-
រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែឡាវ អំពាវនាវឲ្យក្រុមហ៊ុនពាក់ព័ន្ធទទួលខុសត្រូវ ចំពោះគ្រោះមហន្តរាយបាក់ទំនប់វារីអគ្គិសនី
ឡាវ៖ អាជ្ញាធរឡាវបាននិយាយថា ក្រុមហ៊ុនពាក់ព័ន្ធត្រូវទទួលខុសត្រូវ ចំពោះមហន្តរាយបាក់ទំនប់វារីអគ្គិសនីដ៏អាក្រក់កាលពីពេលថ្មីៗកន្លងទៅនេះ ខណៈមន្រ្តីជាន់ខ្ពស់ម្នាក់មកពីក្រុមហ៊ុន Xe Pian-Xe Namnoy Power Company បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួននឹងទទួលខុសត្រូវទាំងស្រុងនៅក្រោមច្បាប់ តាមកិច្ចព្រមព្រៀងរបស់ខ្លួន ចំពោះការបាក់ទំនប់នេះ ។ ចំណែករដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែឡាវ បានថ្លែងថា ក្រុមហ៊ុនមិនអាចប្រកែកមិនព្រមទទួលខុសត្រូវ ចំពោះការជន់លិច ដែលបង្កគ្រោះមហន្តរាយទូទៅ ក៏ដូចជាការស្លាប់អាយុជីវិតមនុស្ស និងសត្វ។ ទំនប់ដែលបាក់នេះ ជាផ្នែកនៃគម្រោងវារីអគ្គិសនីមួយសាងសង់ឡើងដោយក្រុមហ៊ុន Xe Pian Xe Namnoy Power Company ឬ PNPC នៅទីក្រុងវៀងចន្ទ ជាការរកស៊ីរួមគ្នាមួយរវាងឡាវ និងកូរ៉េខាងត្បូងចាប់ពីឆ្នាំ២០១២។ ការងារលើគម្រោងតម្លៃ ១.០២០លានដុល្លារអាម៉េរិកនេះ បានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០១៣ និងត្រូវបញ្ចប់ នៅឆ្នាំក្រោយ ដោយផលិតចរន្តអគ្គិសនីលក់ទៅឲ្យប្រទេសថៃ។
-
រដ្ឋាភិបាលសហរដ្ឋអាម៉េរិក៖ កុមារប្រមាណ១៨០០នាក់ បានជួបជុំជាមួយឪពុកម្ដាយពួកគេវិញហើយ
-
អភិបាលរដ្ឋកាលីហ្វ័រញ៉ាប្រកាសដាក់តំបន់ចំនួនពីរក្នុងគ្រាមានអាសន្ន ស្របពេលដែលឥទ្ធិពលភ្លើងឆេះព្រៃកំពុងរីករាលដាលយ៉ាងឆាប់រហ័ស
សហរដ្ឋអាម៉េរិក៖ អភិបាលរដ្ឋកាលីហ្វ័រញ៉ាលោក ជែរី ប្រោន បានប្រកាសដាក់តំបន់ចំនួនពីររបស់រដ្ឋទៅក្នុងគ្រាអាសន្ន នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ក្នុងនោះ រួមមាន រីវើសាយ និង ហ្សាស្តា ដោយសារតែអំណាចភ្លើងឆេះព្រៃ ដែលគេដាក់ឈ្មោះឲ្យថា ក្រេនស្តុន និងខារ ដែលបានដុតបំផ្លាញលំនៅឋាន និងសំណង់ អគារផ្សេងជាច្រើនខ្នង ក៏ដូចជាបង្កការគំរាមកំហែងដល់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបង្ខំឲ្យមានការជម្លៀសមនុស្សផងដែរ។
-
អង្គការសហប្រជាជាតិស្នើឲ្យប្រទេសជាសមាជិកបង់ប្រាក់ទៅតាមកាតព្វកិច្ច ស្របពេលកំពុងខ្វះខាតថវិកាសម្រាប់ឆ្នាំ២០១៨-២០១៩
អង្គការសហប្រជាជាតិ៖ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ស្ទេហ្វិន ឌូហ្សារិច បានលើកឡើងថា អង្គការសហប្រជាជាតិសូមស្នើឲ្យបណ្ដាប្រទេសជាសមាជិកទាំងអស់ បង់ប្រាក់កតាព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិក ស្របពេលដែលអង្គការពិភពលោកមួយនេះកំពុងប្រឈមមុខនឹងកង្វះថវិកា ហើយថា លោក អាន់តូនីញូ ហ្គូដទ័ររេស ក៏បានសរសេរលិខិតមួយទៅកាន់មន្រ្តីយូអិន ពាក់ព័ន្ធនឹងការព្រួយបារម្ភរបស់លោក ជុំវិញបញ្ហាមួយនេះដែរ។
