-
ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាម៉េរិក៖ កូរ៉េខាងជើងកំពុងផលិតគ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ICBM ថ្មី
-
មនុស្សស្លាប់កើនដល់១០នាក់ ក្នុងនោះមានទាហានម្នាក់ និងយោធា៥នាក់ ក្រោយហេតុការណ៍ផ្ទុះគ្រាប់បែកក្នុងរថយន្តនៅប្រទេសហ្វីលីពីន
-
អ្នកឡើងភ្នំប្រមាណ ៥០០នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាពចេញពីតំបន់ភ្នំភ្លើងនៅឥណ្ឌូណេស៊ី ក្រោយហេតុការណ៍គ្រោះរញ្ជួយដីដ៏កក្រើក

ឥណ្ឌូណេស៊ី៖ អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិឥណ្ឌូណេស៊ី បានបញ្ជាក់ក្នុងថ្ងៃអង្គារ៍នេះថា អ្នកឡើងភ្នំជាង៥០០នាក់ត្រូវបានជួយសង្គ្រោះ ដោយសុវត្ថិភាពចេញពីតំបន់ភ្នំភ្លើងរបស់ឥណ្ឌូណេស៊ីមួយកន្លែង បន្ទាប់ពីបានជាប់គាំងដោយសារគ្រោះបំណាក់ដី ដែលបង្កឡើងពីគ្រោះមហន្តរាយរញ្ជួយដីដ៏កក្រើកនាពេលថ្មីៗនេះ។ នៅក្នុងចំណោមអ្នកឡើងភ្នំដែលជាប់គាំងទាំងអស់ ក្នុងនោះក៏រួមមានទំាងជនជាតិអាម៉េរិក បារំាង ហូឡង់ និងថៃផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានរាយការណ៍ថា គ្រោះរញ្ជួយផែនដីក្នុងកម្រិត ៦.៤ វ៉ិចទ័របានវាយប្រហារយ៉ាងកក្រើកទៅលើកោះ លុមបុក កាលពីព្រឹកថ្ងៃអាទិត្យ សប្តាហ៍មុននេះ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យកើតមានជាហេតុការណ៍បំណាក់ដី នៅតំបន់ភ្នំភ្លើង រីនចានី ដែលជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ឥណ្ឌូណេស៊ី។
-
ប្រមុខការទូតសហរដ្ឋអាម៉េរិកនឹងបំពេញទស្សនកិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ខែក្រោយនេះ ដោយផ្តោតសំខាន់លើការពង្រឹងទំនាក់ទំនង និងបញ្ហាក្នុងតំបន់
សហរដ្ឋអាម៉េរិក៖ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសអាម៉េរិកបានបញ្ជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ មានគម្រោងធ្វើដំណើរទៅកាន់តំបន់អាស៊ីអាគ្នេយ៍នាខែក្រោយនេះ ស្ថិតក្នុងគោលបំណងធ្វើកិច្ចពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាផ្សេងៗក្នុងតំបន់ជាមួយប្រទេសចំនួន៣ ក្នុងនោះរួមមានម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែសីហាខាងមុខ។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកអះអាងថា ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់ ពាក់ព័ន្ធនឹងបញ្ហាទណ្ឌកម្ម
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃច័ន្ទ ដើមសប្តាហ៍នេះថា រូបលោកបានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ដើម្បីជួបពិភាក្សាជាមួយសមភាគីអ៊ីរ៉ង់លោក ហាសាន់ រូហាន់នី គ្រប់ពេលវេលា និងដោយគ្មានលក្ខខណ្ឌជាមុន ដែលការអះអាងនេះ ធ្វើឡើងស្របពេលដែលអាម៉េរិកគ្រោងនឹងដាក់ទណ្ឌកម្មជាថ្មីទៀតទៅលើអ៊ីរ៉ង់នៅក្នុងខែសីហាខាងមុខនេះ។
-
ពលរដ្ឋឥណ្ឌាប្រមាណ៣០០០នាក់ បង្ខំចិត្តភៀសខ្លួនទៅកាន់ទីសុវត្ថិភាព បន្ទាប់ពីមានការប្រកាសអាសន្ននៃគ្រោះទឹកជំនន់នៅទីក្រុង Delhi

ឥណ្ឌា៖ សញ្ញាអាសន្ននៃគ្រោះទឹកជំនន់ត្រូវបានប្រកាសឲ្យដឹងនៅក្នុងទីក្រុង Delhi ខណៈកម្ពស់ទឹកទន្លេ Yamuna ដែលហូរហៀរទៅកាន់ទីក្រុងមួយនេះ បានហក់ឡើងដល់កម្រិតគ្រោះថ្នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ទឹកទន្លេ Yamuna បាននឹងកំពុងហក់ឡើងដល់កម្រិតគ្រោះថ្នាក់ ជាពិសេស បន្ទាប់ពីរដ្ឋ Haryana ដែលនៅជិតខាងគ្នានេះ បានបញ្ចេញទឹកយ៉ាងច្រើនចេញពីទំនប់ Hathnikund Barrage មានចម្ងាយប្រមាណ១៥០ម៉ាយភាគខាងជើងទីក្រុង Delhi កាលពីថ្ងៃសៅរ៍សប្តាហ៍មុន (ម៉ោងក្នុងតំបន់) ។ ចំណែក ភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Delhi និងតំបន់ជុំវិញក្រុងនេះ ក៏ជាមូលហេតុនៃការប្រកាសអាសន្នផងដែរ។
-
អាជ្ញាធរវៀតណាម៖ មនុស្ស៨២០០នាក់បាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៧

វៀតណាម៖ យោងតាមប្រភពរបស់អាជ្ញាធរវៀតណាមបានឲ្យដឹងថា មនុស្ស ៨២០០នាក់ បានបាត់បង់ជីវិត ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកាលពីឆ្នាំ២០១៧ ហើយតួលេខនេះ គឺធ្លាក់ចុះបើធៀបទៅនឹងឆ្នាំ២០១៦ ដែលមានមនុស្សស្លាប់៨៦០០នាក់។ របាយការណ៍ខាងលើនេះ ត្រូវបានអាជ្ញាធរវៀតណាមបង្ហាញឲ្យដឹង ស្របពេលដែលមនុស្ស១៤នាក់ជាសមាជិកក្នុងគ្រួសារតែមួយ ដែលរួមមានទាំងកូនកំលោះផងនោះ បានបាត់បង់ជីវិត នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់មួយ នៅឯភាគកណ្ដាលប្រទេសនៅថ្ងៃច័ន្ទនេះ (ម៉ោងក្នុងតំបន់)។ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅពេលរថយន្តដឹកពួកគេក្នុងដំណើរផ្លូវឆ្ពោះទៅផ្ទះកូនក្រមុំ បានបុកពេញទំហឹងជាមួយរថយន្ដកុងតឺន័រមួយគ្រឿង។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ខំចិត្តដាក់រដ្ឋកាលីហ្វ័រញ៉ា ក្នុងគ្រាអាសន្ន ក្រោយគ្រោះមហន្តរាយភ្លើងឆេះព្រៃបន្តឆក់យកអាយុជីវិតមនុស្សកើនដល់៨នាក់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន (ម៉ោងក្នុងតំបន់) បានបង្ខំចិត្តប្រកាសដាក់រដ្ឋកាលីហ្វ័រញ៉ា ក្នុងគ្រាអាសន្ន ហើយថែមទាំងផ្តល់សិទ្ធិឱ្យទីភ្នាក់ងារសហព័ន្ធជួយជ្រៀមជ្រែងដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់ជំនួយសង្គ្រោះបន្ទាន់ក្នុងតំបន់ ប៉ុន្តែការខូចខាតកាន់តែមានទំហំធំឡើងៗ ដោយសារតែការកើនឡើងកំដៅ និងខ្យល់ស្ងួត ដែលកំពុង ជួយបង្កើនកម្លាំងភ្លើងឆេះព្រៃ។ ហេតុការណ៍ភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅនៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវបានគេអះអាងថា បានសម្លាប់ជីវិតមនុស្ស២នាក់បន្ថែមទៀត ដែលចំនួននេះ ធ្វើឱ្យចំនួនមនុស្សស្លាប់សរុបកើនដល់៨នាក់ ខណៈភ្លើងឆេះព្រៃចំនួន២០កន្លែងកំពុងរីករាលដាលនៅឯរដ្ឋជាប់ឆ្នេរសមុទ្រភាគខាងលិច។
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកគំរាមបិទរដ្ឋាភិបាលជាថ្មី ដោយសារតែសំណុំរឿងសន្តិសុខព្រំដែន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានបិទដំណើរការរដ្ឋាភិបាលអាម៉េរិកជាថ្មីទៀត ប្រសិនបើជាគណបក្សប្រជាធិបតេយ្យ មិនព្រមផ្ដល់កិច្ចសហការលើដោះស្រាយបញ្ហាសន្តិសុខព្រំដែនទេនោះ។ ការព្រមានរបស់លោក ដូណាល់ ត្រាំ គឺជាការឆ្លើយតបមួយទៅនឹងការរិះគន់លើគោលនយោបាយអន្តោប្រវេសន៍នៃរដ្ឋាភិបាលរបស់លោក ជាពិសេសជុំវិញការបំបែកកុមារចេញពីឪពុកម្ដាយ ដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ ខណៈរដ្ឋាភិបាលសហព័ន្ធអាម៉េរិក ជារឿយៗតែងតែបិទដំណើរការក្នុងករណីសភាអាម៉េរិកបរាជ័យក្នុងការចេញកញ្ចប់ថវិកា។
-
របាយការណ៍ផ្លូវការចុងក្រោយ៖ ចំនួនមនុស្សស្លាប់គឺមានត្រឹម៩នាក់ និងបាត់ខ្លួនចំនួន១១២នាក់ប៉ុណ្ណោះ ក្រោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ
ថៃ៖ យោងតាមរបាយការណ៍ចុងក្រោយបំផុត ចំនួនមនុស្សស្លាប់ត្រូវបានទម្លាក់មកនៅត្រឹម៩នាក់ និង១១២នាក់ទៀតបាត់ខ្លួន ដែលអាជ្ញាធរឡាវបានទទួលស្គាល់ និងប្រកាសជាផ្លូវការឡើងវិញ ដោយកាលពីប៉ុន្មានថ្ងៃមុន មានសេចក្តីរាយការណ៍ថា មនុស្សរហូតដល់ទៅ២៧នាក់បានស្លាប់។ ព័ន្ធពាក់នឹងបញ្ហានេះដែរ នៅក្នុងឱកាស ទទួលជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតឡាវ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់ អូចា បានប្រគល់ថវិកាប្រមាណ១៥៥.០០០ដុល្លារសម្រាប់ជនរងគ្រោះឡាវ។