-
វៀតណាមបង្ខំចិត្តលុបចោលជើងហោះហើរជាច្រើនទៅកាន់ជប៉ុន ដោយសារ ព្រួយបារម្ភអាចនឹងទទួលរងការវាយប្រហារពីព្យុះទីហ្វុង Jebi
វៀតណាម៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម អ៊ែរឡាញ និងក្រុមហ៊ុន ជេត ស្តា ប៉ាស៊ីហ្វិក មានតម្លៃទាបបានបង្ខំចិត្តលុបចោលជើងហោះចំនួន៥ រវាងទីក្រុងដ៏ ធំបំផុតរបស់ប្រទេសវៀតណាម ទៅកាន់ទីក្រុងហូសាកា ប្រទេសជប៉ុន ដើម្បីជៀស វាងទទួលរងការវាយប្រហារពីព្យុះទីហ្វុង ចេប៊ី ។អាជ្ញាធរជប៉ុនបានឱ្យដឹងក្នុងថ្ងៃពុធនេះថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះទីហ្វុង ចេប៊ី បានវាយប្រហារតំបន់ភាគខាងលិចប្រទេសកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ បាន កើនឡើងដល់០៩នាក់ហើយ ខណៈអ្នកដំណើរជាង៣.០០០នាក់ដែលជាប់គាំង នៅឯអាកាសយានដ្ឋានមួយកន្លែង ត្រូវបានជម្លៀសចេញតាមទូកជាច្រើនគ្រឿង ។ ព្យុះទីហ្វុងដ៏កំណាចនេះ ក៏បានបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីផងដែរ ស្រប ពេលជើងហោះហើរច្រើនជាង៧០០ត្រូវបានលុបចោល ខណៈអាជ្ញាធរបានជម្លៀស ភ្ញៀវទេសចរជាង៣.០០០នាក់តាមទូកជាច្រើនគ្រឿង ចេញពីអាកាសយានដ្ឋាន កាន់សៃ ទៅកាន់តំបន់មួយស្ថិតនៅក្បែរអាកាសយានដ្ឋាន កូបេ នៅព្រឹកថ្ងៃពុធនេះ ហើយអាកាសយានដ្ឋាន កាន់សៃ អាចនឹងត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីរៀប ចំឲ្យបើកដំណើរការឡើងវិញ ។សូមបញ្ជាក់ថា ព្យុះទីហ្វុង ចេប៊ី ដែលមានកម្លាំងខ្យល់បក់២០៨គីឡូម៉ែត្រក្នុងមួយ ម៉ោងនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចសម្ព័ន្ធ និងអគារជាច្រើនខ្នង ហើយវាគឺជាព្យុះដ៏មានឥទ្ធិពលបំផុត ដែលវាយប្រហារលើប្រទេសជប៉ុនក្នុងរយៈពេល២៥ឆ្នាំមក នេះ និងបណ្ដាលឱ្យប្រជាជន១.៤៥លាននាក់គ្មានអគ្គិសនីប្រើប្រាស់នៅក្នុងទីក្រុងអូសាកា និងតំបន់ស្ថិតនៅជុំវិញគិតត្រឹមម៉ោង៧និង៣០នាទីព្រឹកថ្ងៃពុធនេះ ៕…
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូងធ្វើកិច្ចសន្ទនាតាមទូរសព្ទស្តីពីគម្រោងលើកយកបញ្ហាកូរ៉េខាងជើងមកពិភាក្សាក្នុងមហាសន្និបាតយូអិន
កូរ៉េខាងត្បូង៖ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង និងអាម៉េរិកបានអះអាងរួមគ្នាថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងសមភាគីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ មានគម្រោងធ្វើកិច្ចពិភាក្សាទៅលើបញ្ហាប្រទេសកូរ៉េខាងជើង ក្នុងអំឡុងពេលចូលរួមសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញ៊ូយ៉ក ក្នុងខែកញ្ញានេះ។
-
រុស្ស៊ីចាប់ផ្តើមវាយប្រហារតាមដែនអាកាសទៅលើក្រុមឧទ្ទាមនៅខេត្តអ៊ីដលីប ប្រទេសស៊ីរី បើទោះជាមានការព្រមានពីសហរដ្ឋអាម៉េរិក
-
មនុស្ស៩នាក់ស្លាប់ និងច្រើនជាង៣,០០០នាក់របួស ដោយសារការវាយប្រហារពីព្យុះទីហ្វុង Jebi នៅប្រទេសជប៉ុន