-
កូរ៉េខាងត្បូង និងកូរ៉េខាងជើង គ្រោងរៀបចំកិច្ចពិភាក្សាផ្នែកយោធាកម្រិតទូទៅនៅថ្ងៃអង្គារ៍សប្តាហ៍ក្រោយ
-
អនុប្រធានាធិបតីសហរដ្ឋអាម៉េរិកព្រមានថា តួកគីទំនងជាប្រឈមមុខនឹងការដាក់ទណ្ឌកម្ម បើសិនជាមិនព្រមដោះលែងអ្នកប្រតិបត្តិសាសនាគ្រិស្តរបស់អាម៉េរិក

សហរដ្ឋអាម៉េរិក៖ អនុប្រធានាធិបតីអាម៉េរិកលោក ម៉ៃ ផេន បានអះអាងក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសលោកនឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ចសំខាន់ៗទៅលើតួកគី រហូតទាល់តែប្រទេសនេះ ចាត់វិធានការភ្លាមៗក្នុងការដោះលែងលោកឪ នៃសាសនាគ្រិស្ដអាម៉េរិកមួយរូប ដែលកំពុងជាប់ឃុំនៅក្នុងរដ្ឋមួយនេះ។ ការព្រមានរបស់លោក ម៉ៃ ផេន ត្រូវបានធ្វើឡើង បន្ទាប់ពីតុលាការតួកគីបង្គាប់ឱ្យឃុំខ្លួនលោកអាចារ្យ អាន់ឌ្រូ ប្រាន់សុន នៅក្នុងផ្ទះក្រោយត្រូវបានឃុំខ្លួនអស់រយៈពេល ២១ខែមកនេះ ពីបទមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម។ ស្របពេលជាមួយគ្នានេះ តាមរយៈបណ្តាញសង្គមធ្វីតធើ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយដោយបញ្ជាក់ថា សហរដ្ឋអាម៉េរិកនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់លើតួកគី សម្រាប់ការឃុំខ្លួនលោកអាចារ្យ អាន់ឌ្រូ ប្រាន់សុន អស់រយៈពេលជាយូរមកនេះ ទាំងដែលលោកមិនបានប្រព្រឹត្តកំហុសអ្វីទាល់តែសោះហើយថា លោកអាចារ្យគួរតែត្រូវបានដោះលែងជាបន្ទាន់។
-
យន្តហោះដឹកអដ្ឋិធាតុទាហានអាម៉េរិកមកពីកូរ៉េខាងជើង ធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Osan របស់ប្រទេសកូរ៉េខាងត្បូងហើយ
-
ហេតុការណ៍បាក់ទំនប់វារីអគ្គិសនីដ៏អាក្រក់នៅឡាវ សាកសពកើនដល់២៧នាក់ត្រូវបានរកឃើញ និង១៣០នាក់កំពុងបាត់ខ្លួន
-
កូរ៉េខាងជើងនឹងប្រគល់អដ្ឋិធាតុទាហានសហរដ្ឋអាម៉េរិកក្នុងសប្តាហ៍នេះ
កូរ៉េខាងត្បូង៖ សារព័ត៌មានរដ្ឋកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានអះអាងថា នឹងប្រគល់អដ្ឋិធាតុទាហានអាម៉េរិកដែលបានបាត់បង់ជីវិតនៅអំឡុងសម័យសង្រ្គាមកូរ៉េ ឲ្យសហរដ្ឋអាម៉េរិកវិញ នៅក្នុងថ្ងៃសុក្រសប្ដាហ៍នេះ ក្រោយពីទទួលបានក្ដាមឈូសចំនួន១០០ពីទីក្រុងវ៉ាស៊ីនតោន ដែលពិធីប្រគល់នោះដែរ ត្រូវនឹងថ្ងៃបា្ររព្ធខួបលើកទី៦៥ នៃការចុះហត្ថលេខលើបទឈប់បាញ់ឆ្នាំ១៩៥៣។
-
ជនសង្ស័យម្នាក់រងរបួស ក្រោយប៉ុនប៉ងវាយប្រហារដោយគ្រាប់បែកកែច្នៃក្បែររបងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសចិន