែបើតាមការបញ្ជាក់របស់អ៊ីស្រាអែលនោះ ប្រតិបត្តិការទាំងនេះមានគោលដៅលើក្រុមសកម្មប្រយុទ្ធលីបង់ ហេសបូឡា និង មូលដ្ឋានរបស់អ៊ីរ៉ង់នៅស៊ីរី ៕ធ.ដ