-
ឥណ្ឌូណេស៊ី៖ ចំនួនមនុស្សស្លាប់កើនឡើងជាង១០០នាក់ ដោយសារគ្រោះរញ្ជួយដីដ៏កក្រើក
-
អត្រាជនក្រីក្រនឹងកើនឡើងវិញនៅប្រទេសឡាវ ក្រោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនី និងគ្រោះទឹកជំនន់
-
អង្គការសហប្រជាជាតិបង្ហាញការគាំទ្រគម្រោងបើកដំណើរការផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសកូរ៉េខាងជើង
-
សារព័ត៌មានតួកគី៖ មន្រ្តីជាន់ខ្ពស់តួកគី និងសហរដ្ឋអាម៉េរិកគ្រោងជួបពិភាក្សាគ្នា នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ស្របពេលមានភាពតានតឹងខ្លាំងរវាងប្រទេសទាំងពីរ
-
ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវចាត់ទុកជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតលំដាប់ទីពីរប្រចាំប្រវត្តិសាស្ត្ររបស់រដ្ឋនេះ

សហរដ្ឋអាម៉េរិក៖ ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាមួយនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា នាដើមសប្តាហ៍នេះ បានរីករាលដាលក្លាយជាភ្លើងឆេះព្រៃធំបំផុតទីពីរក្នុងប្រវត្តិសាស្រ្ត ដែលធ្លាប់កើតមានឡើងនៅក្នុងរដ្ឋភាគខាងលិចនេះរបស់សហរដ្ឋអាម៉េរិក។ ភ្លើងឆេះព្រៃ Mendocino Complex Fire (មែនដូស៊ីណូ ខុមផ្លិច ហ្វៃអឺ) ដែលត្រូវក្រុមភ្នាក់ងារពន្លត់អគ្គិភ័យទប់ស្កាត់បានត្រឹម៣០ភាគរយប៉ុណ្ណោះនោះ គឺជាភ្លើងឆេះព្រៃមួយក្នុងចំណោមភ្លើងឆេះព្រៃធំៗទាំង១៧ ដែលកំពុងកើតមានឡើងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដែលធ្វើឲ្យប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ប្រកាសអាសន្ននៅក្នុងរដ្ឋនេះ ហើយថែមទាំងបញ្ជាឲ្យមានការទម្លាក់មូលនិធិសហព័ន្ធ ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្រ្គោះ និងស្តាឡើងវិញផងដែរ។
-
រដ្ឋមន្រ្តីការបរទេសកាណាដា៖ កាណាដានឹងមិនផ្លាស់ប្ដូរគោលជំហរឡើយ បើទោះជាត្រូវប្រឈមមុខនឹងជម្លោះការទូតជាមួយអារ៉ាប៊ីសាអូឌីត
កាណាដា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី គ្រីស្ទៀ ហ្វ្រីឡេន បាននិយាយថា រដ្ឋាភិបាលកាណាដានឹងមិនផ្លាស់ប្ដូរគោលជំហររបស់ខ្លួនឡើយ បើទោះជាត្រូវប្រឈមមុខនឹងជម្លោះការទូតជាមួយអារ៉ាប៊ីសាអូឌីត នោះគឺបន្តនិយាយពីបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិស្ត្រី។ ការអះអាងរបស់ប្រមុខការទូតកាណាដារូបនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអារ៉ាប៊ី សាអូឌីតសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតកាណាដាចេញពីប្រទេសរបស់ខ្លួន ដើម្បីជាការឆ្លើយតបនឹងការរិះគន់របស់រដ្ឋាភិបាលកាណាដា ពាក់ព័ន្ធនឹងការចាប់ខ្លួន សកម្មជនការពារសិទ្ធិមនុស្សនៅក្នុងរដ្ឋអារ៉ាប់មួយនេះ។
-
ព្យុះទីហ្វុងមួយកំពុងធ្វើដំណើរឆ្ពោះទៅកាន់ភាគខាងកើតប្រទេសជប៉ុន
-
រដ្ឋាភិបាលហ្វីលីពីនបានបណ្ដេញមន្រ្តីប៉ូលិសជាង២០០០នាក់ ចេញពីក្របខណ្ឌ
-
សហភាពអឺរ៉ុបសម្តែងការសោកស្ដាយ ក្រោយសហរដ្ឋអាម៉េរិកមានគម្រោងដាក់ទណ្ឌកម្មជាថ្មីលើប្រទេសអ៊ីរ៉ង់
-
មេដឹកនាំកូឡុំប៊ីប្រកាសច្រានចោល និងថ្កោលទោសការចោទប្រកាន់ថា ខ្លួនជាអ្នកនៅពីក្រោយការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា

កូឡុំប៊ី៖ ប្រធានាធិបតីកូឡុំប៊ី លោក ហ័ន ម៉ានុយអែល សាន់តូស បានធ្វើការទាត់ចោល ហើយថែមទាំងថ្កោលទោសយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ថា រូបលោកជាអ្នកនៅពីក្រោយខ្នងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។ បើតាមរដ្ឋមន្ត្រីមហាផ្ទៃ និងយុត្តិធម៌វេណេស៊ុយអេឡា លោក ណេស្ត្រូ រ៉េវើរ៉ូល មនុស្ស៦នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា ហើយថា ជនសង្ស័យទាំងនេះ គឺជាសមាជិកនៃមនុស្សមួយក្រុមដែលបានបញ្ជាយន្ដហោះដ្រូន បំពាក់គ្រឿងផ្ទុះធ្វើសកម្មភាពវាយប្រហារលើលោក ម៉ាឌូរ៉ូ នៅអំឡុងពិធីព្យុហយាត្រាយោធាមួយកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) ក្នុងរដ្ឋធានីការ៉ាកាស់។