-
កាកបាទក្រហមកម្ពុជា នាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ចូលបុណ្យ៧ថ្ងៃ សពលោក សំ តារាវុទ្ធី
ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនសម្រាប់ចូលបុណ្យ៧ថ្ងៃ សពលោក សំ តារាវុទ្ធី អតីតតារាសម្តែងភាពយន្តជើងចាស់ ដែលបានទទួលមរណភាពដោយរោគាពាធ ដែលពិធីបុណ្យនេះ បានធ្វើថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅស្រុកកំណើត ក្នុងភូមិជួស ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ។ លោកស្រីអគ្គលេខាធិការរងទី១ ពាំនាំនូវការរំលែកមរណទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះការបាត់បង់សិល្បករមួយរូបដែលធ្លាប់មានស្នាដៃជាច្រើន និងបានចូលរួមចំណែកលើកកម្ពស់វិស័យសិល្បៈក្នុងប្រទេសកម្ពុជាយើង។ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព លោក សំ តារាវុទ្ធី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
-
លោកជំទាវ ម៉ែន នារីសោភ័គ ចុះផ្សព្វផ្សាយ ស្តីពី ការលុបបំបាត់ ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន
លោកជំទាវ ម៉ែន នារីសោភ័គ ចុះផ្សព្វផ្សាយ ស្តីពី «ការលុបបំបាត់ ការចម្លងមេរោគអេដស៍ និងស្វាយ ពីម្តាយទៅកូន ក្នុងអំឡុងពេល ការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩» ៕
-
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ប្រកាសព័ត៌មានថ្ងៃដំបូង នៃការបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ប្រកាសព័ត៌មានថ្ងៃដំបូង នៃការបើកដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ តាមសាលាឃុំ-សង្កាត់ នៅថ្ងៃដំបូង៕
-
ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងកុកក្រុងកំពង់ចាមចំណាយថវិការជួសជុលផ្លូវដើម្បីសំរួលដល់ការធ្វើដំនើរពលរដ្ឋ
កំពង់ចាម៖ ដោយមានការនែនាំពីលោកប្រធានមន្ទីរដែនដីនគររូបនីយកម្ម និងសំណងខ្ញុំបាទ យ៉ន ឆៃយុត្ត ប្រធានក្រុមចុះជួយភូមិចុងថ្នល់ទី1 សូមគោរពរាយការណ៌ ជូនលោកប្រធានមន្ទីរ ដែនដី និងជាប្រធានក្រុមការងារ ចុះជួយ សង្កាត់បឹងកុក ជាទីគោរព នៅថ្ងៃទី 10_11 ខែតុលា ឆ្នាំ 2021 ខ្ញុំបាទបានដឹកនាំក្រុមការងារបក្សភូមិចុះជួស ជុល ផ្លូវ ខូចមាន ដូចជា គ្រលុក សំបុកមាន់ ដើម្បីប្រើប្រាស់បណ្ណោះអាសន្នតាមការណែនាំរបស់លោកប្រធានមន្ទីរ ដោយប្រើ កំទេចថ្មមិច ដោយចាក់នៅ ភូមិ ចុងថ្នល់ទី1 ចំនួន 2 ឡាន ភូមិចុងថ្នល់ទី2 ចំនួន 4 ឡាន និងភូមិ ឡឥដ្ឋ ចំនួន 2 ឡាន សរុបស្មើ 08 ឡាន ក្នុងមួយឡានៗ = 50$ ចំណាយអស់ថវិការសរុប = 400$ សូមអរគុណ ។
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១។ ពិធីប្រកាសចូលកាន់មុខតំណែងនាឱកាសនេះ បានប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ តែងតាំងឯកឧត្តម សុខ លូ ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ជំនួសឯកឧត្តម ងួន រតនៈ ដែលត្រូវត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ។ ឯកឧត្តម ងួន រតនៈ ធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី គណៈអធិបតី និងអង្គពិធី អំពីស្ថានភាពទូទៅរបស់ខេត្តបាត់ដំបង ក្នុងនោះឯកឧត្តមបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត ក្នុងកិច្ចការបំរើជាតិ និងប្រជាជន ជាពិសេសការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងអាណត្តិការងាររបស់ឯកឧត្តមជាអភិបាលខេត្តបាត់ដំបងនាពេលកន្លងមកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម សុខ លូ ក៏បានថ្លែងប្ដេជ្ញាចិត្តជូនសម្ដេច គណៈអធិបតី ព្រមទាំងអង្គពីធី…
-
ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១២៦គ្រួសារ ទទួលអំណោយពី សប្បុរសជន
ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ១២៦គ្រួសារ ទទួលអំណោយពីសប្បុរសជន តាមរយៈរដ្ឋបាលក្រុងប៉ោយប៉ែត ៕
-
រដ្ឋមន្រ្តីក្រសួងធនធានទឹក និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ជាឲ្យក្រុមកាងារកាយបើកផ្លូវទឹកប្រឡាយ៩៦
រដ្ឋមន្រ្តីក្រសួងធនធានទឹក និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បញ្ជាឲ្យក្រុមកាងារកាយបើកផ្លូវទឹកប្រឡាយ៩៦ ដើម្បីបញ្ចៀសការប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋនៅព្រំប្រទល់ភ្នំពេញ និងខេត្តកណ្តាល ៕
-
អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ អញ្ជើញធ្វើបទបង្ហាញពីនីតិវិធីការចុះឈ្មោះ និងពិនិត្យផ្ទៀងផ្ទាត់ បញ្ជីឈ្មោះបោះឆ្នោត
ត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន អ្នកតំណាងរាស្ត្រខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការច្បាប់គណៈបក្សខេត្ត ស្ដី ពីនីតិវិធីនៃការចុះឈ្មោះនិង ពិនិត្យបញ្ជីឈ្មោះ បោះឆ្នោត ដល់ក្រុមអ្នកច្បាប់ ភ្នាក់ងារ គណបក្ស មេឃុំ និងជំទប់ឃុំទាំង ៧ ក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២១ ។ លោក ងួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪ បានមានមត្តិស្វាគមន៏និងជម្រាបជូននូវរបាយការណ៍ សភាពការណ៍ទូទៅ និងវឌ្ឍនភាព ចំពោះដំណើរការ លើការរៀបចំយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ សម្រាប់អាណត្តិទី ៥ ឆ្នាំ ២០២១ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ។ ឯកឧត្តម ចាយ បូរិន បានចែករំលែកបទពិសោធន៍ ចំណេះដឹង និងធ្វើបទបង្ហាញពីច្បាប់ និងបទបញ្ជានិងនីតិវិធី នានានៃការចុះឈ្មោះនិងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ ដែលនិងប្រព្រឹត្តទៅនៅពេលខាងមុខនេះ ។ ឯកឧត្តមអ្នកតំណាងរាស្ត្របានបន្តថា ក្រុមអ្នកច្បាប់ ភ្នាក់ងារគណបក្សទាំងអស់ ត្រូវមានក្រមសីលធម៌ត្រឹមត្រូវ…