-
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិអះអាងថា ឧក្រិដ្ឋកម្មសង្រ្គាមបង្កឡើងដោយភាគីទាំងអស់នៅក្នុងប្រទេសយេម៉ែន
យេម៉ែន៖ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ មានជំនឿយ៉ាងមុតមាំថា ឧក្រិដ្ឋកម្មសង្រ្គាមអាចនឹងបង្កឡើងដោយភាគីពាក់ព័ន្ធទាំងអស់នៅជម្លោះក្នុងសង្រ្គាមយេម៉ែន។ ក្នុងរបាយការណ៍ដំបូង ពួកគេបានចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលយេម៉ែន កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្រពួកគេ និងក្រុមចលនាឧទ្ទាម ហ៊ូធីថា បានធ្វើរឿងតិចតួចណាស់ដើម្បីបញ្ចៀសផុតពីគ្រោះថ្នាក់ដល់ជនស៊ីវិល ក្នុងកម្រិតទាបបំផុត។ ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចង់សំដៅលើការទម្លាក់គ្រាប់បែក និងការផ្លោងគ្រាប់កាំភ្លើងធំមកលើសាលារៀន មន្ទីរពេទ្យ និងផ្សារ ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។ លើសពីនេះ ក្រុមអ្នកជំនាញក៏បានធ្វើការព្រមានផងដែរថា ការបិទច្រកតាមទឹក និងអាកាសរបស់កងកម្លាំងចម្រុះអាចជាឧក្រិដ្ឋកម្មសង្រ្គាមផងដែរ។ សូមបញ្ជាក់ផងដែរថា ក្រុមជំនាញសិទ្ធិមនុស្សទាំងនេះ នឹងបង្ហាញរបាយការណ៍របស់ពួកគេ ដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅខែក្រោយនេះ៕
-
គ្រោះរញ្ជួយដីក្នុងកម្រិត៦.៤រ៉ិចទ័រថ្មីមួយទៀត បានវាយប្រហារតំបន់ក្បែរកោះ លុមបុក ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី
-
ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់ប្រជាពលរដ្ឋឥណ្ឌារស់នៅក្នុងទីក្រុងញ៉ូវដេលី

ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានរាយការណ៍ថា ភ្លៀងធ្លាក់ខ្លាំងកំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់បណ្តាផ្នែកជាច្រើននៃទីក្រុងញ៉ូវដេលី របស់ប្រទេសឥណ្ឌា នៅក្នុងថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់) ហើយក៏បណ្តាលឲ្យសីតុណ្ហភាពចុះត្រជាក់ខ្លាំងផងដែរ។ បច្ចុប្បន្នភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងញ៉ូវដេលី និងតំបន់ជាច្រើនស្ថិតនៅក្បែរក្រុងនេះ នៅអំឡុងពេលមេឃធ្លាក់ភ្លៀងជាច្រើនម៉ោង ដែលបណ្តាលឱ្យមានការបាក់រលំដើមឈើ និងដាច់ចរន្តអគ្គិសនី ព្រមទាំងបង្កជាគ្រោះទឹកជំនន់នៅទីតាំងជាច្រើនផងដែរ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីមនុស្សស្លាប់ ឬទំហំនៃការខូតខាតនៅឡើយទេ។
-
មេដឹកនាំកំពូលរុស្ស៊ី តួកគី និងអ៊ីរ៉ង់ គ្រោងធ្វើកិច្ចប្រជុំកំពូលត្រីភាគីរួមគ្នាមួយស្តីពីប្រទេសស៊ីរីនាសប្តាហ៍ក្រោយនេះ
-
បារាំងអះអាងថា កងទ័ពខ្លួនបានសម្លាប់មន្រ្តីកំពូលរបស់ក្រុមរដ្ឋអ៊ីស្លាម ISIL នៅអំឡុងពេលប្រតិបត្តិការនៅក្នុងប្រទេសម៉ាលី
-
សហរដ្ឋអាម៉េរិកបង្ហូតទង់ជាតិមកត្រឹមពាក់កណ្តាល ដើម្បីបង្ហាញការគោរពដល់វិញ្ញាណក្ខន្ធរបស់សមាជិកព្រឹទ្ធសភា លោក ចន ម៉ាខេន
សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានបញ្ជាឱ្យក្រុមមន្ត្រីបង្ហូតទង់ជាតិមកត្រឹមពាក់កណ្ដាលដង ដើម្បីជាកិច្ចគោរពដល់វិញ្ញាណក្ខន្ធរបស់អតីតបេក្ខជនប្រធានាធិបតី និងជាសមាជិកព្រឹទ្ធសភាអាម៉េរិកលោក ចន ម៉ាខេន។ លោក ម៉ាខេន បានទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ ដោយសារជំងឺដុះដុំសាច់ក្នុងខួរក្បាល កាលពីថ្ងៃសៅរ៍ សប្ដាហ៍មុន នៅឯគេហដ្ឋានរបស់លោកក្នុងរដ្ឋអារីហ្សូណា។
-
ក្រសួងការពារជាតិជប៉ុនអះអាងថា កូរ៉េខាងជើងនៅតែជាការគំរាមកំហែងខ្លាំងដល់សន្តិសុខជាតិរបស់ប្រទេសខ្លួន
-
គណៈប្រតិភូប្រទេស៤ ពីតំបន់អាហ៊្រិកមកសិក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ ចែករំលែកព័ត៌មានសម្ងាត់ជាមួយមន្រ្តីគយកម្ពុជា
គណៈប្រតិភូមកពីប្រទេសកេនយ៉ា អ៊ុយហ្គង់ដា តាន់សានី និងមូសំប៊ិក ដែលដឹកនាំដោយលោក Javier Montano មន្រ្តីសម្របសម្រួលថ្នាក់តំបន់នៃកម្មវិធីត្រួតពិនិត្យកុងតឺន័រ ដែលជាកម្មវិធីរួមនៃការិយាល័យផ្នែកគ្រឿងញៀន និងឧក្រិដ្ឋកម្ម នៃអង្គការសហប្រជាជាតិ (UNODC) និងអង្គការគយ ពិភពលោក នៅថ្ងៃ២៧ សីហា ម្សិលមិញបានចូលជួបប្រជុំជាមួយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោកបណ្ឌិត គុណ ញឹម នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
-
ក្រុមហ៊ុន Facebook បិទគណនីរបស់មន្ត្រីយោធាកំពូលៗមីយ៉ាន់ម៉ាជាច្រើនរូប ក្រោមហេតុផលទប់ស្កាត់ព័ត៌មានមិនពិត
មីយ៉ាន់ម៉ា៖ យោងតាមប្រភពរបស់ក្រុមហ៊ុន Facebook បានបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តលុបចោលគណនី Facebook និង Instagram របស់ក្រុមមន្ត្រីយោធាមីយ៉ាន់ម៉ាជាន់ខ្ពស់មួយចំនួន ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត និងការស្អប់ខ្ពើម បន្ទាប់ពីការត្រួតពិនិត្យឡើងវិញនូវខ្លឹមសារ ដែលមន្ត្រីយោធាទាំងនោះ បានបង្ហោះនាពេលកន្លងមក។
-
របាយការណ៍របស់អង្គការសហប្រជាជាតិបញ្ជាក់ថា មេដឹកនាំយោធាមីយ៉ាន់ម៉ាជាច្រើនរូបអាចនឹងរងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា