-
កងកម្លំាងរដ្ឋាភិបាលស៊ីរីកំពុងប្រុងជើងការក្នុងកម្រិតខ្ពស់ ក្រោយលេចឮដំណឹងថា ប្រទេសខ្លួនអាចនឹងទទួលរងការវាយប្រហារជាថ្មីទៀតពីសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តមហាអំណាចនេះ
-
រដ្ឋាភិបាលអ៊ីរ៉ង់ស្នើឲ្យតុលាការយុត្តិធម៌អន្តរជាតិ លុបចោលទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកមកលើប្រទេសខ្លួន
-
កងកម្លំាងស្វ័យការពារជប៉ុនធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រចំាឆ្នំាទ្រង់ទ្រាយធំនៅ លើកោះ Shizuoka

ជប៉ុន៖ កងកម្លំាងស្វ័យការពារជាតិជើងគោករបស់ជប៉ុនកាលពីថ្ងៃអាទិត្យសប្តាហ៍ មុន (ម៉ោងក្នុងតំបន់) បានដឹកនំាធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រចំាឆ្នំាទ្រង់ទ្រាយធំ មួយនៅលើកោះ (ស៊ីហ្ស៊ូកា) Shizouka ដែលស្ថិតនៅក្បែរភ្នំ (ហ៊្វូជី)។ សមយុទ្ធបាញ់គ្រាប់ពិតប្រចាំឆ្នំាទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងដោយមានការ ប្រើរថពាសដែកចំនួន៨០គ្រឿង យុទ្ធជន២០នាក់ និងរថយន្តយោធាចំនួន ៧០០គ្រឿងផ្សេងទៀតផងដែរ ហើយក្នុងចំណោមនោះ មានរថយន្តប្រភេទប្រយុទ្ធ ចល័តចំនួន១៦គ្រឿង និងរថយន្តចម្បំាងក៏បង្ហាញវត្តមាននៅក្នុងការហាត់ហ្វឹកហ្វឺន ការពារប្រទេសនេះដែរ។
-
គ្រោះរញ្ជួយដីក្នុងកម្រិត៦.០រ៉ិកទ័រវាយប្រហារភាគខាងលិចប្រទេសអ៊ីរ៉ង់ បណ្តាល អោយមនុស្ស៣នាក់ស្លាប់ និងរបួស២៤៣នាក់
-
សហរដ្ឋអាម៉េរិកប្រកាសដាក់ទណ្ឌកម្មលើរុស្ស៊ីជាផ្លូវការ ជុំវិញករណីបំពុលមន្ត្រីចារកម្ម
សហរដ្ឋអាម៉េរិក៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានសម្រេចដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងរដ្ឋាភិបាលទីក្រុងម៉ូស្គូជាផ្លូវការហើយ ជុំវិញករណីចោទប្រកាន់ថា រុស្ស៊ីមានជាប់ពាក់ព័ន្ធ នឹងការលួចបំពុលអតីតមន្រ្តីចារកម្មរុស្ស៊ីឈ្មោះ ស៊ឺហ្គៃ ស្គ្រីផាល់ និងកូនស្រី ។ លោក ស៊ឺហ្គៃ ស្គ្រីផាល់ និងកូនស្រីត្រូវគេរកឃើញទាំងក្នុងសភាសន្លប់ស្តូកស្តឹង នៅទីក្រុង សាលលីបឺរី ចក្រភពអង់គ្លេស កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៨ ហើយ ភ្លាមៗនោះ អង់គ្លេស និងសម្ព័ន្ធមិត្ត បានធ្វើការចោទប្រកាន់ទៅលើរុស្ស៊ីថា ជាអ្នក រៀបចំគម្រោងប្រើអាវុធគីមីបំពុលអតីតមន្រ្តីចារកម្មរូបនេះ។
-
ចំនួនមនុស្សស្លាប់កើនជិត២០នាក់ និងខាតបង់សេដ្ឋកិច្ច១.៤៧ប៊ីលានដុល្លារ ដោយសារគ្រោះមហន្តរាយទឹកជំនន់វាយប្រហារប្រទេសចិន

