Category: ការងារមូលដ្ឋាន

  • កម្ពុជា-វៀតណាមពិនិត្យខ្លឹមសារព្រាងឯកសារប្រជុំលើកទី១១

    កម្ពុជា-វៀតណាមពិនិត្យខ្លឹមសារព្រាងឯកសារប្រជុំលើកទី១១

    ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារនាំមុខកម្ពុជា ប្រជុំជាមួយក្រុមការងារនាំមុខវៀតណាម ដើម្បីពិនិត្យពិភាក្សាលើខ្លឹមសារ សេចក្ដីព្រាងឯកសារកិច្ចប្រជុំលើកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្ដាខេត្ត ជាប់ព្រំដែនកម្ពុជា-វៀតណាម តាមប្រព័ន្ធវីដេអូ

  • សង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ ប្រឈមនឹងទឹងជំនន់ស្ទឹងព្រែកត្នោត

    សង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ ប្រឈមនឹងទឹងជំនន់ស្ទឹងព្រែកត្នោត

    រដ្ឋបាលខណ្ឌដង្កោ បានប្រកាសឱ្យប្រជាពលរដ្ឋរស់ នៅក្នុងសង្កាត់ចំនួន១០ ប្រុងប្រយ័ត្នចំពោះទឹកស្ទឹងព្រែកត្នោត បាននិងកំពុងបានហក់ឡើង ដល់កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្នខ្ពស់

  • អំណោយសម្តេចក្រឡាហោម ស ខេងនិងលោកជំទាវត្រូវបានថ្នាក់ដឹកនាំ ក្រុមការងារចុះជួយខេត្តបាត់ដំបងយកទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត

    អំណោយសម្តេចក្រឡាហោម ស ខេងនិងលោកជំទាវត្រូវបានថ្នាក់ដឹកនាំ ក្រុមការងារចុះជួយខេត្តបាត់ដំបងយកទៅចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត

    ថ្ងៃទី២៣ ខែតុលានេះ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ ក្រុមការងារក្រឡាហោមមនុស្សធម៌ នាំយកអំណោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ផ្ដល់ជូនប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ចំនួន២១០គ្រួសារ ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

  • ឯកឧត្តម កែវ រតនៈ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មកចែកជូនកម្មករ កម្មការិនីរោងចក្រ

    ឯកឧត្តម កែវ រតនៈ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មកចែកជូនកម្មករ កម្មការិនីរោងចក្រ

    ឯកឧត្តម កែវ រតនៈ នាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មកចែកជូនកម្មករ កម្មការិនីរោងចក្រ ចំនួន៧៨៣នាក់

  • រដ្ឋបាលខណ្ឌចំការមន សហការជាមួយ មជ្ឈមណ្ឌលអូស្ត្រាលី សំរាប់បណ្ដុះបណ្ដាល (ACE) ចែកអំណោយ ដល់ប្រជាពលរដ្ឋ

    រដ្ឋបាលខណ្ឌចំការមន សហការជាមួយ មជ្ឈមណ្ឌលអូស្ត្រាលី សំរាប់បណ្ដុះបណ្ដាល (ACE) ចែកអំណោយ ដល់ប្រជាពលរដ្ឋ

    រដ្ឋបាលខណ្ឌចំការមន សហការជាមួយ មជ្ឈមណ្ឌលអូស្ត្រាលី សំរាប់បណ្ដុះបណ្ដាល (ACE) ចែកអំណោយ ដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត

  • ពលរដ្ឋជាង ១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងស្រុកលំផាត់ ត្រូវបានជម្លៀសមកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋម គ្រឿងឧបភោគបរិភោគពីអាជ្ញាធរខេត្ត

    ពលរដ្ឋជាង ១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ក្នុងស្រុកលំផាត់ ត្រូវបានជម្លៀសមកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋម គ្រឿងឧបភោគបរិភោគពីអាជ្ញាធរខេត្ត

