-
សម្តេចពិជ័យសេនា ទៀ បាញ់ អំពាវនាវឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ពីព្រោះមានសារៈសំខាន់ណាស់
ភ្នំពេញៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ឱ្យបានគ្រប់ៗគ្នាកុំឱ្យមានការខកខាន ពីព្រោះដូសជំរុញនេះមានសារៈសំខាន់ណាស់។ ការខិតខំទាំងយប់ទាំងថ្ងៃរបស់សម្តេចតេជោ ហ៊ុន សែន គឺដោយសារនយោបាយដ៏ត្រឹមត្រូវ និងភាពប៉ិនប្រសប់ បានយើងបានទទួលវ៉ាក់សាំងយ៉ាងច្រើន ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួនបានយ៉ាងល្អរបៀបនេះ។
-
ទាត់ សាលីន ៖ កន្លែងហ្វឹកហាត់ស្តង់ដាការអភិវឌ្ឍសមត្ថភាពកាន់តែល្អជាងមុន
ករ ទាត់ សាលីន ដែលជាកីឡាករជម្រើសកីឡាខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបង្ហើបថា ការផ្លាសប្តូរមកហ្វឹកហាត់នៅក្នុងកីឡដ្ឋានមរតកតេជោ ដែលជាកន្លែងស្តង់ដាអន្តរជាតិ បានជម្រុញឲ្យរូបគេ និងកីឡាករកីឡាការិនីជម្រើសជាតិអត្តពលិកកម្ម កាន់តែអភិវឌ្ឍសមត្ថភាពល្អជាងមុនទៅទៀត និងមានក្តីសង្ឈឹមកាន់តែខ្លាំងលើការប្រកួតប្រជែងដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២នៅប្រទេសវៀតណាម។
-
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ២០២០។ ប្រភព៖ FN
-
រដូវប្រាំងស្នេហ៍ផ្កា រដូវវស្សាថែស្រូវ ជិះគយគន់តាមដងផ្លូវ សំដៅឆ្ពោះទៅរង្វង់មូលបន្ទាយស្រី
📷-ទៅលេងបន្ទាយស្រី
-
អ្នកគ្រូ លួង សុខាំ តួឯកយាយផាន់ កំពុងតែមានជម្ងឺត្រូវការសម្រាកព្យាបាល🙏🏻
បើលោក លោកស្រីមានសទ្ធា អាចធ្វើការបរិច្ចាគតាមរយៈគណី ABA កូនស្រីរបស់គាត់។ ORN SOPHEARIKA003 057 881 លេខទូរសព្ទ័ទំនាក់ទំនង៖ 092 465 336 ប្រភព៖ Hattha ហត្ថា
-
សម្តេចតេជោរម្លឹកពីការពាក់អាវក្រោះការពារគ្រាប់ដើម្បីការពារអតីតព្រះមហាក្សត្រ
“នៅថ្ងៃដែលព្រះអង្គយាងត្រឡប់មកកាន់មាតុភូមិវិញ កាលពីថ្ងៃទី១៤ វិច្ឆិកា ១៩៩១ កាលណោះក្នុងនាមខ្ញុំជាប្រមុខរដ្ឋាភិបាលនៃសម័យរដ្ឋកម្ពុជា និងព្រះអង្គក្នុងនាមប្រធាន SNC (ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា) បានធ្វើដំណើរតាមយន្តហោះពីរដ្ឋធានីប៉េកាំង ប្រទេសចិន មកចូលក្នុងប្រទេសកម្ពុជា។ នៅមុនពេលយន្តហោះចុះចតប្រមាណ៣០នាទី ខ្ញុំបានចូលទៅក្នុងបន្ទប់ទឹកនៅលើយន្តហោះ ដើម្បីពាក់អាវក្រោះការពារគ្រាប់កាំភ្លើងពីខាងក្នុង គោលបំណងដើម្បីការពារព្រះអង្គ។ ក្រោយចាកចេញពីយន្តហោះ ពោលនៅពេលព្រះអង្គគង់ប្រថាប់នៅលើរថយន្តក្បួនពីព្រលានយន្តហោះពោធិ៍ចិនតុង ឆ្ពោះទៅកាន់ព្រះបរមរាជវាំង ខ្ញុំនៅឈរទន្ទឹមក្បែរព្រះអង្គជានិច្ចប្រៀបបាននឹងអង្គរក្សម្នាក់របស់សម្តេចឪ ដែលប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានហេតុការណ៍អ្វីកើតឡើងភ្លាម ខ្ញុំនឹងឱបព្រះអង្គ ដើម្បីការពារព្រះអង្គឲ្យបានជាដាច់ខាត”។ “កាលណោះព្រះអង្គមិនបានដឹងថាសម្តេចពាក់អាវក្រោះការពារគ្រាប់កាំភ្លើងទេ លុះរំលងបានប្រមាណជាង២ឆ្នាំក្រោយមក ទើបសម្តេចបានទូលព្រះអង្គអំពីរឿងហ្នឹង”។ ប្រភព៖ FN
-
អង់គ្លេសនៅតែជា“ គូប្រជែងដ៏ខ្លាំង” ក្នុងការដេញថ្លៃ World Cup ២០៣០
ការដេញថ្លៃរបស់ចក្រភពអង់គ្លេស ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកនៅតែជា“ គូប្រជែងដ៏ខ្លាំង” បើទោះបីជាធ្លាប់មានរឿងរ៉ាវនៅឯកីឡដ្ឋាន Wembley ក៏ដោយ។
-
Chelsea ឈ្នះ Malmo នៅ champion league ខណ:កីឡាករ២រូបរងរបួស
Timo Werner នឹងខកខានការប្រកួតបន្ទាប់ ក្រោយជួយក្រុម ទទួលបានជ័យជម្នះលើក្រុម Malmo ៤-០ ក្នុងក្របខ័ណ្ឌ Champions League នេះបើតាមការបញ្ជាក់របស់គ្រូបង្វឹកលោក Thomas Tuchel ។
-
រយៈពេល៩ថ្ងៃ៖មានប្រជាពលរដ្ឋជិត១០ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត៦ម៉ឺននាក់
ភ្នំពេញៈរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មានប្រជាពលរដ្ឋជិត១០ម៉ឺននាក់ បានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតថ្មី និងអ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជិត៦ម៉ឺននាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យមានចំនួនជាង២ម៉ឺន៦ពាន់នាក់។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានផ្សព្វផ្សាយនៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១។
-
UPDATE ម្ចាស់ការ៉ាស់សាំង PTT បាញ់សម្លាប់ខ្លួនឯង ដឹងមូលហេតុពិតហើយ ព្រោះមានវិបត្តិរឿងលុយកាក់ធ្ងន់ធ្ងរ
ភ្នំពេញ ៖ បុរសម្នាក់ បានបាញ់សម្លាប់ខ្លួនឯង បង្កការភ្ញាក់ផ្អើល នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ កាលពីវេលាម៉ោង៧ និង១៥នាទី នៅចំណុចក្នុងបន្ទប់ទឹកខាងក្រោយបរិវេនការ៉ាស់សាំង PTT ….