Category: ការងារមូលដ្ឋាន

  • គ្រួសារចាស់ជរា និងពលរដ្ឋរងផលប៉ះពាលដោយ សារកូវីដ ១០៦ គ្រួសារ បានទទួលអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជា

    គ្រួសារចាស់ជរា និងពលរដ្ឋរងផលប៉ះពាលដោយ សារកូវីដ ១០៦ គ្រួសារ បានទទួលអំណោយ មនុស្សធម៌កាកបាទក្រហមកម្ពុជា

    គ្រួសារចាស់ជរា និងពលរដ្ឋរងផលប៉ះពាល់ ដោយសារកូវីដ-១៩ ចំនួន១០៦គ្រួសារ ក្នុងស្រុកទឹកឈូ បានមកទទួលអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា៕

  • សម្តេចពិជ័យសេនា ទៀ បាញ់ ចេញសារាចរណែនាំ ៥ ចំណុច

    សម្តេចពិជ័យសេនា ទៀ បាញ់ ចេញសារាចរណែនាំ ៥ ចំណុច

    សម្តេចពិជ័យសេនា ទៀ បាញ់ ចេញសារាចរណែនាំ៥ចំណុច អំពីការអនុវត្តវិធានការប្រមូលពន្ធ និងប្ដូរចង្កូតពីស្ដាំមកឆ្វេង លើរថយន្តកំពុងប្រើប្រាស់ស្លាកលេខ ខ.ម ៕

  • រដ្ឋបាលខេត្តកំពតរៀបចំគម្រោងអភិវឌ្ឍឆ្នេរព្រែកកំពតថ្មីមួយកន្លែង

    រដ្ឋបាលខេត្តកំពតរៀបចំគម្រោងអភិវឌ្ឍឆ្នេរព្រែកកំពតថ្មីមួយកន្លែង

    កំពត ÷ រដ្ឋបាលខេត្តកំពតរៀបចំគម្រោងអភិវឌ្ឍឆ្នេរព្រែកកំពតថ្មីមួយកន្លែងបន្ថែមទៀតដើម្បី បម្រើវិស័យទេសចរណ៍ក្នុងខេត្ត ដើម្បីបង្កើនភាពទាក់ទាញប្រកបដោយភាព ស្រស់ស្អាតសំដៅបម្រើដល់វិស័យទេសចរណ៍ ដូចជាការរៀបចំកន្លែងលំហែកម្សាន្ត មានខ្យល់អាកាសបរិសុទ្ធ មានអនាម័យបរិស្ថានធានាដល់គុណភាព សុខភាព សាធារណៈ និងសោភ័ណភាពក្នុងក្រុង ឲ្យបានកាន់តែប្រសើរឡើងថែមទៀតនៅពេលខាងមុខនេះ រដ្ឋបាលខេត្តកំពត នឹងមានការអភិវឌ្ឍន៍ទៅលើគម្រោងថ្មីមួយបន្ថែមទៀត ដែលគម្រោងនេះស្ថិតនៅ តាមដងឆ្នេរព្រែកកំពត  ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាលក្រុងកំពត។ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងមានការចូលរួមពី មន្ទីរជំនាញនិង អាជ្ញាធរពាក់ព័ន្ធ បានចុះសិក្សាវាយតម្លៃទៅដល់ទីតំាងជាក់ស្ដែងដើម្បីរៀបចំអភិវឌ្ឍន៍គម្រោងថ្មីមួយបន្ថែមទៀត ឲ្យបានសម្រេចនៅពេលខាងមុខឆាប់នេះ ។ នៅតាមដងឆ្នេរព្រែកកំពត ជាគម្រោងវិនិយោគ ពីវិស័យឯកជនក្នុងជំហានដំបូងតម្រូវឲ្យធ្វើការបូមខ្សាច់ចាក់បំពេញតាមឆ្នេរដងព្រែក និងរៀបចំប្រព័ន្ធលូទឹកនឹងរៀបចំខឿនទប់ខ្សាច់ ដែលមានប្រវែងជិត ៣០០ ម៉ែត្រ ចាប់ពីចំណុច មណ្ឌលកីឡាលើទឹក រហូតដល់ ផែទូកនេសាទ ខាងត្បូងជាប់ទីលានសួនសាធារណៈព្រះបាទអង្គឌួង។ ឯកឧត្តម ជាវ តាយ បញ្ជាក់ថា ដើម្បីអភិវឌ្ឍនូវគម្រោងមួយឲ្យទទួលបានលទ្ធផលជោគជ័យ ធានាបាននូវគុណភាពនិរន្តរភាព បញ្ចៀសបាននូវផលប៉ះពាល់ គឺចាំបាច់ត្រូវមានការចូលរួមពីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ចូលរួមផ្ដល់នូវមតិយោបល់ល្អៗ ក្នុងដំណើរការកសាងនៃគម្រោងទាំងអស់នោះ។…

