-
ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន៣ រងការចោទប្រកាន់ពីបទរំលោភទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ជុំវិញការលួចនាំចូលធ្យូងថ្មពីកូរ៉េខាងជើង

កូរ៉េខាងត្បូង៖ មន្ត្រីពន្ធគយកូរ៉េខាងត្បូងបានលើកឡើងថា ក្រុមហ៊ុនកូរ៉េខាងត្បូងចំនួន៣បាននាំចូលធ្យូថ្មពីកូរ៉េខាងជើង តាមរយៈការក្លែងបន្លំថា ជាផលិតផលរបស់រុស្ស៊ី ដែលនេះ គឺជាសកម្មភាពមួយរំលោភបំពានលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ។ ទន្ទឹមនឹងការអះអាងនេះ អាជ្ញាធរពន្ធគយកូរ៉េខាងត្បូងមិនបានបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុនទាំងបីខាងលើនោះទេ ប៉ុន្តែបាននិយាយថា ធ្យូងថ្មកូរ៉េខាងជើង ៣៥,០០០តោន ត្រូវបានដឹកមកកាន់កូរ៉េខាងត្បូង នៅចន្លោះពីខែមេសា ដល់ខែតុលា ឆ្នាំ២០១៧ ហើយធ្យូងថ្មទាំងនេះ មានតម្លៃសរុបជាង៥,៨លានដុល្លារអាម៉េរិក។
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើងឈានដល់ការព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី នៅសប្តាហ៍ក្រោយ
-
ប្រជាជនប្រមាណ៨០០នាក់បាត់បង់ជីវិត ដោយសារគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីនៅប្រទេសឥណ្ឌា
-
Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃឈានដល់១ទ្រីលានដុល្លារអាម៉េរិក
សហរដ្ឋអាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យលំដាប់ពិភពលោករបស់សហរដ្ឋអាម៉េរិក Apple បានក្លាយជាក្រុមហ៊ុនដំបូងគេនៅលើពិភពលោក ដែលមានតម្លៃឈានដល់១ទ្រីលានដុល្លារអាម៉េរិក។ បើតាមសារព័ត៌មានក្នុងស្រុក Apple បានក្លាយជាក្រុមហ៊ុនដំបូងគេដែលមានតម្លៃប្រមាណ៩០០ប៊ីលានដុល្លារអាម៉េរិក កាលពី៩ខែមុន ពោលគឺនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅនេះ។ ដោយមានលោក Tim Cook ជានាយកប្រតិបត្តិ Apple ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទម៉ាក iPhone នេះ មានតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានកើនឡើងដល់២០៧.០៥ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោកនេះ បានកើនឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា លទ្ធផលនៃការលក់របស់ក្រុមហ៊ុនមានភាពរឹងមាំនៅក្នុងត្រីមាសចុងក្រោយនេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានលក់ទូរសព្ទ iPhones ចំនួន៤១.៣លានគ្រឿង កាលពីត្រីមាសកន្លងទៅ ហើយសេចក្តីរាយការណ៍បានឲ្យដឹងថា តម្លៃលក់ជាមធ្យមគឺ៧២៤ដុល្លារអាម៉េរិកក្នុងមួយគ្រឿង។ ស្របពេលជាមួយគ្នានោះដែរ ក្រុមហ៊ុន Apple បានផ្ដួលក្រុមហ៊ុន Amazon និងក្រុមហ៊ុន Microsoft ដើម្បីក្លាយជាក្រុមហ៊ុនឯកជនដំបូងគេលើពិភពលោក ដែលមានទ្រព្យ១ទ្រីលានដុល្លារអាម៉េរិក៕
-
