-
សមយុទ្ធយោធារួមគ្នារវាងជប៉ុន និងអង់គ្លេសត្រូវសម្រេចលុបចោល ដោយសារ ការវាយប្រហារពីព្យុះទីហ្វុង
-
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកអះអាងថា វិបត្តិទួរគី និងសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ភ្លាមៗ បើសិនជាលោកអាចារ្យជនជាតិអាមេរិកមានសេរីភាព
សហរដ្ឋអាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន បានអះអាង ក្នុងថ្ងៃអង្គារ៍នេះថា ទួរគីអាចបញ្ចប់ជម្លោះ និងវិបត្តិជាមួយសហរដ្ឋអាមេរិកភ្លាមៗ ដោយគ្រាន់តែដោះលែងលោកអាចារ្យគ្រឹស្ដសាសនាអាមេរិក អានឌ្រូ ប៊្រូនសុន ឱ្យ មានសេរីភាព ហើយថា លុយរបស់ប្រទេសកាតាមិនអាចជួយសេដ្ឋកិច្ចទួរគីបាន នោះទេ។ ថ្លែងនៅអំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ទីប្រឹក្សាសន្តិសុខ ជាតិអាមេរិករូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងអង់ការ៉ាកំពុងប្រព្រឹត្ត កំហុសឆ្គងដ៏ធំមួយ ដោយមិនព្រមដោះលែងលោកអាចារ្យ អានឌ្រូ ប៊្រូនសុន ប៉ុន្តែ វិបត្តិ និងជម្លោះនាពេលបច្ចុប្បន្ននេះ អាចនឹងត្រូវបញ្ចប់ទៅវិញភ្លាមៗ បើសិនទួរគី សម្រេចចិត្តដើរលើផ្លូវត្រូវ ក្នុងនាមជាសមាជិកអង្គការណាតូ និងដោះលែងលោក អាចារ្យ ប៊្រូនសុន ឱ្យមានសេរីភាពឡើងវិញ ។ គួរបញ្ជាក់ថា បច្ចុប្បន្នរូបិយវត្ថុទួរគី លីរ៉ា កំពុងប្រឈមមុខនឹងការធ្លាក់ថ្លៃ បើធៀប នឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពីលោក ត្រាំ ប្រកាសតម្លើងពន្ធលើការនំាចូលដែក និងអាលុយមីញ៉ូមពីទួរគី សម្រាប់ការបដិសេធដោះលែងលោក ប៊្រូនសុន ដែល ត្រូវបានទីក្រុងអង់ការ៉ាចោទថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម…
-
គ្រោះទឹកជំនន់នៅប្រទេសឡាវ បណ្តាលឲ្យមនុស្សស្លាប់ និងបាត់ខ្លួនជិត១៥០នាក់
ឡាវ៖ យោងតាមរបាយការណ៍ចុងក្រោយរបស់អាជ្ញាធរឡាវ បានឲ្យដឹងថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយព្យុះភ្លៀងនៅទូទំាងប្រទេស បានបណ្តាលឲ្យមនុស្សប្រមាណ៤៦នាក់បាត់បង់ ជីវិត រងរបួស៤នាក់ និង៩៧នាក់ផ្សេងទៀតកំពុងបន្តបាត់ខ្លួន។ បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរឡាវ ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី១៧ ខែសីហាកន្លងមកនេះ ថវិកាសរុប១៥,៣លានដុល្លារអាម៉េរិក ត្រូវបានបរិច្ចាគ ដើម្បីជួយដល់ជន រងគ្រោះទាំងឡាយ។ ស្របពេលជាមួយគ្នានោះដែរ ប្រជាជនឡាវប្រមាណ ២៣៦,១៨៨នាក់នៅក្នុងស្រុក ៧៩ នៃខេត្តចំនួន១៤ បានទទួលរងផលប៉ះពាល់ដោយគ្រោះទឹក ជំនន់ បន្ទាប់ពីព្យុះ ត្រូពិច សុន ទីញ និងបេប៊ីនកា បានបង្កឲ្យមានការធ្លាក់ភ្លៀងយ៉ាងជោគជាំ ចាប់តាំងពីពាក់កណ្តាលខែកក្កដា រហូតដល់ពាក់កណ្តាលខែសីហា។ ក្រៅពីនេះ ដីស្រែ និងចម្ការសរុបជាងមួយសែនហិកតា បានជន់លិចប្រព័ន្ធធារាសាស្រ្តប្រមាណ២០០កន្លែងរងការខូចខាត និងសត្វចិញ្ចឹមជាច្រើនក្បាលបានងាប់ ហើយទន្ទឹមគ្នានោះ ផ្លូវថ្នល់ និងស្ពានប្រមាណ១៦០ខ្សែក៏បានរងការបំផ្លិចបំផ្លាញផងដែរ៕
