-
មន្ទីរបញ្ចកោណសម្រេចពន្យារពេលគម្រោងធ្វើព្យុហយាត្រាយោធានៅរដ្ឋធានីវ៉ាស៊ីនតោនរហូតដល់ឆ្នាំក្រោយ
-
អារ៉ាប៊ីសាអូឌីត សន្យាផ្តល់ជំនួយ១០០លានដុល្លារអាម៉េរិកដល់ប្រទេសស៊ីរី
-
គ្រោះមហន្តរាយទឹកជំនន់នៅឥណ្ឌា បន្តឆក់យកអាយុជីវិតមនុស្សកើនដល់១១៤នាក់ និង១៥០,០០០នាក់ បាត់បង់ផ្ទះសម្បែង
ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិតបានបន្តកើនឡើងដល់១១៤នាក់ហើយ ដោយសារតែគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់វាយប្រហារនៅរដ្ឋ Kerala ភាគខាងត្បូងប្រទេស ចំពេលមានការព្រមានថា នឹងកើតមានព្យុះភ្លៀងបន្ថែមទៀត។ រហូតមកទល់ពេលនេះ ប្រតិបត្តិការជួយសង្រ្គោះបាននិងកំពុងធ្វើឡើងយ៉ាងដុតដៃដុតជើង ខណៈអាជ្ញាធរឥណ្ឌាក៏បានព្យាករណ៍ផងដែរថា ភ្លៀងអាចនឹងបន្តធ្លាក់ខ្លាំងបន្ថែមទៀត ហើយអាកាសយានដ្ឋានដ៏សំខាន់មួយត្រូវបានបិទដំណើរការ រហូតដល់ថ្ងៃទី២៦ ខែសីហាខាងមុខនេះផងដែរ។ គិតមកត្រឹមថ្ងៃសុក្រនេះ ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការរបស់ពួកគេ ដើម្បីផ្ដល់ជំនួយដល់ប្រជាជននៅក្នុងតំបន់រងគ្រោះ ដែលគេបានប៉ាន់ប្រមាណថា មានមនុស្ស១៥០,០០០នាក់កំពុងគ្មានផ្ទះសម្បែង ហើយភាគច្រើននៃមនុស្សបាត់បង់ជីវិតត្រូវបានទាញចេញពីគំនរបាក់បែក និងល្បាប់ភក់ដែលបង្កឡើងដោយគ្រោះបំណាក់ដី៕
-
មន្ទីរបញ្ចកោណលើកឡើងថា កងទ័ពចិនកំពុងធ្វើសមយុទ្ធវាយប្រហារទម្លាក់គ្រាប់បែកលើសហរដ្ឋអាម៉េរិក
-
ជម្លោះការទូតកំពុងបង្កការព្រួយដល់អ្នកអ៊ីស្លាមនៅកាណាដា ដែលត្រូវទៅចូលរួមបុណ្យសាសនា «ហាជ» ដ៏ធំប្រចាំឆ្នាំនៅអារ៉ាប៊ីសាអូឌីត
-
អាជ្ញាធរអ៊ីតាលី៖ មនុស្សចន្លោះពី១០ទៅ២០នាក់ នៅបន្តបាត់ខ្លួនក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Genoa
អ៊ីតាលី៖ យោងតាមប្រភពរបស់់អាជ្ញាធរអ៊ីតាលី បានបញ្ជាក់ថា គិតមកទល់ពេលនេះ មនុស្សចន្លោះពី១០ ទៅ២០នាក់ផ្សេងទៀតនៅតែបន្តបាត់ខ្លួននៅក្រោមគំនរស្ពាន ដែលបានបាក់នៅទីក្រុង ចេនណោ ភាគពាយ័ព្យប្រទេស កាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ។ បច្ចុប្បន្នក្រុមអ្នកស៊ើបអង្កេតកកំពុងស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យស្ពាន ម៉ូរ៉ាន់ឌី ដែលត្រូវបានសាងសង់ឡើងតាំងតែពីទសវត្សរ៍ទី៦០មកម្ល៉េះ ពោល គឺកាលពីឆ្នំា១៩៦០នេះបាក់ដួលរំលំ។
-
អ្នកវិទ្យាសាស្រ្តបញ្ជាក់ថា អាកាសធាតុពិភពលោកនឹងឡើងកម្តៅខ្លាំងខុសពីធម្មតារហូតដល់ឆ្នាំ២០២២
-
គ្រោះទឹកជំនន់នៅឥណ្ឌា៖ មនុស្សស្លាប់កើនជិត១០០នាក់ និងជាង៥០,០០០នាក់ ភៀសខ្លួនទៅកាន់ទីសុវត្ថិភាព
-
ចិនគ្រោងបញ្ជូនប្រតិភូទៅចរចាជម្លោះពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក នាចុងខែសីហាខាងមុខនេះ
-
មេដឹកនាំអាល្លឺម៉ង់ និងតួកគីសន្យាបង្កើនកិច្ចសហប្រតិបត្តិការ តាមរយៈការទំនាក់ទំនង និងផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមក