-
ក្រសួងរតនាគារជាតិអាម៉េរិកដាក់ទណ្ឌកម្មក្រុមហ៊ុនចិន និងរុស្ស៊ី ដោយចោទថា រកស៊ីខុសច្បាប់ជាមួយកូរ៉េខាងជើង បំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ
-
ឥណ្ឌាគ្រោងបញ្ជូនក្រុមអ្នកអវកាសទៅទីអវកាសនៅឆ្នាំ២០២២ ដើម្បីក្លាយជាប្រទេសទី៤ ដែលបានទៅដល់ទីអវកាស
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាននិយាយនៅក្នុងសុន្ទរកថា នៅថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសនេះថា ឥណ្ឌានឹងបញ្ជូនក្រុមបេសកកម្មអវកាសទៅទីអវកាសទៅកាន់ទីអវកាសយ៉ាងយូរនៅឆ្នាំ២០២២ខាងមុខនេះ ហើយថែមទាំងអះអាងទៀតថា អវកាសយានិកនឹងយកទង់ជាតិឥណ្ឌាទៅជាមួយ ហើយលើកគ្រវីវានៅទីអវកាសនោះ។ លោកនាយករដ្ឋមន្ត្រីបាននិយាយទៀតថា ឥណ្ឌានឹងក្លាយជាប្រទេសទី៤ គឺបន្ទាប់ពីប្រទេសរុស្ស៊ី សហរដ្ឋអាម៉េរិក និងចិន ក្នុងការបញ្ជូនក្រុមបេសកកម្មអវកាសផ្ទាល់របស់ខ្លួនទៅទីអវកាស៕ម.ន
-
ហេតុការណ៍បាក់ស្ពាននៅប្រទេសអ៊ីតាលី៖ មនុស្សស្លាប់៣៩នាក់ របួស១៦នាក់ និងច្រើនជាង១០នាក់ កំពុងបាត់ខ្លួន

អ៊ីតាលី៖ ក្រុមអ្នកជួយសង្គ្រោះបាននឹងកំពុងបន្តចេញប្រតិបត្តិការរុករកជនរងគ្រោះដទៃទៀត ដែលគេជឿជាក់ថា មានច្រើនជាង១០នាក់ បានជាប់គាំងក្រោមកម្ទេចកម្ទីថ្ម នៅឯទីតំាងបាក់ស្ពានមួយកន្លែងក្នុងទីក្រុង ចេនណោ ភាគខាងជើងប្រទេសអ៊ីតាលី។ មកទល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតកកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យស្ពាន ម៉ូរ៉ាន់ឌី ដែលសាងសង់ឡើងនៅទសវត្សរ៍ទី៦០នេះ បាក់ដួលរលំ។ឆ្លើយតបនឹងបញ្ហានេះ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីសេបប៉េ ខុនតេ បានសន្យាផ្តល់ជំនួយបន្ទាន់ដល់អាជ្ញាធរក្នុងតំបន់ ដើម្បីជួយពន្លឿនការស្តាឡើងវិញនូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដែលទទួលរងការបំផ្លិចបំផ្លាញដោយសារសោកនាដកម្មនេះ ដែលបានផ្តាច់ជីវិតមនុស្ស៣៩នាក់ និង១៦នាក់ផ្សេងទៀតរងរបួស។ ដោយឡែករដ្ឋមន្រ្តីដឹកជញ្ជូនអ៊ីតាលី លោក ដានីឡូ តូនីនែលលី ក៏បានអំពាវនាវឲ្យបណ្តាប្រធានគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន ដែលទទួលបន្ទុកមើលការខុសត្រូវលើស្ពានដែលបានបាក់នេះ ចុះចេញពីតំណែងផងដែរ ហើយថែមទាំងនិយាយទៀតថា បច្ចុប្បន្នរដ្ឋាភិបាលក៏កំពុងរៀបចំនីតិវិធីផង ដើម្បីដកហូតសម្បទានពីក្រុមហ៊ុន អូតូស្ទ្រេប ភើ អ៊ីតាលា ទាក់ទិននឹងការមើលខុសត្រូវទៅលើស្ពាន ម៉ូរ៉ាន់ឌី ព្រមទាំងដាក់ពិន័យផ្នែកហិរញ្ញវត្ថុទៅលើក្រុមហ៊ុននេះផងដែរ ដោយសារមិនអាចបំពេញកាតព្វកិច្ចរបស់ខ្លួនបាន នៅក្រោមកិច្ចសន្យាស្តីពីការធ្វើនិយ័តកម្មលើបែបផែនគ្រប់គ្រងនៃហេដ្ឋរចនាសម្ព័ន្ធនេះ៕ម.ន
