-
យុវជនចំនួន៣៩៦នាក់ នៅស្រុកព្រៃនប់ ត្រូវបានប្រកាសទទួលស្គាល់ ជាសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជា
យុវជនចំនួន៣៩៦នាក់ ត្រូវបាន CPP ទទួលស្គាល់
-
យុវជននៅឃុំអូរឧកញ៉ាហេងចំនួន១៥០នាក់ ត្រូវបានបញ្ចូលជាសមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា
ព្រះសីហនុ៖ ពិធីប្រកាសកាសបញ្ចូលយុវជននៅឃុំអូរឧកញ៉ាហេងចំនួន១៥០នាក់ ជាសមាជិកថ្មីនៃគណបក្សប្រជាជនកម្ពុជា បានធ្វើឡើងក្រោមវត្តមានឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នៅទីស្នាក់ការគណបក្សប្រ ជាជនកម្ពុជាស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
-
បាក់ច្រាំងទន្លេនៅឃុំរកាកោង ស្រុកមុខកំពូល ដល់ផ្លូវជាតិលេខ៧០A មន្ទីរសាធារណការខេត្តកណ្ដាល ប្រកាសផ្អាករថយន្តធុនធ្ងន់មិនឱ្យធ្វើចរាចរណ៍ជាបណ្ដោះអាសន្ន
រថយន្តធុនធ្ងន់មិនឱ្យធ្វើចរាចរណ៍បណ្ដោះអាសន្ន
-
អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមធ្វើយុទ្ធនាការណែនាំ និងអប់រំពលរដ្ឋ អំពីការរស់នៅតាមបែបបគន្លងថ្មី ក្នុងបរិបទ នៃជំងឺកូវីដ-១៩ នៅក្នុងសង្កាត់ចំនួន២ នៃក្រុងសៀមរាប
អាជ្ញាធរខេត្តសៀមរាប អប់រំពលរដ្ឋ តាមបែបបគន្លងថ្មី
-
អភិបាលខេត្តប៉ៃលិន នាំយកស្បៀង អាហារ ជាអំណោយ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ទៅឧបត្ថម្ភកងកម្លាំង ដែលឈរជើងតាមគោលដៅ ខ្សែបន្ទាត់ព្រំដែន
ខេត្តប៉ៃលិន ៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងឯកឧត្តម សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញបេសកកម្ម ការពារតាមគោលដៅ ខែ្សបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យការឆ្លងដែនរបស់ពលករខ្មែរ មកពីប្រទេសថៃខេត្តប៉ៃលិន តាមច្រករបៀងនានា ហើយបញ្ជូនមកធ្វើចត្តាឡីស័ក ក្រោមការពិនិត្យ និងតាមដានសុខភាព ដោយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យជំនាញ ក្នុងការបង្ការ និងទប់ស្កាត់ការចម្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។ លោកជំទាវអភិបាលខេត្តប៉ៃលិន បានលើកឡើងថា ៖ ការពង្រឹងសន្តិសុខ និងសមត្ថកិច្ចតាមព្រំដែន គឺជាការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរចំណាកស្រុក ហើយកន្លងមកខេត្តប៉ៃលិន ក៍បានរកឃើញពលករដែលឆ្លងដែន មកពីប្រទេសថៃ មានវិជ្ជមានជម្ងឺកូវីត-១៩ ផងដែរ…
-
ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើង ការពារព្រំដែនកម្ពុជា វៀតណាម
កំពត ÷ ឯកឧត្តម ជាវ តាយ ជួបសំណេះសំណាលជាមួយកងកម្លាំងឈរជើងការពារព្រំដែនកម្ពុជា វៀតណាមក្នុងភូមិសាស្រ្តខេត្តកំពត នៅឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ ២០២១។ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១ មកដល់ខាងមុខនេះ ឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងរួមនិងថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញ អាជ្ញាធរក្រុង ស្រុក បានជួបសំណេះសំណាលសួរសុខទុក្ខជាមួយតំណាងកងកម្លាំងដែលមកពីអង្គភាពឈរជើងនៅតាម ខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងភូមិសាស្ត្រខេត្តកំពត ដែលពិធីនេះធ្វើឡើងនៅសាលាខេត្ត កាលពីព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ។ ឯកឧត្តមជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា នៅក្នុងដំណាក់កាលនៃប្រទេសជាតិ ជួបប្រទះបញ្ហាការឆ្លងរាលដាលកូវីត១៩ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលឈរជើងការពារនៅក្នុងភូមិសាស្ត្រខេត្តកំពត តែងបានចូលរួមគ្រប់សកម្មភាពអនុវត្តយ៉ាងសកម្មរាល់បទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចការណែនាំរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្ត បានយ៉ាងល្អនិងមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងឯកភាពកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនិង អាជ្ញាធរក្រុង ស្រុក មន្ទីរជំនាញពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់សហការគ្នាចូលរួមគាំទ្រ យ៉ាងសកម្មក្នុងការអនុវត្តបទបញ្ជាបយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដើម្បីថែរក្សា សន្តិសុខសណ្ដាប់ធ្នាប់ សាធារណៈ…
