-
ប្រមុខការបរទេសសហរដ្ឋអាម៉េរិកជំរុញឲ្យអន្តរជាតិបន្តដាក់សម្ពាធផ្នែកការទូត និងសេដ្ឋកិច្ចទៅលើកូរ៉េខាងជើង
-
របាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបង្ហាញថា កូរ៉េខាងជើងនៅតែបន្តសកម្មភាពអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីល

សហរដ្ឋអាម៉េរិក៖ របាយការណ៍ដ៏ទុកចិត្តមួយរបស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា របបដឹកនំាទីក្រុងព្យុងយ៉ាងមិនបានបញ្ឈប់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួនឡើយ ដែលទង្វើនេះ គឺជាការរំលោភពានលើទណ្ឌកម្មរបស់អង្គការប្រជាជាតិ។ របាយការណ៍រយៈពេល៦ខែនេះ ត្រូវបានចងក្រងឡើងដោយអ្នកជំនាញឯករាជ្យ ដែលកំពុងឃ្លាំមើលការអនុវត្តទណ្ឌកម្មរបស់អង្គការសហ ប្រជាជាតិ ហើយរបាយការណ៍នេះដដែល ក៏ត្រូវបានដាក់ជូនគណៈកម្មាធិការដាក់ទណ្ឌកម្មនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប៉ុន្តែភ្លាមៗនោះ តំណាងកូរ៉េខាងជើងប្រចាំអង្គការសប្រជាជាតិនៅមិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។ សូមរំលឹកឡើងវិញថា មន្រ្តីជាន់ខ្ពស់អាម៉េរិកមួយរូបក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានអះអាងកាលពីសប្ដាហ៍មុនថា ផ្កាយរណបស៊ើបការណ៍របស់សហរដ្ឋអាម៉េរិកចាប់បានសញ្ញានៃការធ្វើសកម្មភាពសាជាថ្មី នៅឯរោងចក្រកូរ៉េខាងជើងដែលផលិតមីស៊ីលផ្លោងឆ្លងទ្វីប ICBM ដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាម៉េរិក។ បើតាមមន្រ្តីដដែលនេះ រូបភាពថតដោយផ្កាយរណបបានបង្ហាញថា យានយន្ដជាច្រើនបាន និងកំពុងធ្វើសកម្មភាពចេញ និងចូលក្នុងរោងចក្រផលិតផលមីស៊ីល ICBM នៅឯតំបន់ សាននំដុង ហើយបើផ្អែកលើរូបភាពមួយ ក្នុងចំណោមរូបភាពជាច្រើនថតដោយផ្កាយរណបនោះ រថយន្ដធុនធ្ងន់មួយគ្រឿងហាក់ដូចជាត្រូវបានកូរ៉េខាងជើងប្រើប្រាស់ ដើម្បីចល័តគ្រាប់មីស៊ីល ដូចដែលខ្លួនធ្លាប់បានធ្វើកាលពីលើកមុនៗ៕ម.ន
-
ក្រសួងពាណិជ្ជកម្មចិន៖ ចិនត្រៀមខ្លួនរួចរាល់ហើយ ដើម្បីដំឡើងពន្ធលើផលិតផលសហរដ្ឋអាម៉េរិក
ចិន៖ ក្រសួងពាណិជ្ជកម្មចិនបានព្រមានថា ប្រទេសខ្លួនបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការដំឡើងពន្ធលើផលិតផលនាំចូលពីសហរដ្ឋអាម៉េរិកដែលមានតម្លៃជាង៦០ប៊ីលានដុល្លារ បើសិនជាមហាអំណាចមួយនេះនៅតែបន្តដំឡើងពន្ធនាំចូលលើផលិតផលចិន។ យ៉ាងណាមិញ ទីក្រុងប៉េកាំងនៅតែបង្ហាញពីបំណងបើកទ្វារចរចាដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោនដដែល។
-
ធនាគារមួយរបស់រុស្ស៊ីរងទណ្ឌកម្មពីសហរដ្ឋអាម៉េរិក ដោយសារតែលួចជួយកូរ៉េខាងជើង បំពាននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ
-
គ្រោះរញ្ជួយដីក្នុងកម្រិត ៥.២វ៉ិចទ័រវាយប្រហារភាគនិរតីប្រទេសចិន