ជប៉ុន៖ អាជ្ញាធរជប៉ុនបានចេញសេចក្ដីប្រកាសស្ដីពីការជម្លៀសប្រជាជនច្រើនជាង១លាននាក់ និងបានលុបជើងហោះហើរជាច្រើន ខណៈខ្យល់ព្យុះទីហ្វុងដ៏កំណាចឈ្មោះ Jebi បានវាយប្រហារតំបន់ភាគខាងលិចនៃប្រទេស នៅថ្ងៃអង្គារនេះ ដោយផ្ដាច់ជីវិតមនុស្ស០៩នាក់ និងច្រើនជាង៣,០០០រងរបួសនាក់។ យោងតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ព្យុះទីហ្វុង Jebi ក៏បានបង្កជាទឹកជំនន់ និងបំណាក់ដីផងដែរ ស្របពេលជើងហោះហើរច្រើនជាង៧០០ត្រូវបានលុបចោល ហើយសេវាកម្មផ្លូវដែកមួយចំនួនត្រូវផ្អាកសកម្មភាពជាបណ្ដោះអាសន្ន។ លើសពីនេះទៅទៀត ព្យុះទីហ្វុងមួយនេះ ដែលមានកម្លាំងខ្យល់បក់២០៨គីឡូម៉ែត្រ ក្នុងមួយម៉ោង បានបំផ្លាញហេដ្ឋារចសម្ព័ន្ធ និងអគារមួយចំនួនទៀតផង។
-
មនុស្សច្រើនជាង១,៤០០នាក់បាត់បង់ជីវិត ដោយសារគ្រោះទឹកជំនន់វាយប្រហារនៅទូទាំងប្រទេសឥណ្ឌា
ឥណ្ឌា៖ ប្រជាជនឥណ្ឌាច្រើនជាង១,៤០០នាក់ នៅទូទំាងប្រទេសបានបាត់បង់ជីវិត ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីដ៏ធ្ងន់ដែលបង្កឡើងពីភ្លៀងធ្លាក់ខ្លាំង។ ក្រសួងមហាផ្ទៃឥណ្ឌាបានលើកឡើងថា ប្រជាពលរដ្ឋប្រមាណ១,៤៥៩នាក់ ត្រូវបានគេរាយការណ៍នៅក្នុងសប្តាហ៍នេះថា បានស្លាប់ ស្របពេលដែលព្យុះដ៏កំណាចជាបន្តបន្ទាប់បានវាយប្រហារយ៉ាងដំណំទៅលើតំបន់ជាច្រើននៅទូទាំងប្រទេស ចាប់តាំងពីខែមិថុនាកន្លងទៅនេះ។
-
អ៊ីស្រាអ៊ែលរិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ថា ជាកិច្ចព្រមព្រៀង ដ៏អាក្រក់បំផុត
អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅតែបន្ត រិះគន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ថា ជាកិច្ចព្រមព្រៀងដ៏អាក្រក់បំផុត ក៏ប៉ុន្តែលោកក៏បានទទួលស្គាល់ផងដែរថា ដោយសារតែកិច្ចព្រមព្រៀងនេះ បានធ្វើ ឱ្យអ៊ីស្រាអ៊ែល និងពិភពអារ៉ាប់ខិតកាន់តែជិតគ្នា ។ ការកាត់សម្គាល់បែបនេះរបស់លោក ណឺតាន់យ៉ាហ៊ូ ធ្វើឡើងនៅឯក្រសួងការបរ ទេសអ៊ីស្រាអ៊ែល និងកើតមានឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីរូបនេះផ្ទាល់ត្រូវបានគេ រាយការណ៍ថា បានប្រកាសពីអ៊ីស្រាអ៊ែលនឹងចូលរួមជាមួយក្រុមចំរុះអារ៉ាប់ប្រឆាំងនឹងអ៊ីរ៉ង់ បើសិនជាទីក្រុងតេហេរ៉ង់បិទច្រកសមុទ្រ បាបអាល់មែនដេប ។អ៊ីរ៉ង់ និងអ៊ីស្រាអ៊ែលមិនបានរក្សាទំនាក់ទំនងការទូតនឹងគ្នាចាប់តាំងពីឆ្នាំ១៩៧៩ និង តែងតែមានភាពតានតឹងគ្នាជាបន្តបន្ទាប់មកទល់នឹងពេលនេះ ដោយសារតែ អ៊ីរ៉ង់មិនព្រមទទួលស្គាល់រដ្ឋជ្វីប ។ ប៉ុន្តែខុសប្លែកពីអារ៉ាប៊ីសាអូឌីត បើទោះជាមិន មានទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអ៊ែលក៏ដោយ ក៏ទីក្រុង រីយ៉ាដ ហាក់ដូចជាភាព ធូរស្រាលច្រើននឹងអ៊ីស្រាអ៊ែលនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោយពីរាជទាយាទ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ ប្រកាសទទួលស្គាល់សិទ្ធិរបស់ ជនជាតិជ្វីប ក្នុងការបង្កើតរដ្ឋផ្ទាល់ខ្លួន ៕
-
កូរ៉េខាងត្បូងពិភាក្សាជាមួយសហរដ្ឋអាមេរិក មុនពេលបញ្ជូនក្រុមប្រតិភូពិសេសតំណាងប្រធានាធិបតីទៅកាន់ប្រទេសកូរ៉េខាងជើង
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានធ្វើការពិគ្រោះយោបល់ជាមុន ជាមួយសហរដ្ឋអា មេរិក ជុំវិញដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូពិសេសតំណាងប្រធានាធិបតីកូរ៉េ ខាងត្បូងទៅកាន់ប្រទេសកូរ៉េខាងជើង ដែលនឹងប្រព្រឹត្តទៅនាថ្ងៃស្អែកនេះ ។អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូងបានលើកឡើងថា សម្ព័ន្ធមិត្តកូរ៉េខាង ត្បូង និងសហរដ្ឋអាមេរិកបានធ្វើការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ ទាក់ទិននឹងដំណើរទស្សនកិច្ចនៃគណៈប្រតិភូពិសេសកូរ៉េខាងត្បូងទៅកាន់រដ្ឋធានីព្យុងយ៉ាង ដោយរដ្ឋាភិបាលប្រទេសទាំងពីរបានរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពាក់ព័ន្ធនឹង បញ្ហាកូរ៉េខាងជើង ។សូមបញ្ជាក់ផងដែរថា ក្រុមបេសកកម្មពិសេស ដែលមានសមាសភាព០៥រូប និង ដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន គឺលោក ជុង អ៊ុយយ៉ុង នឹងចេញដំណើរទៅទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធស្អែក នេះ សម្រាប់រយៈពេលមួយថ្ងៃ ដើម្បីកំណត់ថ្ងៃជួបមុខគ្នាសម្រាប់ការបើកកិច្ចប្រជុំ កំពូលជាលើកទីបីរវាងលោក មូន និង ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន ៕
-
រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីនិយាយថា បារាំងសមតែត្រូវបន្ទោស និងជាអ្នកទទួល ខុសត្រូវលើវិនាសកម្មដោយសង្គ្រាមនៅលីប៊ី
អ៊ីតាលី៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលីលោកស្រី អេលីសាប៊េតតា ត្រេនតា បានគូស បញ្ជាក់ថា ប្រទេសបារាំងគួរតែត្រូវបានបន្ទោស និងជាអ្នកទទួលខុសត្រូវលើវិបត្តិ នៅក្នុងប្រទេសលីប៊ីនាពេលបច្ចុប្បន្ន ។ ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី ធ្វើឡើងចង់សំដៅទៅលើ ការធ្វើអន្តរាគមន៍យោធារបស់បារាំង និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីផ្ដួល រំលំរបបដឹកនាំលីប៊ីលោក មួម៉ា កាដាហ្វី កាលពីឆ្នាំ២០១១ ។ លោកស្រី ត្រេនតា បានសរសេរសារបង្ហោះក្នុងបណ្តាញសង្គមថា ក្នុងការគិតរបស់ខ្ញុំ បារាំងគួរតែត្រូវ បានបន្ទោស និងជាអ្នកទទួលខុសត្រូវលើវិបត្តិលីប៊ីនាពេលបច្ចុប្បន្ន… មួយវិញ ទៀត វាច្បាស់ថា ប្រទេសលីប៊ីដើរដល់ស្ថានភាពដូចសព្វថ្ងៃ ដោយសារតែមនុស្ស មួយចំនួនកាលពីឆ្នាំ២០១១ គិតតែពីផលប្រយោជន៍ខ្លួនឯង លើសប្រជាជនលីប៊ី និងអឺរ៉ុបទៅទៀត ។សូមរំលឹកឡើងវិញថា កាលពីឆ្នាំ២០១១ សហរដ្ឋអាមេរិក បារាំង និងអង់គ្លេស បាន សម្រេចចិត្តបញ្ជូនកងកាម្ម៉ង់ដូពិសេសរបស់ខ្លួន ឱ្យទៅធ្វើអន្តរាគមន៍យោធាផ្ដួល រំលំរបបដឹកនាំ លោក មួម៉ា កាដាហ្វី ដើម្បីការពារប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ។ ប៉ុន្តែក្រោយរបប កាដាហ្វី ដួលរលំរហូតមកទល់ពេលនេះ ប្រជាជនលីប៊ីនៅតែបន្ត…
