Category: ព័ត៌មានអន្តរជាតិ

  • ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកអះអាងថា កូរ៉េខាងជើង អ៊ីរ៉ង់ និងចិន ទំនងជាអ្នកជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក

    សហរដ្ឋអាម៉េរិក៖ ការបោះឆ្នោតសភាអាម៉េរិកពាក់កណ្ដាលអាណត្តិ នឹងត្រូវប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ នៅក្នុងបរិបទដែលការព្រួយបារម្ភពីការលូកលាន់របស់បរទេសកាន់តែកើនឡើង ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចោទប្រកាន់រុស្ស៊ី បានចូលលូកលាន់ក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦។ ពាក់ព័ន្ធនឹងបញ្ហានេះ ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន បានអះអាងថា ការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងឆ្នាំ២០១៨នេះ ទំនងជាគោលដៅវាយប្រហាររបស់រុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់  ប៉ុន្តែលោក បូលតុន ផ្ទាល់មិនបានបង្ហាញភ័ស្ដុតាងណាមួយនោះទេ។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិករូបនេះ ថែមទាំងបានគូសបញ្ជាក់ទៀតថា លោកអាច និយាយបានថា ក្រៅពីរុស្ស៊ី ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ អាចនឹងលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក ហើយថា ជាការពិតណាស់ អាម៉េរិកកំពុងចាត់វិធានការជាជំហានៗ ដើម្បីទប់ស្កាត់ការប៉ុនប៉ងរបស់ប្រទេសទាំងបួននេះ៕

  • គ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅប្រទេសឥណ្ឌា បន្តឆក់យកអាយុជីវិតមនុស្សកើនជិត ៣៣០នាក់

    ឥណ្ឌា៖ យោងតាមប្រភពរបស់អាជ្ញាធរឥណ្ឌា បានឱ្យដឹងថា តួលេខជនរងគ្រោះ បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់វាយប្រហារខេត្ត ខឺរ៉ាឡា ភាគខាងត្បូង ប្រទេស គិតចាប់តាំងពីថ្ងៃពុធសប្តាហ៍មុនមកនោះ បានបន្តកើនឡើងដល់៣២៤ នាក់ហើយ ដែលវាគឺជាគ្រោះមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះនៅប្រទេសឥណ្ឌា ។ ស្របពេលប្រតិបត្តិការជួយសង្រ្គោះកំពុងធ្វើឡើងយ៉ាងដុតដៃដុតជើងនោះ អាជ្ញា ធរឥណ្ឌាក៏បានធ្វើការព្យាករផងដែរថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងបន្ថែមទៀត ខណៈអាកាសយានដ្ឋានដ៏សំខាន់មួយ ត្រូវបានបិទដំណើរការរហូតដល់ថ្ងៃទី២៦ ខែសីហាខាងមុខនេះ ។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ គិតត្រឹមយប់ថ្ងៃសុក្រ សប្តាហ៍នេះ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ខ្លួនយ៉ាងសកម្មបំផុត ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ ដែលគេបានប៉ាន់ប្រមាណថា មានមនុស្ស១៥០.០០០នាក់គ្មានផ្ទះសម្បែងជាបណ្ដោះអាសន្ន ។ក្រៅពីនេះ លំនៅដ្ឋានជាច្រើនត្រូវបានជន់លិច ហើយផ្លូវថ្នល់ក៏ត្រូវបានកាត់ផ្តាច់ ក្នុងគ្រាដែលចរាចរណ៍ទាំងផ្លូវគោក និងផ្លូវអាកាសកំពុងជួបការរាំងស្ទះនៅតាមកន្លែងជាច្រើននៅក្នុងរដ្ឋ ខណៈភាគច្រើននៃអ្នកបាត់បង់ជីវិតត្រូវបានទាញចេញពី គំនរបាក់បែក និងល្បាប់ភក់បង្កឡើងដោយគ្រោះរអិលបាក់ដី ៕

  • ប្រមុខការទូតចិនអះអាងថា បើទោះជាមានការព្រមានពីសហរដ្ឋអាមេរិក ក៏ចិន នឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ ព្រមទំាងទំនាក់ទំនងជាមួយអ៊ីរ៉ង់

    ចិន៖ រដ្ឋាភិបាលទីក្រុងប៉េកំាងនឹងនៅតែបន្តធ្វើកិច្ចសហប្រតិបត្តិការ ក៏ដូចជាទំនាក់ ទំនងជាមួយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ដដែល បើទោះជាសហរដ្ឋអាមេរិកបាន ព្រមានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬបណ្ដាប្រទេសទាំងឡាយណាដែលបន្តធ្វើ ពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ខណៈចិនមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ ជាមួយអ៊ីរ៉ង់ ជាពិសេសនៅក្នុងវិស័យថាមពល ។ បើតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី ក្រោយជួប ពិភាក្សាការងារតាមទូរស័ព្ទជាមួយសមភាគីអ៊ីរ៉ង់លោក ម៉ូហាម៉េដ ចាហ្វាដ ហ្ស៊ារីស នាពេលថ្មីៗនេះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ គឺជាផលប្រយោជន៍រួម របស់សហគមន៍អន្តរជាតិទាំងមូល ដូច្នេះចិននឹងបន្តធ្វើកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីរ៉ង់ ហើយនៅតែប្រឆាំងជានិច្ចនឹងការអនុវត្តទណ្ឌកម្ម ឯកតោភាគី ។សូមរំលឹកថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីបានសម្រេចចិត្ត ដកប្រទេសខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នំា២០១៥ហើយនោះ នៅថែម ទំាងបានប្រកាសដែរថា នឹងដាក់ទណ្ឌកម្មលើក្រុមហ៊ុន ឬបណ្ដាប្រទេសទាំងឡាយ ណា ដែលបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ។ ប៉ុន្តែជាមួយគ្នានោះ ភាគីជាហត្ថលេខី ដទៃទៀតរួមមាន ចិន រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ សុទ្ធតែជំទាស់នឹងការដក ខ្លួនរបស់ទីក្រុងវ៉ាស៊ីនតោន ៕

  • ក្រសួងការពារជាតិចិនច្រានចោលរបាយការណ៍របស់មន្ទីរបញ្ចកោណ ដែលចោទថា ចិនកំពុងគំរាមគំហែងផ្នែកយោធា

    ចិន៖ ក្រសួងការពារជាតិចិនប្រកាសច្រានចោលរបាយការណ៍របស់មន្ទីរបញ្ច កោណ ដែលបានលើកឡើងថា ទីក្រុងប៉េកំាងកំពុងហ្វឹកហាត់យន្ដហោះទម្លាក់ គ្រាប់បែកប្រឆាំងនឹងសហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិក ហើយថែមទំាង ចាត់ទុកថា របាយការណ៍នេះ ត្រូវបានប្រឌិតឡើងទាំងស្រុង ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ក្រសួងការពារ ជាតិចិនបានអះអាងថា របាយការណ៍របស់មន្ទីរបញ្ចកោណ គឺជាការប្រឌិតឡើង ទាំងស្រុង និងជាការភ័ន្តច្រឡំពីចេតនានៃយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកំាង ។ បើតាម សេចក្តីថ្លែងការណ៍ដដែលនេះ យោធាចិនប្រឆាំងជាដាច់ខាតចំពោះរបាយការណ៍ នេះ ដ្បិតតាមការពិតការធ្វើទំនើបកម្មនៃយោធាចិន គឺមានបំណងការពារដែនអធិប តេយ្យភាព ផលប្រយោជន៍ រួមទាំងសន្តិភាព និងស្ថេរភាពរបស់ពិភពលោកតែប៉ុណ្ណោះ ។សូមជម្រាបថា ប្រតិកម្មរបស់ក្រសួងការពារជាតិរបស់ប្រទេសចិន បានកើតឡើង ក្រោយមន្ទីរបញ្ចកោណបានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំមួយ កាលពីថ្ងៃ ព្រហស្បតិ៍តសប្តាហ៍នេះ ដោយនិយាយចំៗថា ចិនកំពុងពង្រីកឥទ្ធិពលនៅលើពិភព លោក ជាមួយការចំណាយកញ្ចប់ថវិកាយោធាកាលពីឆ្នាំ២០១៧ រហូតដល់ទៅជាង ១៩០ពាន់លានដុល្លារ ហើយថែមទំាងបានបញ្ជាក់ថា ការធ្វើសមយុទ្ធយន្ដហោះទម្លាក់គ្រាប់បែករបស់យោធាចិននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាការហ្វឹក ហាត់ត្រៀមលក្ខណៈវាយប្រហារប្រឆាំងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអាមេរិក ៕

  • ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រេចផ្អាកជំនួយហិរញ្ញវត្ថុ ដែលគ្រោងប្រើ ដើម្បីរក្សាស្ថិរភាពនៅប្រទេសស៊ីរី

    សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី ហីដធើ ណឺត បានលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្អាកការផ្ដល់ជំនួយជាង២៣០ លានដុល្លារសម្រាប់គំរោងរក្សាសេ្ថរភាពនៅស៊ីរី ហើយថា ជំនួយរបស់សម្ព័ន្ធមិត្តមក ពីក្រុមចំរុះអន្តរជាតិ គឺគ្រប់គ្រាន់ល្មមក្នុងការប្រឆាំងនឹងពួកឧទ្ទាមរដ្ឋអ៊ីស្លាម ISIS ។ការសម្រេចចិត្តផ្អាកការផ្ដល់ជំនួយនេះ ត្រូវបានកើតឡើងដោយសំអាងលើជំនួយ បច្ចុប្បន្ន គឺគ្រប់គ្រាន់ល្មមសម្រាប់ប្រទេសស៊ីរី បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានសន្យាផ្ដល់ថវិកា១០០លានដុល្លារ និង អេមីរ៉ាត់អារ៉ាប់រួម៥០លានដុល្លារ បូករួមទាំងជំនួយ របស់សហរដ្ឋអាមេរិកបច្ចុប្បន្ន ។បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិករូបនេះ កញ្ចប់ថវិកាជំនួយ២៣០ លានដុល្លារខាងលើនេះ ត្រូវបានផ្ដួចផ្ដើមគំនិតឡើងដោយអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក រិច ធីល្លឺសុន កាលពីខែកុម្ភៈកន្លងទៅ ប៉ុន្តែគំរោងនេះត្រូវបាន ផ្អាកទៅវិញ ដោយប្រមុខការទូតថ្មីលោក ម៉ៃ ប៉ុមប៉េអូ ដែលបានអះអាងថា ការផ្អាក ជំនួយនេះ មិនរាប់បញ្ចូលជំនួយមនុស្សធម៌នោះទេ ៕

  • ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងបញ្ចេញប្រតិកម្មធ្ងន់ៗ ប្រឆំាងនឹងការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាម៉េរិក

    កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើងបានចេញផ្សាយថា ប្រមុខដឹកនាំកំពូលលោក គីម ជុងអ៊ុន បានហៅការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិកថា ជាទណ្ឌកម្មចោរព្រៃដែលមានចេតនាប្រឆាំង និងធ្វើបាបប្រជាជនកូរ៉េខាងជើងទាំងមូល។

  • អ្នកបើកឧទ្ធម្ភាគចក្រម្នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យមួយគ្រឿងនៅប្រទេសអូស្រ្តាលី

    អូស្ត្រាលី៖ អ្នកបញ្ជាឧទ្ធម្ភាគចក្រម្នាក់បានស្លាប់ ក្រោយឧទ្ធម្ភាគចក្រពន្លត់អគ្គីភ័យរបស់ខ្លួនបានធ្លាក់នៅចម្ងាយ២៣០គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុងស៊ីដនី ខណៈកំពុងចេញប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃ ដែលកំពុងឆាបឆេះលើផ្ទៃដី ១,៧០០ហិកតា។

  • រដ្ឋាភិបាលអ៊ីតាលីប្រកាសដាក់តំបន់ក្បែរទីក្រុង Genoa ក្នុងស្ថានភាពអាសន្ន ក្រោយហេតុការណ៍បាក់ស្ពាន

    អ៊ីតាលី៖ នាយករដ្ឋមន្រ្តីអ៊ីតាលីលោក ហ្គីសសេប ខុនតេ បានប្រកាសដាក់តំបន់ លីហ្គូរៀ ដែលនៅជុំវិញទីក្រុង ចេនណោ ភាគពាយ័ព្យប្រទេស ក្នុងស្ថានភាពអាសន្ន បន្ទាប់ពីមានហេតុការណ៍បាក់ស្ពានដ៏រន្ធត់មួយ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ របួស និងបាត់ខ្លួនជាច្រើននាក់។

  • គ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា៖ ចំនួនមនុស្សស្លាប់កើនជិត១៧០នាក់

    ឥណ្ឌា៖ យោងតាមប្រភពរបស់អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា តួលេខជនរងគ្រោះបាត់បង់ជីវិតនៅក្នុងខេត្តខឺរ៉ាឡា ភាគខាងត្បូងប្រទេស គិតចាប់តាំងតែពីថ្ងៃទី៨ ខែសីហាកន្លងមកនេះ បានបន្តកើនឡើងដល់១៦៤នាក់ហើយ ស្របពេលប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើ។

  • សហរដ្ឋអាម៉េរិកគំរាមដាក់ទណ្ឌកម្មតួកគីបន្ថែម បើសិនជាមិនព្រមដោះលែងលោកអាចារ្យគ្រិស្ត

    សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីព្រមានរដ្ឋាភិបាលទីក្រុងអង់ការ៉ា នៅក្នុងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ ដោយរំពឹងថា នឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀត រហូតទាល់តែតួកគីយល់ព្រមដោះលែងលោកអាចារ្យគ្រិស្ត ឈ្មោះ អានឌ្រូ ប្រ៊ូនសុន។ ការគំរាមនេះ កើតឡើងស្របពេលទំនាក់ទំនងប្រទេសទាំងពីរ កំពុងធ្លាក់ជ្រៅក្នុងស្ថានភាពកាន់តែអាក្រក់ខ្លាំង។