Category: ព័ត៌មានអន្តរជាតិ

  • ប្រទេសចិនផ្តល់អំណោយជាកុំព្យូទ័រយួរដៃចំនួន១៥,០០០គ្រឿង ដល់សិស្សានុសិស្សអែលសាល់វ៉ាឌ័រ

    ប្រទេសចិនផ្តល់អំណោយជាកុំព្យូទ័រយួរដៃចំនួន១៥,០០០គ្រឿង ដល់សិស្សានុសិស្សអែលសាល់វ៉ាឌ័រ

    សាល់វ៉ាឌើ៖ សិស្សានុសិស្សរាប់រាប់ពាន់នាក់ នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ឥឡូវនេះ មានកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនរបស់ពួកគេហើយ ដោយជាមួយគ្នានោះដែរ ពួកគេទំាងអស់គ្នាបានិយាយអរគុណដល់ប្រទេសចិន។ រដ្ឋាភិបាលចិនបានផ្តល់អំណោយជាកុំព្យូទ័រយួរដៃចំនួន១៥,០០០គ្រឿងដល់ប្រទេសអែលសាល់វ៉ាឌ័រ ដែលការប្រគល់ និងទទួលអំណោយនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរដល់ទំនាក់ទំនងល្អរវាងប្រទេសទំាងពីរ។ ការផ្តល់អំណោយជាកុំព្យូទ័រនេះដែរ ក៏ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្មីរបស់រដ្ឋាភិបាលអែលសាល់វ៉ាឌ័រ ដែលចង់បំពេញតម្រូវការរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រួនៅគ្រប់សាលារៀនទាំងអស់។ ជាមួយគ្នានេះ ប្រធានាធិបតីអែលសាល់វ៉ាឌ័រ លោក SALVADOR SANCHEZ CEREN បានថ្លែងអះអាងថា ការបរិច្ចាគនេះ គឺជាសញ្ញាមួយនៃបំណងប្រាថ្នាពិតប្រាកដរបស់ប្រទេសចិន ដើម្បីជំរុញគម្រោងនៃកិច្ចសហប្រតិបត្តិការដែលតែងតែផ្តល់ផលប្រយោជន៍ដល់ប្រជាជនរបស់ប្រទេសទំាងពីរ៕ធ.ដ

  • វៀតណាមដំឡើងថ្លៃអគ្គិសនី៨,៣៦% ទប់ទល់ថ្លៃផលិតកម្ម

    វៀតណាមដំឡើងថ្លៃអគ្គិសនី៨,៣៦% ទប់ទល់ថ្លៃផលិតកម្ម

    តម្លៃអគ្គិសនីនៅប្រទេសវៀតណាម ត្រូវបានដំឡើងថ្លៃ៨,៣៦ភាគរយ ចាប់ផ្តើមពីថ្ងៃពុធ ទី២១ មីនា ២០១៩ នេះបើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម។ ការឡើងថ្លៃនេះមានន័យថា វិក័យបត្រភ្លើងអាចឡើងចាប់ពី១៧២០ដុង ឬ៧,៤៩ សេនដុល្លារអាម៉េរិក ទៅ១៩៦៤ដុង ឬ៨,០៣សេនដុល្លារអាម៉េរិក ក្នុងមួយគីឡូវ៉ាត់ម៉ោង មិនរួមបញ្ជូលទាំងពន្ធ VAT ឬពន្ធលើតម្លៃបន្ថែម។ តម្លៃអគ្គិសនីផ្សេងៗគ្នាក៏ត្រូវបានកំណត់សម្រាប់លំនៅដ្ឋាន និងអាជីវកម្ម ជាពិសេស តម្លៃសម្រាប់លំនៅដ្ឋានឥលូវ មានពី១៦៧៨ដុង ទៅ ២៩២៧ដុង ក្នុង១គីឡូវ៉ាត់ម៉ោង អាស្រ័យលើទំហំនៃការប្រើប្រាស់។ សម្រាប់លំនៅដ្ឋានពលរដ្ឋក្រីក្រនៅតែទទួលបានការសម្រួលតម្លៃដដែល សម្រាប់៣០គីឡូវ៉ាត់ម៉ោង រាល់ខែ។ ពន្ធអគ្គិសនីសម្រាប់តំបន់ឧស្សាហកម្ម និងអាជីវកម្មត្រូវបានបែងចែកជាពីរ ពេលនេះ រួមមាន៖ ៣០៧៦ដុងក្នុងមួយគីឡូវ៉ាត់ម៉ោងមមាញឹក និង៩៧០ដុងក្នុងមួយគីឡូវ៉ា់តម៉ោង សម្រាប់ម៉ោងមិនមមាញឹក។ ប្រធានអាជ្ញាធរនិយ័តករអគ្គិសនីនៃក្រសួងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក ង្វៀន អាញ់ ទាន់ បាននិយាយថា ការដំឡើងថ្លៃនេះ គឺផ្អែកលើតម្លៃផលិតកម្ម កាលពីឆ្នាំ២០១៧ ដែលគណនាដោយអគ្គិសនីវៀតណាម (EVN)។ លោកថា ក្រសួងពាក់ព័ណ្ធបានពិនិត្យតម្លៃផលិតអគ្គិសនី…

  • ក្រុមហ៊ុនរុករករ៉ែមាសវេណេស៊ុយអេឡា ទទួលរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក

    ក្រុមហ៊ុនរុករករ៉ែមាសវេណេស៊ុយអេឡា ទទួលរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុន ម៉ាញណឺវ៉េន (Minerven) ដោយចោទថា ចូលរួមក្នុងប្រតិបត្តិការពាណិជ្ជកម្មមាសដោយខុសច្បាប់ ដើម្បីគាំទ្រប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ នេះបើតាមក្រសួងរតនាគារជាតិអាម៉េរិក នៅថ្ងៃអង្គារ៍ ម្សិលមិល។ នេះគឺជាកញ្ចប់ទណ្ឌកម្មទី៦ហើយរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ គិតចាប់តាំងពីខែមករា ឆ្នាំ២០១៩មក ក្នុងគោលដៅដាក់បន្ថែមសម្ពាធលើលោក នីកូឡាស់ ម៉ាឌូរ៉ូ។ ក្រសួងរតនាគារជាតិអាម៉េរិក តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនបានបញ្ជាក់ថា កញ្ចប់ទណ្ឌកម្មថ្មីនេះ មានគោលដៅលើក្រុមហ៊ុន ម៉ាញណឺវ៉េន ដែលជាក្រុមហ៊ុនរុករករ៉ែមាសរបស់រដ្ឋាភិបាលវេណេស៊ុយអេឡា រួមទាំងអគ្គនាយករបស់ក្រុមហ៊ុននេះ គឺលោក អាឌ្រាន អាន់តូនីញ៉ូ ភើដូម៉ូ ម៉ាតា៕ធ.ដ

  • វិមានក្រឹមរំពឹងថា ប្រធានាធិបតីអ៊ុយក្រែនថ្មី នឹងព្យាយាមស្វែងរកសន្តិភាពជាមួយរុស្ស៊ី

    វិមានក្រឹមរំពឹងថា ប្រធានាធិបតីអ៊ុយក្រែនថ្មី នឹងព្យាយាមស្វែងរកសន្តិភាពជាមួយរុស្ស៊ី

