-
យើងចងក្រងសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិដើម្បី
១. ផ្តល់សិទ្ធិស្របច្បាប់ដល់សហគមន៍មូលដ្ឋានក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិ ២. បង្កើនកិច្ចសហការ រវាងមន្រ្តីឧទ្យានុរក្ស និងសហគមន៍មូលដ្ឋាន ក្នុងការទប់ស្កាត់បទល្មើស ៣. រួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការប្រើប្រាស់អនុផលព្រៃឈើប្រកបដោយចីរភាព និងការផ្តល់សេវាទេសចេរណ៍ធម្មជាតិ ព្រមទាំងការបង្កើនមុខរបរផ្សេងៗទៀតស្របតាមលក្ខខណ្ឌសហគមន៍នីមួយៗ ៤. បង្កើនចំណេះដឹងដល់សហគមន៍មូលដ្ឋាន ស្របតាមស្ថានភាពរីកចម្រើននៃសង្គមជាតិ ៥. ចូលរួមអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ✍🏽 SSA
-
សូមកោតសរសើរ និងចែករំលែកភាពជាគម្រូ
📸 Cambodia Adventure Traveller
-
U23 កម្ពុជា និងត្រូវប៉ះម្ចាស់ផ្ទះជប៉ុន ម៉ោង១១ព្រឹកនេះ
នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវប្រកួតបញ្ចប់ពូល K ដោយជួបក្រុមម្ចាស់ផ្ទះ U23 ជប៉ុននាវេលាម៉ោង ១១ព្រឹកនេះ (ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន J-Village ក្នុងវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022។
-
កន្លះសតវត្សរ៍ ដែលប្រទេសចិនថ្មី ជាសមាជិកអង្គការសហប្រជាជាតិ បានរួមចំណែកយ៉ាងសកម្ម ក្នុងការគាំពារសុខសន្តិភាព ពិភពលោក របៀបរៀបរយអន្តរជាតិ និងពហុភាគីនិយម
ឆ្នាំនេះជាខួបទី ៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិនឬហៅថាប្រទេសចិនថ្មីទទួលបានអាសនៈឡើងវិញក្នុងអង្គការសហប្រជាជាតិ ។ កាលពី ៥០ ឆ្នាំមុន ប្រទេសចិនដែលទើបស្តារឡើងវិញពីសង្គ្រាមរ៉ាំរ៉ៃ បានបង្ហាញវត្តមានជាថ្មីក្នុងអង្គការសហប្រជាជាតិ ។ ទង់ជាតិពណ៌ក្រហមឆ្អិនឆ្អៅរំលេចដោយផ្កាយមាសប្រាំដួង……
-
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា
-
២៥ តុលា ២០២១
១. រដ្ឋសភាសម្រេចអនុម័តលើសេចក្ដីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិតែមួយរបស់មេដឹកនាំជាតិកំពូល ដោយទទួលបានការគាំទ្រជាឯកច្ឆ័ន្ទក្រោមសំឡេង ១១១ – ថ្មីៗ ២. ការបោះផ្សាយ មូលបត្រ រដ្ឋជាលើកដំបូងរបស់កម្ពុជា ក្នុងរង្វង់ ទឹកប្រាក់ ៣០០លានដុល្លារ គឺដើម្បីពង្រឹងលើវិស័យ មូលធនរបស់កម្ពុជាឱ្យមានភាពរឹងមាំ និងកៀរគរ រកប្រភពទុនពីវិស័យឯកជនឱ្យបានច្រើន – RFI ៣. ប្រជាកសិករនៅ កម្ពុជាងាក ទៅ ប្រកប របរ ផ្សេង ជំនួស ឱ្យរបរ ចិញ្ចឹម ជ្រូក ខណៈដែល តម្លៃ ជ្រូក រស់គិត ចាប់ ពិធីបុណ្យ ភ្ជុំបិណ្ឌរហូតមកដល់ បច្ចុប្បន្ន ហាក់ មិន ប្រសើរជាង មុន – រស្មីកម្ពុជា ៤. កង ឆ្មាំ ឆ្នេរសមុទ្រ កា ណា ដា បាន ជម្លៀស មនុស្ស ចេញ…
-
អភិបាលរាជធានីធ្វើដំណើរថ្មើរជើងផងជិះម៉តូផងពេញ១ថ្ងៃ២៥តុលានេះ បន្តចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ ដើម្បីទប់ស្កាត់គ្រោះមហន្តរាយ ដោយទឹកជំនន់ស្ទឹងព្រែកត្នោត
