-
អ៊ីស្រាអ៊ែលបើកការវាយប្រហារតាមដែនអាកាសទ្រង់ទ្រាយធំលើមូលដ្ឋានចំនួន១៤០របស់ក្រុមជ្រុលនិយមហាម៉ាស់នៅតំបន់ហ្គាហ្សា
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើងធ្វើការពិភាក្សាលើកទីពីរស្តីអំពីកិច្ចសហប្រតិបត្តិការ ដើម្បីធ្វើទំនើបកម្មផ្លូវរថភ្លើងអន្តរកូរ៉េ
-
គ្រោះរញ្ជួយដីថ្មីមួយទៀត បានវាយប្រហារលើប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ ទីភ្នាក់ងារឧតុនិយម និងភូមិសាស្ត្រឥណ្ឌូណេស៊ី បានរាយការណ៍នៅ ក្នុងថ្ងៃព្រហស្បតិ៍តនេះ (ម៉ោងក្នុងតំបន់)ថា គ្រោះរញ្ជួយដីថ្មីមួយទៀតមានកម្រិត ៦.២ វ៉ិកទ័របានធ្វើការវាយប្រហារទៅលើកោះ លុមបុក ដោយបង្កឲ្យអគារមួយចំនួនរដួលរលំ។ ប៉ុន្តែស្របពេលជាមួយគ្នានោះដែរ មិនទាន់មានការបញ្ជាក់ពីជនរងគ្រោះនៅឡើយទេ ខណៈគ្រោះមហន្តរាយធម្មជាតិនេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយគ្រោះរញ្ជួយផែនដីកម្រិត៦.៩វ៉ិកទ័រ បានធ្វើការវាយប្រហារលើកោះទេសចរណ៍ដ៏ល្បីមួយនេះ កាលពីថ្ងៃអាទិត្យកន្លងទៅ ហើយបានផ្ដាច់ជីវិតមនុស្សកើនដល់៣៤៧នាក់ និង១,៤៧៧នាក់រងរបួស ហើយ១៦៥,០០៣ នាក់ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕
-
អនុប្រធានាធិបតីមីយ៉ាន់ម៉ាអំពាវនាវឱ្យពន្លឿនដំណើរការស្តាឡើងវិញ ក្រោយការវាយប្រហារពីគ្រោះទឹកជំនន់
-
ប្រធានាធិបតីអ៊ីរ៉ង់ហៅសហរដ្ឋអាម៉េរិកថា ជារដ្ឋមិនគួរឲ្យទុកចិត្ត និងរិះគន់ធ្ងន់ៗក្រោយដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥
អ៊ីរ៉ង់៖ ថ្លែងក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហួ ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅក្នុងរដ្ឋធានីតេហេរ៉ង់ ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន់ រ៊ូហាន់នី បានធ្វើការរិះគន់ធ្ងន់ៗជាថ្មីម្តងទៀត ពាក់ព័ន្ធនឹងការសម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ពីសំណាក់សហរដ្ឋអាម៉េរិក ហើយថែមទាំងហៅមហាអំណាចនេះថា ជារដ្ឋមិនគួរឲ្យទុកចិត្ត។
-
ឆ្មាំជាតិរបស់រុស្ស៊ី៤រូបបានបាត់បង់ជីវិត ក្រោយផ្ទាំងទឹកកកនៅលើភ្នំមួយបាក់សង្កត់ពីលើ
រុស្ស៊ី៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានរាយការណ៍នៅក្នុងថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់)ថា កងកម្លាំងឆ្មាំជាតិរុស្ស៊ី៤រូបបានបាត់បង់ជីវិត ដោយសារតែផ្ទាំងទឹកកក នៅលើភ្នំ Caucasus ធ្លាក់បាក់សង្កត់ពួកគេ។ បើតាមសេចក្តីថ្លែងការណ៍របស់កងកម្លាំងឆ្មាំជាតិរុស្ស៊ី ជនរងគ្រោះទាំង៤រូបនេះ ត្រូវបានគេដឹងថា បានស្លាប់ក្នុងសោកនាដកម្មបាក់ផ្ទាំងទឹកកក ក្នុងអំឡុងពេលហ្វឹកហាត់ នៅឯភ្នំ Caucasus នៃតំបន់ Kabardino-Balkaria។ ស្របពេលជាមួយគ្នានេះដែរ មន្រ្តីមួយក្រុមរបស់កងកម្លំាងឆ្មាំជាតិរុស្ស៊ីបានចាកចេញពីទីស្នាក់ការកណ្តាល ធ្វើដំណើរឆ្ពោះទៅកាន់ទីតាំងកើតហេតុ ដើម្បីបើកប្រតិបត្តិការស៊ើបអង្កេតមូលហេតុ និងទៅទទួលសាកសពដែលគេបានរៀបចំនៅទីនោះផងដែរ៕
-
រដ្ឋាភិបាលឡាវគ្រោងផ្អាកគម្រោងទំនប់វារីអគ្គិសនីថ្មីៗបន្ថែមទៀត ក្រោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនីកន្លងមកនេះ
-
ប្រធានាធិបតីហ្វីលីពីនព្រមានថា នឹងសម្លាប់មន្រ្តីប៉ូលិសទាំងឡាណា ដែលមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ
-
ការបំផ្លិចបំផ្លាញដោយសង្គ្រាមនៅស៊ីរី គិតជាប្រាក់អស់ជាង៣៨៨ពាន់លានដុល្លារអាម៉េរិក
-
ចំនួនមនុស្សស្លាប់បន្តកើនឡើងជិត៣៥០នាក់ ដោយគ្រោះមហន្តរាយរញ្ជួយដី វាយប្រហារភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី