Category: ព័ត៌មានអន្តរជាតិ

  • ធនាគាររដ្ឋវៀតណាមប្តេជ្ញាជំរុញការផ្តល់កម្ចីដល់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីពង្រីកការនាំចេញ

    ធនាគាររដ្ឋវៀតណាមប្តេជ្ញាជំរុញការផ្តល់កម្ចីដល់ក្រុមហ៊ុននាំចេញអង្ករ ដើម្បីពង្រីកការនាំចេញ

    ធនាគាររដ្ឋវៀតណាមបានសន្យាថា នឹងផ្តល់កម្ចីឲ្យបានច្រើនបន្ថែមទៀតសម្រាប់ក្រុមហ៊ុននាំអង្ករចេញ សម្រាប់ឆ្នាំ២០១៩នេះ។ ធនាគារ SBV ត្រូវបានសារព័ត៌មាន Vietnamnews ចេញផ្សាយនៅថ្ងៃទី៤ មីនានេះថា បានជំរុញដល់បណ្តាគ្រឹស្ថានផ្តល់កម្ចីទាំងឡាយត្រូវធានាថា បានផ្តល់ប្រភពទុនគ្រប់គ្រាន់តាមតម្រូវការរបស់ក្រុមសហគ្រាសនាំចេញអង្ករទៅលក់នៅក្រៅប្រទេស សម្រាប់រដូវប្រមូលផលនាពេលខាងមុខ នៃឆ្នាំ២០១៩នេះ។ ប្រភពថា ចាប់តាំងពីបុណ្យចូលឆ្នាំថ្មីវៀតណាមមក ទីផ្សារនាំចេញអង្ករត្រូវបានគេមើលឃើញថា បានធ្លាក់ថ្លៃ ដោយសារតែការផ្គត់ផ្គង់លើសហួសហេតុ។ ធនាគារនេះបានជំរុញឲ្យបណ្តាធនាគារពាណិជ្ជផ្តោតលើការផ្តល់កម្ចីទាន់ពេលវេលា ទៅដល់ក្រុមហ៊ុនដូច្នេះពួកគេអាចទិញអង្ករពីប្រជាកសិករ។កាលពីឆ្នាំមុន កម្ចីសរុបសម្រាប់ឧស្សាហកម្មស្រូវអង្ករបានឈានដល់៩៩ទ្រីលានដុង កើនឡើន២៩,៨ទ្រីលានដុង បើធៀបនឹងឆ្នាំ២០១៧៕ធ.ដ

  • អង្គការ NASA និង SpaceX ទទួលជោគជ័យ ក្នុងការបាញ់សាកល្បងយាន Dragon2 ជាលើកដំបូងទៅកានស្ថានីយអវកាសអន្តរជាតិ

    អង្គការ NASA និង SpaceX ទទួលជោគជ័យ ក្នុងការបាញ់សាកល្បងយាន Dragon2 ជាលើកដំបូងទៅកានស្ថានីយអវកាសអន្តរជាតិ

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារអបអរសាទរដល់ទីភ្នាក់ងារអវកាសអាម៉េរិក NASA និងក្រុមហ៊ុន SpaceX ក្នុងឱកាសទទួលជោគជ័យនៃការបាញ់សាកល្បងជាលើកដំបូងនូវយាន Dragon 2 ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ។ ជាមួយគ្នានោះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន SpaceX លោក Elon Musk ក៏បានថ្លែងអំណរគុណដល់ប្រធានាធិបតីអាម៉េរិក និងអង្គការ NASA ផ្ទាល់ផងដែរ។ សូមបញ្ជាក់ថា យានអវកាស Dragon 2 ឬ Crew Dragon ត្រូវបានបាញ់បង្ហោះឡើងទីអវកាសតាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX ក្នុងបេសកកម្មសាកល្បងលើកទី១របស់វា ចេញពីមជ្ឈមណ្ឌលអវកាស Kennedy Space Center របស់អង្គការ NASA កាលពីវេលាម៉ោង០៣៖០០នាទីរំលងអធ្រាត្រថ្ងៃសៅរ៍ (ក្នុងតំបន់) ហើយវាត្រូវគេរំពឹងថា ទៅដល់ស្ថានីយ ISS នៅថ្ងៃអាទិត្យម្សិលមិញនេះ (ម៉ោងក្នុងតំបន់)៕ធ.ដ …

  • កូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក គ្រោងធ្វើសមយុទ្ធយោធាថ្មីមួយឈ្មោះ «Dong Maeng» ក្រោយផ្អាកការធ្វើសមយុទ្ធធំៗចំនួនពីរ

    កូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក គ្រោងធ្វើសមយុទ្ធយោធាថ្មីមួយឈ្មោះ «Dong Maeng» ក្រោយផ្អាកការធ្វើសមយុទ្ធធំៗចំនួនពីរ

    កូរ៉េខាងត្បូង៖ សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គ្រោងចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធាថ្មីមួយឈ្មោះថា «Dong Maeng» នៅក្នុងថ្ងៃច័ន្ទដើមសប្តាហ៍នេះ ស្របពេលដែលប្រទេសសម្ព័ន្ធមិត្តទាំងពីរ បានសម្រេចចិត្តបញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ Foal Eagle និង Key Resolve។ សូមរំលឹកថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានសម្រេចចិត្តបញ្ឈប់ការដឹកនាំធ្វើសមយុទ្ធ Foal Eagle និង Key Resolve ហើយងាកទៅផ្តោតលើកម្មវិធីហ្វឹកហ្វឺនសមត្ថភាព និងលំហាត់យោធារួមថ្មី ដែលមានទំហំតូចៗវិញ ក្រោមគោលដៅរក្សានូវកិច្ចចរចាបញ្ហានុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។ នៅក្នុងសេចក្តីប្រកាសព័ត៌មានរួម សេនាធិការចម្រុះកូរ៉េខាងត្បូង និងទីបញ្ជាការកងកម្លាំងអាម៉េរិក-កូរ៉ខាងត្បូង បានបញ្ជាក់ថា សមយុទ្ធយោធាថ្មីនេះ ត្រូវបានកែសម្រួល និងកាត់បន្ថយទំហំពីសមយុទ្ធចាស់ ហើយនឹងផ្តោតសំខាន់ទៅលើផ្នែកយុទ្ធសាស្រ្ត និងប្រតិបត្តិការនៃប្រតិបត្តិការយោធាទូទៅនៅឧបទ្វីបកូរ៉េ ដែលសមយុទ្ធ Dong Maeng មានន័យថា «សម្ព័ន្ធភាព» នេះ នឹងប្រព្រឹត្តទៅរយៈពេល០៩ថ្ងៃ គឺរហូតដល់ថ្ងៃទី១២ ខែមីនានេះ៕ធ.ដ

  • ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកចាត់ទុកថា ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម គឺជាជោគជ័យមួយ បើទោះជាគ្មានកិច្ចព្រមព្រៀង

    ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកចាត់ទុកថា ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម គឺជាជោគជ័យមួយ បើទោះជាគ្មានកិច្ចព្រមព្រៀង

    សហរដ្ឋអាម៉េរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បួលតុន នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានចាត់ទុកកិច្ចប្រជុំកំពូលរបស់លោក ដូណាល់ ត្រាំជាមួយលោក គីម ជុងអ៊ុន ថា ជាជោគជ័យមួយ ទោះបីជាខ្វះកិច្ចព្រមព្រៀងសម្រាប់ការរុះរើទីតាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងក៏ដោយ ។ នៅក្នុងបទសម្ភាស៍មួយតាមទូរទស្សន៍ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ បានគូសបញ្ជាក់ថា លោកប្រធានាធិបតីមើលសំខាន់ទៅលើសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ដោយបដិសេធនូវកិច្ចព្រមព្រៀងមិនល្អ និងធ្វើការងារដើម្បីបញ្ចុះបញ្ចូលលោក គីម ឱ្យទទួលយក “កិច្ចព្រមព្រៀងដ៏ធំមួយដែលពិតជាអាចធ្វើឱ្យមានផ្លាស់ប្តូរមួយសម្រាប់កូរ៉េខាងជើង”។ លោកបន្តថា មេដឹកនាំទាំងពីរបានរក្សាជំហរល្អនឹងគ្នា ហើយថាលោក ត្រាំ បានបង្កើតចំណុចសំខាន់មួយដល់កូរ៉េខាងជើង និងបណ្តាប្រទេសផ្សេងទៀត ដែលបានចរចាជាមួយគាត់។ លោក បូលតុន បន្ថែមទៀតថា លោក ត្រាំ មិនប្រញាប់ចង់បានកិច្ចព្រមព្រៀងនោះទេ មិនមែនជាមួយកូរ៉េខាងជើង មិនមែនជាមួយនរណាទាំងអស់ ប្រសិនបើវាផ្ទុយទៅនឹងផលប្រយោជន៍ជាតិសហរដ្ឋអាម៉េរិក៕ធ.ដ

  • មនុស្ស១៤នាក់ស្លាប់ ដោយសារខ្យល់ព្យុះកំណាចវាយប្រហារសហរដ្ឋអាម៉េរិក

    មនុស្ស១៤នាក់ស្លាប់ ដោយសារខ្យល់ព្យុះកំណាចវាយប្រហារសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មនុស្ស១៤នាក់បានបាត់បង់ជីវិត ដោយសារតែខ្យល់ព្យុះ ថូណាដូ នៅរដ្ឋអាឡាបាម៉ា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ ហើយព្យុះធំៗបានបំផ្លាញផ្ទះចល័ត ផ្លួលរំលំដើមឈើ និងបំផ្លិចបំផ្លាញជាទូទៅ ហើយការព្រមានអំពីអាកាសធាតុត្រូវបានពង្រីកដល់រដ្ឋ ចចជៀ រដ្ឋផ្លរីដា និងរដ្ឋ ខារ៉ូលីណា ខាងត្បូង។ ទន្ទឹមគ្នានោះដែរ ក្រុមអ្នកជួយសង្គ្រោះបានរួសរាន់ទៅកាន់ ខាន់លី ខោនធី ក្នុងរដ្ឋ អាឡាបាម៉ា បន្ទាប់ពីការវាយប្រហារដោយខ្យល់ព្យុះ ថូណាដូ ដ៏ធំកាលពីរសៀលថ្ងៃអាទិត្យម្សិលមិញនេះ។បើតាមអាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា ពេលនេះ ពួកគេអាចនិយាយបានថា មនុស្សស្លាប់មានចំនួន១៤នាក់ ហើយថា ការស្វែងរកនៅបន្ត ដោយយើងនៅមានមនុស្សបាត់ខ្លួនខ្លះ។ គួរបញ្ជាក់ថា ការគំរាមគកំហែងដោយសារតែអាកាសធាតុអាក្រក់ ត្រូវរំពឹងថា នឹងបន្តហូសបន្លាយពេលរហូតដល់ល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ហើយការតាមឃ្លាំមើលដំណើររបស់ព្យុះមាននៅរដ្ឋ ចចជៀ ខាងកើត ខណៈព្យុះនេះក៏វាយប្រហារនៅផ្នែកដ៏ធំនៃរដ្ឋ ខារ៉ូលីណា ខាងត្បូង ផងដែរ៕ធ.ដ

  • ក្រុមហ៊ុន SpaceX គ្រោងធ្វើតេស្តបាញ់យាន Dragon ដែលអាចដឹកមនុស្សបានជាលើកដំបូងទៅកាន់ទីអវកាសនៅចុងសប្តាហ៍នេះ

    ក្រុមហ៊ុន SpaceX គ្រោងធ្វើតេស្តបាញ់យាន Dragon ដែលអាចដឹកមនុស្សបានជាលើកដំបូងទៅកាន់ទីអវកាសនៅចុងសប្តាហ៍នេះ

    សហរដ្ឋអាមេរិក៖ នាវាអវកាសមានរហ័សនាមថា នាគ «Dragon» របស់ក្រុមហ៊ុន SpaceX ដែលអភិវឌ្ឍន៍ឡើងដើម្បីដឹកអវកាសយានិកនោះ នឹងត្រូវធ្វើតេស្តហោះហើរសាកល្បងនៅក្នុងថ្ងៃសៅរ៍ចុងសប្តាហ៍នេះហើយ ។ បេសកកម្មនៃការហោះហើរសាកល្បងនាចុងសប្តាហ៍នេះ មានឈ្មោះថា Demo-1 គឺជាសង្ឃឹមរបស់ SpaceX និង NASA ក្នុងការបញ្ជូនក្រុមអវកាសយានិករបស់ពួកគេសាជាថ្មីឡើងវិញ តាមគ្រាប់រ៉ុក្កែតរបស់អាមេរិក និងចេញពីក្នុងទឹកដីរបស់អាមេរិកផ្ទាល់ ។សម្រាប់ការធ្វើតេស្តនេះ គឺពុំវត្តមានក្រុមអវកាសយានិកនៅក្នុងយាន Dragon ឡើយ ប៉ុន្តែមានអវកាសសិប្បនិម្មិតម្នាក់ឈ្មោះថា Ripley ដោយអវកាសយានិកសិប្បនិម្មិតនេះ មានបំពាក់ប្រព័ន្ធ Sensor ដែលនឹងស្ទាបស្ទង់ ក៏ដូចជាវាស់វែងទៅលើកម្លាំងល្បឿន ព្រមទាំងបរិស្ថានជុំវិញ ដែលមនុស្សជាអវកាសយានិក នឹងត្រូវឆ្លងកាត់នាពេលខាងមុខនៅក្នុងយានអវកាសនេះ ។សូមបញ្ជាក់ថា ការបាញ់បង្ហោះសាកល្បងលើកដំបូងបំផុតរបស់យានអវកាស Dragon នឹងត្រូវធ្វើឡើងចេញពីមជ្ឈមណ្ឌល Kennedy Space Center របស់ទីភ្នាក់ងារអវកាសអាមេរិក NASA តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX នៅម៉ោង០២៖៤៨នាទីយប់រំលងអធ្រាត្រ (ម៉ោងក្នុងតំបន់) ដើម្បីឆ្ពោះទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ៕  …

  • លោក ម៉ៃ ប៉ុមប៉េអូ រំពឹងថា ក្រោយការបរាជ័យជំនួបកំពូលនៅវៀតណាម សហរដ្ឋអាមេរិកនឹងអាចធ្វើកិច្ចចរចាជាបន្តបន្ទាប់ទៀតជាមួយកូរ៉េខាងជើង

    លោក ម៉ៃ ប៉ុមប៉េអូ រំពឹងថា ក្រោយការបរាជ័យជំនួបកំពូលនៅវៀតណាម សហរដ្ឋអាមេរិកនឹងអាចធ្វើកិច្ចចរចាជាបន្តបន្ទាប់ទៀតជាមួយកូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោននៅតែមានសង្ឃឹមថា អាចបន្តកិច្ចពិភាក្សាជាមួយកូរ៉េខាងជើងនៅថ្ងៃខាងមុខទៀត បើទោះបីជាកិច្ចប្រជុំនៅវៀតណាមបានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង និងគ្មានសេចក្តីថ្លែងការណ៍ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ ក្នុងអំឡុងដំណើរទស្សនកិច្ចនៅហ្វីលីពីននៅសប្តាហ៍នេះ ។ប្រមុខការទូតកំពូលអាមេរិករូបនេះ បាននិយាយថា ភាគីទាំងសងខាងបានឯកភាពថា ប្រាកដណាស់នឹងអាចមានកិច្ចសន្ទនាបន្ថែមទៀតនៅថ្ងៃខាងមុខ…។ លោកសង្ឃឹមថា យើងនឹងបន្តការពិភាក្សាគ្នា ហើយថា សហរដ្ឋអាមេរិក និង កូរ៉េខាងជើងមិនបានដើរចេញទៅណាឆ្ងាយអំពីកិច្ចប្រជុំកំពូលនោះឡើយ ដូច្នេះយើងនៅតែមានសង្ឃឹមទៅមុខទៀត… ភាគីទាំងពីរបានដើរទៅមុខខ្លះដែរ… ។សូមបញ្ជាក់ថា បើទោះបីជាលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន មានការខ្វែងគំនិតគ្នាខ្លាំង ជុំវិញរឿងថាតើត្រូវដកទណ្ឌកម្មជាមុន ឬកម្ទេចនុយក្លេអ៊ែរជាមុន ប៉ុន្តែមេដឹកនាំប្រទេសទំាងពីរនៅតែបង្ហាញជំហររក្សាទំនាក់ទំនងល្អជានិច្ចនឹងគ្នា ហើយក៏បានសម្រេចផងដែរថា ប្រទេសទាំងពីរអាចនឹងមានកិច្ចពិភាក្សាទៀតទៅថ្ងៃមុន គ្រាន់តែពេលនេះ មិនមានការកំណត់ពេលវេលាណាមួយនោះឡើយ ៕                 …

