-
ចំនួនអ្នកស្លាប់កើនឡើងជិត១៤០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើកវាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី
-
ក្រុមហ៊ុន Starbucks និង Alibaba ចាប់ដៃគ្នាពង្រីកសេវាដឹកជញ្ជូនកាហ្វេនៅប្រទេសចិន ឲ្យកាន់តែរីកចម្រើន
ចិន៖ ក្រុមហ៊ុនកាហ្វេ Starbucks និងក្រុមហ៊ុនចិន Alibaba បានប្រកាសចាប់ដៃគូជាយុទ្ធសាស្ត្រជាមួយគ្នា ដើម្បីផ្តល់សេវាដឹកជញ្ជូនកាហ្វេនៅក្នុងប្រទេសចិនឲ្យកាន់តែឆាប់រហ័ស ដែលនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ នៅតាមហាងកាហ្វេ១៥០កន្លែងនៅទីក្រុងប៉េកាំង និងទីក្រុង សៀងហៃ។ គិតត្រឹមដំណាច់ឆ្នាំនេះ ក្រុមហ៊ុនទាំងពីរក៏មានផែនការពង្រីកសេវាដឹកជញ្ជូនកាហ្វេនេះ ឲ្យបានដល់ជាង២ពាន់ហាងនៅតាម៣០ទីក្រុង។
-
ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកកំពុងទន្ទឹងរង់ចាំការបំពេញទស្សនកិច្ចរបស់សមភាគីចិនមកកាន់រដ្ឋធានីវ៉ាស៊ីនតោន
-
មនុស្សស្លាប់ និងបាត់ខ្លួន១៥នាក់នៅហ្វីលីពីន ក្នុងហេតុការណ៍លិចទូកមួយគ្រឿង ក្បែរតំបន់ព្រំដែនម៉ាឡេស៊ី
-
កូរ៉េខាងត្បូងសង្ឃឹមថា ជំនួយមនុស្សធម៌នឹងកើនឡើងសម្រាប់ប្រទេសកូរ៉េខាងជើង ក្រោមគោលការណ៍ណែនាំថ្មីរបស់អង្គការសហប្រជាជាតិ
-
លោក អ៊ីវ៉ាន់ ឌូកេ ស្បថឡើងកាន់តំណែងជាប្រធានាធិបតីទី៦០ របស់ប្រទេសកូឡុំប៊ីជាផ្លូវការ
-
ប្រមុខការទូតកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ ដោយផ្តោតសំខាន់លើទំនាក់ទំនងទ្វេភាគី និងបញ្ហានៅក្នុងតំបន់មជ្ឈិមបូព៌ា
-
សហរដ្ឋអាម៉េរិកព្រមានដាក់ទណ្ឌកម្មលើបណ្តាប្រទេស និងក្រុមហ៊ុនទាំងអស់ ដែលហ៊ានធ្វើពាណិជ្ជកម្មជាមួយប្រទេសអ៊ីរ៉ង់

សហរដ្ឋអាមេរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងថា នឹងដាក់ទណ្ឌកម្មលើបណ្ដាប្រទេស និងក្រុមហ៊ុនទាំងឡាយណា ដែលហ៊ានបន្តធ្វើពាណិជ្ជកម្មជាមួយអ៊ីរ៉ង់ ដែលការព្រមាននេះ កើតឡើងបន្ទាប់ពីការដាក់ទណ្ឌកម្មឯកតោភាគី ប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ចូលជាធរមាននៅថ្ងៃអង្គារ៍សប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ ទណ្ឌកម្មឯកតោភាគីរបស់អាម៉េរិកប្រឆាំងអ៊ីរ៉ង់ បានចូលជាធរមាននៅថ្ងៃអង្គារ៍សបា្ដហ៍នេះ មានគោលដៅទៅលើឧស្សាហកម្មរថយន្ដ ហិរញ្ញវត្ថុ និងការនាំចេញវត្ថុធាតុដើម ព្រមទាំងពាណិជ្ជកម្មអាកាសចរណ៍ស៊ីវិល ប៉ុន្តែលោក ដូណាល់ ត្រាំ បានបញ្ជាក់ថា ប្រទេសលោកនៅតែបើកទ្វារចំហសម្រាប់ចរចា ខណៈប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រូហានី បានអះអាងថា អ៊ីរ៉ង់នឹងមិនចរចាជាមួយអាម៉េរិក ជាដាច់ខាត ស្របពេលដែលខ្លួនកំពុងជាប់ទណ្ឌកម្មនេះ។
-
ប្រធានាធិបតីវេណេស៊ុយអេឡាអះអាងថា មានភ័ស្តុតាងបញ្ជាក់ថា កូឡុំប៊ីជា អ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតរូបលោក
-
មន្រ្តីជាន់ខ្ពស់សហរដ្ឋអាម៉េរិកចោទកូរ៉េខាងជើងថា មិនបានគោរពតាមកិច្ចព្រមព្រៀងលុបបំបាត់អាវុធនុយក្លេអ៊ែរ