  • កិច្ចប្រជុំពិភាក្សារកហេតុផល ឬអំណះអំណាង សំខាន់ៗមួយចំនួន សម្រាប់ធ្វើជាយន្តការដោះ ស្រាយបញ្ហា

    កិច្ចប្រជុំពិភាក្សារកហេតុផល ឬអំណះអំណាង សំខាន់ៗមួយចំនួន សម្រាប់ធ្វើជាយន្តការដោះ ស្រាយបញ្ហា

    កិច្ចប្រជុំពិភាក្សារកហេតុផល ឬអំណះអំណាងសំខាន់ៗមួយចំនួន សម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ ដោយត្រូវពិនិត្យលើក្របខ័ណ្ឌគោលនយោបាយដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី “សុខភាពសត្វ និងផលិតកម្មសត្វ” ៕

  • អភិបាលខេត្តកណ្ដាល បកស្រាយជុំវិញរឿងមន្ត្រី ចុះចាប់ហាមឃាត់ពលរដ្ឋមិនឲ្យសម្លាប់សត្វពពែ

    អភិបាលខេត្តកណ្ដាល បកស្រាយជុំវិញរឿងមន្ត្រី ចុះចាប់ហាមឃាត់ពលរដ្ឋមិនឲ្យសម្លាប់សត្វពពែ

    ខេត្តកណ្តាល ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ករណី​មន្ត្រី​ហាម​ពលរដ្ឋ​មិន​ឲ្យ​សម្លាប់សត្វ​ពពែ រួច​មក លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​បកស្រាយ​ជុំវិញ​រឿង​នេះ នា​ថ្ងៃ​ទី​១៨ កញ្ញា ២០២១ ។ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​គោរព​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាង​ដូច្នេះ​ថា ក្នុង​នាម​រដ្ឋបាល​ខេត្តកណ្តាល ករណី​មន្ត្រី​កសិកម្ម​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកណ្តាល ធ្វើការ​ឃាត់​សួរ​ប្រជាពលរដ្ឋ​ដែល​ដឹក​ជញ្ជូន​សាច់សត្វ​ពពែ ដូច​ខាងក្រោម ៖ ករណី​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ព្រែក​តា​ព្រហ្ម ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ។ មូលហេតុ នៃ​ការ​ឃាត់​សួរ​របស់​មន្ត្រី​បសុពេទ្យ​ស្រុក​ពញាឮ ៖ ដោយសារ​ប្រជាពលរដ្ឋ​ដឹក​ជញ្ជូន​សាច់សត្វ​ពពែ ចំនួន​១៧​គីឡូក្រាម ដោយ​គ្មាន​លិខិតអនុញ្ញាត ។ ករណី​នេះ មិនមែន​ជា​ការ​កាប់​សាច់សត្វ ដើម្បី​ហូប​ជា​លក្ខណៈ​គ្រួសារ​ទេ ប៉ុន្តែ​ជា​ប្រភេទ​អាជីវកម្ម​លើ​សាច់សត្វ ដោយ​ប្រជាពលរដ្ឋ​បាន​នាំ​ចូល​សត្វ​ពពែ…