-
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យដោះលែងយានយន្ត ដែល ក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុករយៈពេលមួយឆ្នាំ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យដោះលែងយានយន្ត ដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានឃាត់ទុក រយៈពេលមួយឆ្នាំ ក្នុងបទល្មើស នៃការដឹកជញ្ជូនលើសទម្ងន់ ៕
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ តែងតាំង និងផ្ទេរភារកិច្ចអភិបាលខេត្ត ចំនួន៧រូប
-
អភិបាលខណ្ឌច្បារអំពៅ ផ្តល់ថវិកា និងអង្ករ ជូនដល់កម្លាំងសណ្តាប់ធ្នាប់ ខណ្ឌ
ភ្នំពេញ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលនិងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌជាង ៥០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ថវិកា មួយចំនួន សម្រាប់យកទៅចូលរួមបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ។ អភិបាលខណ្ឌ បានជំរុញអោយកម្លាំង សណ្តាប់ខណ្ឌត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តអនុវត្តការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ បរិស្ថានអនាម័យ អោយប្រសើរឡើងថែមទៀត ជាពិសេសក្នុងពេលដែលជីងឺ កូវីដ-១៩ កំពុងតែគំរាម កំហែងសុខភាពប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ដូច្នេះសូមអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌត្រូវចូលរួមសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលខណ្ឌ ការពារសន្តិសុខ សណ្តាប់ នៅតាមគោលដៅនិងផ្លាស់ប្តូវេនគ្នាប្រចាំការ តែកុំភ្លេចត្រូវការពារខ្លួនយើងផង ដោយអនុវត្តជានិច្ចនូវិធានការ ៣កុំ ៣ការពារ ជាយ័ន្តដ៏ស័ក្តិសិទ្ធិបំផុតក្នុងការការពារអាយុជីវិតរបស់យើងជៀសផុតពីជំងឺ កូវីដ-១៩ និង ហាមដាច់ខាតពាក់ព័ន្ធនិង គ្រឿងញៀន បើមានកម្លាំងណាម្នាក់ជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀនហើយនិងមិនអត់ឱនអោយដាច់ខាត ៕ លោក ចេង មុនីរ៉ា បានកោតសរសើរដល់កងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការងារពង្រឹងសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្អាត់បរិស្ថាន អនាម័យ សម្រួលចរាចរ និងចូលរួមសហការអនុវត្តច្បាប់ចរាចរ ត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាពិសេសចូលរួមក្នុងការងារ ការពារនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនូវវិធានការ ៣ការពារ …
-
ពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារជំងឺកូវីដ១៩ ចំនួន១១៩គ្រួសារ ទទួលបានអំណោយពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
កំពត៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ចំនួន១១៩គ្រួសារ ក្នុងស្រុកអង្គរជ័យ។ ឯកឧត្តម ជាវ តាយ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ពីសុខទុក្ខ និងមានការដោះស្រាយបញ្ហាប្រឈមនានា ជូនប្រជាពលរដ្ឋ មិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ដោយមិនដែលទុកចោលឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់ស្បៀងអាហារ និងមិនមានការដោះស្រាយអ្វីឡើយ។ អភិបាលខេត្ត បញ្ជាក់ថា បើទោះបីអំណោយនាពេលនេះ មានចំនួនតិចតួចក្ដីមិនអាចឆ្លើយតបបានយូរអង្វែង ប៉ុន្តែអាចជួយសម្រាលការលំបាកខ្វះខាត របស់បងប្អូនបានមួយគ្រាផងដែរ ពិសេសក្នុងដំណាក់កាលនៃស្ថានភាពវិបត្តិកូវីដ១៩ ។ ឯកឧត្តម ជាវ…