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញធ្វើដំណើរថ្មើរជើងផងជិះម៉តូផងពេញមួយថ្ងៃនៃថ្ងៃទី២៥ខែតុលានេះ ពោលគឺចាប់តាំងពីព្រឹករហូតដល់ល្ងាច លោកអភិបាលរាជធានីភ្នំពេញនៅតែបន្តចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ដល់អាជ្ញាធរនិងមន្ទីរជំនាញ ដោយប្រើប្រាស់អស់គ្រប់មធ្យោបាយធ្វើយ៉ាងណាទប់ស្កាត់ឲ្យបាននូវការបាក់ទំនប់សន្តស្ទឹងព្រែកត្នោត ។
-
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki ចោទប្រកាន់សហភាពអឺរ៉ុបថាទាមទារឱ្យប៉ូឡូញធ្វើតាមខ្លួនដោយបង្ខំ
នាយករដ្ឋមន្រ្តីប៉ូឡូញលោក Mateusz Morawiecki ចោទប្រកាន់សហភាពអឺរ៉ុបថាទាមទារឱ្យប៉ូឡូញធ្វើតាមខ្លួនដោយបង្ខំ ហើយលោកក៏ជំរុញឱ្យប៊ែលហ្សិកដកចេញនូវការគំរាមកំហែងដោយដាក់ទណ្ឌកម្មផ្នែកច្បាប់ និងហិរញ្ញវត្ថុ ប្រសិនបើខ្លួនចង់ដោះស្រាយវិបត្តិនីតិរដ្ឋរបស់ប្រទេស។ ប៊ែលហ្សិកបានលើកឡើងថា ការផ្លាស់ប្តូរប្រព័ន្ធតុលាការរបស់ប៉ូឡូញមានលក្ខណៈគំរាមកំហែងដល់ឯករាជ្យភាពរបស់តុលាការ និងចំណងផ្លូវច្បាប់ជាមូលដ្ឋានដែលរក្សាកិច្ចការ និងផលប្រយោជន៍សហភាពអឺរ៉ុបជារួម។ ជម្លោះនេះ បានពន្យារពេលអនុម័តកញ្ចប់សង្គ្រោះសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩ ចំនួន ៣៦ ប៊ីលានអឺរ៉ូរបស់ប៉ូឡូញពីប្រទេសប៊ែលហ្សិក។ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះនេះ លោក Morawiecki សន្យាថានឹងរុះរើអង្គជំនុំជម្រះវិន័យសម្រាប់ចៅក្រមនៅចុងបញ្ចប់ឆ្នាំ ដែលតុលាការយុត្តិធម៌អឺរ៉ុបយល់ឃើញថាខុសច្បាប់។ ដោយឡែក ប្រសិនបើគណៈកម្មការអឺរ៉ុបមានបំណងចាប់ផ្តើមសង្គ្រាមលោកលើកទី៣ ដោយបដិសេធជំនួយថវិកាដែលខ្លួនសន្យា នោះ លោកនឹងការពារសិទ្ធិរបស់ប៉ូឡូញ។ លោក Morawiecki និយាយថា ការផ្លាស់ប្តូរណាមួយដើម្បីកាត់បន្ថយមូលនិធិរួមនឹងត្រូវឆ្លើយតបដោយការសងសឹកធ្ងន់។ ប្រសិនបើនរណាម្នាក់វាយប្រហារដោយអយុត្តិធម៌ទាំងស្រុង ប៉ូឡូញនឹងការពារខ្លួនតាមគ្រប់មធ្យោបាយ និងមិនបោះបង់អធិបតេយ្យភាព ដោយសាររងសម្ពាធនោះឡើយ។ ប្រភព៖ Insider Voice
-
តម្លៃរូបិយប័ណ្ណលីរ៉ារបស់តួកគីធៀបនឹងដុល្លារអាមេរិកបានធ្លាក់ ដល់កម្រិតទាបបំផុតគឺ ១,៦ ភាគរយ
តម្លៃរូបិយប័ណ្ណលីរ៉ារបស់តួកគីធៀបនឹងដុល្លារអាមេរិកបានធ្លាក់ ដល់កម្រិតទាបបំផុតគឺ ១,៦ ភាគរយ បន្ទាប់ពីលោកប្រធានាធិបតី Reception Tayyip Erdogan ចេញវិធានការណ៍ឱ្យបណ្ដេញឯកអគ្គរដ្ឋទូតអាមេរិក និងប្រទេសលោកខាងលិចចំនួន៩ផ្សេងទៀត បន្ទាប់ពីពួកគេបានទាមទារដោះលែងសកម្មជនម្នាក់។ រូបិយប័ណ្ណនេះមានភាពទន់ខ្សោយកាលពីសប្តាហ៍មុន បន្ទាប់ពីធនាគារកណ្តាលតួកគីបានសម្រេចកាត់បន្ថយអត្រាការប្រាក់ចំនួន ២ ភាគរយ បើទោះបីជាមានការកើនឡើងអតិផរណាក៏ដោយ។ សេដ្ឋកិច្ចវិទូ និងសមាជិកបក្សប្រឆាំង បានរិះគន់សកម្មភាពយ៉ាងខ្លាំង ខណៈពេលដែលប្រទេសប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។ ប្រភព៖ Reuters
-
សុន្ទរកថាគន្លឹះ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន តាមប្រព័ន្ធវីដេអូ
២៥ តុលា ២០២១