ចិន៖ យោងតាមប្រភពរបស់មជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដីរបស់ចិនបានឱ្យ ដឹងថា គ្រោះរញ្ជួយផែនដីក្នុងកម្រិត ៥.២ វ៉ិចទ័រ បានធ្វើការវាយប្រហារភូមិ Rutog នៅឯតំបន់ស្វយ័តទីបេ ភាគនិរតីប្រទេសចិន នៅម៉ោងប្រមាណ១២និង០៤នាទីថ្ងៃ ត្រង់ថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់)។ រហូតមកទល់ពេលនេះ ពុំទាន់មានសេចក្តីរាយការណ៍លម្អិតពាក់ព័ន្ធនឹងចំនួនមនុស្សទទួលរងរបួស ឬបាត់បង់ជីវិត ក៏ដូចជាទំហំនៃការខូចខាតនៅឡើយទេ៕
-
ស្លាប់មនុស្ស១៨នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រមួយគ្រឿងនៅប្រទេសរុស្ស៊ី

រុស្ស៊ី៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា សោកនាដកម្មដ៏អាក្រក់មួយ បានសម្លាប់ជីវិតមនុស្សអស់១៨នាក់ បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកអ្នកដំណើរប្រភេទ Mi-8 មួយគ្រឿងបានជួបគ្រោះថ្នាក់ធ្លាក់នៅទីក្រុង ក្រាសណូយ៉ាស ក្នុងតំបន់ ស៊ីបេរី។ បើតាមសេចក្តីរាយការណ៍របស់អាជ្ញាធរក្នុងតំបន់ ឧទ្ធម្ភាគចក្រជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន យូធ៊ែរ អ៊ែរឡាញ និងផ្ទុកអ្នកដំណើរ១៥នាក់ និងសមាជិកអាកាសយានិក៣នាក់ បានជួបប្រទះហេតុការណ៍ធ្លាក់ ស្របពេលដឹកកម្មករជាច្រើននាក់ទៅកាន់ អណ្ដូងប្រេងមួយកន្លែងនៅក្នុងតំបន់។ ប៉ុន្តែមូលហេតុធ្លាក់មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយទេ ដោយគ្រាន់តែគេដឹងថា ឧទ្ធម្ភាគចក្រ Mi-8 ខាងលើនេះ បានធ្លាក់នៅម៉ោងប្រមាណ១០និង២០នាទីព្រឹកថ្ងៃ សៅរ៍នេះ (ម៉ោងក្នុងតំបន់) បន្ទាប់ពីហោះឡើងបានបន្តិច៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកវាយប្រហារប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាថ្មីទៀតថា ជាសារព័ត៌មានមិនពិត និងគួរឲ្យស្អប់ខ្ពើម
-
សារព័ត៌មានសហរដ្ឋអាម៉េរិក៖ រុស្ស៊ីលួចអនុញ្ញាតឲ្យពលករកូរ៉េខាងជើងជាច្រើនចូលធ្វើការ ដែលជាទង្វើរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ

សហរដ្ឋអាម៉េរិក៖ ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិកបានទម្លាយរាយការណ៍មួយថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានអនុញ្ញាតឲ្យពលករកូរ៉េខាងជើងរាប់ពាន់រាប់ម៉ឺននាក់ ចូលបម្រើការក្នុងប្រទេសរបស់ខ្លួន ដែលប្រការនេះ ត្រូវបានក្រុមមន្ត្រីអាម៉េរិកចាត់ ទុកថា គឺជាទង្វើរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងរដ្ឋកុម្មុយនីស្តដ៏ឯកោមួយនេះ ។ ក្រុមមន្ត្រីអាម៉េរិកបានចាត់ទុកថា ការទទួលយកពលករកូរ៉េខាងជើងនេះ គឺជាទង្វើរំលោភលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ដែលមានចេតនារាំងខ្ទប់ប្រាក់ចំណូលរបស់របបដឹកនាំទីក្រុងព្យុងយ៉ាងនៅក្រៅប្រទេស និងបង្ខំឲ្យលោក គីម ជុងអ៊ុន បោះបង់ចោលអាវុធនុយក្លេអ៊ែរ ។ ជុំវិញការចោតប្រកាន់នេះដែរ ក្រុមមន្ត្រី អង្គការសហប្រជាជាតិកំពុងធ្វើការស៊ើបអង្កេតលើការរំលោភបំពាននេះ ខណៈខាង ក្រសួងការបរទេសរុស្ស៊ីមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។
-
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី៖ សហរដ្ឋអាម៉េរិកកំពុងត្រៀមលក់សព្វាវុធតម្លៃជាង៤០ ពាន់លានដុល្លារឲ្យទៅប្រទេសគុយវ៉ែត
-
រដ្ឋអាជ្ញាពិសេសកំពុងស្នើសុំឲ្យមានការសួរចម្លើយលោក ដូណាល់ ត្រាំ ជុំវិញ សំណុំរឿងរុស្ស៊ីជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតសហរដ្ឋអាម៉េរិក