Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានក្រោមប្រធានបទ៖ “កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង”

    សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីបិទកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានក្រោមប្រធានបទ៖ “កសាងអនាគតឌីជីថលប្រកបដោយចីរភាពរបស់យើង”

    ២៥ តុលា ២០២១

  • គណបក្សនយោបាយចំនួន៧ បានដាក់ភ្នាក់ងារសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

    គណបក្សនយោបាយចំនួន៧ បានដាក់ភ្នាក់ងារសម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១

    ភ្នំពេញៈគិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ មានគណបក្សនយោបាយចំនួន៧ បានដាក់ភ្នាក់ងារសរុបចំនួនជិត៥ពាន់នាក់ សម្រាប់សង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១។

  • កម្មវិធីULTIMETE BOXIN CHAMPIONSHIPសប្តាហ៍ទី៤គូដណ្តើមប្រាក់លាន២គូធនាថាកក្រើក

    កម្មវិធីULTIMETE BOXIN CHAMPIONSHIPសប្តាហ៍ទី៤គូដណ្តើមប្រាក់លាន២គូធនាថាកក្រើក

    មវិធីULTIMETE BOXIN CHAMPIONSHIP ឆ្នាំ២០២១ ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដើម្បីពង្រឹងគុណភាព និងបច្ចេកទេសកីឡាករកីឡាការិនីឆ្ពោះទៅប្រជែងដណ្តើមមេដាយកីឡាស៊ីហ្គេមលើក ទី៣១ នៅប្រទេសវៀតណាម និងការប្រកួតនានាលើឆាកអន្តរជាតិ នឹងដំណើរការប្រកួតសប្តាហ៍ទី៤ នៅថ្ងៃ ទី៣១ ខែ តុលា ឆ្នាំ២០២១ នៅក្នុងក្លិបប្រដាល់នាយដ្ឋានអង្គរក្ស។

  • ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៥-តុលា-២០២១

    ព្រឹត្តិការណ៍ប្រចំាថ្ងៃ ២៥-តុលា-២០២១

    មាតិកាព័ត៌មាន SB1- រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្ម រដ្ឋធម្មនុញ្ញ កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ៕  ឃ្លីប( រូបភាព ៖លោក  ថេត វិចិត្រ  អត្ថបទ កាត់ត ៖ លោក ហេង សម្បត្តិ សម្លេង ៖អ្នកនាង  រ័ត្ន ចរិយា) L0-   សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីតួនាទីសំខាន់ៗចំនួន៣ របស់វិស័យឯកជន ក្នុងការរួមចំណែកសម្រេចឱ្យបាន នូវការងារអាទិភាព និងផែនការការងារអាស៊ាន ក្នុងឆ្នាំ២០២២ ៕ឃ្លីប L1-   សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៨ និង៣៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី២៦ ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ៕        ឃ្លីប(សេចក្ដីប្រកាស)…

  • លោក Satoshi Saito គ្រោងធ្វើ៣ចំណុច សម្រាប់ការប្រកួតលិគពូលរដូវកាលថ្មី

    លោក Satoshi Saito គ្រោងធ្វើ៣ចំណុច សម្រាប់ការប្រកួតលិគពូលរដូវកាលថ្មី

    លោក Satoshi Saito (សាតូស៊ីសៃតូ) ដែលត្រូវកាន់តួនាទី ជានាយកប្រតិបត្តិនៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Professional Football Organization) ដាក់ផែនការ៣ចំណុចសំខាន់ៗ សម្រាប់លីគកំពូលរដូវកាលថ្មី។ នាយកប្រតិបត្តិរូប បានបង្ហើបផែនការរបស់ខ្លួនមកកាន់លិគរដូវកាលថ្មី ប្រាប់អ្នកព័ត៌មាន តាម Zoom ពី ប្រទេស ជប៉ុន កាលពីចុងសប្តាហ៍។

  • ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យក្រសួងការបរទេសតួកគីចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតបរទេសចំនួន ១០រូប

    ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យក្រសួងការបរទេសតួកគីចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតបរទេសចំនួន ១០រូប