  • កូរ៉េខាងជើងអះអាងថា នឹងមានកិច្ចចរចាជាបន្តបន្ទាប់ទៀតជាមួយសហរដ្ឋអាមេរិក

    កូរ៉េខាងជើងអះអាងថា នឹងមានកិច្ចចរចាជាបន្តបន្ទាប់ទៀតជាមួយសហរដ្ឋអាមេរិក

    កូរ៉េខាងជើង៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងថា នឹងមានកិច្ចចរចាជាបន្តបន្ទាប់ទៀតជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បើទោះជាកិច្ចប្រជុំកំពូលរវាងមេដឹកនាំប្រទេសទាំងពីរ នៅទីក្រុងហាណូយប្រទេសវៀតណាម បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង ក៏ដូចជាសេចក្តីថ្លែងការណ៍រួមក៏ដោយ ។ជុំវិញភាពបរាជ័យនេះ ភាគីទាំងពីរបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ដោយលោក ត្រាំ បានអះអាងថា ទីក្រុងព្យុងយ៉ាងចង់ឲ្យទណ្ឌកម្មទាំងអស់ត្រូវដកចេញ ខណៈរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើងបានបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងគ្រាន់តែចង់ឲ្យមានការដកទណ្ឌកម្មមួយចំនួនប៉ុណ្ណោះ ដែលជាថ្នូរនឹងការបំផ្លាញរាល់ទីតាំងផលិតវត្ថុធាតុនុយក្លេអ៊ែរនៅតំបន់ Yongbyon របស់កូរ៉េខាងជើង ។ប៉ុន្តែយ៉ាងណាមិញ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចាត់ទុកជំនួបកំពូលនៅទីក្រុងហាណូយថា ជាជោគជ័យមួយ ហើយថា លោក គីម បានសន្យាជាមួយលោក ត្រាំ អំពីការជួបមុខគ្នាម្តងទៀត ចំនែកឯលោក ត្រាំ មុនពេលចាកចេញពីទីក្រុងហាណូយ ក៏បានបង្ហាញក្តីសង្ឃឹមដែរថា នឹងអាចជួបលោក គីម ជាថ្មី ប៉ុន្តែមិនទាន់មានគម្រោងនៅឡើយនោះទេ ៕        

  • ប្រមុខដឹកនំាកូរ៉េខាងជើងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅវៀតណាម ក្រោយបញ្ចប់ជំនួបកំពូលជាមួយសហរដ្ឋអាមេរិក

    ប្រមុខដឹកនំាកូរ៉េខាងជើងបំពេញទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងនៅវៀតណាម ក្រោយបញ្ចប់ជំនួបកំពូលជាមួយសហរដ្ឋអាមេរិក