-
រដ្ឋាភិបាលអាហ្សង់ទីនប្រកាសបិទក្រសួងជាងពាក់កណ្តាលចោល ដើម្បីកាត់ បន្ថយការចំណាយ
អាហ្សង់ទីន៖ ប្រធានាធិបតីអាហ្សង់ទីនលោក ម៉ូរីស៊ីយ៉ូ ម៉ាគ្រី បានប្រកាសថា រូប លោកកំពុងរៀបចំបិទក្រសួងចំនួនជាងពាក់កណ្តាលចោល ដើម្បីកាត់បន្ថយការ ចំណាយរបស់រដ្ឋាភិបាល នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ហើយក្រៅពីនេះ លោកក៏បានបង្ខំចិត្តដាក់ចេញនូវចំណាត់ការយកពន្ធថ្មី លើវិស័យនាំចេញផងដែរ សំដៅបង្កើនប្រាក់ចំណូលរបស់រដ្ឋាភិបាល ។ ប្រធានាធិបតីអាហ្សង់ទីនរូបនេះ បានទទួលស្គាល់ថា ចំណាត់ការយកពន្ធថ្មីលើវិស័យនាំចេញ គឺជាគំនិតមិនល្អប៉ុន្មានឡើយ ប៉ុន្តែវារឿងចាំបាច់សម្រាប់ស្ថាន ការណ៍បន្ទាន់ក្នុងពេលបច្ចុប្បន្ន ហើយថា អាហ្សង់ទីននាពេលនេះ កំពុងប្រឈមនឹង បញ្ហាអតិផរណាខ្ពស់ ព្រមទាំងការធ្លាក់ចុះយ៉ាងខ្លាំងមិនធ្លាប់មាននៃតម្លៃលុយប៉េសូ ចាប់តាំងតែពីខែមករាដើមឆ្នាំរហូតមកទល់សព្វថ្ងៃ ។ពាក់ព័ន្ធនឹងវិបត្តិសេដ្ឋកិច្ចនេះដែរ លោក ម៉ាគ្រី បានបន្ទោសទៅលើកត្តាខាងក្រៅជាច្រើន រួមមានទំាងការកើនឡើងនៃតម្លៃប្រេង ការដំឡើងអត្រាការប្រាក់របស់ ធនាគារកណ្តាលអាមេរិក និងគ្រោះរាំងស្ងួត ដែលបានធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្ម ៕
-
អេមីរ៉ាត់អារ៉ាប់រួមត្រៀមបញ្ជូនអវកាសយានិកពីររូប ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ!
អេមីរ៉ាត់អារ៉ាប់រួម៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានជ្រើសរើសអវកាសយានិកពីររូបដំបូងរបស់ខ្លួន ក្នុងចំណោបេក្ខភាពជាង ៤,០០០នាក់ ដើម្បីបំពេញបេសកកម្មមួយ ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS ។ លោក ហ្សេក ម៉ូហាម៉េដ ប៊ីន រ៉ាហ្សេដ អាល់ម៉ាកទួម (Sheikh Mohammed bin Rashed al-Maktoum) ដែលជាអនុប្រធានាធិបតី និងជានាយករដ្ឋមន្រ្តីនៃអេមីរ៉ាត់ អារ៉ាប់រួមបានឲ្យដឹងថា អវកាសយានិកថ្មីទាំងពីររូបខាងលើរួមមានលោក ហាសស្សា អាល់ម៉ាន់សួរី (Hazza al-Mansouri) វ័យ ៣៤ឆ្នាំ និងលោក ស៊ូលតង់ អាល់ណេយ៉ាឌី (Sultan al-Neyadi) វ័យ ៣៧ឆ្នាំ។ កាលពីឆ្នាំមុន លោក Sheikh Mohammed បានប្តេជ្ញាថា នឹងបញ្ជូនអវកាសយានិកសរុប ០៤នាក់ ទៅកាន់ស្ថានីយ ISS ក្នុងរយៈពេល ០៥ឆ្នាំ។គួរជម្រាបថា អេមីរ៉ាត់អារ៉ាប់រួមក៏បានប្រកាសថារួចមកហើយ អំពីគម្រោងដើម្បីក្លាយខ្លួនជាប្រទេសអារ៉ាប់ដំបូងគេ ដែលនឹងបញ្ជូនយានអវកាសមួយមានឈ្មោះថា Hope ឲ្យទៅគោចរនៅជុំវិញភពអង្គារ (Mars) នៅឆ្នាំ២០២១…