    រតនគិរី ៖ ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកលំផាត់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថាពលរដ្ឋជាង ១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ត្រូវបានអាជ្ញាធរជម្លៀស មកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋមគ្រឿងឧបភោគបរិភោគពីអាជ្ញាធរខេត្ត។ ឯកឧត្តម គិត ទ្រី បន្តថាបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើអោយទន្លេស្រែពកហក់ឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ខែតុលានេះ បានជន់លិច បណ្តាលអោយរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១,៦៨៤គ្រួសារ ស្មើនឹង៦,៨៨៤នាក់ ដែលរស់នៅឃុំចំនួន៣ គឺឃុំសេដា ឃុំជ័យឧត្តម និងឃុំកាឡែង សរុបទាំងអស់ស្មើនឹង១៣ភូមិ ដែលក្នុងនោះរងផលប៉ះពាល់ដល់ដីស្រែប្រជាពលរដ្ឋសរុបចំនួន ១,៨៤៤ហិកតា និងផ្ទៃដីចំការសរុបចំនួន ៥១៨ហិកតា។ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោយពីទឹកទន្លេឡើងដល់កម្ពស់ប្រកាសអាសន្ន ចាប់ផ្ដើមមានការលិចលង់ផ្ទះប្រជាពលរដ្ឋភ្លាម គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តរតនគិរី បានឆ្លើយតបភ្លាមៗ ដោយបានចាត់កម្លាំងទៅចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋដែលទឹកលិចផ្ទះរបស់ពួកគាត់ មកទីទួលមានសុវត្ថិភាពអោយបានទាន់ពេលវេលា គិតមកដល់រសៀលថ្ងៃទី១៩នេះ គឺមានប្រមាណជាង១០០គ្រួសារ ។ ឯកឧត្តមបានបន្ថែមថា អាជ្ញាធរស្រុកបានបន្ដជូនព័ត៌មានឱ្យប្រជាពលរដ្ឋរស់នៅភូមិ ដែលនៅជាប់មាត់ទន្លេ ដើម្បីឱ្យពួកគាត់បានត្រៀមទុកជាមុននូវហេតុការណ៍ ដែលអាចកើតមានឡើងនាពេលទឹកឡើង…

  • អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ផ្តល់ជូនដល់គ្រួសារ​អតីតយុទ្ធជន ពិការ ក្រីក្រជួបការលំបាកខ្វះទីលំនៅ ចំនួន ០៣គ្រួសារ មកពីឃុំចំនួន០៣ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ផ្តល់ជូនដល់គ្រួសារ​អតីតយុទ្ធជន ពិការ ក្រីក្រជួបការលំបាកខ្វះទីលំនៅ ចំនួន ០៣គ្រួសារ មកពីឃុំចំនួន០៣ ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    ឯកឧត្តម ហ៊ុន ម៉ាណែត ផ្តល់ជូនដល់គ្រួសារអតីតយុទ្ធជន ០៣គ្រួសារ

  • រាជរដ្ឋាភិបាលកម្ពុជា ជ្រើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន ឲ្យរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ

    រាជរដ្ឋាភិបាលកម្ពុជា ជ្រើសយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន ឲ្យរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចជ្រើសរើសយកយកវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) សម្រាប់រៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ពិធីចុះហត្ថលេខា «លើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថានទូតនៃបណ្តាប្រទេសជាមិត្ត, អង្គការអន្តរជាតិ និងសមាគមពាណិជ្ជកម្មមួយចំនួនទៀត ។ ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និង វែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥, ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ ២០៥០ ។ បណ្តាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា, ខេត្តព្រះសីហនុ ជាតំបន់ដែលមានឧត្តមភាពខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារខេត្តនេះមានភូមិសាស្ត្រនៅជាប់សមុទ្រ, មានកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន និងតំបន់ឆ្នេរទេសចរណ៍ជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង…

  • គ្រឿងបរិក្ខារផ្លូវរថភ្លើ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ បានដឹកមកដល់ ក្រុងប៉ោយប៉ែតហើយ

    គ្រឿងបរិក្ខារផ្លូវរថភ្លើ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ  បានដឹកមកដល់ ក្រុងប៉ោយប៉ែតហើយ
  • ថ្ងៃទី៦ មានពលរដ្ឋជាង១,៣០០០នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១

    ថ្ងៃទី៦ មានពលរដ្ឋជាង១,៣០០០នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ មានប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីមានចំនួន១៣,៨៧៦នាក់ ហើយបើសរុបចំនួន៥ថ្ងៃ មានចំនួន ៦៨,១០៥នាក់។ គ.ជ.ប បញ្ជាក់ថា លទ្ធផលបណ្តោះអាសន្នថ្ងៃទី៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ (សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១) នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បញ្ជាក់ថា តាមរបាយការណ៍ពីឃុំ-សង្កាត់ចំនួន១,៤៣៤ នៅទូទាំងប្រទេសមានដូចខាងក្រោម៖ *ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៣,៨៧៦នាក់*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦,៣៥៣នាក់*អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៣,៣១៦នាក់*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣,៤១៩នាក់។ គ.ជ.ប បញ្ជាក់ថា សរុបរយៈពេល ៦ថ្ងៃ លទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះទទួលបានដូចខាងក្រោម៖ *ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មីសរុប មានចំនួន ៦៨,១០៥នាក់*អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតសរុប មានចំនួន ៣៩,៧៤៩នាក់*អ្នកដែលបានកែតម្រូវទិន្នន័យសរុប មានចំនួន ១៦,៤៨១នាក់*អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មីសរុប មានចំនួន ១៩,៨៦៥នាក់។ បន្ថែមពីនេះ គ.ជ.ប បានឱ្យដឹងថា…