    រុស្ស៊ី៖ នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃអង្គារ៍នេះ អ្នកនាំពាក្យវិមានក្រឹមឡំាងលោក ឌីមីតទ្រី ផេស្គូវ បានលើកឡើងថា ទីក្រុងម៉ូស្គូសង្ឃឹមថា ប្រធានាធិបតីអ៊ុយក្រែននៅអាណត្តិថ្មីនេះ នឹងចូលរួមស្ដាសន្តិភាពឡើងវិញជាមួយប្រទេសរុស្ស៊ី។ ស្របពេលជាមួយគ្នានោះដែរ  អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងអ៊ុយក្រែន ទំនងជាមិនប្រសើរឡើងវិញនោះទេ បើសិនជាលោក ផេត្រូ ផូរ៉ូហ្សេនកូ ទទួលបានជ័យជម្នះជាថ្មី សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីរបស់អ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែមីនាខាងមុខនេះ។ យោងតាមការស្ទង់មតិជាច្រើនបានឱ្យដឹងថា លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្កាយ លោក ផេត្រូ ផូរ៉ូហ្សេនកូ និងអ្នកនយោបាយមកពីបក្សប្រឆាំង គឺលោកស្រី យូលៀ ទីម៉ូហ្សេនកូ ត្រូវបានគេចាត់ទុកថា ជាបេក្ខជនមានប្រជាប្រិយភាពខ្លាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ុយក្រែន៕ធ.ដ

  • អ្នកវិទ្យាសាស្រ្ត៖ ការបាញ់កម្ទេចអាចម៍ផ្កាយមុនវាហោះមកបុកផែនដី អាចនឹងមិនមែនមធ្យោបាយល្អនោះទេ

    អ្នកវិទ្យាសាស្រ្ត៖ ការបាញ់កម្ទេចអាចម៍ផ្កាយមុនវាហោះមកបុកផែនដី អាចនឹងមិនមែនមធ្យោបាយល្អនោះទេ

    សហរដ្ឋអាម៉េរិក៖ នៅក្នុងករណីដែលផែនដីរងការគំរាមកំហែងពីអាចម៍ផ្កាយនោះ ដំណោះស្រាយសមហេតុផលជាងគេ គឺត្រូវបាញ់បំបែកដុំថ្មអវកាសទាំងនោះចោល ក៏ប៉ុន្តែការសិក្សាថ្មីមួយបានរកឃើញថា មធ្យោបាយនេះ ទំនងជានឹងមិនជោគជ័យដូចមនុស្សភាគច្រើនរំពឹងទុកនោះឡើយ។ អាចម៍ផ្កាយមិនត្រឹមជាការគំរាមកំហែងនោះទេ តែពួកវាក៏បង្កការងឿងឆ្ងល់ចំពោះអ្នកវិទ្យាសាស្រ្តថែមទៀតផង ព្រោះថ្មអវកាសទាំងនេះ គឺជារបស់សល់ពីការកកើតឡើងនៃប្រព័ន្ធព្រះអាទិត្យ ហើយមនុស្សលោកយើងក៏សង្ឃឹមផងដែរថា ថ្ងៃណាមួយពួកវាអាចក្លាយជាប្រភពធនធាននាពេលអនាគត សម្រាប់ក្រុមហ៊ុនដែលចង់ប្រមែប្រមូលទឹក ឬក៏លោហៈធាតុរបស់ពួកវា។ យ៉ាងណាមិញ បើតាមលទ្ធផលសិក្សានេះ បានរកឃើញទៀតថា អាចម៍ផ្កាយ គឺមានភាពរឹងមាំឆ្ងាយជាងការរំពឹងទុករបស់អ្នកវិទ្យាសាស្រ្ត និងតម្រូវឲ្យមានថាមពលខ្លាំងក្លា ដើម្បីអាចធ្វើឲ្យពួកវាបែកខ្ចាត់ខ្ចាយ ទៅជាកម្ទេចកម្ទីតូចៗទាំងស្រុងបាន៕ធ.ដ

  • អាម៉េរិក-ចិន គ្រោងបើកកិច្ចប្រជុំទាក់ទិននឹងសង្រ្គាមពាណិជ្ជកម្មទ្វេភាគីនាសប្តាហ៍ក្រោយនេះ

    អាម៉េរិក-ចិន គ្រោងបើកកិច្ចប្រជុំទាក់ទិននឹងសង្រ្គាមពាណិជ្ជកម្មទ្វេភាគីនាសប្តាហ៍ក្រោយនេះ

    សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា ក្រុមមន្រ្តីជាន់ខ្ពស់អាម៉េរិកនឹងធ្វើដំណើរទៅកាន់ប្រទេសចិននាសប្តាហ៍ក្រោយនេះ ដើម្បីចាប់ផ្តើមឡើងវិញនូវកិច្ចប្រជុំទល់មុខគ្នា ដែលមានគោលដៅបញ្ចប់សង្រ្គាមពាណិជ្ជកម្មរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។ បើតាមមន្រ្តីអាម៉េរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយថា អ្នកតំណាងពាណិជ្ជកម្មអាម៉េរិក លោក រ៉ូបឺត ឡាយធីហ្ស៊ឺ និងរដ្ឋមន្រ្តីរតនាគារជាតិអាម៉េរិក លោក ស្តេវិន នូឈីន គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុង ប៉េកាំង នាសប្តាហ៍ក្រោយនេះ ដើម្បីជួបជាមួយឧបនាយករដ្ឋមន្រ្តីចិន លោក លាវ ហេ។ ជាមួយគ្នានេះ ក្រុមគណៈប្រតិភូចិនដឹកនាំដោយលោក លាវ ហេ ត្រូវបានគេរំពឹងដែរថា នឹងបន្តកិច្ចប្រជុំនៅក្នុងទីក្រុង វ៉ាស៊ីនតោន នាសប្តាហ៍បន្ទាប់ទៀត ដោយមានគោលដៅបិទបញ្ចប់កិច្ចព្រមព្រៀងនៅចុងខែមេសាតែម្តង។ សូមរំលឹកឡើងវិញថា កិច្ចពិភាក្សារវាងសហរដ្ឋអាម៉េរិក និងចិន បានបរាជ័យម្តងរួចទៅហើយ ដោយគ្មានទទួលបានកិច្ចព្រមព្រៀងណាមួយនោះទេ កាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅ ដោយសហរដ្ឋអាម៉េរិក ថែមបានធ្វើការព្រមានថា បញ្ហាលំបាកបំផុតនៅមិនទាន់ដោះស្រាយគ្នានៅឡើយនោះទេ៕ធ.ដ

  • យន្តហោះផ្ទុកមនុស្ស១០០នាក់ ត្រូវបានភ្លើងឆេះ ពេលចុះចត

    យន្តហោះផ្ទុកមនុស្ស១០០នាក់ ត្រូវបានភ្លើងឆេះ ពេលចុះចត

    កាលពីថ្ងៃទី១៩ មីនា ម្សិលមិញ មានករណីយន្តហោះមួយគ្រឿងរបស់អាកាសចរណ៍អ៊ីរ៉ង់ Iran Air បានឆាបឆេះអំឡុងពេលចុះចតនៅអាកាសយានដ្ឋាន Mehrabab ក្នុងទីក្រុងតេហេរ៉ង់ប៉ុន្តែសំណាងល្អអ្នកដំណើរទាំង ១០០នាក់ ដែលជិះនៅលើនោះ ត្រូវបានជម្លៀសខ្លួនចេញដោយសុវត្ថិភាព។ ប្រធាននាយកដ្ឋានផ្នែកសេវាសង្រ្គោះបន្ទាន់នៃប្រទេសអ៊ីរ៉ង់ លោក Pir-Hossein Kolivand បានឲ្យដឹងថា អគ្គិភ័យបានលេចឡើងនៅពេលយន្តហោះខាងលើបានបង្ខំចិត្តចុះចត ទាំងកង់របស់វាបើកមិនទាន់ចេញ ប៉ុន្តែអគ្គីភ័យនេះត្រូវគ្រប់គ្រងបានទាន់ពេលវេលា។ យន្តហោះនេះគឺជាប្រភេទ Fokker 100 ផលិតដោយក្រុមហ៊ុនប្រទេសហូឡង់ ដែលជាកម្មសិទ្ធិរបស់អាកាសចរណ៍ Iran Air។ គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ពីឡុតមិនអាចបើកកង់ទាំង ២ នៅផ្នែកខាងក្រោយរបស់យន្តហោះបាន ហើយបានចំណាយពេលមួយសន្ទុះហោះក្រវែលអាកាសយានដ្ឋាន ដើម្បីព្យាយាមបើកកង់ឲ្យចេញទាំងអស់ មុនពេលសម្រេចចិត្តបង្ខំចុះចត ដែលជាហេតុធ្វើឲ្យតួខ្លួនយន្តហោះកកិតជាមួយផ្លូវចុះចត ហើយបង្កើតជាផ្កាភ្លើង និងអណ្តាតភ្លើងឆេះកញ្ជ្រោលឡើងតែម្តង។ យន្តហោះខាងលើនេះមានគោលមកពីកោះ កេស៊ីម (Qeshm) នៅឈូងសមុទ្រពែក៕ម.ន

  • ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតបោះទុនជាង២៣ពាន់លានដុល្លារ បង្កើតតំបន់កម្សាន្តចំនួន៤ ក្នុងទីក្រុងរីយ៉ាដ

    ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីតបោះទុនជាង២៣ពាន់លានដុល្លារ បង្កើតតំបន់កម្សាន្តចំនួន៤ ក្នុងទីក្រុងរីយ៉ាដ

    ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងបង្កើតតំបន់កម្សាន្តចំនួន ៤ ក្នុងទីក្រុងរីយ៉ាដ ដោយត្រូវចំណាយអស់ប្រាក់ជាង២៣ពាន់លានដុល្លារ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ម្សិលមិញ។ គម្រោងបង្កើតតំបន់កម្សាន្តទាំង៤ខាងលើ ក្នុងនោះរួមបញ្ចូលទាំង សួនឧទ្យាន ទីលានរត់ប្រណាំង និងមជ្ឈមណ្ឌលសិល្បៈ ជាដើម។ មិនតែប៉ុណ្ណោះ ព្រះមហាក្សត្រ Salman ក៏បានត្រាស់បង្គាប់ឱ្យអាជ្ញាធរអរ៉ាប៊ីសាអូឌីតដាក់ឈ្មោះផ្លូវដ៏សំខាន់មួយក្នុង ទីក្រុងរីយ៉ាដ តាមឈ្មោះព្រះអង្គម្ចាស់រាជទាយាទមហាំម៉ាត់ ប៊ិន សាល់ម៉ានផងដែរ៕ម.ន

  • ចិនគាំទ្រចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងភេវរកម្មរបស់ប៉ាគីស្ថាន

    ចិនគាំទ្រចំពោះវិធានការប្រយុទ្ធប្រឆាំងនឹងភេវរកម្មរបស់ប៉ាគីស្ថាន

    ចិន៖ រដ្ឋាភិបាលក្រុងប៉េកំាង នៅថ្ងៃអង្គារ៍នេះ បានសម្តែងការគាំទ្រប៉ាគីស្ថាន ដែលជាមិត្តភក្តិរឹងមាំរបស់ខ្លួន ដោយអបអរសាទរវិធានការប្រឆាំងនឹងភេរវកម្មនាពេលថ្មីៗនេះ នៅពេលដែលរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដនេះ ប្រឈមមុខនឹងការរិះគន់ចំពោះការផ្តល់ទីជម្រកដល់ពួកជនសកម្មប្រយុទ្ធ។ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីជួបជាមួយសមភាគីប៉ាគីស្ថានរបស់លោកថា ចិនអបអរយ៉ាងខ្លាំងចំពោះវិធានការប្រឆាំងភេវរកម្មរបស់ប៉ាគីស្ថាននៅក្នុងប្រទេស ហើយថា យើងគាំទ្រប៉ាគីស្ថានយ៉ាងពេញទំហឹងក្នុងការធ្វើយុទ្ធនាការប្រឆាំងនឹងភេរវកម្ម។ ចាប់តាំងពីថ្ងៃទី៥ខែមីនាមក អាជ្ញាធរប៉ាគីស្ថានបានចាប់ខ្លួនជនសកម្មប្រយុទ្ធអ៊ីស្លាមនិយមដែលសង្ស័យរាប់រយនាក់ ហើយបានបិទសាលារៀនសាសនា វិហារអ៊ីស្លាម និងគ្លីនិកសរុបជាង៧០០កន្លែងដែលពាក់ព័ន្ធនឹងក្រុមដែលត្រូវបានហាមឃាត់។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអ៊ីស្លាម៉ាបាដ បានស្ថិតក្រោមសម្ពាធដើម្បីបង្ហាញភាពស្មោះត្រង់របស់ខ្លួន ក្នុងការកម្ចាត់ក្រុមជនសកម្មប្រយុទ្ធ ប៉ុន្តែការបង្ក្រាបនេះ មិនទាន់បានធ្វើឱ្យសហគមន៍អន្តរជាតិមានការជឿជាក់នៅឡើយទេ៕ធ.ដ