    កាលពីថ្ងៃទី២៣ តុលា ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានបញ្ជាឱ្យក្រសួងការបរទេសតួកគីចាប់ផ្ដើមបណ្ដេញឯកអគ្គរដ្ឋទូតបរទេសចំនួន ១០រូប បន្ទាប់ពីមន្ត្រីទាំងនេះបានទាមទារឱ្យក្រុង Ankara ដោះលែងសកម្មជនម្នាក់។ ឯកអគ្គរដ្ឋទូតអាមេរិក បារាំង អាល្លឺម៉ង់ ហូឡង់ កាណាដា ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ ន័រវែស និងនូវែលហ្សេឡង់ ប្រចាំក្រុង Ankara ចេញសេចក្ដីថ្លែងការណ៍រួមមួយទាមទារឱ្យដោះលែងពាណិជ្ជករលោក Osman Kavala ដែលជាប់ពន្ធនាគារតាំងពីឆ្នាំ២០១៧ ក្រោមការចោទប្រកាន់ថា បានចូលរួមការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៦។ បន្ទាប់ពីការចេញផ្សាយសេចក្ដីថ្លែងការណ៍នេះ ឯកអគ្គរដ្ឋទូតទាំង ១០ ត្រូវបានកោះហៅទៅក្រសួងការបរទេសតួកគី ហើយក្រសួងក៏បានចេញសេចក្ដីប្រកាសថា មន្ត្រីការទូតទាំងនោះបានបាត់បង់អភ័យឯកសិទ្ធិការទូត ហើយត្រូវបានហាមឃាត់មិនឱ្យស្នាក់នៅក្នុងប្រទេសជាម្ចាស់ផ្ទះ។ ប្រភព៖ AP

  • ក្រោយអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន និងការវិលមកកាន់អំណាចវិញរបស់ក្រុមតាលីបង់បាន២ខែ រុស្ស៊ីចាប់ផ្ដើមពង្រឹងវត្តមានយោធារបស់ខ្លួននៅតំបន់អាស៊ីកណ្ដាល

    ក្រោយអាមេរិកដកទ័ពចេញពីអាហ្វហ្កានីស្ថាន និងការវិលមកកាន់អំណាចវិញរបស់ក្រុមតាលីបង់បាន២ខែ រុស្ស៊ីចាប់ផ្ដើមពង្រឹងវត្តមានយោធារបស់ខ្លួននៅតំបន់អាស៊ីកណ្ដាល

    រុស្ស៊ី និងចិនក្លាយជាដៃគូក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ស្របពេលដែលរុស្ស៊ីព្យាយាមរារាំងកិច្ចខិតខំរបស់រដ្ឋបាលលោក Joe Biden ក្នុងការបង្កើតវត្តមានយោធាអាមេរិកនៅតំបន់នេះ។ ទីក្រុងមូស្គូគឺនៅតែជាអ្នកផ្ដល់សេវាសន្តិសុខចម្បងសម្រាប់តំបន់អាស៊ីកណ្ដាល ហើយរុស្ស៊ីគឺជាអ្នកនាំចេញអាវុធធំជាងគេទៅតំបន់នេះ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ក្រុមតាលីបង់បានប្ដេជ្ញាថាខ្លួននឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ប្រើប្រាស់ទឹកដីអាហ្វហ្កានីស្ថាន ដើម្បីរៀបចំការវាយប្រហារប្រឆាំងនឹងប្រទេសផ្សេងទៀតឡើយ។ អ្នកវិភាគមួយចំនួនថា គ្មានការធានាថាតាលីបង់នឹងទទួលជោគជ័យក្នុងការរារាំងក្រុមឧទ្ទាមអាស៊ីកណ្ដាលមួយចំនួនឡើយ។ រុស្ស៊ីមានការព្រួយបារម្ភយ៉ាងខ្លាំងថាក្រុមភេរវកម្ម ISIS-K នឹងព្យាយាមធ្វើដំណើរឆ្លងកាត់ព្រំដែនដោយបន្លំខ្លួនជាជនភៀសខ្លួន ដើម្បីជ្រៀតជ្រែកចូលអាស៊ីកណ្ដាល ដើម្បីបង្កសង្គ្រាមសាសនា។ ការពង្រឹងសន្តិសុខនៅអាស៊ីកណ្ដាល ក៏បានក្លាយជាអាទិភាពចម្បងមួយរបស់រុស្ស៊ី។ អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលជាសម្ព័ន្ធភាពសន្តិសុខដឹកនាំដោយរុស្ស៊ី បានយល់ព្រមបង្កើតកញ្ចប់ថវិការួមធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ទាក់ទងនឹងវិស័យយោធា ហើយបង្កើតអង្គភាពរួមជាច្រើន។ នៅដើមខែសីហា ទាហានរុស្ស៊ី និងចិនជាង ១០ ០០០នាក់បានធ្វើសមយុទ្ធប្រឆាំងអំពើភេរវកម្មនៅតំបន់ស្វយ័ត Ningxia Hui របស់ចិន។ កាលពីខែមុន ប្រទេសទាំងពីរក៏បានធ្វើសមយុទ្ធម្ដងទៀតនៅតំបន់ព្រំដែនរុស្ស៊ី និងកាហ្សាក់ស្ថាន។ ទីក្រុងមូស្គូ និងប៉េកាំងក៏បានស្វះស្វែងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងការទូតរបស់ពួកគេលើអាហ្វហ្កានីស្ថានដែរ។ អ្នកវិភាគមួយចំនួនបានលើកឡើងថា បើទោះបីជារុស្ស៊ី និងចិនត្រូវបានគេចាត់ទុកថាជាគូប្រជែងខាងសេដ្ឋកិច្ចនៅភូមិភាគអាស៊ីកណ្ដាលក៏ដោយ ក៏វិបត្តិនៅអាហ្វហ្គានីស្ថានបានបង្ខំឱ្យប្រទេសទាំងដាក់ការប្រកួតប្រជែងនៅក្នុងតំបន់មួយឡែក ហើយប្រមូលផ្ដុំគ្នាប្រឆាំងនឹងការគំរាមកំហែងរួម។ ប្រភព៖ SCMP