-
ពលទាហាន៤៥នាក់បាត់បង់ជីវិត ដោយសារការវាយប្រហាររបស់ក្រុមភេវរករតាលីបង់នៅឯជំរំយោធាភាគខាងជើងប្រទេសអាហ្វហ្កានីស្ថាន
-
សេតវិមានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកគ្រោងជួបពិភាក្សាជាមួយ សមភាគីរុស្ស៊ី ដើម្បីអនុវត្តតាមជំនួបកំពូលរវាងមេដឹកនាំទាំងពីរនៅហ្វាំងឡង់

សហរដ្ឋអាម៉េរិក៖ ថ្លែងប្រាប់អ្នកយកព័ត៌មាន អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌឺ បាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន គ្រោងនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីរបស់លោកនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាសប្តាហ៍ក្រោយ ដើម្បីអនុវត្តតាមជំនួបកំពូលរវាងប្រធានាធិបតីអាម៉រិក លោក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅទីក្រុងហ៊ែលស៊ីនគី ប្រទេសហ្វាំងឡង់ កាលពីខែមុន។អ្នកនាំពាក្យសេតវិមានរូបនេះ បានគូសបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន និងសមភាគីរុស្ស៊ីរបស់លោក គ្រោងធ្វើការជជែកពិភាក្សាគ្នាស្តីអំពីបញ្ហាសន្តិសុខជាតិដ៏សំខាន់មួយចំនួន ហើយថា លោក បូលតុន ក៏នឹងជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់ដទៃទៀតមកពីប្រទេសអ៊ីស្រាអ៊ែល និងអ៊ុយក្រែនផងដែរ។
-
សហរដ្ឋអាម៉េរិកនិយាយថា កិច្ចចរចាជាមួយកូរ៉េខាងជើងកំពុងធ្វើទៅតាមទិសដៅត្រឹមត្រូវហើយ
សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ហីដធើ ណឺត បាននិយាយក្នុងថ្ងៃអង្គារ៍សប្តាហ៍នេះថា ការពិភាក្សាគ្នារវាងទីក្រុងវ៉ាស៊ីនតោន និងព្យុងយ៉ាង ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរបាននឹងកំពុងដំណើរការទៅតាមទិសដៅត្រឹមត្រូវហើយ។ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានគូសបញ្ជាក់ថា ការពិភាក្សានៅខាងក្រោយឈុតឆាកជាមួយទីក្រុងព្យុងយ៉ាង បានធ្វើឱ្យមានកិច្ចចរចាជាច្រើន បន្ទាប់ពីកិច្ចប្រជុំកំពូលរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីខែមិថុនា និងកិច្ចប្រជុំជាបន្តបន្ទាប់រវាងរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ និងមន្ត្រីកំពូលៗរបស់ទីក្រុងព្យុងយ៉ាង។ ថ្លែងប្រាប់អ្នកយកព័ត៌មាន លោកស្រី ណឺត បាននិយាយថា យើងកំពុងពិចារណាលើជំនួបផ្សេងទៀត ក៏ដូចជាការចរចា និងការសន្ទនាគ្នា ខណៈយើងកំពុងធ្វើវាទៅតាមទិសដៅដ៏ត្រឹមត្រូវ ហើយថា ការសន្ទនាគ្នាជាមួយរដ្ឋាភិបាលកូរ៉េខាងជើងកំពុងក្លាយជាបញ្ហាធម្មតាទៅហើយ។ យ៉ាងណាមិញ លោកស្រីមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចចរចា ឬក៏ទីតាំងដែលពួកគេត្រូវជួបគ្នា ហើយនរណាខ្លះពាក់ព័ន្ធ ក៏ដូចជាបញ្ហាអ្វីដែលបច្ចុប្បន្នស្ថិតក្រោម ការពិភាក្សាគ្នានោះទេ ប៉ុន្តែលោកស្រីគ្រាន់តែបានអះអាងជាថ្មីថា លោក គីម បានប្រាប់លោក ត្រាំ ថា រូបលោកមានឆន្ទៈក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរ ដែលនេះ គឺជាគោលដៅចម្បងរបស់សហរដ្ឋអាម៉េរិកសម្រាប់កិច្ចពិភាក្សាគ្នា…
-
មេដឹកនំាហ្វីលីពីននិយាយថា ចិនគួរតែផ្លាស់ប្ដូរអាកប្បកិរិយាបច្ចុប្បន្ន បើមិនចង់ អោយប្រទេសដទៃរត់រកសហរដ្ឋអាមេរិក
ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានកត់សម្គាល់ថា ចិន គួរតែផ្លាស់ប្ដូរអាក្បកិរិយាបច្ចុប្បន្ន និងបញ្ឈប់ការដាក់កំហិតលើការធ្វើនាវាចរណ៍ នៅក្នុងតំបន់ជម្លោះ ព្រោះថា ការធ្វើបែបនេះ នឹងបង្កទៅជាការប្រឈមមុខដាក់គ្នា ក៏ដូចជាជម្រុញឱ្យបណ្ដាប្រទេសដទៃចុះសិន្ធិសញ្ញាសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។ លោក ឌូតឺតេ បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃអង្គារ៍ សប្តាហ៍នេះ និងនៅក្នុងបរិបទដែលគេមើញឃើញថា ប្រធានាធិបតីហ្វីលីពីនរូបនេះ មានទំនោរងាកទៅរកចិន តែប្រឆាំងនឹងគោលនយោបាយរបស់សហរដ្ឋអាមេរិក ។ តែយ៉ាងណាមិញ រដ្ឋាភិបាលទីក្រុងប៉េកាំងនៅមិនទាន់មានប្រតិកម្មនឹងការអះអាង នេះនៅឡើយទេ ។បើតាមសម្រង់សម្តីផ្ទាល់របស់លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ចិនកំពុងយល់ខុស ដែលថា តំបន់សមុទ្រចិនខាងត្បូងគឺជាកម្មសិទ្ធិរបស់ខ្លួន ហើយថា ចិនមិនអាចបង្កើតកោះ មួយបាននោះទេ ចិននិយាយថា ដែនអាកាសនៅពីលើតំបន់កោះសម្បនិម្មិត គឺជា របស់ចិន ប៉ុន្តែចិនយល់ខុសហើយ ដ្បិតដែនទឹកមួយនេះ គឺជាដែនសមុទ្រអន្តរជាតិ ហើយចិនក៏គ្មានសិទ្ធិហាមមិនឱ្យនរណាម្នាក់ធ្វើដំណើរឆ្លងកាត់នោះដែរ ៕
-
ប្រធានាធិបតីកូរ៉េខាងត្បូងថ្លែងថា ការធ្វើកិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងជើង នឹងសម្រេចបាននូវភាពស្មោះត្រង់ពិតប្រាកដរវាងប្រទេសទំាងពីរ
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយក្នុងថ្ងៃ ពុធនេះថា “ភាពស្មោះត្រង់ពិតប្រាកដ” អាចសម្រេចទៅបាន លុះត្រាតែកូរ៉េខាង ជើង និងកូរ៉េខាងត្បូងបង្កើតសហគមន៍សន្តិភាព និងសេដ្ឋកិច្ចដ៏យូរអង្វែង ដោយ ទាមទារឱ្យមានការដឹកជញ្ជូនថាមពល និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាដើម ។ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ធ្វើឡើងក្នុងអំឡុងពិធីគម្រប់ខួប៧៣ឆ្នាំនៃការរំដោះឧបទ្វីបកូរ៉េ ចេញពីនឹមអាណានិគមរបស់ជប៉ុនកាលពីឆ្នាំ ១៩១០-១៩៤៥ ដោយលោក មូន បានគូសបញ្ជាក់ថា ទីក្រុងសេអ៊ូលនឹងធ្វើឲ្យការ ជឿទុកចិត្តគ្នាកាន់តែស៊ីជម្រៅថែមទៀតជាមួយទីក្រុងព្យុងយ៉ាង នៅក្នុងកិច្ចប្រជុំជា លើកទីបី ជាមួយលោក គីម ជុងអ៊ុន ដែលនឹងប្រព្រឹត្តទៅនាខែក្រោយ ។ លោក មូន ជែអ៊ីន បានបន្ថែមទៀតថា តាមរយៈកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េ ខាងជើង រូបលោកនឹងបោះជំហានយ៉ាងអង់អាច ឆ្ពោះទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ ព្រមទាំងការប្រកាសបញ្ចប់សង្រ្គាម និងសន្ធិ សញ្ញាសន្តិភាព ។ ជាមួយគ្នានេះ លោក មូន ថែមទំាងបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនានាអាចនឹងត្រូវអនុវត្តន៍ដោយស្មោះត្រង់បាន លុះត្រាតែភាពមិនជឿទុកចិត្ត គ្នាដែលមានឫសគុលយ៉ាងជ្រៅនោះ ត្រូវបានលុបបំបាត់ចោលរវាងទីក្រុងសេអ៊ូល និងទីក្រុងព្យុងយ៉ាង ក៏ដូចជារវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន…
-
ប្រធានាធិបតីតួកគីស្នើប្រជាជនឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិករបស់សហរដ្ឋអាម៉េរិក
ទួរគី៖ ប្រធានាធិបតីតួកគី លោក តាយ៉ីប អឺដូហ្កាន់ បាននិយាយថា ប្រទេសលោក នឹងឈប់ប្រើប្រាស់ផលិតផលអេឡិចត្រូនិករបស់សហរដ្ឋអាម៉េរិក ដើម្បីជាការសង សឹកទៅនឹងការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងធ្វើឱ្យទីផ្សារហិរញ្ញ វត្ថុទីក្រុងអង់ការ៉ា ប្រឈមនឹងភាពតានតឹងខ្លំាំង ។ភាពរង្គោះរង្គើនៃទំនាក់ទំនងប្រទេសទំាងពីរ បានកើតឡើងក្រោយសហរដ្ឋអាម៉េរិក សម្រេចដាក់ទណ្ឌកម្មលើតួកគី បន្ទាប់ពីទីក្រុងអង់ការ៉ា បានបដិសេធដោះលែង អាចារ្យគ្រិស្ដអាម៉េរិកម្នាក់ ដែលត្រូវបានចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធសកម្ម ភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចនៅតួកគីកាលពីឆ្នាំ២០១៦ ។ ទន្ទឹមគ្នានោះដែរ ប្រធានាធិបតីតួកគីរូបនេះថែមទំាងបានធ្វើការអំពាវនាវផងដែរ ឱ្យប្រជាជនតួកគីទាំងអស់ លក់ប្រាក់ដុល្លារ និងអឺរ៉ូចេញ ដើម្បីឱ្យរូបិយប័ណ្ឌជាតិឡើងថ្លៃ ខណៈកាលពីថ្ងៃ អង្គារ៍ សប្តាហ៍នេះ ក្រុមមន្ត្រីអាម៉េរិកក៏បានព្រមានដែរថា នឹងដាក់ទណ្ឌកម្មបន្ថែមទៀត បើសិនជាទីក្រុងអង់ការ៉ាមិនដោះលែងអាចារ្យគ្រឹស្ដ អាន់ឌ្រូ ប្រាន់សុន ទេនោះ ៕
-
ការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា៖ ជនសង្ស័យ១៤នាក់ត្រូវចាប់ខ្លួន ក្នុងនោះមានឧត្ដមសេនីយ៍ម្នាក់