-
កូរ៉េខាងត្បូងប្រកាសតែងតាំងលោក ជឹង គ្យុងឌូ ជារដ្ឋមន្ត្រីការពារជាតិថ្មី
-
អ្នកជំនាញខាងសារព័ត៌មាន និងច្បាប់និយាយថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ទំនងជាជួបបញ្ហាធំ បើសិននៅតែបន្តវាយប្រហារក្រុមហ៊ុន Google
-
សហរដ្ឋអាម៉េរិកព្រមានជាថ្មីថា ឥណ្ឌាអាចនឹងទទួលរងទណ្ឌកម្ម បើហ៊ានទិញមីស៊ីល S-400 ពីរុស្ស៊ី
រុស្ស៊ី៖ សារព័ត៌មានរុស្ស៊ីបានចេញផ្សាយថា ក្នុងអំឡុងវេទិកាស្ដីពីសន្តិភាពអន្តរជាតិក្នុងទីក្រុងវ៉ាស៊ីនតោននៅសប្ដាហ៍នេះ ជំនួយការរដ្ឋមន្ត្រីការពារជាតិអាម៉េរិក លោក រ៉េនដល ស្គ្រីវើ បានឱ្យដឹងថា ប្រទេសលោកពិតជាការព្រួយបារម្ភ ចំពោះគម្រោងរបស់ឥណ្ឌាក្នុងការទិញអាវុធពីរុស្ស៊ី ជាពិសេសប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ហើយថា បើសិនជាទីក្រុងញ៉ូវដេលី ហ៊ានទិញប្រព័ន្ធមីស៊ីលនេះ នោះទីក្រុងវ៉ាស៊ីនតោននឹងពិចារណាដាក់ទណ្ឌកម្ម។
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិព្រមានប្រឆាំងនឹងការវាយប្រហារទ្រង់ទ្រាយធំ ដែលនឹងផ្ទុះឡើងក្នុងខេត្ត អ៊ីដលីប របស់ប្រទេសស៊ីរី
-
មនុស្សជាច្រើនបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ ក្រោយហេតុការណ៍ផ្ទុះឆេះដ៏កក្រើកក្នុងរោងចក្រនៅប្រទេសអូស្ត្រាលី
អូស្ត្រាលី៖ ប្រជាពលរដ្ឋនៅទីក្រុងម៊ែលប៊ន បានឃើញ និងស្រូបផ្សែងឆួលខ្មៅ ដែលភាយចេញពីរោងចក្រផលិតស្បែកជើងមួយកន្លែង ដែលគេសង្ស័យថា ផ្ទុះឆេះបង្កជាអគ្គិភ័យ និងមានអណ្តាតភ្លើងឆេះសន្ធោរសន្ធៅ។ ជាមួយគ្នានេះ ក៏មានក្រុមពន្លត់អគ្គិភ័យប្រមាណជាង១២០នាក់ និងរថយន្តពន្លត់អគ្គិភ័យមិនតិចជាង៣០គ្រឿងឡើយ ដែលបានព្យាយាមពន្លត់អគ្គិភ័យដ៏អាក្រក់នេះ។
-
មន្ទីរបញ្ចកោណអះអាងថា គ្មានការផ្លាស់ប្តូរណាមួយ ចំពោះគោលជំហរយោធាសហរដ្ឋអាម៉េរិកទាក់ទងនឹងឧបទ្វីបកូរ៉េនោះទេ
-
ចិនថ្កោលទោសសហរដ្ឋអាម៉េរិក ក្រោយចោទថា ទីក្រុងប៉េកាំងជាអ្នកវាយប្រហារសារអេឡិចត្រូនិចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន

ចិន៖ សូមរំលឹកថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅក្នុងថ្ងៃពុធ សប្តាហ៍នេះ បានចោទប្រកាន់រដ្ឋាភិបាលចិនជាថ្មីថា ជាអ្នកវាយប្រហារសារអេឡិចត្រូនិចរបស់លោកស្រី ហ៊ីលឡារី គ្លីនតុន ប៉ុន្តែការអះអាងនេះ លោក ត្រាំ មិនបានបង្ហាញភ័ស្ដុតាង ឬព័ត៌មានជាក់លាក់ណាមួយ ដើម្បីការពារការអះអាងរបស់លោកឡើយ។ ជាការឆ្លើយតប ក្រសួងការបរទេសចិនបានធ្វើការថ្កោលទោសសហរដ្ឋអាម៉េរិកយ៉ាងខ្លាំង ខណៈប្រតិកម្មនេះ បានកើតឡើងក្រោយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា ជាអ្នកវាយប្រហារសារអ៊ីម៉ែលរបស់អតីតបេក្ខជនប្រធានាធិបតីអាម៉េរិក លោកស្រី ហ៊ីលឡារី គ្លីនតុន កាលពីឆ្នាំ២០១៦។
-
រដ្ឋាភិបាលមីយ៉ាន់ម៉ា ច្រានចោលរបាយការណ៍ប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ
-
មេដឹកនាំកំពូលអ៊ីរ៉ង់៖ ប្រទេសខ្លួនត្រៀមរួចរាល់ហើយ ដើម្បីបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ បើសិនមានការចាំបាច់ណាមួយ
-
លោក ដូណាល់ ត្រាំ អះអាងថា បច្ចុប្បន្នសហរដ្ឋអាម៉េរិកមិនត្រូវការបន្តការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង