-
ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថានឹងចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធមីស៊ីលការពារដែនអាកាស
-
ហេតុការណ៍បាក់ស្ពានដ៏អាក្រក់នៅប្រទេសអ៊ីតាលី ធ្វើឲ្យចំនួនមនុស្សស្លាប់កើនឡើងជិត៤០នាក់
-
អ៊ីរ៉ងមានគម្រោងលក់ប្រេង និងឧស្ម័នបញ្ចុះតម្លៃដល់អាស៊ី បន្ទាប់ពីទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាម៉េរិក
អ៊ីរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា អ៊ីរ៉ង់នឹងលក់ប្រេង និងឧស្ម័នបញ្ចុះតម្លៃដល់អតិថិជនអាស៊ី ស្របពេលដែលប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ កំពុងទទួលរងការដាក់ទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាម៉េរិក។ បើតាមទីភ្នាក់ងារព័ត៌មាន Bloomberg ថា ក្រុមហ៊ុន National Iranian Oil Company របស់រដ្ឋកំពុងកាត់បន្ថយតម្លៃផ្លូវការ សម្រាប់ការលក់នៅខែកញ្ញាខាងមុខនេះ ដល់អាស៊ី មកនៅត្រឹមកម្រិតទាបបំផុតក្នុងរយៈពេល១៤ឆ្នាំ បើធៀបនឹងប្រេងឆៅរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។ យ៉ាងណាមិញ សហរដ្ឋអាម៉េរិកនឹងរារាំងការលក់ប្រេងអន្តរជាតិរបស់ប្រទេសអ៊ីរ៉ង់ចាប់ពីថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនេះ នៅពេលដំណាក់កាលទី២នៃការដាក់ទណ្ឌកម្មត្រូវបានដាក់ជាថ្មី ដែលជាផ្នែកមួយនៃការដកខ្លួនចេញរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ប្រភពព័ត៌មាននៅក្នុងក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ង់ មិនបានផ្ដល់ព័ត៌មានលម្អិតនៃការបញ្ចុះតម្លៃនេះទេ ប៉ុន្តែបានព្យាយាមនិយាយសម្រាលវិធានការនេះថា ជាការអនុវត្តរបស់ឧស្សាហកម្មជាទូទៅ ហើយការបញ្ចុះតម្លៃ គឺជាផ្នែកមួយនៃលក្ខណៈទូទៅរបស់ទីផ្សារពិភពលោក ដែលត្រូវបានផ្ដល់ដោយក្រុមហ៊ុននាំចេញប្រេងទាំងអស់។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគបានធ្វើការព្យាករណ៍ថា ការលក់របស់អ៊ីរ៉ង់អាចនឹងធ្លាក់ចុះប្រហែល៧០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃពីកម្រិតបច្ចុប្បន្នប្រហែល២,៣លានបារ៉ែល។ ដោយឡែកក្រុមហ៊ុនថាមពលបារាំង Total ឲ្យដឹងថា ខ្លួនកំពុងដកគម្រោងវិនិយោគរាប់ពាន់លានដុល្លារអាម៉េរិកនៅអណ្ដូងប្រេង South Pars នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ ដោយសារការដាក់ទណ្ឌកម្មជាថ្មីនេះ ៕
-
ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់សហរដ្ឋអាម៉េរិកប្តេជ្ញាបង្កើតការងារថ្មី ឲ្យបាន១០០,០០០កន្លែង នៅក្នុងអំឡុងពេល៥ឆ្នាំខាងមុខ
-
ព្យុះទីហ្វុង បេប៊ីនកា ត្រូវព្យាករណ៍ថា នឹងធ្វើការវាយប្រហារប្រទេសថៃ ឡាវ និងវៀតណាមក្នុងសប្តាហ៍នេះ

ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានចេញសេចក្តីព្រមានអំពីគ្រោះថ្នាក់អាកាសធាតុ នៅក្នុងថ្ងៃអង្គារ៍នេះ ដោយបញ្ជាក់ថា ព្យុះត្រូពិច បេប៊ីនកា ត្រូវរំពឹងថា នឹងនាំយកភ្លៀងធ្លាក់ច្រើននៅឯភាគឦសាន និងភាគខាងជើងប្រទេស ហើយក៏ទំនងបង្កជាគ្រោះទឹកជំនន់ផងដែរ។ បើតាមការបញ្ជាក់របស់នាយកដ្ឋានឧតុនិយមថៃ ព្យុះដ៏កំណាចនេះ បច្ចុប្បន្នកំពុងបង្កើនឥទ្ធិពលនៅសមុទ្រចិនខាងត្បូង ហើយបន្ទាប់មក នឹងរំកិលខ្លួនឆ្ពោះទៅកាន់ភាគខាងជើងប្រទេសវៀតណាម និងឡាវ ក្នុងអំឡុងថ្ងៃ ព្រហស្បត្តិ៍ដល់ថ្ងៃសុក្រសប្តាហ៍នេះ។ នាយកដ្ឋាននេះ ក៏បានធ្វើសេចក្តីព្រមានដល់ប្រជាជនរស់នៅក្នុងតំបន់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៃគ្រោះមហន្តរាយទឹកជំនន់ បំណាក់ដី និងផលប៉ះពាល់ដ៏ធំធេងផ្សេងទៀត ដោយសារតែភ្លៀងធ្លាក់ខ្លាំងនាពេលឆាប់ៗនេះ។ ចំណែក អាជ្ញាធរឧតុនិយមវៀតណាមក៏បានព្យាករណ៍ដែរថា ព្យុះ បេប៊ីនកា ដែលជាព្យុះទីហ្វុងទីបួនវាយប្រហារលើប្រទេសវៀតណាមក្នុងឆ្នាំ២០១៨នេះ នឹងបក់បោកទៅដល់តំបន់ភាគខាងជើង ចាប់ពីខេត្ត គ័ង នីន ឆ្ពោះទៅកាន់ខេត្ត ណាំ ឌីន នៅព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ។
-
ក្រសួងការបរទេសចិនជំទាស់ ចំពោះការអនុម័តច្បាប់ស្ដីពីកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ឬ NDAA របស់សហរដ្ឋអាម៉េរិក

ចិន៖ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានសម្តែងការសោកស្ដាយ និងជំទាស់យ៉ាងខ្លាំងចំពោះការអនុម័តច្បាប់ស្ដីពីកញ្ចប់ថវិកាយោធាឆ្នាំ២០១៩ ឬ NDAA របស់សហរដ្ឋអាម៉េរិក ដែលចំណុចមួយចំនួនមានភាពអវិជ្ជមាន មកលើចិន ជាពិសេសគឺ ចំណុចចែងពីការធ្វើទំនាក់ទំនាក់ជាមួយកោះតៃវ៉ាន់។ ច្បាប់កញ្ចប់ថវិកាយោធា NDAA ដែលមានទឹកប្រាក់ប្រមាណ៧១៦ពាន់លានដុល្លារ ត្រូវបានប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ចុះហត្ថលេខានៅក្នុងថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ហើយវាក៏នឹងត្រូវប្រើប្រាស់ផងដែរ ក្នុងការចំណាយលើវិស័យយោធា និងរួមបញ្ចូលទាំងការត្រួតពិនិត្យឡើងវិញ លើកិច្ចសន្យានាពេលកន្លងមករវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាមួយក្រុមហ៊ុនចិន ZTE និងក្រុមហ៊ុន Huawei។
-
របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា ក្រុមសកម្មប្រយុទ្ធ ISIL ប្រមាណជា២០,០០០ ទៅ៣០,០០០នាក់ កំពុងជ្រកកោននៅលើទឹកដីអ៊ីរ៉ាក់ និងស៊ីរី
-
សហរដ្ឋអាម៉េរិកសម្រេចពន្យារពេលលក់យន្តហោះចម្បាំងទៅឲ្យប្រទេសតួកគី
-
ការប៉ះទង្គិចគ្នាដោយអាវុធដ៏កក្រើកនៅអាហ្វហ្កានីស្ថាន បណ្តាលឲ្យយោធា១០០នាក់ និងក្រុមតាលីបង់២០០នាក់ បាត់បង់ជីវិត

អាហ្វហ្កានីស្ថាន៖ យោងតាមប្រភពរបស់អាជ្ញាធរអាហ្វហ្កានីស្ថាន បានរាយការណ៍ថា កងកម្លាំងសន្តិសុខ និងយោធារបស់ខ្លួនច្រើនជាង១០០នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រយុទ្ធគ្នាដ៏កក្រើកថ្មីមួយ ជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ដើម្បីគ្រប់គ្រងទីក្រុង ហ្គានី ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក។ ប្រភពដដែលបានឱ្យដឹងទៀតថា ការប៉ះទង្គិចគ្នាដ៏កក្រើកនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រមាណជាង២០០នាក់ បានបាត់បង់ជីវិត ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺ អង្គការសហប្រជាជាតិបានព្រមានថា ការផ្គត់ផ្គង់ម្ហូបអាហារនៅក្នុងទីក្រុង ហ្កានី កំពុងត្រូវកាត់ផ្ដាច់ ដែលនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាជនស្លូតត្រង់រាប់ពាន់នាក់។
-
មេដឹកនាំរុស្ស៊ី និងអាល្លឺម៉ង់ មានគម្រោងជួបពិភាក្សាគ្នានៅថ្ងៃចុងសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅស៊ីរី និងអ៊ុយក្រែន