  • រដ្ឋមន្រ្តីការពារជាតិបារាំង ជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់លក្ខខណ្ឌលើសម្ព័ន្ធមិត្ត នៅអឺរ៉ុប

    រដ្ឋមន្រ្តីការពារជាតិបារាំង ជំរុញឱ្យសហរដ្ឋអាម៉េរិកបញ្ឈប់ការដាក់លក្ខខណ្ឌលើសម្ព័ន្ធមិត្ត នៅអឺរ៉ុប

    បារាំង៖ រដ្ឋមន្ត្រីការពារជាតិបារាំងលោកស្រី Florence Parly បានថ្លែងប្រាប់ឲ្យសហរដ្ឋអាម៉េរិកឈប់ដាក់លក្ខខណ្ឌលើសម្ព័ន្ធមិត្តនៅអឺរ៉ុប ខណៈទំនាក់ទំនងដ៏ជិតស្និទ្ធរវាងភាគីទាំងអស់ ប្រែទៅជាល្អក់កករខ្លាំងចាប់តាំងពីលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីអាម៉េរិកមក។ ថ្លែងទៅកាន់ក្រុមប្រឹក្សាអាត្លង់ទិកនៅក្នុងសប្តាហ៍នេះ ប្រមុខការពារជាតិបារាំងរូបនេះ បានបញ្ជាក់ថា បើអឺរ៉ុបមានសមត្ថភាពការពារខ្លួនឯង អាម៉េរិកក៏ធូរទាំងកម្លាំង ទាំងហិរញ្ញវត្ថុដែរ ស្របពេលផ្ដោតការយកចិត្តទុកលើតំបន់ផ្សេងដូចជាអាស៊ី និងមជ្ឈិមបូព៌ា។ លោកស្រីបន្ថែមទៀតថា ការបង្កើតស្វ័យភាពរបស់អឺរ៉ុប មិនគួរត្រូវបានមើលឃើញថា ការប្រឆាំងអាម៉េរិក ឬក៏ជាមូលហេតុដែលអាម៉េរិកលែងរាប់រកអឺរ៉ុបនោះដែរ។ សូមបញ្ជាក់ថា នយោបាយដាក់សម្ពាធលើសម្ព័ន្ធមិត្តខ្លួនឯងរបស់លោក ត្រាំ ធ្វើឲ្យសម្ព័ន្ធមិត្តអាម៉េរិកនៅអឺរ៉ុបអាក់អន់យ៉ាងខ្លាំង និងកំពុងតែផ្លាស់ប្ដូរផ្លូវដើររបស់ខ្លួន សំដៅកាត់បន្ថយការពឹងផ្អែកលើអាម៉េរិកខ្លាំងពេក ពិសេសវិស័យការពារជាតិ។ តាំងពីឡើងកាន់តំណែងប្រធានាធិបតីអាម៉េរិកមកនោះ លោក ត្រាំ តែងទាមទារឲ្យសមាជិកសម្ព័ន្ធយោធាណាតូ បង្កើនការចំណាយរបស់ខ្លួន ហើយក៏រិះគន់អឺរ៉ុបមានបំណងបង្កើតកម្លាំងយោធាផ្ទាល់ខ្លួនផងដែរ៕ធ.ដ