-
កងទ័ពរុស្ស៊ី និងចិន គ្រោងដឹកនាំធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំទ្វេភាគីនៅចុងខែសីហា រហូតដល់ពាក់កណ្តាលខែកញ្ញា ខាងមុខនេះ
ចិន៖ នៅក្នុងសេចក្តីប្រកាសរបស់ខ្លួន ក្រសួងការពារជាតិចិនបានឲ្យដឹងថា យោធាចិននឹងចូលរួមក្នុងការធ្វើសមយុទ្ធបែបយុទ្ធសាស្រ្ត Vostok-2018 (វ៉ូស្តុក-២០១៨) ឬ East-2018 (អេស-២០១៨) នៅលើទឹកដីរបស់ប្រទេសរុស្ស៊ី ដែលនឹងប្រព្រឹត្តទៅចាប់ពីចុងខែសីហា រហូតដល់ពាក់កណ្តាលខែកញ្ញា ខាងមុខនេះ។ រដ្ឋាភិបាលទីក្រុងប៉េកំាង គ្រោងធ្វើការបញ្ជូនកងទ័ពប្រហែល៣,២០០នាក់ រួមជាមួយបរិក្ខារយោធាជាង៩០០គ្រឿង និងយន្តហោះ ក៏ដូចជាឧទ្ធម្ភាគចក្រចំនួន៣០ គ្រឿងទៅចូលរួមក្នុងសមយុទ្ធទ្រង់ទ្រាយធំទ្វេភាគីខាងលើ។ យោងតាមការបញ្ជាក់ពីក្រសួងការពារជាតិចិន សមយុទ្ធយោធានេះ ពុំមានចេតនាបង្ហាញសាច់ដុំដាក់ភាគីទីបីណាមួយឡើយ។ កម្លាំងយោធារុស្ស៊ី-ចិន នឹងធ្វើការហ្វឹកហាត់អនុវត្តន៍ប្រតិបត្តិការរួមគ្នានៅលើទីលាន Tsugol (ត្ស៊ូហ្គុល) ក្នុងតំបន់ Trans-Baikal (ត្រេន បៃកាល់) ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ ខណៈសមយុទ្ធយោធានេះដែរ នឹងចាប់ផ្តើមតាំងពីចុងខែសីហានេះតទៅ៕
-
រុស្ស៊ីហៅការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េរិកថា គ្មានមូលដ្ឋានច្បាស់លាស់ ហើយសន្យានឹងសងសឹកវិញ
រុស្ស៊ី៖ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាកូវ បាននិយាយក្នុងថ្ងៃអង្គារ៍ សប្តាហ៍នេះថា ការដាក់ទណ្ឌកម្មថ្មីទៀតរបស់សហរដ្ឋអាម៉េរិក ដោយសំអាងថា ទីក្រុងម៉ូស្គូមានជាប់ទាក់ទិននឹងការវាយប្រហារតាមអ៊ីនធើណិត និងការជួញដូរប្រេងជាមួយកូរ៉េខាងជើងនោះ គឺជាការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយលោក រីយ៉ាកូវ ថែមទំាងសន្យាដែរថា នឹងសងសឹកវិញ។
-
ជាងសំណង់ចំនួន១២រូបមកពីខេត្តកំពង់ធំ និងកំពង់ចាមចូលរួមបង្ហាញទឹកដៃរបស់ខ្លួន ក្នុងការប្រកួតជាងសំណង់រៀបចំដោយក្រុមហ៊ុនអេសស៊ីជី (SCG)
-
ប្រធានាធិបតីអ៊ីរ៉ង់៖ សហរដ្ឋអាម៉េរិកមិនហ៊ានបំផ្ទុះសង្រ្គាមជាមួយអ៊ីរ៉ង់ឡើយ ដោយសារតែអំណាចយោធារបស់អ៊ីរ៉ង់
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានគូសបញ្ជាក់ថា សហរដ្ឋអាម៉េរិកមិនហ៊ានធ្វើសង្រ្គាមជាមួយអ៊ីរ៉ង់នោះឡើយ ដោយសារតែអំណាចយោធារបស់អ៊ីរ៉ង់ ព្រមទាំងផលវិបាកដ៏ធំធេងនៃជម្លោះនោះ។ ការអះអាងរបស់លោក រូហានី បែបនេះ បានកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មាន កាលពីខែកក្កដាកន្លងទៅថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ អាចនឹងប្រើយោធាវាយប្រហារមកលើប្រទេសអ៊ីរ៉ង់ នៅខែសីហានេះ។
-
គ្រោះរញ្ជួយដីក្នុងកម្រិត៧.៣រ៉ិចទ័រ វាយប្រហារលើប្រទេសវេណេស៊ុយអេឡា
