Category: ព័ត៌មានអន្តរជាតិ

  • គ្រោះអគ្គិភ័យដ៏សន្ធោរសន្ធៅលេបត្របាក់សារមន្ទីរជាតិចំណាស់២០០ឆ្នាំ នៅប្រទេសប្រេស៊ីល

    គ្រោះអគ្គិភ័យដ៏សន្ធោរសន្ធៅលេបត្របាក់សារមន្ទីរជាតិចំណាស់២០០ឆ្នាំ នៅប្រទេសប្រេស៊ីល

    ប្រេស៊ីល៖ យោងតាមប្រភពព័ត៌មានក្នុងតំបន់បានរាយការណ៍ថា គ្រោះអគ្គិភ័យដ៏សន្ធោរសន្ធៅបានឆាបឆេះបំផ្លិចបំផ្លាញសារមន្ទីរជាតិដ៏ចំណាស់មួយរបស់ប្រទេសប្រេស៊ីល ដែលត្រូវបានកសាងឡើងតាំងតែពីឆ្នាំ១៨១៨មកម្ល៉េះ ស្ថិតនៅក្នុងទីក្រុង រីយ៉ូ ឌឹ ចេនណេរ៉ូ កាលពីយប់ថ្ងៃអាទិត្យ ចុងសប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់)។បើតាមប្រភពពីស្ថានីយទូរទស្សន៍រដ្ឋប្រេស៊ីល រហូតមកទល់ពេលនេះ នៅពុំទាន់មានសេចក្តីរាយការណ៍ពីចំនួនមនុស្សរងរបួស ឬបាត់បង់ជីវិត ក៏ដូចជាទំហំនៃខូតខាត ដែលបង្កឡើងដោយសារគ្រោះអគ្គិភ័យដ៏កំណាចមួយនេះនៅឡើយទេ ប៉ុន្តែហេតុការណ៍ដ៏អាក្រក់នេះ ត្រូវបានគេដឹងថា បានកើតឡើងបន្ទាប់ពីមានមនុស្សចូលទស្សនានៅទីនោះជាច្រើនម៉ោង ហើយគ្រោះអគ្គិភ័យនេះទៀតសោត បានបន្តឆាបឆេះរហូតដល់ពាក់កណ្តាលយប់ថ្ងៃអាទិត្យ សប្តាហ៍មុននេះ។ ជាមួយគ្នានេះ អ្នកតំណាងមកពីនាយកដ្ឋានពន្លត់អគ្គីភ័យ មិនទាន់ឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺនៅឡើយនោះទេ។

  • អ៊ីរ៉ង់ប្រកាសច្រានចោលព័ត៌មានថា ប្រទេសខ្លួននាំមីស៊ីលផ្លោងចូលទៅកាន់ប្រទេសអ៊ីរ៉ាក់

    អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ថា ប្រទេសខ្លួនបានធ្វើការច្រានចោលទាំងស្រុង ចំពោះសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដែលចុះផ្សាយថា រដ្ឋាភិបាលទីក្រុងតេអេរ៉ង់បាននាំយកមីស៊ីលផ្លោងទៅកាន់ប្រទេសអ៊ីរ៉ាក់ ដែលការអះអាងបែបនេះ មានចេតនាធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់អ៊ីរ៉ងជាមួយប្រទេសជិតខាងខ្លួន។

  • ប្រទេសស៊ីរីទាត់ចោលព័ត៌មានថា មូលដ្ឋានកងទ័ពរដ្ឋាភិបាលនៅទីក្រុងដាម៉ាស់ រងការវាយប្រហារពីអ៊ីស្រាអែល

    ស៊ីរី៖ កងទ័ពរដ្ឋាភិបាលស៊ីរីបានចេញមុខទាត់ចោលសេចក្តីរាយការណ៍ព័ត៌មាន ដែលថា អ៊ីស្រាអែលបានបើកការវាយប្រហារដោយមីស៊ីលមកលើបន្ទាយទ័ពអាកាសមួយកន្លែងរបស់ខ្លួន នៅភាគខាងលិចទីក្រុង ដាម៉ាស់ ហើយថា បញ្ហាចរន្តអគ្គិសនីទៅវិញទេ ដែលបានបង្កឲ្យមានហេតុការណ៍ផ្ទុះនៅឃ្លាំងស្តុកអាវុធមួយកន្លែង ក្បែរមូលដ្ឋានយោធានោះ។ 

  • មនុស្ស១៨នាក់រងរបួស ក្នុងហេតុការណ៍យន្តហោះរអិលចេញពីផ្លូវ និងឆាបឆេះ ក្នុង អំឡុងពេលចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Sochi

    មនុស្ស១៨នាក់រងរបួស ក្នុងហេតុការណ៍យន្តហោះរអិលចេញពីផ្លូវ និងឆាបឆេះ ក្នុង អំឡុងពេលចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Sochi

    រុស្ស៊ី៖ អាជ្ញាធររុស្ស៊ីបានរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ថា យន្ដ ហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ សាយប៊ែរៀន អ៊ែរឡាញ អូតៃ បានរអិលចេញពីផ្លូវ នៅអំឡុងពេលចុះចតនៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Sochi ដែលបណ្ដាលឱ្យមានភ្លើងឆាបឆេះផងដែរ ប៉ុន្តែមិនមានអ្នកបាត់ បង់ជីវិតនោះទេ ។យោងតាមក្រសួងសុខាភិបាលរុស្ស៊ី បានបញ្ជាក់ថា អ្នកដំណើររងរបួសទាំង អស់ នៅក្នុងហេតុការណ៍យន្ដហោះដឹកអ្នកដំណើរមួយគ្រឿងរអិលចេញពីផ្លូវ និង ឆាបឆេះបានទទួលព្យាបាលពិសេស ខណៈក្រុមក្រុមគ្រូពេទ្យកំពុងតាមដានស្ថាន ភាពរបស់ពួកគេយ៉ាងយកចិត្តទុកដាក់ ។បើតាមក្រសួងសុខាភិបាលរុស្ស៊ី នៅក្នុងចំណោមមនុស្ស១៨នាក់ដែលទទួលរង របួស ក្នុងនោះមានទាំងកុមារបីនាក់បានទទួលការព្យាបាលពិសេស ប៉ុន្តែជាសំណា ងល្អ មិនមាននរណាម្នាក់បាត់បង់ជីវិតនោះទេ ពោលគឺអ្នកដំណើរទាំងអស់ ១៦០ នាក់ដែលជិះនៅលើយន្ដហោះនោះ ត្រូវបានជម្លៀសដោយសុវត្ថិភាព ៕

  • ទីភ្នាក់ងារឧតុនិយមជប៉ុនព្យាករណ៍ថា ព្យុះទីហ្វុង Jebi កំពុងរំកិលខ្លួនមកកាន់ គៀកប្រទេសជប៉ុនហើយ

    ជប៉ុន៖ មន្រ្តីផ្នែកអាកាសធាតុបានលើកឡើងថា ព្យុះទីហ្វុងដ៏កំណាចថ្មីមួយអាចនឹង ធ្វើដំណើរមកកាន់តែគៀកប្រទេសជប៉ុនបំផុតនាសប្តាហ៍ក្រោយនេះ ហើយបើតាម ទីភ្នាក់ងារឧតុនិយមនិយាយថា ព្យុះទីហ្វុង ចេប៊ី អាចនឹងបង្កការគំរាមកំហែងនៅក្នុង ថ្ងៃសុក្រ ។គិតត្រឹមម៉ោង៩យប់ថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ព្យុះទីហ្វុង ចេប៊ី បាននឹង កំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងលិច ជុំវិញដែនទឹកភាគខាងត្បូងនៅចម្លោះ កោះ ម៉ារីអាណា ក្នុងល្បឿន២៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយព្យុះដ៏កំណាចនេះ ដែរ ត្រូវបានគេព្យាករណ៍ថា នឹងផ្លាស់ប្តូរទិសដៅឆ្ពោះទៅកាន់ភាគពាយ័ព្យ ហើយ បន្តឆ្ពោះទៅកាន់តំបន់ដែនកោះ ដៃតូ នៃប្រជុំកោះ អូគីណាវ៉ា នៅក្នុងថ្ងៃ ច័ន្ទ ដើម សប្តាហ៍ក្រោយនេះ ។គួរបញ្ជាក់ថា ព្យុះទីហ្វុង ចេប៊ី ត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលអាក្រក់ទៅលើ អាកាសធាតុនៅភាគខាងលិច និងខាងកើតប្រទេសជប៉ុន ហើយភាគខាងជើង ប្រទេសក៏អាចនឹងទទួលរងការគំរាមគំហែងពីខ្យល់បក់បោកខ្លំាងផងដែរ ខណៈ មន្រ្តីឧតុនិយមបាននឹងកំពុងជម្រុញឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ហើយ ត្រូវតាមដានស្តាប់ព័ត៌មានវិវឌ្ឍន៍ថ្មីៗនៃឥទ្ធិពលព្យុះទីហ្វុងដ៏កំណាចមួយនេះ ៕

  • ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញបញ្ជាថ្មីមួយហាមឃាត់ប្រជាជនខ្លួនទាំង អស់មិនអោយធ្វើដំណើរទៅកាន់កូរ៉េខាងជើង

    សហរដ្ឋអាមេរិក៖ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងបរទេសអាមេរិកបាន ប្រកាសចេញបទបញ្ជាថ្មីមួយ ដោយហាមប្រជាជនខ្លួនទាំងអស់មិនអោយធ្វើដំនើរ ទៅកាន់ប្រទេសកូរ៉េខាងជើងឡើយ ដោយសារតែអាចប្រឈមុខនឹងហានិភ័យខ្ពស់នៃចាប់ខ្លួន និងឃុំខ្លួនពីសំណាក់អាជ្ញាធរទីក្រុងព្យុងយ៉ាង ។សូមរំលឹកផងដែរថា បម្រាបហាមឃាត់ពលរដ្ឋអាមេរិកធ្វើដំណើរទៅកាន់កូរ៉េខាង ជើងត្រូវបានដាក់ចេញកាលពីឆ្នាំ២០១៧កន្លងទៅ បន្ទាប់ពីនិសិ្សតអាមេរិកម្នាក់ ឈ្មោះ អូតតូ វ៉ាមបាយអឺ បានបាត់បង់ជីវិតកាលពីខែមិថុនា ឆ្នាំ២០១៧ ក្រោយត្រូវអាជ្ញាធរទីក្រុងព្យុងយ៉ាង ដោះលែងឱ្យមានសេរីភាពពីការជាប់ឃុំអស់ជាច្រើនខែ នៅកូរ៉េខាងជើង ។បើតាមក្រសួងការបទេសអាមេរិក ប្រជាជនអាមេរិកទំាងអស់មិនអាចប្រើប្រាស់លិខិតឆ្លងដែនសហរដ្ឋអាមេរិក ដើម្បីធ្វើដំណើរទៅកាន់ ឬឆ្លងកាត់ប្រទេសកូរ៉េខាង ជើងនោះទេ បើគ្មានការអនុញ្ញាតពិសេសពីក្រសួង ៕

  • ប្រធានាធិបតីកូរ៉េខាងត្បូងគ្រោងបញ្ជូនបេសជនពិសេសទៅកាន់កូរ៉េខាងជើង នាសប្តាហ៍ក្រោយនេះ ដើម្បីពិភាក្សាអំពីកិច្ចប្រជុំកំពូលអន្តរកូរ៉េ

    កូរ៉េខាងត្បូង៖ សារព័ត៌មានកូរ៉េខាងត្បូងបានចេញផ្សាយថា ប្រធានាធិបតីកូរ៉េខាង ត្បូង លោក មូន ជែអ៊ីន នឹងធ្វើការបញ្ជូនបេសកជនពិសេសទៅកាន់ប្រទេសកូរ៉េ ខាងជើង នៅក្នុងថ្ងៃ ពុធ សប្តាហ៍ក្រោយនេះ ក្នុងគោលបំណងធ្វើកិច្ចពិភាក្សាស្តីពី ជំនួបកំពូលអន្តរកូរ៉េ និងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ។វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងឱ្យដឹងក្នុងសន្និសិទសារព័ត៌មានថា បេសកជនពិសេសរបស់កូរ៉េខាងត្បូង នឹងធ្វើដំណើរទៅកាន់រដ្ឋធានីព្យុងយ៉ាង ប្រទេសកូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ ប៉ុន្តែលោក មូន មិនបញ្ជាក់ថាតើបេសក ជនពិសេសរូបនោះ មានឈ្មោះអ្វីទេ ខណៈខាងភាគីកូរ៉េខាងជើងបានទទួលយក សំណើរនេះរួចរាល់ហើយ ។   គួរបញ្ជាក់ថា បេសកជនពិសេសរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ច ពិភាក្សាទៅលើបញ្ហានានាជាច្រើន ដែលក្នុងនោះរួមមានទំាងការរៀបចំកាលបរិ ច្ឆេតជាក់លាក់សម្រាប់កិច្ចប្រជុំកំពូលអន្តរកូរ៉េ រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូល ជែអ៊ីន និង ប្រមុខដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន ខណៈលោក មូន និងលោក គីម បានព្រមព្រៀងគ្នារៀបចំជំនួបកំពូលលើកទី០៣ជាថ្មីទៀត នៅ ចុងខែកញ្ញាខាងមុខនេះ ៕

  • មេដឹកនំាក្រុមឧទ្ទាមផ្តាច់ខ្លួនដ៏សំខាន់មួយរូបនៅប្រទេសអ៊ុយក្រែន ដែលគំាទ្រ ដោយរុស្ស៊ីត្រូវបានគេសម្លាប់

    អ៊ុយក្រែន៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មេដឹកនំា ពួកឧទ្ទាមទាមទារឯករាជ្យនៅក្នុងតំបន់ ដូណេត ប្រទេសអ៊ុយក្រែន គឺលោក អាឡិចសាន់ឌឺ ហ្ស៊ាកខាឈិនកូ បានបាត់បង់ជីវិតនៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ ។ប្រភពដដែលបានឱ្យដឹងទៀតថា រថយន្តរបស់មេដឹកនំាក្រុមបះបោលទាមទារផ្តាច់ ខ្លួនរូបនេះ ត្រូវបានគេលួចបង្កប់គ្រាប់បែក រួចចុចបំផ្ទុះឡើងស្ថិតនៅក្បែរភោជនីយ ដ្ឋានមួយកន្លែងក្នុងទីក្រុងដូណេត ហើយបើតាមអ្នកនំាពាក្យកងកម្លំាងសន្តិសុខ អ៊ុយក្រែន SBU លោកស្រី អូលីណា ហ្គីតលីយ៉ានស្កា បានថ្លែងអះអាងទៅកាន់អ្នក យកព័ត៌មានក្នុងស្រុកថា ហ្ស៊ាកខាឈិនកូ គឺពិតជាបានបាត់បង់ជីវិតប្រាកដមែន ។ពាក់ព័ន្ធនឹងទទួលមរណៈភាពរបស់មេដឹកនំាពួកឧទ្ទាមទាមទារឯករាជ្យនេះដែរ អ្នក នំាពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្ស៊ាខារ៉ូវ៉ា បានលើកឡើងថា លោកស្រីមានហេតុផលគ្រប់គ្រាន់ដែលជឿជាក់ថា រដ្ឋាភិបាលអ៊ុយក្រែនគឺជាអ្នក ស្ថិតនៅពីក្រោយការធ្វើឃាតកម្មលើលោក  ហ្ស៊ាកខាឈិនកូ ។ បន្ថែមលើនេះ វិមានក្រឹមឡំាងបានបង្ហោះសារចូលរួមរំលែកទុក្ខ តាមរយៈបណ្តាញសង្គមតេលេ ក្រាម ខណៈលោក ពូទីន ក៏បានថ្លែងកោតសរសើរចំពោះលោក ហ្ស៊ាកខាឈិនកូ ផងដែរថា ជាមេដឹកនំាដ៏ប៉ិនប្រសព្វ និងជាអ្នកស្នហាជាតិពិតប្រាកដមួយរូប ៕  

  • សហរដ្ឋអាមេរិកសម្រេចកាត់ផ្ដាច់ជំនួយដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន

    សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក តាមរយៈក្រសួងការបរទេសរបស់ខ្លួន បាន ប្រកាសកាត់ផ្តាច់ជំនួយទំាងអស់ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ជន ភៀសខ្លួនប៉ាឡេស្ទីន ខណៈការសម្រេចចិត្តបែបនេះ កំពុងធ្វើឱ្យទំនាក់ទំនងរវាងមេ ដឹកនំាប៉ាឡេស្ទីន និងរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ប្រឈមមុខនឹងភាពតាន តឹងកាន់តែខ្លំាងឡើង ។ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យបេសកកម្មរុស្ស៊ីប្រចាំអង្គការសហប្រជា ជាតិ លោក ហ្វេដឌូ ទ្រីសសូវស្គី បានចាត់ទុកថា ការសម្រេចចិត្តផ្ដាច់ជំនួយរបស់ សហរដ្ឋអាមេរិកដល់ទីភ្នាក់ងារយូអិនសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន គឺជាការ គំរាមកំហែងមួយ និងបង្កការស្មុគស្មាញដល់ការស្វែងរកសន្តិភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ា ។ អ្នកនាំពាក្យបេសកកម្មរុស្ស៊ីប្រចាំយូអិនរូបនេះ ថែមទំាងក៏បានសន្យាផងដែរថា រដ្ឋា ភិបាលទីក្រុងម៉ូស្គូ នឹងបន្តផ្ដល់ជំនួយដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិ សម្រាប់ ជនភៀសខ្លួនប៉ាឡេស្ទីន ជាមួយការគំាទ្រដោយមូលនិធិ៥.៤លានដុល្លារដល់ប្រជា ជនប៉ាឡេស្ទីននៅក្នុងតំបន់ វេស ប៊ែង រួមទាំងទីក្រុងហ្សេរុយសាឡឹម ខាងកើត ហ្ស៊កដានី លីបង់ និងស៊ីរី ៕

  • លោក ផែន នឹងជំនួសលោក ត្រាំ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេស សិង្ហបុរី នាខែវិច្ឆិកាខាងមុខ

    សហរដ្ឋអាមេរិក៖ អ្នកនំាពាក្យសេតវិមានលោកស្រី សារ៉ា សាន់ឌឺ បានលើកឡើង ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នឹងមិនទៅចូលរួមក្នុងកិច្ចប្រជុំ កំពូលជាមួយបណ្ដាមេដឹកនំាំអាស៊ាននៅប្រទេសសង្ហិបុរី និងទៅទស្សនកិច្ចនៅ ប្រទេសប៉ាពូ ញ៊ូហ្គីណេ នាខែវិច្ឆិកាខាងមុខនេះទេ ប៉ុន្តែលោកនឹងបញ្ជូនអនុប្រធា នាធិបតីអាមេរិក លោក ម៉ៃ ផែន អោយទៅចូលរួមជំនួសវិញ ។ លោក ដូណាល់ ត្រាំ ធ្លាប់បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងប្រទេស ហ្វីលីពីន និងកិច្ចប្រជុំ APEC នៅក្នុងប្រទេសវៀតណាមកាលពីឆ្នាំ២០១៧ ប៉ុន្តែ ការលុបចោលដំណើរទស្សនកិច្ចរបស់លោកនៅពេលនេះ កំពុងបង្កជាការចោទជា សំណួរទាក់ទិននឹងការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការទប់ស្កាត់ឥទ្ធិពលចិន នៅក្នុងតំបន់ ។បើតាមសេចក្តីថ្លែងការណ៍ដែលអានដោយអ្នកនំាពាក្យសេតវិមាន អនុប្រធានា ធិបតីអាមេរិក លោក ម៉ៃ ផែន គ្រោងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដើម្បីចូល រួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីខាងកើត ប៉ុន្តែជាមួយគ្នានេះ សេតវិមានមិនបានបញ្ជាក់លម្អិតពីការលុបចោលដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ឡើយ គ្រាន់តែបានអះអាងថា លោក ត្រាំ នឹងធ្វើដំណើរទៅកាន់…