-
ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនបញ្ចប់ថវិកាយោធាដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានពីមុន

ជប៉ុន៖ ក្រសួងការពារជាតិជប៉ុនស្នើសុំបង្កើនកញ្ចប់យោធាដ៏ច្រើនសន្ធឹកសន្ធាប់មិន ធ្លាប់មានពីមុនមក ដោយសំអាងលើបញ្ហាសន្តិសុខជាតិ ពាក់ព័ន្ធនឹងកម្មវិធីមីស៊ីល ផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង ក៏ដូចជាការធ្វើទំនើបកម្មយោធារបស់ចិន ។ ការស្នើសុំបង្កើនកញ្ចប់ថវិកាយោធាខាងលើនេះ ត្រូវបានធ្វើឡើងនៅមុនពេលជំនួប រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅខែកញ្ញាខាងមុខនេះ នាឱកាសចូលរួមក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិនៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ។ក្រសួងការពារជាតិជប៉ុនក្នុងថ្ងៃសុក្រនេះ បានស្នើសុំកញ្ចប់ថវិកាយោធារហូតដល់ ៤៨ពាន់លានដុល្លារ ឬកើនឡើង២.១ភាគរយសម្រាប់ឆ្នាំ២០១៩ ដោយរាប់ចាប់ផ្ដើមពីថ្ងៃទី០១ ខែមេសា តទៅ ។ ហើយបើសិនជាកញ្ចប់ថវិកានេះ ត្រូវបានអនុម័តនោះ វាមានន័យថា ជាការបង្កើនកញ្ចប់ថវិកាយោធា០៧លើកជាប់ៗគ្នា ខណៈ លោក អាបេ កំពុងពង្រឹងសមត្ថភាពយោធាជប៉ុន ដើម្បីឆ្លើយតបទៅនឹងការគំរាម កំហែងពីមីស៊ីលកូរ៉េខាងជើង និងការកើនឡើងឥទ្ធិពលយោធាចិននៅក្នុងតំបន់ ៕
-
អាល្លឺម៉ង់ចាប់ផ្តើមតបំពង់ឧស្ម័នភ្ជាប់ជាមួយរុស្ស៊ី បើទោះជាត្រូវប្រឈមមុខនឹង សហរដ្ឋអាមេរិក
អាល្លឺម៉ង់៖ គម្រោងតភ្ជាប់បណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន ណត ស្រ្ទីម ធូ ពីប្រទេស រុស្ស៊ីទៅកាន់អាល្លឺម៉ង់ បានចាប់ផ្តើមដំណើរការសាងសង់ហើយ នៅក្នុងដែនសមុទ្រប្រទេសអាល្លឺម៉ង់ បើទោះបីជាសកម្មភាពនេះ អាចប្រឈមមុខនឹងបញ្ហាជាមួយ ទីក្រុងវ៉ាស៊ីនតោន ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី គម្រោង ណត ស្រ្ទីម ធូ មានគោលដៅផ្គត់ផ្គង់ឧស្ម័ន ធម្មជាតិរុស្ស៊ីចំនួន៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ឆ្លងកាត់សមុទ្របាល់ទិចមក កាន់ប្រទេសអាល្លឺម៉ង់ ហើយបណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន ដែលជាការពង្រីកបន្ថែម ពីលើបណ្តាញបំពង់ផ្គត់ផ្គង់ឧស្ម័ន ណត ស្រ្ទីម ទីមួយដែលមានរួចស្រេចនេះ នឹង រត់ឆ្លងកាត់ទឹកដីរបស់រុស្ស៊ី ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក និងអាល្លឺម៉ង់ ហើយ ត្រូវគេកំណត់ថា នឹងអាចចាប់ផ្តើមធ្វើប្រតិបត្តិការបាននៅចុងឆ្នាំ២០១៩ខាងមុខ ។គួរបញ្ជាក់ថា ដំណាក់កាលដំបូងនៃដំណើរការសាងសង់បណ្តាញផ្តត់ផ្គង់ឧស្ម័ន ណត ស្រ្ទីម ធូ មកកាន់តំបន់អឺរ៉ុប ត្រូវបានគេរាយការណ៍ថា កំពុងតែចាប់ផ្តើមប្រព្រឹត្តទៅហើយ នៅក្នុងដែនសមុទ្រប្រទេសអាល្លឺម៉ង់ ទោះបីជាមានការគំរាម កំហែងដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាការជំទាស់ពីប្រទេសអឺរ៉ុប មួយចំនួន ៕
-
មនុស្ស៤នាក់បាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះស៊ីវិលនៅមូលដ្ឋានទ័ពសហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា មនុស្ស៤នាក់បានបាត់បង់ជីវិត បន្ទាប់ពីយន្តហោះស៊ីវិលខ្នាតតូចមួយគ្រឿង បានធ្លាក់នៅមូលដ្ឋានទ័ពអាកាស អេគ្លីន ក្នុងរដ្ឋផ្លូរីដា ។ ជាមួយគ្នានេះ អាជ្ញាធរ អាម៉េរិកក្នុងតំបន់បាននិយាយថា ការស៊ើបអង្កេតកំពុងប្រព្រឹត្តទៅ ហើយពួកគេមិនទាន់កំណត់អត្តសញ្ញាណជនរងគ្រោះទាំង០៤នាក់ ដែលចេញដំណើរមកពីភាគរដ្ឋភាគកណ្តាល អូហៃយ៉ូ បាននៅឡើយទេ។ យន្តហោះធុនស្រាល ប៊ីចក្រាហ្វ បានធ្លាក់ចំកន្លែងគ្មានមនុស្សនៅចម្ងាយប៉ុន្មានគីឡូម៉ែត្រពីផ្លូវរត់ហោះឡើង-ចុះនៃបន្ទាយទ័ពអាកាស អេគ្លីន ដោយយន្តហោះដែលធ្លាក់នោះ ត្រូវគេរកឃើញនៅក្នុងតំបន់មានព្រៃហ៊ុមព័ទ្ធជុំវិញ។ ដោយឡែក អាជ្ញាធរអាកាសចរណ៍ស៊ីវិលអាម៉េរិក បានឲ្យដឹងដែរថា យន្តហោះខាងលើបានធ្លាក់ នៅអំឡុងពេលសំដៅឆ្ពោះទៅចុះចតនៅអាកាសយានដ្ឋាន ឌែស្ទីន ដែលស្ថិតនៅក្បែរមូលដ្ឋានយោធា អេគ្លីន៕
-
រុស្ស៊ីរាំងខ្ទប់របាយការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីប្រទេសកូរ៉េខាងជើង
-
មនុស្សស្លាប់៦នាក់ និងលំនៅដ្ឋានសរុប៩១៦ខ្នងរងការខូចខាត ដោយសារគ្រោះទឹកជំនន់ដ៏អាក្រក់នៅប្រទេសឡាវ
ឡាវ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់នៅភាគខាងត្បូងប្រទេសឡាវ បានធ្វើឲ្យមនុស្ស០៦នាក់ បាត់បង់ជីវិត និងលំនៅដ្ឋានសរុប៩១៦ខ្នង រួមទាំងភូមិចំនួន៥៨នៅក្នុងស្រុកចំនួន០៥ ក៏ត្រូវទទួលរងការបំផ្លិចបំផ្លាញធ្ងន់ផងដែរ។ បើតាមអាជ្ញាធរឡាវ ប្រជាជនប្រមាណ៨២,៤៦០គ្រួសារ ក្នុងចំណោមប្រជាជន ២៣៦,១៨៨នាក់ នៅក្នុងស្រុកចំនួន៧៩ ខេត្តចំនួន១៤ បានទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ បន្ទាប់ពីការវាយប្រហារដោយព្យុះទីហ្វុង សុនទីញ និង បេប៊ីនកា ចាប់ពីពាក់កណ្ដាលខែកក្កដា រហូតដល់ពាក់កណ្ដាលខែសីហាកន្លងមកនេះ។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា នឹងលូកដៃចូលដោះស្រាយបញ្ហា ប្រសិនបើក្រសួងយុត្តិធម៌ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ធ្វើការមិនបានល្អ
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានក្រើនរំលឹកក្រសួងយុត្តិធម៌ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ឱ្យចាប់ផ្ដើមធ្វើការងាររបស់ពួកគេឱ្យបានល្អ និងយុត្តិធ៌ម បើពុំដូច្នោះទេ រូបលោកនឹងលូកដៃចូលដោះស្រាយបញ្ហាទាំងឡាយជាមិនខាន។ កន្លងមក លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ជាបន្តបន្ទាប់លើក្រសួងយុត្តិធម៌ និងការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ជុំវិញការស៊ើបអង្កេតលើសំណុំរឿងតួនាទីរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាម៉េរិកកាលពីឆ្នាំ២០១៦។ បន្ថែមលើនេះ លោក ត្រាំ ក៏បានចោទប្រកាន់ដែរថា ការស៊ើបអង្កេតបច្ចុប្បន្នរបស់រដ្ឋអាជ្ញាពិសេសអាម៉េរិក លោក រ៉ូប៊ឺត ម៊ូឡឺ ប្រឆាំងនឹងរូបលោក គឺកំពុងធ្វើឡើងដោយខុសច្បាប់។