  • “ស្ថានភាពសិទ្ធិមនុស្សរយៈពេល ៣០ឆ្នាំ នៅកម្ពុជា”

    “ស្ថានភាពសិទ្ធិមនុស្សរយៈពេល ៣០ឆ្នាំ នៅកម្ពុជា”

    សូមស្តាប់ការបកស្រាយរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ២៥ តុលា ២០២១

  • ស្នងការនគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនអ្នកញៀនល្បែង ៣នាក់ និងរឹបអូសវត្ថុតាងបទល្មើស ជាច្រើនប្រភេទ បញ្ជូនទៅតុលាការ

    ស្នងការនគរបាលខេត្តស្ទឹងត្រែង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនអ្នកញៀនល្បែង ៣នាក់ និងរឹបអូសវត្ថុតាងបទល្មើស ជាច្រើនប្រភេទ បញ្ជូនទៅតុលាការ

    ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យញៀនល្បែងជល់មាន់ ៣នាក់ បានរងការឃាត់ខ្លួន ព្រមទាំងវត្ថុតាងបទល្មើស ដែលបម្រើឲ្យការប្រព្រឹត្តល្បែងស៊ីសង ត្រូវបានបង្ក្រាប និងរឹបអូសពីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ……

  • បញ្ជាការដ្ឋានអង្គរក្ស អនុវត្តការបង់ពន្ធអាករ ចំពោះរថយន្ត ៥៦គ្រឿង​​ ជូនរដ្ឋរួចរាល់ហើយ ស្របតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន

    បញ្ជាការដ្ឋានអង្គរក្ស អនុវត្តការបង់ពន្ធអាករ ចំពោះរថយន្ត ៥៦គ្រឿង​​ ជូនរដ្ឋរួចរាល់ហើយ ស្របតាមអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន

    ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បាននាំរថយន្តការពារ រថយន្តបំពាក់សារ៉ែន របស់បញ្ជាការដ្ឋានអង្គរក្សចំនួន ៥៦គ្រឿង បានអនុវត្តបង់ពន្ធអាករជូនរដ្ឋរួចរាល់ហើយ ស្របតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមមន្ត្រីនៅទីបញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចតេជោបើតាមមន្ត្រីទីបញ្ជាការដ្ឋានអង្គរក្សរូបនេះបានឱ្យដឹងថា «បញ្ជាការដ្ឋានអង្គរក្ស បានធ្វើជាគំរូគេក្នុងការអនុវត្តបង់ពន្ធអាករចូលរដ្ឋ ឡាននៅក្នុងបន្ទាយហ្នឹង គឺអត់មានឡានណាអត់បង់ពន្ធនោះទេ គឺបង់ពន្ធទាំងអស់ លើកលែងតែឡានទាហានដឹកជញ្ជូន ឡានពន្លត់អគ្គីភ័យ ឡានពេទ្យ ឡានការពារដែលដាក់នៅវិមានឯករាជ្យ និងឡានចល័តការពារទាំងអស់ គឺសុទ្ធតែបង់ពន្ធ គឺមានចំនួន៥៦គ្រឿង»។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ បានណែនាំឲ្យក្រសួងស្ថាប័នទាំងអស់ ត្រូវចូលរួមអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចប់បញ្ហារថយន្តមិនបង់ពន្ធ និងអាករនាំចូល និងរថយន្តចង្កូតស្តាំខុសច្បាប់ ដែលជាបញ្ហាច្រំដែល ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ទីស្តីការគណៈរដ្ឋមន្ត្រី។ សេចក្តីប្រកាសព័ត៌មានបានដកស្រង់ប្រសាសន៍របស់សម្តេចតេជោថា «ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ តទៅ…