ប្រទេសចិន៖ តួលេខជនរងគ្រោះបាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយទឹកជំនន់ ដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយព្យុះទីហ្វុង និងព្យុះត្រូពិចនៅខេត្តសានទុង ភាគខាង កើតប្រទេសចិន បានបន្តកើនឡើងដល់១៤នាក់ហើយ ព្រមទំាងបានបង្កការខាត បង់ផ្នែកសេដ្ឋកិច្ចសម្រាប់ខែនេះប្រមាណ១.៤៧ពាន់លានដុល្លារអាមេរិក។ កាលពីខែកក្កដាកន្លងទៅនេះ ទឹកទន្លេរហូតដល់២៤១ខ្សែនៅក្នុងខេត្តចំនួន២៤បាន ជន់លិចលង់យ៉ាងខ្លំាងក្លា ហើយថែមទំាងធ្វើឲ្យខាតបង់សេដ្ឋកិច្ចចិនជិត៤ប៊ីលាន ដុល្លារអាមេរិក។ ជារៀងរាល់ឆ្នាំ នៅអំឡុងប៉ុន្មានខែនេះ ប្រទេសចិនតែងត្រូវធ្វើ ការជម្លៀសខ្លួនប្រជាជនរាប់សែននាក់នៅតាមតំបន់នានា ដែលងាយនឹងរងគ្រោះ ទឹកជំនន់ ព្រមទាំងប្រើប្រាស់បណ្តាញទំនប់ទឹកដ៏ទូលំទូលាយរបស់ខ្លួន ដើម្បីព្យាយាមគ្រប់គ្រងកម្ពស់ទឹក។
-
មេដឹកនំាកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS បាត់បង់ជីវិត ដោយសារការវាយប្រហារពី គ្រាប់មីស៊ីលរបស់កងកម្លំាងចម្រុះជាតិសាសន៍នៅប្រទេសអាហ្គានីស្ថាន
អាហ្គានីស្ថាន៖ តាមរយៈសេចក្តីថ្លែងការណ៍មួយនៅក្នុងថ្ងៃច័ន្ទនេះ បានឲ្យដឹងថា មេដឹកនំាំកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម IS នៅអាហ្គានីស្ថាន ត្រូវបានសម្លាប់ដោយ សារការវាយប្រហារពីគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលបាញ់ដោយកងកម្លំាង ចម្រុះរបស់អង្គការណាតូដឹកនំាដោយអាមេរិក មានគោលដៅបោសសម្អាតពួក ឧទ្ទាមមួយនេះនៅខេត្ត ណាងហ្គាហា ភាគខាងកើតប្រទេសអាហ្គានីស្ថាន។
-
កូរ៉េខាងជើងបណ្តេញអ្នកទេសចរណ៍ជនជាតិជប៉ុនម្នាក់ចេញពីប្រទេស ដោយ ចោទពីបទប្រឆាំងនឹងច្បាប់របស់ទីក្រុងព្យុងយ៉ាង
កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានឲ្យដឹងថា រដ្ឋាភិបាលបាន សម្រេចចិត្តបណ្តេញអ្នកទេសចរណ៍ជនជាតិជប៉ុនម្នាក់ ដែលត្រូវបានឃាត់ខ្លួន នាអំឡុងពេលដំណើរមកលេងកម្សាន្តនៅក្នុងប្រទេសកូរ៉េខាងជើង។ ជនជាតិជប៉ុន ឈ្មោះ (តូម៉ូយូគី ស៊ូជីម៉ូតុ) Tomoyuki Sugimoto ត្រូវបានអាជ្ញាធរកូរ៉េខាងជើងចាប់ខ្លួនដោយចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងបទប្រឆំាងនឹងច្បាប់របស់កូរ៉េខាង ជើង ក៏ប៉ុន្តែការចោទប្រកាន់នេះ ពុំមានការបញ្ជាក់លំអិតនោះទេ។
-
សារព័ត៌មានកូរ៉េខាងជើងរិះគន់លោក ដូណាល់ ត្រាំ ដែលស្នើអោយលោក ម៉ៃ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានធ្វើ ការរិះគន់ធ្ងន់ៗលើសហរដ្ឋអាមេរិក ដោយនិយាយថា មហាអំណាចមួយនេះ នៅតែចិញ្ចឹមចិត្តប្រឆំាង និងទីក្រុងព្យុងយ៉ាង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឲ្យរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ លុបចោល ដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើង។
-
មនុស្សស្លាប់២នាក់ និងរងរបួស១១នាក់ ក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយនៅ សហរដ្ឋអាម៉េរិក