    វៀតណាម៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងរបស់លោក មានរយៈពេល២ថ្ងៃ គឺនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ក្នុងទីក្រុងហាណូយ តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក ង្វៀន ភូត្រុង ។ សម្រាប់ដំណើរទស្សនកិច្ច ដែលចាប់ផ្តើមជាផ្លូវការនៅល្ងាចថ្ងៃសុក្រសប្តាហ៍នេះ លោក គីម និងគណៈប្រតិភូកូរ៉េខាងជើងត្រូវបានទទួលស្វាគមន៍ដោយប្រធានបក្សកុម្មុយនិស្ត និងជាប្រធានាធិបតីវៀតណាមលោក ង្វៀន ភូត្រុង នៅក្នុងវិមានរដ្ឋនៃទីក្រុងហាណូយ ខណៈកូរ៉េខាងជើងកំពុងតែព្យាយាមបើកចំហទ្វារទៅកាន់អន្តរជាតិ ដើម្បីងាកទៅផ្តោតសំខាន់លើការអភិវឌ្ឍសេដ្ឋកិច្ច ចំពោះមុខទណ្ឌកម្មអន្តរជាតិ ។ ទន្ទឹមគ្នានោះ លោក គីម ក៏ត្រូវបានទទួលស្វាគមន៍ពីសំណាក់នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ហ្សួនភុក និងប្រធានរដ្ឋសភាវៀតណាមលោកស្រី ង្វៀន ធីគីមង៉ាន ផងដែរ ។ ហើយនៅក្នុងថ្ងៃសៅរ៍នេះ លោក គីម ជុងអ៊ុន និងគណៈប្រភិភូកូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចទៅកាន់ស្តូបរំលឹកវិញ្ញាណក្ខន្ធលោក ហូ ជីមិញ អតីតមេដឹកនាំវៀតណាម ដែលជាមិត្តជិតស្និទ្ធនឹងជីតារបស់លោក គឺលោក គីម អ៊ីលស៊ុង មុននឹងលោកធ្វើដំណើរត្រឡប់ទៅកូរ៉េខាងជើងវិញ ដោយជិះរថភ្លើងកាត់តាមទឹកដីចិន ៕ …

  • គ្រួសាររបស់ប្រធានាធិបតីវេណេស៊ុយអេឡា និងមន្រ្តីរដ្ឋាភិបាលមួយចំនួនទៀត ត្រូវបានសហរដ្ឋអាមេរិកសម្រេចមិនផ្ដល់ទិដ្ឋាការ

    គ្រួសាររបស់ប្រធានាធិបតីវេណេស៊ុយអេឡា និងមន្រ្តីរដ្ឋាភិបាលមួយចំនួនទៀត ត្រូវបានសហរដ្ឋអាមេរិកសម្រេចមិនផ្ដល់ទិដ្ឋាការ

    សហរដ្ឋអាមេរិក៖ បុគ្គល៤៩នាក់ដែលមានសម្ព័ន្ធភាពជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ត្រូវបានក្រសួងការបរទេសអាមេរិកសម្រេចចិត្តមិនផ្ដល់ទិដ្ឋាការ ដោយសំអាងថា អ្នកទាំងនេះ បានចូលរួមក្នុងសកម្មភាពបំផ្លាញដល់លិទ្ធិប្រជាធិបតេយ្យរបស់ប្រទេសវេណេស៊ុយអេឡា ។ រដ្ឋាភិបាលប្រធានាធិបតីវេណេស៊ុយអេឡា កំពុងរងសម្ពាធយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច ឱ្យប្រគល់អំណាចដោយសន្តិវិធីដល់លោក ចូអាន់ ហ្គៃដូ ឬក៏រៀបចំការបោះឆ្នោតជាថ្មីឡើងវិញ បើពុំដូច្នោះទេ អាចនឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ ។ដោយឡែកជុំវិញការដាក់កំហិតលើការផ្ដល់ទិដ្ឋាការដល់បុគ្គល៤៩នាក់ខាងលើនេះ ក្នុងនោះរួមមានទាំងមន្ត្រី និងសាច់ញ្ញាតិរបស់លោក ម៉ាឌូរ៉ូ ខណៈក្រសួងការបរទេសអាមេរិកបានអះអាងថា ការសម្រេចចិត្តបែបនេះ ធ្វើឡើងក្នុងគោលបំណងស្ដារឡើងវិញ និងប្រឆាំងរាល់ជនទាំងឡាយណា ដែលបានចូលរួមក្នុងសកម្មភាពបំផ្លាញលិទ្ធិប្រជាធិបតេយ្យនៅវេណេស៊ុយអេឡា ៕