-
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូន កងកម្លាំងការពារព្រំដែនកម្ពុជា-វៀតណាម

ខេត្តមណ្ឌលគិរី ៖ ឯកឧត្ដម ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ត រួមទាំងមន្ត្រីរាជការ បានអញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ និង៣០៣ ក្នុងឪកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។ ឯកឧត្ដម ស្វាយ សំអ៊ាង ថ្លែងថា នៅតាមបន្ទាន់ព្រំដែនកម្ពុជាវៀតណាមប្រវែងជាង៣០០គីឡូម៉ែត្រ មានតំបន់ជាច្រើនបានឯកភាពរួចហើយ ប៉ុន្តែមានចំណុចដាក់ដាំ និងដាក់មីល មិនទាន់បានឯកភាពគ្នានៅឡើយ ហើយសង្កេតឃើញថា ភាគីខាងវៀតណាម បានខិតចូលស្ទើរតែដល់ចំណុចសូន្យ ខណៈភាគីកម្ពុជាមិនហ៊ានទៅប៉ះពាល់ចំណុចហាមឃាត់នោះទេ។ អភិបាលខេត្តមណ្ឌលគិរី បន្តថា ក្រោយពេលមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ តាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភាគីវៀតណាម បានបោះតង់ចំនួន១៤កន្លែង ក្រោមហេតុផលថាទប់ស្កាត់ជំងឺកូវីដ១៩ ប៉ុន្តែទីតាំងទាំងអស់នោះបានឯកភាពរួចហើយ ឯកឧត្ដម ក៏បានបញ្ជាឲ្យកម្លាំងនគរបាលព្រំដែននៅតាមចំណុចទាំងនោះ យាមកាមគ្រប់ ពេលវេលា នឹងត្រូវធ្វើការហាមឃាត់ភ្លាមប្រសិនមានការបំពាន ធ្វើយ៉ាងណាការពារឲ្យបាននូវបូរណភាពទឹកដីរបស់កម្ពុជា។…
-
ស.ស.យ.ក ទីស្តីការគណរដ្ឋមន្ដ្រី សម្រេចបានជោគជ័យ ក្នុងការផ្គត់ផ្គង់ឈាម

-
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញប្រគល់ទទួលសម្ភារសិក្សា នៅផ្ទះ សម្រាប់សិស្សថ្នាក់ទី១ និងទី២

-
ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អំពាវនាវពលរដ្ឋបន្តអនុវត្តតាម ការណែនាំរបស់ក្រសួងសុខាភិបាល

ស្វាយរៀង៖ លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត សូមបន្តចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ «៣កុំ និងការពារ» ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសផុតពីជំងឺកូវីដ១៩។ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បន្តចុះអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឱ្យពួកគាត់យល់ដឹងឱ្យកាន់តែច្បាស់អំពីវិធានការការពារ និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍។ លោកបណ្ឌិត កែរ រដ្ឋា ថ្លែងថា ដោយមានការណែនាំពីលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដោយលោករដ្ឋមន្រ្តីសង្កេតឃើញថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួនភ្លេចខ្លួន ដែលឃើញជំងឺកូវីដមានការថយចុះ និងបានចាក់វ៉ាក់សាំងគ្រប់ចំនួនផង ពួកគាត់មិនសូវអនុវត្តនូវវិធានការសុខាភិបាលត្រឹមត្រូវដូចមុនទេ លោករដ្ឋមមន្ត្រីក៏បានស្នើឱ្យគ្រប់មន្ទីរសុខាភិបាលរាជធានី-ខេត្ត បន្តចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដូចមុន។ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី សាខាខេត្តស្វាយរៀង បានធ្វើផែនការដើម្បីចុះអប់រំផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងណែនាំដល់ប្រជាពលរដ្ឋពីរបៀបលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀនពាក់ម៉ាស់ គ្រប់ស្រុកក្រុងក្នុងខេត្តស្វាយរៀង…
-
អង្គការផ្ទះបាយកុមារ ទទួលអំណោយមនុស្សធម៌ ជាលើកទី២ ពីកាកបាទក្រហមកម្ពុជា

-
ជនចាស់ជរា និងពលរដ្ឋខ្វះខាត ១០០គ្រួសារ នៅស្រុកកែវសីមា ទទួលបានអំណោយ ពីអាជ្ញាធរ ខេត្តមណ្ឌលគិរី

-
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំបូក សរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆមាសទី១ និងទិសដៅឆមាសទី២

-
អភិបាលខេត្តបន្ទាយមានជ័យ ចុះជួយជន្លៀស ពលរដ្ឋដែលរងគ្រោះទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព

-
លោកជំទាវ ដួង វណ្ណា នាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ១២ គ្រួសារ

