-
ភាគខាងលិចប្រទេសជប៉ុនកំពុងត្រៀមខ្លួនទប់ទល់នឹងការវាយលុករបស់ព្យុះទីហ្វុងថ្មីមួយទៀត
ជប៉ុន៖ ព្យុះទីហ្វុង Cimaron (ស៊ីម៉ារុន) ត្រូវបានគេរាយការណ៍នៅថ្ងៃព្រហស្បតិ៍តនេះ ថា បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប៉ែកខាងលិចប្រទេសជប៉ុន ជាទីដែលអាជ្ញាធរឧតុនិយមព្រមានពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះបំណាក់ដី។ យោងតាមប្រភពអាជ្ញាធរឧតុនិយមជប៉ុន បានបញ្ជាក់ថា ព្យុះទីហ្វុងដ៏កំណាចនេះ អាចនឹងវាយប្រហារផងដែរទៅលើតំបន់ដែលទើបតែរងគ្រោះដោយសារតែទឹកជំនន់ ដែលបានផ្ដាច់ជីវិតមនុស្សច្រើនជាង២២០នាក់កាលពីខែកក្កដាកន្លងទៅនេះ។ បើតាមអាជ្ញាធរឧតុនិយមជប៉ុននោះ ព្យុះទីហ្វុង Cimaron (ស៊ីម៉ារុន) កំពុងស្ថិតនៅ ចម្ងាយប្រមាណ២៨០គីឡូម៉ែត្រពីកោះGoto(ហ្គោតូ) ខេត្តNagasaki(ណាហ្គាសាគី) ជាមួយល្បឿនខ្យល់បក់រហូតដល់ទៅ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងនេះដែរ ទំនងជានឹងធ្វើការវាយប្រហារទៅលើតំបន់ដីគោកនៅល្ងាចថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់) មុននឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ប៉ែកខាងជើង៕
-
ចិនប្រកាសដំឡើងពន្ធ១៦ពាន់លានដុល្លារវិញ ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក
-
សហរដ្ឋអាម៉េរិកសម្រេចដំឡើងពន្ធ១៦ពាន់លានដុល្លារលើផលិតផលនាំចូលពីចិន

សហរដ្ឋអាម៉េរិក៖ ការដំឡើងពន្ធជាថ្មីរបស់សហរដ្ឋអាម៉េរិក លើផលិតផលនាំចូលពីចិនមានតម្លៃ១៦ពាន់លានដុល្លារបានចូលធរមានហើយ នៅថ្ងៃព្រហស្បតិ៍តនេះ ខណៈជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាយក្សសេដ្ឋកិច្ចទាំងពីរ កាន់តែធ្លាក់ជ្រៅទៅក្នុងជ្រោះ។ ឆ្លើយតបនឹងបញ្ហានេះ ក្រសួងពាណិជ្ជកម្មចិនបានគូសបញ្ជាក់ថា ទីក្រុងប៉េកំាងនឹងប្រឆាំងយ៉ាងដាច់ណាត់ ចំពោះការដំឡើងពន្ធជាថ្មីទៀតរបស់ទីក្រុងវ៉ាស៊ីនតោន ហើយថា ការសម្រេចចិត្តនេះ កំពុងតែបង្ខំឱ្យចិនសងសឹកវិញហើយ។ ការដំឡើងពន្ធជាថ្មីរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាននៅម៉ោង១២ថ្ងៃត្រង់ថ្ងៃព្រហស្បត្តិ៍នេះ (ម៉ោងក្នុងតំបន់) ហើយពន្ធ២៥ភាគរយនេះដែរ នឹងត្រូវអនុវត្តន៍ទៅលើផលិតផលចិនជិត២៨០មុខ ក្នុងនោះរួមមានទាំងផលិតផលគីមី បរិក្ខារកសិកម្ម និងម៉ូតូជាដើម។
-
កូរ៉េខាងជើងទាមទារឲ្យជប៉ុនសូមទោស និងផ្តល់សំណងចំពោះទង្វើពីអតីតកាល មុនពេលចាប់ផ្តើមទំនាក់ទំនងថ្មីឡើងវិញ

កូរ៉េខាងជើង៖ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងធ្វើការបានរិះគន់ជប៉ុនយ៉ាងខ្លាំង ចំពោះទង្វើប្រព្រឹត្តកាលពីអតីតកាល ដោយបញ្ជាក់ថា ការស្ដាទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឡើងវិញមិនអាចធ្វើទៅរួចឡើយ បើសិនទីក្រុងតូក្យូមិនព្រមសូមទោស និងផ្ដល់សំណងសម្រាប់ការដែលខ្លួនធ្លាប់ឈ្លានពានលើឧបទ្វីបកូរ៉េជាមុនទេនោះ។ អ្នកនាំពាក្យគណៈកម្មាធិការកូរ៉េខាងជើងដើម្បីសន្តិភាពតំបន់ប៉ាស៊ីហ្វិក បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ មិនដែលលើកឡើងពីពាក្យផ្ដល់សំណង និងទទួលខុសត្រូវលើទង្វើដែលជប៉ុនបានធ្វើនៅអំឡុងពេលគ្រប់គ្រងកូរ៉េកាលពីឆ្នាំ១៩១០-១៩៤៥ នោះទេ។
-
មេដឹកនាំសហរដ្ឋអាម៉េរិក និងជប៉ុនសន្យារឹតបន្តឹងទណ្ឌកម្មលើកូរ៉េខាងជើង រហូតទល់តែមានការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង
-
រុស្ស៊ីស្នើឲ្យសហរដ្ឋអាម៉េរិកបង្ហាញភាពស្មោះត្រង់ មុនពេលចាប់ផ្តើមជំនួបរវាងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ
រុស្ស៊ី៖ វិមានក្រឹមឡំាងរបស់រុស្ស៊ីបានលើកឡើងនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនត្រូវការយល់ច្បាស់សិន ថាតើគោលនយោបាយរបស់អាម៉េរិកពិតជាមានបំណងចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីដែរឬទេ នៅមុនពេលរៀបចំកិច្ចជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក ចន បូលតុន និងសមភាគីរុស្ស៊ី លោក នីកូលៃ ផាទ្រូសេវ ខណៈពួកលោកទាំងពីរនឹងជួបពិភាក្សាគ្នានៅក្នុងទីក្រុងហ្ស៊ឺណែវ នៅថ្ងៃ ព្រហស្បត្តិ៍សប្តាហ៍នេះ។
-
រដ្ឋាភិបាលឥណ្ឌាបដិសេធជំនួយ១០០លានដុល្លារអាម៉េរិករបស់អេមីរ៉ាត អារ៉ាប់រួម សម្រាប់ជួយស្តារដ្ឋ ខឺរ៉ាឡា
-
គ្រួសារកូរ៉េទាំងពីរលាគ្នាទាំងទឹកភ្នែក
កូរ៉េខាងត្បូង៖ ក្រុមគ្រួសារកូរ៉េខាងត្បូងដែលបានព្រាត់ប្រាស់ នៅអំឡុងសម័យសង្រ្គាមកូរ៉េឆ្នំា១៩៥០-១៩៥៣ពីសាច់ញាតិដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើងនោះ បានវិលត្រឡប់ទៅផ្ទះវិញហើយ បន្ទាប់ពីធីជួបជុំគ្រួសារកូរ៉េជុំទីមួយរយៈពេលបីថ្ងៃបិទបញ្ចប់។ គ្រួសារកូរ៉េខាងត្បូង៨៩នាក់ ភាគច្រើនមានអាយុ៨០ឆ្នាំ បានធ្វើដំណើរចាកចេញទាំងទឹកភ្នែកពីតំបន់ភ្នំ គុមហ្កាង របស់កូរ៉េខាងជើង ត្រឡប់ទៅកាន់ទីក្រុង សុកឆូ ប្រទេសកូរ៉េខាងត្បូងវិញ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ ក្រោយពួកគេបានជួបជុំសាច់ញាតិកំពុងរស់នៅកូរ៉េខាងជើងជាលើកដំបូង ចាប់តាំងពីសង្រ្គាមកូរ៉េបានបញ្ចប់ កាលពីឆ្នាំ១៩៥៣មក។ គួរបញ្ជាក់ផងដែរថា ពិធីជួបជុំគ្រួសារកូរ៉េជុំទី០២ គ្រោងនឹងធ្វើឡើងពីថ្ងៃសុក្រ រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ នៅឯតំបន់ គុមហ្កាង ជាមួយការចូលរួមពីគ្រួសារកូរ៉េខាងជើង៨៣នាក់ ដែលបានដាក់ពាក្យសុំជួបសាច់ញាតិបងប្អូននៅកូរ៉េខាងត្បូង៕
-
ប្រធានាធិបតីរុស្ស៊ីហៅការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកថា គ្មានប្រយោជន៍អ្វីទាំងអស់ មានតែបង្កផលវិបាកប៉ុណ្ណោះ
-
លោក ដូណាល់ ត្រាំ បដិសេធថា មិនបានប្រព្រឹត្តខុស និងរិះគន់លោក ខូហិន ដែលបង្កើតរឿងរ៉ាវអំពីការបង់លុយបំបិទមាត់
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា រូបលោកមិនបានធ្វើអ្វីខុសទេ បន្ទាប់ពីមេធាវីយូរអង្វែងរបស់លោក បានយកលោកមកជាប់ពាក់ព័ន្ធក្នុងការទូទាត់លុយបំបិទមាត់ដោយខុសច្បាប់ ដែលបានធ្វើឡើងមុនការបោះឆ្នោតកាលពីឆ្នាំ២០១៦ ខណៈក្រុមអ្នកជំនាញបានព្រមានថា ស្ថានភាពបណ្តឹងផ្លូវច្បាប់ដែលកំពុងកើតឡើង នៅជុំវិញមេដឹកនាំរបស់បក្សសាធារណរដ្ឋរូបនេះ អាចគំរាមកំហែងដល់តំណែងប្រធានាធិបតីរបស់លោក។