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួង កសិកម្ម ដឹកនាំប្រជុំដោះស្រាយជាកញ្ចប់ ករណី ប្រជាពលរដ្ឋសម្លាប់ពពែតាមផ្ទះ

    សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរដ្ឋមន្ត្រីក្រសួង កសិកម្ម ដឹកនាំប្រជុំដោះស្រាយជាកញ្ចប់ ករណី ប្រជាពលរដ្ឋសម្លាប់ពពែតាមផ្ទះ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បញ្ជាឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំកិច្ចប្រជុំដោះស្រាយជាកញ្ចប់ ទាំងក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ពាក់ព័ន្ធករណីប្រជាពលរដ្ឋសម្លាប់ពពែ នៅតាមផ្ទះរបស់ពួកគាត់។ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ សម្តេចតេជោ បានបង្ហោះវីដេអូមន្ត្រីពេទ្យសត្វខេត្តកណ្តាល ចាប់សាច់ពពែរបស់ប្រជាពលរដ្ឋដែលសម្លាប់រួច ដែលបង្កឲ្យមានការជិះគន់យ៉ាងខ្លាំង។ សម្តេចតេជោ ហ៊ុន សែន បានសរសេរ Comments ក្នុង Facebook របស់យ៉ាងដូច្នេះថា «សូមឯកឧត្តម [រដ្ឋមន្ត្រីកសិកម្ម] ដឹកនាំការប្រជុំ ដើម្បីរកដំណោះស្រាយជាកញ្ចប់ ដោយត្រូវពិនិត្យមើលក្របខណ្ឌគោលនយោបាយច្បាប់ និងលខិតបទដ្ឋាននានា ដែលចាំបាច់ត្រូវកែសម្រួល ដើម្បីឲ្យស្របជាមួយសភាពការណ៍ និងផល់ប្រយោជន៍ប្រជាជន»។ សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា «ដំណាក់ការដែលយើងកំពុងស្ថិតនៅ គឺជាដំណាក់ការកសិ-ពាណិជ្ជកម្ម ដែលកសិករយើងមិនគ្រាន់តែដាំដុះ ឬចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះទេ តែក៏ដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ។ ក្នុងពេលជាមួយគ្នាក៏ត្រូវគិតដល់បញ្ហាសុខភាពសាធារណៈ ជំងឺឆ្លងដែលចេញពីសត្វ…

  • ពលរដ្ឋខ្មែរឥស្លាមរកស៊ីលក់សាច់ពពែ ដែលត្រូវ ពេទ្យសត្វចាប់ ស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយបីចំណុច និងចោទពេទ្យសត្វ

    ពលរដ្ឋខ្មែរឥស្លាមរកស៊ីលក់សាច់ពពែ ដែលត្រូវ ពេទ្យសត្វចាប់ ស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយបីចំណុច និងចោទពេទ្យសត្វ

    កណ្ដាល៖ ពលរដ្ឋខ្មែរឥស្លាមចំនួន២៥គ្រួសារ រស់នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល ដែលរកស៊ីសំឡេះពពែជាលក្ខណៈគ្រួសារតូចតាច កើតការតូចចិត្តដោយសារតែមន្ត្រីពេទ្យសត្វខេត្តកណ្ដាល បានធ្វើការចាប់រឹបអូស និងដាក់ការគៀបសង្កត់ មកលើពលរដ្ឋឲ្យចូលក្នុងទីសត្តឃាតដោយបង់ជាថវិកា ហើយគំរាមកំហែងផ្លូវច្បាប់ផ្សេងៗ មកលើពួកគាត់ជាហូរហែរ។ ប្រជាពលរដ្ឋបានអះអាងថា ដើមឡើយពួកគាត់រកស៊ីខាងសំឡេះសត្វពពែនេះ ជាលក្ខណៈគ្រួសារតូចតាចប៉ុណ្ណោះ ទៅតាមការកុម្ម៉ង់ចង់បានរបស់អតិថិជន ដោយថ្ងៃខ្លះបានសំឡេះ ថ្ងៃខ្លះគ្មានការកុម្មង់ទាល់តែសោះក៏មានដែរ មិនមែនសំឡេះរាល់ថ្ងៃឡើយ។ ប៉ុន្តែស្រាប់តែមួយរយៈចុងក្រោយ ក៏ស្រាប់តែលោក អុល ដូរិន ប្រធានពេទ្យសត្វខេត្តកណ្តាល បានបង្ខំពួកគាត់ឲ្យយកសត្វពពែទាំងនោះទៅសំឡេះ នៅទីសត្តឃាត ដែលទើបនឹងស្ថាបនាឡើង ដោយគៀបសង្កត់ យកក្នុងតម្លៃ១ម៉ឺនរៀលក្នុង១ក្បាល។ ប៉ុន្តែដោយសារតម្លៃខ្ពស់ពេក ក៏ចរចាដំបូងគេបញ្ចុះឲ្យសល់៩ពាន់រៀល ប៉ុន្តែពលរដ្ឋបានស្នើសុំតែ៤ពាន់រៀលប៉ុណ្ណោះ បូកបន្ថែមលើថ្លៃអុសផងដែរ។ ប្រជាពលរដ្ឋបន្ថែមទៀតថា ពួកគាត់កើតទុក្ខមិនសុខចិត្ត និងខឹងសម្បាយ៉ាងខ្លាំងទៅលើលោក អុល ដូរិន ព្រោះលោកបានគម្រាមកំហែង សំឡុត ចោទប្រកាន់ពលរដ្ឋថា ប្រព្រឹត្តិល្មើស (លួច) និងបានចុះចាប់សាច់ពពែពួកគាត់ទាំងយប់ ខណ:ការចរចាកំពុងធ្វើឡើង ដែលជាហេតុធ្វើពលរដ្ឋការខឹងសម្បារ និងបង្កជាជំលោះកើតឡើង ។ តំណាងប្រជាពលរដ្ឋគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយលើចំណុចដូចខាងក្រោម៖ ១៖ លុបបំបាត់ការគៀបសង្កត់ឲ្យពួកគាត់ចូលកុងស៊ី…

  • លោកជំទាវ បាន ស្រីមុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

    លោកជំទាវ បាន ស្រីមុំ បើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់គណ:កម្មាធិការរៀបចំការបោះឆ្នោត ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១

    ខេត្តប៉ៃលិន ៖ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ សមាជិកាគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត នៅទីស្នាក់ការគណបក្សខេត្ត ។ លោកជំទាវ បាន ស្រីមុំ មានសប្រសាសន៍លើកឡើងថា ៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានអនុវត្តនូវគោលនយោបាយបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ផ្សះផ្សាជាតិ តាមរយៈគោលនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិ មានការរីចម្រើនលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ត្រូវបានស្ថាបនាឡើងនៅគ្រប់ទីកន្លែងទូទាំងប្រទេស ជាពិសេសការអនុវត្តនូវគោលនយោបាយកំណែទម្រង់ស៊ីជំរៅពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ដោយយកចិត្តទុកដាក់បំរើ និងផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍសង្គមជាតិ ។ លោកជំទាវប្រធាន បានផ្តាំផ្ញើដល់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំ សង្កាត់ ភូមិ និងប្រធានសាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត តាមផែននីមួយៗ ទាំងអស់ ត្រូវខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យទទួលបានលទ្ធផលកាន់តែប្រសើរឡើង ដោយប្រកាន់ខ្ជាប់នូវគុណធម៌…

  • ឯកឧគ្គម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អាជ្ញាធរសវាហិរញ្ញវត្ថុមិនែមនធនាគារ