-
បេសកជនពិសេសអង្គការសហប្រជាជាតិព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធគីមីនៅស៊ីរី
ស្វីស៖ បេសកជនពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការប្រទេសស៊ីរី បានប្រកាសព្រមានប្រឆាំងនឹងការប្រើប្រាស់អាវុធគីមីដ៏មានគ្រោះថ្នាក់បំផុត ក្នុងវិបត្តិសង្គ្រាមស៊ីវិលនៅស៊ីរី។ នេះបើតាមការអះអាងលោក ស្ទេហ្វែន ឌឺ មីសស្ទូរ៉ា ទៅកាន់អ្នកយកព័ត៌មានក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅក្នុងថ្ងៃព្រហស្បត្តិ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់)។
-
ប្រមុខការទូតរុស្ស៊ីចេញមុខព្រមានសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមស៊ីវិលក្នុងប្រទេសស៊ីរី
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានដកប្រទេសខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក
សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានព្រមានថា រូបលោកនឹងដកសហរដ្ឋអាម៉េរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បើសិនជាអង្គការមួយនេះ មិនផ្លាស់ប្ដូររបៀបដែលកំពុងដោះស្រាយជាមួយអាម៉េរិកទេនោះ ដោយការព្រមាននេះ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ នៅថ្ងៃព្រហស្បតិ៍តសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។
-
ចិនរិះគន់សហរដ្ឋអាម៉េរិកអំពីកូរ៉េខាងជើង និងបដិសេធរបាយការណ៍អំពីការឃុំខ្លួនជនជាតិអ៊ុយហ្គួរ ១លាននាក់

ចិន៖ ប្រទេសចិន តាមរយៈក្រសួងការបរទេសរបស់ខ្លួនបានធ្វើការថ្កោលទោសពាក្យសម្តីមិនទទួលខុសត្រូវ និងមិនសមហេតុផលរបស់សហរដ្ឋអាម៉េរិក បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ទីក្រុងប៉េកាំងថា ធ្វើឲ្យការទាក់ទងរបស់អាម៉េរិក និងកូរ៉េខាងជើង មានការលំបាក ដោយសារតែចិនកំពុងមានជម្លោះពាណិជ្ជកម្មជាមួយអាម៉េរិក។ថ្លែងប្រាប់អ្នកយកព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហ័រ ឈន់ យីង បាននិយាយថា មនុស្សជាច្រើន ក៏ដូចជាខ្ញុំដែរយល់ថា អាម៉េរិកលេខ១នៅលើលោក ខាងនិយាយមួលបង្កាច់ការពិតមិនទទួលខុសត្រូវ និងគ្មានហេតុផល។ លោកស្រីបន្តថា យើងសង្ឃឹមថា អាម៉េរិកអាចដើរតួនាទីវិជ្ជមាន និងបែបស្ថាបនាមួយ នៅក្នុងការដោះស្រាយបញ្ហាដូចចិនជាគំរូ ហើយដើម្បីដោះស្រាយបញ្ហានេះ វាគួរតែសម្លឹងមើលខ្លួនឯង ជាជាងទម្លាក់កំហុសដាក់អ្នកដទៃ។