-
អារ៉ាប៊ីសាអូឌីតសម្រេចបណ្តេញមន្រ្តីការទូតកាណាដាចេញពីប្រទេស ក្រោយកាណាដាព្រួយបារម្ភអំពីការចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្សក្នុងរដ្ឋអារ៉ាប់នេះ
អារ៉ាប៊ីសាអូឌីត៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសកាណាដា ត្រឡប់មកមាតុប្រទេសវិញ និងទុករយៈពេល២៤ម៉ោង ឲ្យឯកអគ្គរដ្ឋទូតកាណាដា ចាកចេញពីប្រទេសខ្លួន ខណៈរដ្ឋអារ៉ាប់មួយនេះ បានសម្រេចចិត្តផ្អាករាល់ការធ្វើពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងវិនិយោគថ្មីជាមួយកាណាដាផងដែរ។ ភាពតានតឹងរវាងកាណាដា និងអារ៉ាប៊ីសាអូឌីត បានផ្ទុះឡើង ក្រោយពេល កាណាដាទាមទារឲ្យមានការដោះលែងស្ត្រីម្នាក់ឈ្មោះ សាម៉ា បាដាវី ដែលជា សកម្មជនការពារសិទ្ធិស្ត្រី ដែលត្រូវបានអាជ្ញាធរអារ៉ាប៊ីសាអូឌីតចាប់ខ្លួនកាលពីសប្ដាហ៍មុនជាបន្ទាន់។
-
អាជ្ញាធរវេណេស៊ុយអេឡាចាប់ខ្លួនជនសង្ស័យ៦នាក់ ដោយចោទពីបទមានជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើឃាតមេដឹកនំាប្រទេសខ្លួន
-
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាម៉េរិកចេញមុខច្រានចោលការចោទប្រកាន់ថា ខ្លួនជាអ្នករៀបចំគម្រោងធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡា
-
ចំនួនមនុស្សស្លាប់បន្តកើនឡើងជិត១០០នាក់ បន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើកវាយប្រហារលើប្រទេសឥណ្ឌូណេស៊ី
ឥណ្ឌូណេស៊ី៖ យោងតាមប្រភពរបស់អាជ្ញាធរឥណ្ឌូណេស៊ីបានរាយការណ៍ថា តួលេខជនរងគ្រោះបាត់បង់ជីវិត បានបន្តកើនឡើងដល់៩១នាក់ហើយ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏កក្រើកថ្មីមួយ បានធ្វើការវាយប្រហារលើកោះទេសចរណ៍ដ៏ល្បី លុមបុក ស្ថិតនៅភាគកណ្តាលប្រទេសកាលពីថ្ងៃ អាទិត្យ ម្សិលមិញនេះ (ម៉ោងក្នុង តំបន់)។ ប្រភពខាងលើនេះបានឱ្យដឹងទៀតថា នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ ក៏មានមនុស្ស២០៩នាក់ផ្សេងទៀតបានរងរបួសផងដែរ ជាមួយនឹងការបំផ្លិចបំផ្លាញអគារ និងផ្ដាច់ចរន្តអគ្គិសនី ហើយវាបានកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយគ្រោះរញ្ជួយដីមួយផ្សេង ទៀតបានសម្លាប់មនុស្ស១៦នាក់នៅលើកោះដដែលនេះ។
-
កូរ៉េខាងជើងស្នើឲ្យសហរដ្ឋអាម៉េរិកបន្ធូរបន្ថយទណ្ឌកម្ម ក្រោយប្រទេសខ្លួន បានធ្វើរឿងវិជ្ជមានជាច្រើនរួចហើយ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើង តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួនបានធ្វើការស្នើឲ្យសហរដ្ឋអាម៉េរិក បន្ធូរបន្ថយការដាក់ទណ្ឌកម្មរបស់ខ្លួន ហើយថែមទាំងអះអាងទៀតថា ទីក្រុងព្យុងយ៉ាងបានបង្ហាញពីចេតនាល្អៗរួចទៅហើយ ក្នុងការបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងប្រគល់អដ្ឋិធាតុកងទ័ពអាម៉េរិក ដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្រ្គាមកូរ៉េឆ្នំា១៩៥០-១៩៥៣។
