Category: ព័ត៌មានអន្តរជាតិ

  • រុស្ស៊ីប្រើកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រិះគន់ធ្ងន់ៗលើសកម្មភាពរបស់សហរដ្ឋអាម៉េរិកក្នុងសង្រ្គាមនៅប្រទេសស៊ីរី

    អង្គការសហប្រជាជាតិ៖ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេប៊ិនស្យ៉ា បានចោទប្រកាន់អាម៉េរិកថា កំពុងអនុវត្តន៍គោលនយោបាយអាណានិគមក្នុងចេតនាបំបែកបំបាក់ ក៏ដូចជារឹបអូសយកធនធានធម្មជាតិរបស់ប្រទេសស៊ីរី។

  • សហរដ្ឋអាម៉េរិកចោទប្រកាន់ចិនដោយគ្មានភ័ស្ដុតាងថា ជាអ្នកវាយប្រហារសារអេឡិចត្រូនិចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន

    សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលចិនជាថ្មីថា ជាអ្នកវាយប្រហារសារអេឡិចត្រូនិចរបស់អតីតបេក្ខភាពប្រធានាធិបតីអាម៉េរិកលោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីឆ្នាំ២០១៦។ ការអះអាងនេះ លោក ត្រាំ មិនបានបង្ហាញភ័ស្ដុតាង ឬព័ត៌មានជាក់លាក់ណាមួយឡើយ។

  • គ្រោះរញ្ជួយដីកម្រិត៧.១រ៉ិកទ័រវាយប្រហារតំបន់ក្បែរដែនកោះ New Caledonia នៃមហាសមុទ្រប៉ាស៊ីហ្វិក

    ស៊ីដនី៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ បានវាយប្រហារដែនកោះ ឡូយ៉ាល់ធី (Loyalty Islands) ក្បែរតំបន់រដ្ឋបាលរបស់ប្រទេសបារាំង ញ៉ូវកាឡេដូនៀ (New Caledonia) ដែលស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក។ គ្រោះរញ្ជួយដីដ៏ខ្លាំងខាងលើមាន ចំណុចរំញ័រ នៅភាគខាងកើតតំបន់ New Caledonia និងមានជម្រៅ ២៦.៧គីឡូម៉ែត្រពីក្រោមបាតសមុទ្រ ហើយវាពុំបានបង្កឲ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមិនោះទេ ដូច្នេះហើយ ការខូចខាតធ្ងន់ ឬករណីមនុស្សរងគ្រោះ ទំនងជានឹងពុំកើតមាន ឡើងដោយសារហេតុការណ៍នេះឡើយ៕ម.ន

  • លោក ម៉ៃ ប៉ុមប៉េអូ៖ សហរដ្ឋអាម៉េរិកត្រៀមខ្លួនរួចរាល់ ដើម្បីសហការជាមួយកូរ៉េខាងជើង បើសិនជារដ្ឋនេះ រំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង

    សហរដ្ឋអាម៉េរិក៖ នៅក្នុងសេចក្តីថ្លែងការណ៍ទទួលបានពីលោក ម៉ៃ ប៉ុមប៉េអូ អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោកស្រី ហីដធើ ណឺត បានប្រាប់ក្នុងសន្និសីទសារព័ត៌មានឲ្យដឹងថា សហរដ្ឋអាម៉េរិកបានប្រុងប្រៀបខ្លួនរួចជាស្រេច ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយកូរ៉េខាងជើង នៅពេលដែលលោក គីម ជុងអ៊ុន បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីបង្ហាញពីឆន្ទៈក្នុងការរំសាយអាវុធនុយក្លេអ៊ែរ ទាំងស្រុងរបស់ប្រទេសខ្លួន។ 

  • អ៊ីរ៉ាក់គ្រោងបញ្ជូនគណៈប្រតិភូទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីដំណោះ ស្រាយប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់

    អ៊ីរ៉ាក់៖ នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក ហៃឌឺ អាល់ អាបាឌី បាននិយាយថា ប្រទេស លោកនឹងធ្វើការបញ្ជូនគណៈប្រតិភូមួយក្រុម ធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ក្នុងគោលបំណងធ្វើកិច្ចពិភាក្សាលើដំណោះស្រាយ ប្រតិបត្តិការហិរញ្ញវត្ថុជាមួយ អ៊ីរ៉ង់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញលើទីក្រុងតេ ហេរ៉ង់ ។ថ្លែងក្នុងសន្និសិទសារព័ត៌មានមួយ ក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចំាសប្តាហ៍ លោក អាបាឌី បានគួសបញ្ជាក់ថា រដ្ឋាភិបាលអ៊ីរ៉ាក់បានបង្កើតគណៈកម្មាធិការមួយ ស្ថិតក្រោមការដឹកនំារបស់ធនាគារកណ្តាលអ៊ីរ៉ាក់ ដើម្បីពិនិត្យឡើងវិញនូវការដាក់ ទណ្ឌកម្មលើអ៊ីរ៉ង់ និងដើម្បីផ្តល់នូវចក្ខុវិស័យច្បាស់លាស់នៃតម្រូវការរបស់ប្រទេស អ៊ីរ៉ាក់ ។នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់រូបនេះ បានគូសបញ្ជាក់ទៀតថា ទីក្រុងបាដដាដមិនមានការ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងប្រទេសណាមួយនោះទេ ហើយនេះគឺជាជំហរជា យុទ្ធសាស្ត្រ ប៉ុន្តែប្រទេសអ៊ីរ៉ាក់ក៏នឹងគោរពតាមការដាក់ទណ្ឌកម្មរបស់សហរដ្ឋ អាមេរិកលើអ៊ីរ៉ង់ផងដែរ ក្នុងគោលបំណងការពារផលប្រយោជន៍អ៊ីរ៉ាក់ផ្ទាល់ ៕

  • សារព័ត៌មានសហរដ្ឋអាម៉េរិកបញ្ជាក់ថា ជប៉ុន និងកូរ៉េខាងជើងលួចលាក់ធ្វើកិច្ចចរចាដោយសម្ងាត់កាលពីខែកក្កដា​ កន្លងទៅនេះ

    សារព័ត៌មានសហរដ្ឋអាម៉េរិកបញ្ជាក់ថា ជប៉ុន និងកូរ៉េខាងជើងលួចលាក់ធ្វើកិច្ចចរចាដោយសម្ងាត់កាលពីខែកក្កដា​ កន្លងទៅនេះ

    ជប៉ុន៖ សារព័ត៌មានសហរដ្ឋអាម៉េរិកមួយបានចេញផ្សាយថា មន្រ្តីជាន់ខ្ពស់បានបង្ហាញការខឹងសម្បារជាខ្លំាង ក្រោយបែកធ្លាយដំណឹងថា ជប៉ុនបានលួចលាក់ជួបពិភាក្សាស្ងាត់ៗជាមួយកូរ៉េខាងជើងកាលពីខែមុននេះ។ បើតាមការចេញផ្សាយរបស់កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ កិច្ចប្រជុំយ៉ាងសម្ងាត់នោះ ត្រូវបានធ្វើឡើងនៅក្នុងប្រទេសវៀតណាម កាលពីខែកក្កដា​កន្លងទៅនេះ ហើយថា មន្រ្តីចារកម្មកំពូលមួយរូបរបស់ជប៉ុន គឺលោក (ស៊ីជីរ៊ូ គីតាម៊ូរ៉ា) បានជួបប្រជុំជាមួយមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើងមួយរួប ទទួលបន្ទុកកិច្ចបង្រួបបង្រួមលោក (គីម សុងហ៊ី) ហើយពួកគេត្រូវបានប្រភពរាយការណ៍ថា បានជជែកពិភាក្សាគ្នាដោយផ្តោតសំខាន់លើការចាប់ពង្រត់ជនជាតិជប៉ុននៅកូរ៉េខាងជើង។ យ៉ាងណាមិញ ទាក់ទងនឹងការចេញផ្សាយរបស់កាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ខាងលើនេះ រដ្ឋាភិបាលទីក្រុងតូក្យូនៅពុំទាន់ធ្វើការឆ្លើយតបនៅឡើយនោះទេ៕

  • គ្រោះរញ្ជួយដីក្នុងកម្រិត៤.៤រ៉ិកទ័រវាយប្រហារទីក្រុង Los Angeles របស់សហរដ្ឋអាម៉េរិក ប៉ុន្តែសំណាងល្អពុំមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយ

    សហរដ្ឋអាម៉េរិក៖ ប្រជាជនរស់នៅក្នុងទីក្រុង (ឡូស អេនជីលេស) Los Angeles រដ្ឋ (កាលីហ្វ័រញ៉ា) California មានអារម្មណ៍តក់ស្លុតជាខ្លាំង ដោយសារការវាយប្រហារពីគ្រោះរញ្ជួយដីក្នុងកម្រិតខ្លាំងក្លាមួយកាលពីល្ងាចថ្ងៃអង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។

  • នាយករដ្ឋមន្រ្តីអង់គ្លេសប្រកាសផែនការលើកកម្ពស់ការវិនិយោគទុននៅអាហ៊្វ្រិក

    អាហ៊្វ្រិក៖ នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី ថេរ៉ាសា ម៉េ បានប្រកាសពីមហិច្ឆតាថ្មី ដើម្បីបង្កើនការវិនិយោគទុនក្នុងទឹកប្រាក់៤ពាន់លានផោននៅអាហ៊្វ្រិក ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតមួយនៅក្នុងទីក្រុង ខេប៉េ។ លោកស្រីបានបញ្ជាក់ថា លោកស្រីចង់ឲ្យអង់គ្លេស ក្លាយជាប្រទេសវិនិយោគទុនធំជាងគេបំផុតនៅអាហ៊្វ្រិក ក្រៅពីប្រទេសនៅក្នុងក្រុមប្រទេស៧ ពោលគឺឈានមុខជាងសហរដ្ឋអាម៉េរិក តាមរយៈការប្រើប្រាស់ថវិកាជំនួយ ដើម្បីជួយដល់ក្រុមហ៊ុនឯកជនក្នុងការវិនិយោគនៅ ក្នុងទ្វីបមួយនេះ។

  • សហរដ្ឋអាម៉េរិកប្រកាសផ្អាកការធ្វើសមយុទ្ធយោធាដ៏ធំរបស់ខ្លួន ដើម្បីស្តាស្ថានភាពនៅលើតំបន់ឧបទ្វីបកូរ៉េ

    សហរដ្ឋអាម៉េរិក៖ ក្រសួងការពារជាតិអាម៉េរិកបានលើកឡើងថា រដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោននឹងផ្អាកការធ្វើសមយុទ្ធយោធារបស់ខ្លួននៅលើឧបទ្វីបកូរ៉េ ខណៈការសម្រេចចិត្តនេះ ត្រូវបានគេជឿជាក់ថា គឺជាវិធានការប្រកបដោយទំនុកចិត្តល្អ បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គឹម ជុនអ៊ុន នៅសង្ហិបុរី។

  • ក្រសួងការបរទេសរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េរិកនឹងរារាំងដល់កិច្ចប្រជុំរវាងប្រទេសទាំងពីរ

    រុស្ស៊ី៖ ក្រសួងការបរទេសរុស្ស៊ីបានលើកឡើងថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាម៉េរិកមកលើរុស្ស៊ី នឹងធ្វើឲ្យឱកាសកាន់តែស្មុគស្មាញទៅ សម្រាប់កិច្ចពិភាក្សារវាងប្រទេសទាំងពីរទៅលើបញ្ហាជាច្រើន។ ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារី ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មទាំងនេះ នឹងមិនអាចបង្ខំឲ្យរុស្ស៊ីដកថយពីផ្លូវដែលបានជ្រើសរើស ដើម្បីការពារផលប្រយោជន៍ជាតិរបស់ខ្លួននោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ជំហានបែបនេះរបស់សហរដ្ឋអាម៉េរិក នឹងមិនចែករំលែកកិច្ចសន្ទនា និងអន្តរកម្មទ្វេភាគីប្រកបដោយការគោរព និងរីកចម្រើននោះឡើយ។ សូមជម្រាបផងដែរថា រដ្ឋបាលសហរដ្ឋអាម៉េរិកបានសម្រេចដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ពាក់ព័ន្ធនឹងការវាយប្រហារដោយសារធាតុពុលមកលើអតីតមន្រ្តីចារកម្មរុស្ស៊ី លោកសឺហ្គេ ស្រ្គីប៉ាល់ និងកូនស្រី យូលី នៅក្នុងទីក្រុង សាលីបេរី ចក្រភពអង់គ្លេស កាលពីខែមិនាកន្លងទៅ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងម៉ូស្គូ បានធ្វើការច្រានចោលទាំងស្រុងរាល់ការជាប់ពាក់ព័ន្ធទាំងអស់៕