-
រដ្ឋមន្រ្តីមហាផ្ទៃថៃបញ្ជាឲ្យអភិបាលខេត្តភាគខាងជើងប្រទេសទាំងអស់ ចាប់ផ្តើមជម្លៀសប្រជាជន ស្របពេលដែលទឹកទន្លេមេគង្គកំពុងកើនឡើងយ៉ាងគំហុក
-
ប្រជាជនរស់នៅក្នុងទីក្រុងតូក្យូជិត១០០នាក់បានស្លាប់ ដោយសារជំងឺគាំងបេះដូងនៅក្នុងខែកក្កដា ឆ្នាំ២០១៨
ជប៉ុន៖ នៅក្នុងចំណោមប្រជាជនរស់នៅក្នុងទីក្រុងតូក្យូ ដែលបានបាត់បង់ជីវិតកន្លងមកនេះ ត្រូវបានគេសង្ស័យថា មានចំនួនរហូតដល់៩៦នាក់ឯណោះ ដែលបានស្លាប់ ដោយសារតែជំងឺបេះដូងកាលពីខែកក្កដា ឆ្នាំ២០១៨។ យោងតាមប្រភពរបស់នាយកដ្ឋានប៉ូលិសក្រុងតូក្យូ និងនាយកដ្ឋានផ្សេងទៀតបានឱ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតទាំអស់ មានអាយុចាប់ពី៤០ដល់៩០ឆ្នំា ខណៈតួលេខនេះ បានកើនឡើងជិត៤ដង បើធៀបទៅនឹងកាលពីឆ្នំាមុនមានចំនួន២៥នាក់។
-
ពលរដ្ឋមីយ៉ាន់ម៉ាជាង១២០,០០០នាក់បង្ខំចិត្តភៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ ដោយសារតែការគំរាមកំហែងពីគ្រោះមហន្តរាយទឹកជំនន់
-
សហរដ្ឋអាម៉េរិក៖ ខ្លួននឹងមិនបង់ប្រាក់សូម្បីតែមួយសេនឲ្យកូរ៉េខាងជើង ពាក់ព័ន្ធនឹងការបញ្ជូនអដ្ឋិធាតុកងទ័ពអាម៉េរិកមកកាន់ប្រទេសកំណើតវិញ
-
រុស្ស៊ី និងជប៉ុន ព្រមព្រៀងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមំា
-
អាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ិកស៊ិក៖ យន្តហោះដឹកមនុស្ស១០៣នាក់ជួបគ្រោះធ្លាក់ គឺដោយសារតែអាកាសធាតុអាក្រក់

ម៉ិកស៊ិក៖ មន្រ្តីអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ិកស៊ិក បានអះអាងជំហានដំបូងថា មូលហេតុដែលធ្វើឱ្យយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ ធ្លាក់នោះ ទំនងជាបណ្ដាលមកពីបញ្ហាអាកាសធាតុអាក្រក់។ គ្រោះថ្នាក់ធ្លាក់យន្ដហោះនេះ បានកើតឡើងនៅម៉ោង៣និង៤០នាទីរសៀលថ្ងៃ អង្គារ៍ ម្សិលមិញនេះ (ម៉ោងក្នុង តំបន់) ហើយសាក្សីជាអ្នកដំណើរជាច្រើននាក់ក៏បាននិយាយដែរថា ខ្យល់បានបក់បោកយ៉ាងខ្លាំងលើយន្ដហោះ រហូតដល់ពីឡុតត្រូវបង្ខំចិត្តចុះចតជាបន្ទាន់។ យន្ដហោះផ្ទុកអ្នកដំណើរ១០៣នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ៉ូមិចស៊ីកូ បានធ្លាក់នៅឯភាគខាងជើងរដ្ឋ ឌូរ៉ាងហ្គោ ប៉ុន្តែជាសំណាងល្អមិនមាននណារម្នាក់បាត់បង់ជីវិតឡើយ។ ហេតុការណ៍ធ្លាក់យន្ដហោះនេះដែរ អភិបាលរដ្ឋ ឌូរ៉ាងហ្គោ លោក ចូសេ អេស្ពឺរ៉ូ បានបញ្ជាក់ថា គ្មានអ្នកបាត់បង់ជីវិតនោះទេ បើទោះជាមានមនុស្ស៨៥នាក់រងរបួសក៏ដោយ។
-
ក្រសួងការបរទេសអ៊ីរ៉ង់៖ ជំនួបកំពូលរវាងប្រធានាធិបតីសហរដ្ឋអាម៉េរិក និងមេដឹកនាំខ្លួន គឺជារឿងដែលមិនអាចទៅរួច
-
ប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលម៉ាឡេស៊ី សម្រេចចិត្តលាលែងពីតំណែង
-
គ្រោះរញ្ជួយដីក្នុងកម្រិត៣.១វ៉ិចទ័រ វាយប្រហារភាគខាងជើងប្រទេសឥណ្ឌា

ឥណ្ឌា៖ យោងតាមប្រភពរបស់អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ថា គ្រោះរញ្ជួយផែនដី កម្រិត៣.១វ៉ិចទ័របានធ្វើការវាយប្រហាររដ្ឋ Himachal Pradesh (ហ៊ីមម៉ាឆាល់ ប្រាឌេស) ភាគខាងជើងប្រទេសឥណ្ឌានៅក្នុងថ្ងៃអង្គារ៍នេះ (ម៉ោងក្នុងតំបន់)។ ប្រភពដដែលបានឱ្យដឹងទៀតថា គ្រោះមហន្តរាយធម្មជាតិនេះ ពុំបានបណ្តាលឲ្យមានមនុស្សស្លាប់ ឬរងរបួសនៅឡើយទេ ហើយក៏មិនមានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាត ក្រោយការវាយប្រហារទៅលើសង្កាត់ Kangra (ខាន់ក្រា) រដ្ឋ Himachal Pradesh (ហ៊ីមម៉ាឆាល់ ប្រាឌេស) នាព្រឹកថ្ងៃអង្គារ៍នេះ(ម៉ោងក្នុងតំបន់)ដែរ ។
-
កូរ៉េខាងជើង និងកូរ៉េខាងត្បូងចាប់ផ្តើមកិច្ចចរចាផ្នែកយោធាកម្រិតទូទៅ ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