-
សមាគមមិត្តភាពសភាពាណិជ្ជកម្មចិនហ្វូជាននៅកម្ពុជា សម្ពោធបើកដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូភាសាចិន និងការបើកវគ្គបណ្តុះបណ្តាលគ្រូភាសាចិននៅកម្ពុជា
ចិន៖ កម្ពុជា-ចិន គឺមានទំនាក់ទំនងគ្នាជាយូរលង់ណាស់មកហើយ គឺជាមិត្តភត្តិល្អ ហើយសេដ្ឋកិច្ច និងវប្បធម៌មានទំនាក់ទំនងគ្នាយ៉ាងខ្លាំងក្លា។ ដោយសារមានទំនាក់ទំនងនេះ ទើបបានជាជនជាតិចិនជាច្រើនបានមកធ្វើការអភិវឌ្ឍនៅប្រទេសកម្ពុជា ក៏ដូចជាបានជួយជំរុញទំនាក់ទំនងសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរ ទាំងពាណិជ្ជកម្ម វប្បធម៌ និងវិស័យដទៃទៀតឲ្យកាន់រីកចម្រើនខ្លាំងក្លា។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកជំរុញឲ្យអន្តរជាតិដាក់ទណ្ឌកម្មប្រឆំាងនឹងអ៊ីរ៉ង់បន្ថែមទៀត
សហរដ្ឋអាម៉េរិក៖ ថ្លែងប្រាប់យកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) ក្រោយវិលត្រលប់ពីកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសសង្ហិបុរី រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានបញ្ជាក់ថា ប្រទេសលោកនឹងជំរុញឲ្យអន្តរជាតិដាក់ទណ្ឌកម្មយ៉ាងពេញលេញប្រឆាំងនឹងអ៊ីរ៉ង់ ហើយនឹងធ្វើសេចក្តីប្រកាសលម្អិតមួយជុំវិញការអះអាងនេះនៅក្នុងថ្ងៃច័ន្ទ។
-
ចំនួនមនុស្សស្លាប់កើនជិត៩០នាក់ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់វាយប្រហារប្រទេសឥណ្ឌូណេស៊ី
-
មេដឹកនាំវេណេស៊ុយអេឡា រងការប៉ងធ្វើឃាតដោយ ឧបករណ៍ដ្រូនបំពាក់គ្រឿងផ្ទុះ
វេណេស៊ុយអេឡា៖ មន្រ្តីរដ្ឋាភិបាលវេណេស៊ុយអេឡា បានឲ្យដឹងថា ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ បានទទួលរងការប៉ុនប៉ង វាយ ប្រហារ តាមរយៈឧបករណ៍ដ្រូន ដែលបំពាក់គ្រឿងផ្ទុះ នាអំឡុងពេលកំពុងថ្លែងសារ នៅក្នុងពិធីដង្ហែរក្បួនព្យុហយាត្រាមួយ នៅឯ រដ្ឋ ធានីការ៉ាកាស់។ ការប៉ុនប៉ងលើអាយុជីវិត របស់ លោក ប្រធានាធិបតីវេណេស៊ុយអេឡា ពុំទទួលបានជោគ ជ័យឡើយ ហើយ លោក ម៉ាឌូរ៉ូ ផ្ទាល់មិនបានរងគ្រោះថ្នាក់នោះទេ និងត្រូវបាន កងការពារជម្លៀសខ្លួនចេញពីវេទិកាថ្លែងសារ ជា បន្ទាន់ ខណៈ កងទ័ពមួយចំនួន ត្រូវគេរាយការណ៍ថាបានរងរបួស។
-
គ្រោះអគ្គិភ័យដ៏អាក្រក់មួយលេបត្របាក់ហាងកាហ្វេមួយកន្លែងក្នុងទីក្រុង Chinatown នៅប្រទេសសង្ហិបុរី