វេណេស៊ុយអេឡា៖ គ្រោះរញ្ជួយដីក្នុងកម្រិត៧.៣រ៉ិចទ័រ បានធ្វើការវាយប្រហារលើតំបន់ឆ្នេរភាគឦសាននៃប្រទេសវេណេស៊ុយអេឡា នៅល្ងាចថ្ងៃអង្គារ៍ សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ប៉ុន្តែភ្លាមៗនោះ ពុំទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងទំហំខូចខាតនៅឡើយទេ។ យោងតាមអាជ្ញាធរវេណេស៊ុយអេឡាបានឱ្យដឹងដែរថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នេះ បានកើតឡើងនៅម៉ោង៥និង៣១នាទីល្ងាចថ្ងៃអង្គារ៍សប្តាហ៍ (ម៉ោងក្នុងតំបន់) និងមានចំណុចរញ្ជួយស្ថិតនៅចម្ងាយ១៩គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង យ៉ាហ្គូរ៉ាប៉ារ៉ូ រដ្ឋ ស៊ូគ្រី ព្រមទាំងមានជម្រៅរញ្ជួយនៅក្នុងដី១២៣គីឡូម៉ែត្រ។ ដោយឡែកមជ្ឈមណ្ឌលព្រមានពីគ្រោះមហន្តរាយស៊ូណាមិប៉ាស៊ីហ្វិករបស់សហរដ្ឋអាម៉េរិក ក៏បានចេញសេចក្តីព្រមានពីរលកស៊ូណាមិ ដែលអាចនឹងកើតឡើងដោយសារតែគ្រោះធម្មជាតិនេះផងដែរ ប៉ុន្តែក្រោយមកមជ្ឈមណ្ឌលនេះ បានសម្រេចចិត្តដាក់ការប្រកាសអាសន្ននេះវិញ៕
-
អ្នកជំនាញអះអាងថា កូរ៉េខាងជើងនឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ
កូរ៉េខាងជើង៖ យោងតាមគេហទំព័រអាម៉េរិក 38 North បានបញ្ជាក់ថា កូរ៉េខាង ជើងទំនងជានឹងធ្វើព្យុហយាត្រាយោធាទ្រង់ទា្រយធំមួយ នៅអំឡុងពិធីរំលឹកខួបលើកទី៧០នៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើងនៅខែក្រោយនេះ។ ទីក្រុងព្យុងយ៉ាងនឹងត្រូវប្រារព្ធខួបលើកទី៧០ នៃថ្ងៃបង្កើតប្រទេសរបស់ខ្លួន នៅថ្ងៃទី០៩ ខែកញ្ញាខាងមុខនេះ ជាមួយការរំពឹងខ្ពស់ថា របបដឹកនាំលោក គីម ជុងអ៊ុន នឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ជាងព្យុហយាត្រាយោធាកាលពីខែកុម្ភៈទៅទៀត។ ជាក់ស្ដែង បើតាមរូបភាពថតដោយផ្កាយរណបរបស់ 38 North សកម្មភាពជាច្រើនបានកើនឡើងជាលំដាប់នៅឯទីលាន Mirim ក្នុងទីក្រុងព្យុងយ៉ាង។ តាមរយៈរូបភាពផ្កាយរណបទាំងនេះដែរ ក៏បានបង្ហាញថា រថយន្ដធុនធ្ងន់ជាង៥០០គ្រឿងត្រូវបានគេប្រើប្រាស់ ដើម្បីដឹកជញ្ជូនកងទ័ពទៅកាន់កន្លែងហ្វឹកហាត់ ធ្វើព្យុហយាត្រាយោធាផងដែរ។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះ គេហទំព័រ 38 North មិនបានបញ្ជាក់ពីសកម្មភាពចល័តមីស៊ីល ឬក៏ការសង្ស័យពីការធ្វើតេស្ដមីស៊ីលអ្វីនោះទេ៕
-
ក្រុមឃ្លំាមើលការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនិយាយថា កូរ៉េខាងជើងមិនបានបង្ហាញសញ្ញាបញ្ឈប់ការអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួនឡើយ
បរទេស៖ ក្រុមឃ្លំាមើលការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយថា ខ្លួនមិនបានមើលឃើញការចង្អុលបង្ហាញណាមួយដែលអាចបញ្ជាក់បានថា កូរ៉េខាងជើងពិតជាបានបញ្ឈប់សកម្មភាពអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ ហើយថា ខ្លួនកំពុងសង្ស័យលើឆន្ទៈរបស់រដ្ឋកុម្មុយនីស្តមួយនេះ ក្នុងការបោះបង់ចោលឃ្លំាងអាវុធររបស់ខ្លួនដែរ។