    ឯកឧគ្គម អូន ព័ន្ធមុនីរ័ត្ន  ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អាជ្ញាធរសវាហិរញ្ញវត្ថុមិនែមនធនាគារ

    ឯកឧគ្គម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអាជ្ញាធរសវាហិរញ្ញវត្ថុមិនែមនធនាគារ បន្តពិនិត្យ ពិភាក្សាលើ របៀបវារៈសំខាន់ៗដែលមិនទាន់បានបញ្ចប់យ៕

  • អភិបាលខេត្តកំពត ប្រជុំសម្របសម្រួលដោះស្រាយ ទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ

    អភិបាលខេត្តកំពត ប្រជុំសម្របសម្រួលដោះស្រាយ ទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ

    កំពត ÷ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ប្រជុំសម្របសម្រួលដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំស្រុកទឹកឈូ ពាក់ព័ន្ធទំនាស់ដណ្តើមដីចំណីផ្លូវ ប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផលលើដីចំណីផ្លូវតាមបណ្ដោយនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូបានកើតជម្លោះដណ្តើមដីចំណីផ្លូវ អតីតផ្លូវរថភ្លើងចាស់ ត្រង់ចំណុចបំបែកចេញពីស្ថានីយរថភ្លើងខេត្តកំពតឆ្ពោះទៅកាន់រោងចក្រស៊ីម៉ង់ត៍ចក្រីទីង។ បន្ទាប់ពីមានប្រជាពលរដ្ឋដាក់ពាក្យស្នើសុំរដ្ឋបាលខេត្ត ជួយអន្តរាគមន៍សម្របសម្រួលដោះស្រាយ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីមួយកន្លែងដែលស្ថិតនៅ ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំស្រុកទឹកឈូ ។នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមជាវ តាយអភិបាលកំពត បានអញ្ជើញគ្រប់ភាគីពាក់ព័ន្ធមកជួបប្រជុំដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមគោលការណ៍ឈ្នះឈ្នះ ផ្ដល់ជូនភាគីទំនាស់។ ក្រោយពីការបំភ្លឺពីជំនាញ  អាជ្ញាធរពាក់ព័ន្ធ និងភាគីទំនាស់ទាំងសង្ខាងបានឲ្យដឹងថា  ទំនាស់ដីធ្លីនេះ គឺមានទីតាំងស្ថិតនៅលើដីចំណីផ្លូវ តាមបណ្ដោយផ្លូវ អតីតផ្លូវរថភ្លើងចាស់  ក្នុងភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ដែលផ្លូវនេះបំបែកចេញពីស្ថានីយរថភ្លើងខេត្តកំពតឆ្ពោះទៅកាន់រោងចក្រស៊ីម៉ង់ត៍ចក្រីទីង។ បច្ចុប្បន្នផ្លូវរថភ្លើងក្នុងមូលដ្ឋាននេះ ត្រូវបានប្រែក្លាយជាផ្លូវលំធម្មតា ជាដីសម្បត្តិសាធារណៈរបស់រដ្ឋ  ប៉ុន្តែប្រជាពលរដ្ឋជាច្រើនគ្រួសារបានមកធ្វើស្រែ ខ្លះធ្វើរបងសាងសង់ផ្ទះ ខ្លះយកដីនោះទៅលក់ឲ្យអ្នកកាន់កាប់បន្តជាដើម  ទើបបណ្តាលឲ្យមានវិវាទដណ្តើមដីគ្នាកើតឡើង រវាងអ្នកអាស្រ័យផលលើដីចំណីផ្លូវ និងអ្នកដែលមានដីនៅពីខាងក្រោយ ដោយភាគីទាំងសង្ខាងអះអាងថារំលោភលើសិទ្ធកាន់កាប់របស់ពួកគេរៀងៗខ្លួន ។ ឯកឧត្តម ជាវ តាយ មានប្រសាសន៍ថា ដោយកត្តានយោបាយ និងសេដ្ឋកិច្ចកម្ពុជាមានស្ថេរភាព…