-
អ៊ីរ៉ង់បញ្ជូនរដ្ឋមន្ត្រីការពារជាតិទៅស៊ីរី បន្ទាប់ពីលេចលឺដំណឹងថា សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តកំពុងរៀបចំការវាយប្រហារសារជាថ្មីលើស៊ីរី
-
សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាម៉េរិក មកពីគណបក្ស សាធារណរដ្ឋ លោក ចន ម៉ាកខេន បានទទួលមរណភាពហើយ ក្នុងវ័យ៨១ឆ្នាំ
-
នាយករដ្ឋមន្រ្តីអូស្រ្តាលីថ្មី និងប្រធានាធិបតីសហរដ្ឋអាម៉េរិកធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទលើកដំបូង
សហរដ្ឋអាមេរិក៖ សេតវិមានសហរដ្ឋអាម៉េរិកបានលើកឡើងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្រ្ដាលីថ្មី លោក ស្កុត ម៉ូរីសុន ជាលើកដំបូងស្តីអំពីកិច្ចសហប្រតិបត្តិការនៅពេលអនាគត និង ទំនាក់ទំនងទ្វេភាគី ដែលលោកត្រាំផ្ទាល់ចាត់ទុកថា គ្មានមិត្តណា អស្ចារ្យជាងសហរដ្ឋអាមេរិក និងអូស្ត្រាលីឡើយ។
-
ចំនួនមនុស្សស្លាប់បន្តកើនឡើងជិត៥៦០នាក់ ដោយសារគ្រោះមហន្តរាយរញ្ជួយដី នៅប្រទេសឥណ្ឌូណេស៊ី
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកស្នើឱ្យប្រមុខការទូតរបស់ខ្លួនលុបចោលដំណើរ ទស្សនកិច្ចទៅកាន់កូរ៉េខាងជើងនាសប្តាហ៍ក្រោយនេះ
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយ តាមបណ្តាញសង្គមធ្វីតធើ ដោយបញ្ជាក់ថា រូបលោកបានស្នើឲ្យរដ្ឋមន្រ្តីការបរទេស អាម៉េរិក លោក ម៉ៃ ប៉ុមប៉េអូ លុបចោលដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង នាសប្តាហ៍ក្រោយនេះ ដោយលើកហេតុផលថា ខ្វះខាតវឌ្ឍនភាពជុំវិញបញ្ហា រំសាយអាវុធនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ។
-
សហរដ្ឋអាម៉េរិក ប្រកាសផ្តាច់ជំនួយ២០០លានដុល្លារសម្រាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank និង Gaza
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញបញ្ជាឲ្យផ្តាច់ជំនួយ២០០លានដុល្លារ ដែលជាជំនួយសេដ្ឋកិច្ចសម្រាប់តំបន់ Gaza និង West Bank របស់ប៉ាឡេស្ទីន បង្វែរទៅកាន់កន្លែងផ្សេងវិញ ខណៈនាពេលកន្លងមកនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានផ្អាកការផ្តល់ជំនួយចំនួន៦៥លានដុល្លាររួចទៅហើយ ទៅកាន់ទីភ្នាក់ងារជួយសង្រ្គោះរបស់អង្គការសហប្រជាជាតិ សម្រាប់ជនជាតិប៉ាឡេស្ទីនផងដែរ។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិក និងរុស្ស៊ីបង្ហាញការគំាទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់អង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរី

សហរដ្ឋអាមេរិក៖ ក្រសួងការបរទេសអាមេរិកបានលើកឡើងថា រដ្ឋមន្រ្តីការបរ ទេសអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ បាននិយាយទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក សឺហ្គៃ ឡាវរូវ ដោយពិភាក្សាគ្នាទៅលើបញ្ហាប្រឈមកំពុងបន្តកើតឡើងនៅប្រទេស ស៊ីរី ព្រមទំាងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងយុទ្ធនាការយោធា ទៅលើទីក្រុង អ៊ីដលីប។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ្នកនំាពាក្យក្រសួងការបរទេសអាមេរិក លោក ស្រី ហីដធើ ណឺត បានគួសបញ្ជាក់ថា លោក ប៉ុមប៉េអូ បានស្នើឱ្យលោក ឡាវរ៉ូវ បង្ហាញពីការគំាទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការហាមឃាត់ការប្រើប្រាស់អាវុធគីមី ហៅកាត់ថា OPCW ក៏ដូចជាការព្យាយាមដើម្បីធ្វើឱ្យរបបដឹកនំាំស៊ីរីបច្ចុប្បន្ន ទទួលខុសត្រូវ ចំពោះការប្រើប្រាស់អាវុធគីមីរបស់ខ្លួន។
-
លោក Scott Morrison ស្បថចូលកាន់តំណែងនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេស អូស្រ្តាលីជាផ្លូវការ
-
មនុស្សស្លាប់១៨នាក់ ក្នុងហេតុការណ៍អគ្គីភ័យលេបត្របាក់សណ្ឋាគារនៅទីក្រុង ភាគឦសានប្រទេសចិន

ចិន៖ ស្ថាប័នពន្លត់អគ្គីភ័យខេត្តបានអះអាងថា គ្រោះអគ្គីភ័យដ៏កំណាចបានលេប ត្របាក់សណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុង Harbin ខេត្ត Heilongjiang ភាគឦសាន ប្រទេស នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដែលជាលទ្ធផលនោះ បណ្តាលអោយមនុស្ស១៨នាក់ បាត់បង់ជីវិត។ បើតាមសេចក្តីរាយការណ៍របស់ស្ថាប័នពន្លត់អគ្គីភ័យខេត្ត ហេតុការណ៍ភ្លើងឆេះ សណ្ឋាគារដ៏ធំសម្បើមនេះ បានកើតឡើងនៅព្រឹកព្រលឹមថ្ងៃសៅរ៍នេះតែម្តង (ម៉ោងក្នុងតំបន់) នៅឯសណ្ឋាគារមួយកន្លែងក្នុងសង្កាត់ Songhei នៃទីក្រុង Harbin ខេត្ត Heilongjiang។ ហើយរហួតមកទល់ពេលនេះ ប្រតិបត្តិការជួយសង្គ្រោះបាននឹងកំពុងធ្វើឡើងយ៉ាង ដុតដៃដុតជើង ខណៈហេតុនៃបង្កជាគ្រោះអគ្គីភ័យកាន់តែមានទ្រង់ទ្រាយធំ។
-
លោក Scott Morrison នឹងក្លាយជានាយករដ្ឋមន្ត្រីអូស្រ្ដាលីថ្មី ក្រោយឈ្នះការបោះ ឆ្នោតជ្រើសរើសប្រធានគណបក្សសេរីនិយមថ្មី
អូស្ត្រាលី៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអូស្រា្តលី លោក Scott Morrison (ស្កុត ម៉ូរីសុន) នឹង ក្លាយជានាយករដ្ឋមន្ត្រីអូស្រ្ដាលីថ្មី បន្ទាប់ពីរូបលោកបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានគណបក្សសេរីនិយមថ្មី នៅក្នុងថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់)។រដ្ឋមន្ត្រីហិរញ្ញវត្ថុអូស្រា្តលីរូបនេះ បានទទួលសំឡេងគាំទ្រ៤៥ទល់នឹង៤០សំឡេង នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានបក្សថ្មី ដែលមានបេក្ខជនពីរនាក់ទៀតចូលរួម ក្នុងនោះរួមមាន អតីតរដ្ឋមន្ត្រីមហាផ្ទៃលោក ភីតធើ ឌុតតុន និងរដ្ឋមន្រី្តការបរទេសអូស្ត្រាលី លោកស្រី ជូលី ប៊ីស៊ប ខណៈលោក ធើនបូល មិនបានចូលរួមនៅក្នុងការប្រកួតជែងនេះទេ។