សភារុស្ស៊ីអះអាងថា ការនាំចេញក្បាលម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែតទៅកាន់សហរដ្ឋអាម៉េរិកនឹងត្រូវរឹតបន្តឹង
រុស្ស៊ី៖ សមាជិកសភារុស្ស៊ី លោក សឺហ្គៃ រីយ៉ាបាក់ឃីន បានថ្លែងឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍តថា រដ្ឋាភិបាលទីក្រុង ម៉ូស្គូ អាចនឹងរឹតត្បិតទៅលើការនាំចេញក្បាលម៉ាស៊ីនបាញ់គ្រាប់រ៉ុក្កែត RD-180 ទៅកាន់សហរដ្ឋអាម៉េរិក បើសិនណាជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មថ្មីមែននោះ។ សូមរំលឹកថា សហរដ្ឋអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្លួននឹងដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្ស៊ី ក្រោយពីបានកំណត់ឃើញថា ទីក្រុងម៉ូស្គូជាអ្នកទទួលខុសត្រូវទៅលើរឿងដាក់ថ្នាំបំពុលទៅលើអតីតអ្នកស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី គឺលោក សឺហ្គៃ ស្គ្រីផាល់ និងកូនស្រីរបស់គាត់ នៅក្នុងប្រទេសអង់គ្លេស។ ប៉ុន្តែប្រទេសរុស្ស៊ី បានបដិសេធជាច្រើនលើកច្រើនសាថា មិនមានអ្វីដែលជាប់ពាក់ព័ន្ធទៅនឹងរឿងអស់នេះនោះទេ៕
-
សហរដ្ឋអាម៉េរិកមានផែនការបង្កើតយោធាអវកាសថ្មីនៅឆ្នាំ២០២០ខាងមុខនេះ
សហរដ្ឋអាម៉េរិក៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាន ប្រកាសអំពីផែនការមួយថា នឹងបង្កើតកងកម្លាំងអាវកាសមួយ ដែលជាសាខាទី៦ នៃយោធាសហរដ្ឋអាម៉េរិកនៅត្រឹមឆ្នាំ២០២០ខាងមុខនេះ។ តាមរយៈផែនការនេះដែរ ត្រូវបានដាក់បង្ហាញដោយអនុប្រធានាធិបតីអាម៉េរិក លោក ម៉ៃ ផែន ក្នុងគោលបំណងដើម្បីពង្រឹងអំណាចរបស់សហរដ្ឋអាម៉េរិកសម្រាប់ទប់ទល់នឹងការរីកចម្រើនរបស់សត្រូវ ក្នុងនោះរួមមាន រុស្ស៊ី និងចិនជាដើម។
-
ប្រមុខការទូតអង្គការសហប្រជាជាតិស្នើបើកការស៊ើបអង្កេតជាបន្ទាន់ ក្រោយកងទ័ពអាកាសក្រុមចម្រុះអារ៉ាប់បើកការវាយប្រហារសម្លាប់មនុស្សជាច្រើនៅយ៉េមែន
-
ប្រមុខដឹកនាំអង្គការសហប្រជាជាតិអញ្ជើញចូលរួមលើកដំបូង ក្នុងពិធីរំលឹកខួបប្រចាំឆ្នាំលើកទី៧៣ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាម៉េរិកនៅជប៉ុន
ជប៉ុន៖ ទីក្រុងណាហ្គាសាគី ប្រទេសជប៉ុន នៅក្នុងថ្ងៃព្រហស្បតិ៍តនេះ បានរៀបចំពិធីរំលឹកខួបប្រចាំឆ្នាំលើកទី៧៣ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាម៉េរិក ក្រោមការចូលរួមជាលើកដំបូងពីសំណាក់អគ្គលេខាធិការរបស់អង្គការសហប្រជាតិ លោក អាន់តូនីញ៉ូ ហ្គួទែរ៉ែស ខណៈក្រុមអ្នកប្រវត្តិសាស្រ្តអន្តរជាតិបានឆ្លៀតរំលឹកជប៉ុនឲ្យចងចាំពីទង្វើដែលខ្លួនបានប្រព្រឹត្តកាលពីសម័យសង្រ្គាមលោកផងដែរ។
-
សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយប្រឆាំងនឹងរុស្ស៊ី ពាក់ព័ន្ធនឹងសំណុំរឿងបំពុលអតីតមន្ត្រីចារកម្ម
-
នាយករដ្ឋមន្ត្រីថៃចុះត្រួតពិនិត្យតាមដានស្ថានភាពទំនប់ទឹក