-
ហេតុការណ៍ភ្លើងឆេះការដ្ឋានសំណង់មួយកន្លែងនៅប្រទេសជប៉ុន បណ្តាលឲ្យមនុស្ស១៥នាក់រងរបួស
-
ចំនួនមនុស្សស្លាប់កើនដល់៨៤នាក់ របួស១៩០នាក់ និងបាត់ខ្លូន១០០នាក់ នៅប្រទេសក្រិក
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកសម្រេចលើកពេលរៀបចំជំនួបពិភាក្សាលើកទី២ ជាមួយសមភាគីរុស្ស៊ីទៅឆ្នាំ២០១៩ ខាងមុខ
-
ចំនួនមនុស្សស្លាប់ និងបាត់ខ្លួនកើនឡើងជិត៤០នាក់ ដោយសារគ្រោះទឹកជំនន់ វាយប្រហារប្រទេសវៀតណាម
-
សហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងផ្នែក ពាណិជ្ជកម្ម តាមរយៈការលុបចោលការតម្លើងពន្ធដាក់គ្នាទៅវិញទៅមក
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងប្រធានគណៈកម្មាការអឺរ៉ុប លោក ចំាង ក្លោដ ចំាំងឃឺ នៅក្នុងថ្ងៃពុធសប្តាហ៍នេះ បានព្រមព្រៀង គ្នាក្នុងការបន្ធួរបន្ថយភាពតានតឹងផ្នែកពាណិជ្ជកម្មហើយ តាមរយៈការលុបចោលការតម្លើងពន្ធដាក់គ្នាទៅវិញទៅមក ។ យ៉ាងណាមិញ រហូតមកដល់ពេលនេះ ភាគី ទាំងពីរបានបរាជ័យ ក្នុងការបង្កើនទំនាក់ទំនងដែលមានភាពតានតឹង ជុំវិញការយក ពន្ធរបស់សហរដ្ឋអាម៉េរិកលើរថយន្ត ដែកថែប និងអាលុយមីញ៉ូម ។
-
មនុស្ស១៣១នាក់កំពុងបាត់ខ្លួន ដោយសារការបាក់ទំនប់វារីអគ្គីសនី ខណៈសាកសព២៦នាក់ ត្រូវបានរកឃើញ
-
ប្រធានាធិបតីកូរ៉េខាងត្បូងបញ្ជាអោយក្រុមសង្គ្រោះទៅកាន់ប្រទេសឡាវជាបន្ទាន់
កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានបង្គាប់ឲ្យមានការបញ្ជូនក្រុម សង្រ្គោះភ្លាមៗទៅកាន់ប្រទេសឡាវ ដែលកំពុងរងគ្រោះធ្ងន់ និងមានមនុស្សជិត២០នាក់ស្លាប់ និងបាត់ខ្លួនខ្ទង់រយនាក់ ព្រមទាំងរាប់ពាន់នាក់បាត់បង់ទីជម្រក ដោយសារតែការបាក់ទំនប់វារីអគ្គិសនីមួយកន្លែង ដែលស្ថិតក្រោមការដឹកនាំកសាងរបស់ក្រុមហ៊ុនកូរ៉េខាងត្បូង នៅខេត្តភាគអាគ្នេយ៍ប្រទេស ។
-
កូរ៉េខាងត្បូងកំពុងធ្វើការពិចារណាដកកងទ័ពចេញពីតំបន់ព្រំដែនជាប់កូរ៉េខាង ជើង
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលក្រុងសេអ៊ូលបាននឹងកំពុងធ្វើការពិចារណា ចំពោះការដក កងទ័ពមួយចំនួនចេញពីតំបន់ព្រំដែនជាមួយនឹងកូរ៉េខាងជើង ដែលប្រការនេះ ជា វិធានការថ្មីមួយ ដើម្បីកសាងទំនុកចិត្តរវាងប្រទេសទំាងពីរ ក្រោយជំនួបកំពូលរវាង មេដឹកនំាខ្លួន។ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានគួសបញ្ជាក់នៅក្នុងថ្ងៃអង្គារ៍នេះថា ខ្លួននឹងធ្វើ ការពិចារណាក្នុងការដកកងទ័ព និងគ្រឿងបរិក្ខាមួយចំនួនចេញពីប៉ុស្តិ៍ត្រួតពិនិត្យ នៅខាងក្នុងតំបន់គ្មានយោធា (DMZ) នៅលើមូលដ្ឋានសាកល្បងមួយ ក៏ដូចជានឹង ពិចារណាពីការពង្រីកបន្តិចម្តងៗនៃការដកចេញនៅពេលក្រោយៗទៀត ហើយថា ខ្លួនក៏កំពុងពិនិត្យមើលឡើងវិញនូវផែនការនានា ដើម្បីកាត់បន្ថយកងយាមល្បាត និងអាវុធនៅក្នុងតំបន់សន្តិសុខរួម JSA ដោយផ្អែកលើស្មារតីនៃកិច្ចព្រមព្រៀងឈប់បាញ់។ សូមរំលឹកថា នៅក្នុងកិច្ចប្រជុំកំពូលកាលពីខែមេសាកន្លងទៅនេះ នៅឯភូមិជាប់ ព្រំដែនផាន់មុនជុម មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតី កូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានព្រមព្រៀងគ្នាបញ្ឈប់រាល់សកម្មភាពអមិត្ត និងបង្វែរព្រំដែនរបស់ខ្លួនចូលទៅក្នុងតំបន់សន្តិភាព ៕
-
ប្រធានាធិបតីសហរដ្ឋអាម៉េរិកបង្ហាញការសាទរ ចំពោះដំណើរការកម្ទេចទីតំាង សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើង

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសម្តែងការសាទរ ចំពោះរបាយការណ៍ដែលចេញផ្សាយថា កូរ៉េខាងជើងបានចាប់ផ្តើមកម្ទេចទីតាំងដ៏ សំខាន់មួយ ទុកសម្រាប់ធ្វើតេស្តមីស៊ីលផ្លោង។ លោក ត្រាំ បានគួសបញ្ជាក់ថា តាមរយៈរូបភាពទទួលបានពីផ្កាយរណបចុងក្រោយនេះបង្ហាញថា របបដឹកនំា ទីក្រុងព្យុងយ៉ាងបានចាប់ផ្តើមដំណើរការរំសាយទីតំាងធ្វើតេស្តមីស៊ីលដ៏សំខាន់ មួយរបស់ខ្លួន ហើយយើងពិតជារីករាយណាស់ចំពោះសកម្មភាពរបស់ពួកគេ។ ការសាទររបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ខាងលើនេះត្រូវបានធ្វើ ឡើងនៅឯពិធីជួបជុំជាមួយនឹងអតីតយុទ្ធជនយោធាកាលពីថ្ងៃ អង្គារ៍ ម្សិលមិញនេះ (ម៉ោងក្នុងតំបន់) នៅទីក្រុងខាន់សាស់ រដ្ឋមីសស៊ូរី ហើយលោក ត្រាំ ក៏បានលើក ឡើងដល់ការធ្វើមាតុភូមិនិវត្តន៍ នៃអដិ្ឋធាតុកងទ័ពអាម៉េរិកនៅប្រទេសកូរ៉េខាងជើង ដែលបានបាត់បង់ជីវិតក្នុងកំឡុងសង្គ្រាមកូរ៉េផងដែរ ។
-
ប្រេសិតពិសេសសហរដ្ឋអាម៉េរិកប្រចំាអង្គការសហប្រជាជាតិរិះគន់លើរដ្ឋអារ៉ាប់ និងអ៊ីស្លាម ជុំវិញការអើពើនឹងការផ្តល់ជំនួយដល់ប៉ាឡេស្ទីន
អង្គការសហប្រជាជាតិ៖ ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំអង្គការសហប្រជាជាតិ លោក ស្រី នីកគី ហាលី បាននិយាយរិះគន់លើបណ្ដាប្រទេសអារ៉ាប់ និងប្រជាជាតិអ៊ីស្លាម មួយចំនួនថា ពាក់ព័ន្ធនឹងការមិនផ្តល់ជំនួយដើម្បីជួយដល់ប្រទេសប៉ាឡេស្ទីន ហើយថា អេហ្ស៊ីប គុយវ៉ែត និងអេមីរ៉ាតអារ៉ាប់រួម តែងតែនិយាយច្រើនអំពីការគំាទ្រ ដល់ប្រជាជនប៉ាឡេស្ទីន ប៉ុន្តែពួកគេមិនបានផ្តល់ប្រាក់ជំនួយបន្ថែមទៀតឡើយ ។