-
ក្រសួងការបរទេសសហរដ្ឋអាម៉េរិក៖ មិនមានគម្រោងរៀបចំជំនួបរវាងលោក ម៉ៃ ប៉ុមប៉េអូ និងលោក គីម ជុងអ៊ុន នៅប្រទេសកូរ៉េខាងជើងឡើយ
-
មន្ទីរបញ្ចកោណព្រួយបារម្ភជុំវិញការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក អាចនឹងធ្វើឲ្យប៉ះពាល់ដល់ជួញដូរគ្រឿងសព្វាវុធ
-
គ្រោះរញ្ជួយដីក្នុងកម្រិត៥.២រ៉ិកទ័រវាយប្រហារភាគកណ្តាលប្រទេសហ្វីលីពីន
-
មន្រ្តីជាន់ខ្ពស់ចិន និងសហរដ្ឋអាម៉េរិកពិភាក្សាគ្នាជាថ្មីទៀតផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្មប្រកបដោយលក្ខណៈស្ថាបនា និងស្មោះត្រង់
ចិន៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់ចិន និងសហរដ្ឋអាម៉េរិកបានធ្វើការពិភាក្សាគ្នាប្រកបដោយលក្ខណៈ ស្ថាបនា និងស្មោះត្រង់ ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច និងជម្លោះពាណិជ្ជកម្មរវាងមហាយក្សសេដ្ឋកិច្ចទាំងពីរនាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាផងដែរថា នឹងបន្តរក្សាទំនាក់ទំនងសម្រាប់កិច្ចពិភាក្សានៅជំហានបន្ទាប់។
-
ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកព្រមានថា នឹងមិនអត់ឱនឱ្យរុស្ស៊ីជាដាច់ខាត បើហ៊ានជ្រៀតជ្រែកការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅខែវិច្ឆិកាខាងមុខ
-
អ៊ីស្រាអែលអនុម័តគម្រោងសាងសង់លំនៅដ្ឋានជាង១,០០០ខ្នង នៅឯតំបន់ West Bank ប៉ាឡេស្ទីន

អ៊ីស្រាអែល៖ អាជ្ញាធរអ៊ីស្រាអែលបានយល់ព្រមអនុម័តហើយ លើគម្រោងសាងសង់លំនៅដ្ឋានប្រមាណ១,០០៤ខ្នងបន្ថែមទៀតនៅឯតំបន់ West Bank ដែលអ៊ីស្រាអែលបានដណ្ដើមពីប៉ាឡេស្ទីន។ គម្រោង និងការសាងសង់លំនៅដ្ឋានឱ្យប្រជាជនអ៊ីស្រាអែលនៅក្នុងតំបន់ West Bank គឺផ្ទុយទាំងស្រុងទៅនឹងច្បាប់អន្តរជាតិ ពីព្រោះតែសំណង់ទាំងអស់នេះ ត្រូវបានសាងសង់នៅលើទឹកដីដែលអ៊ីស្រាអែល បានដណើ្ដមគ្រប់គ្រងពីប៉ាឡេស្ទីន ដោយខុសច្បាប់កាលពីឆ្នាំ១៩៦៧។
-
យោធាសហរដ្ឋអាម៉េរិកនៅកោះហាវ៉ៃ កំពុងត្រៀមខ្លួនទប់ទល់នឹងការវាយប្រហាររបស់ព្យុះហឺរីខិន លេន
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកគ្រោងធ្វើដំណើរទស្សនកិច្ចជាលើកទី៤ ទៅកាន់កូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា លុយបង់ឲ្យតារាសិច នាង ស្ត្រមមី ដានីញែល គឺជាលុយស្របច្បាប់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់ថា លុយបង់ឱ្យស្ត្រីពីរនាក់ ដែលអះអាងថា ធ្លាប់មានទំនាក់ទំនងផ្លូវភេទជាមួយលោកនោះ មិនបានរំលោភលើច្បាប់យុទ្ធនាការឃោសនាបោះឆ្នោតនោះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយអាម៉េរិក លោក ត្រាំ បានបង់ប្រាក់១៣០,០០០ដុល្លារឱ្យតារាសិច នាង ស្ត្រមមី ដានីញែល និង១៥០,០០០ដុល្លារទៀតឱ្យអតីតតារាម៉ូឌែល នាង ខារិន ម៉ាកឌូកហ្កាល ដើម្បីបិទមាត់អ្នកទាំងពីរកុំឱ្យនិយាយពីទំនាក់ទំនងជាមួយរូបលោក ប៉ុន្តែលោកត្រាំផ្ទាល់ធ្លាប់បានបដិសេធថា លោកមិនបានដឹងពីលុយទាំងនេះទេ។ យ៉ាងណាមិញ ការអះអាងរបស់ប្រធានាធិបតីអាម៉េរិករូបនេះ បានធ្វើឡើងបន្ទាប់ពីអតីតមេធាវីម្នាក់របស់លោក គឺលោក ម៉ៃឃើ ខូហិន បានសារភាពថា បានរំលោភលើច្បាប់ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦ តាមរយៈការចំណាយប្រាក់រាប់សែនដុល្លារតាមបញ្ជាលោក ត្រាំ ឱ្យស្ត្រីពីរនាក់ ដោយស្ត្រីទាំងពីរនាក់នេះ ម្នាក់ជាតារាអាសអាភាស និងម្នាក់ទៀតជាតារាម៉ូឌែល។
-
ក្រុមរដ្ឋអ៊ីស្លាម ISIL បញ្ចេញសំឡេងមេដឹកនាំកំពូលរបស់ខ្លួន ដើម្បីជំរុញឲ្យសមាជិករបស់ខ្លួនបង្កការវាយប្រហារនៅទូទាំងពិភពលោក