Category: ការងារមូលដ្ឋាន

  • ស្រុកគោលដៅទាំង៦ ត្រូវបន្តចុះដល់ចម្ការកសិករផ្ទាល់ ដើម្បីប្រមូលទិញ មៀន តាង៉ែន ឲ្យអស់ពីចម្ការ

    ស្រុកគោលដៅទាំង៦ ត្រូវបន្តចុះដល់ចម្ការកសិករផ្ទាល់ ដើម្បីប្រមូលទិញ មៀន តាង៉ែន ឲ្យអស់ពីចម្ការ

    រដ្ឋបាលខេត្តបាត៎ដំបង បានជម្រុញឲ្យស្រុកគោលដៅទាំង៦ ត្រូវបន្តចុះដល់ចម្ការកសិករផ្ទាល់ ដើម្បីប្រមូលទិញមៀន តាង៉ែន ឲ្យអស់ពីចម្ការ ដោយគ្មានការរើសអើងពីនិន្នាការ នយោបាយអ្វីឡើយ៕

  • សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀន ចំនួន៥តោន ដល់ក្រសួងការពារជាតិ

    សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀន ចំនួន៥តោន ដល់ក្រសួងការពារជាតិ

    ភ្នំពេញ៖ ក្រសួងការពារជាតិ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ទទួលផ្លែមៀន ឬតាង៉ែនចំនួន ៥តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៅតាមស្ថាប័នចំណុះក្រសួងការពារជាតិ។ ថ្នាក់ដឹកនាំក្រសួងការពារជាតិទាំងអស់ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កងទ័ព និងបានជួយសម្រួលដល់ការលំបាករបស់ប្រជាកសិករ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហាក្នុងការនាំចេញទៅលក់នៅក្រៅប្រទេសដោយសារការរីករាលដាលជំងឺកូវីដ-១៩។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាឱ្យនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន និងតាង៉ែន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលជំងឺកូវី-១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ…

  • រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទទួលអំណោយថ្នាំបុរាណចិន ចំនួន៨ម៉ឺនប្រអប់ ពីក្រុមហ៊ុនចំនួន៧

    រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ទទួលអំណោយថ្នាំបុរាណចិន ចំនួន៨ម៉ឺនប្រអប់ ពីក្រុមហ៊ុនចំនួន៧

    ភ្នំពេញ៖ លោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ អញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលអំណោយ ថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ចំនួន៨០,០០០ប្រអប់ ពីសំណាក់ក្រុមហ៊ុនចំនួន៧ សម្រាប់ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ឧកញ៉ា ឡេង ឬទ្ធី ប្រធានសមាគមថ្មក្រានីតកម្ពុជា ថ្លែងថា ពិតជាមានកិត្តិយសណាស់ ដែលបានចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ១៩ ដោយបានបរិច្ចាគថ្នាំបុរាណចិន ប្រអប់ជូនដល់ក្រសួងរ៉ែ និងថាមពល ដើម្បីយកទៅចែកជូនដល់ប្រជាជន ដែលតំរូវការចាំបាច់ ក្នុងការប្រើប្រាស់សម្រាប់ព្យាបាលជំងឺកូវីដ១៩។ សូមគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការយ៉ាងត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហា ព្រមទាំងទទួលបានជោគជ័យ ក្នុងការយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។ លោកពិតជាសូមសម្ដែងនូវការកោតសរសើរ ដល់កិច្ចការរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ពួកយើងនឹងឆ្លងកាត់ឧបសគ្គនេះ បានទាំងអស់គ្នា។ លោករដ្ឋមន្ត្រី ស៊ុយ សែម រៀបរាប់ពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ជូនដល់បណ្តាលថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៧នេះ។ ខណៈថ្នាំគ្រាប់របស់ចិន (LIANHUA QINGWEN JIAONANG) ទាំង៨ម៉ឺនគ្រាប់នេះ នឹងអាចចូលចំណែកយ៉ាងខ្លាំង ជាមួយរាជរដ្ឋាភិបាល…

  • សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀន២តោន ដល់សាលាភូមិន្ទរដ្ឋបាល

    សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀន២តោន ដល់សាលាភូមិន្ទរដ្ឋបាល

    សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្លែមៀន២តោន ដល់សាលាភូមិន្ទរដ្ឋបាល, ហើយសាលាក៏ចែកជូនបន្តដល់ពលរដ្ឋដែលមានការខ្វះខាត ៕

  • គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ចំនួន១២គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

    គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ចំនួន១២គ្រួសារ  បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា

    គ្រួសាររងគ្រោះ ដោយសារខ្យល់កន្ត្រាក់ ចំនួន១២គ្រួសារ នៅស្រុកលំផាត់ បានទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ៕

  • អាជ្ញាធរស្រុកសេសាន ចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែ ដោយសារទឹកភ្លៀងហូរកាត់ផ្តាច់ប្រវែងជាង ១០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ

    អាជ្ញាធរស្រុកសេសាន ចុះជួសជុលផ្លូវ ដាក់លូ និងសង់ស្ពានឈើ ១ខ្សែ ដោយសារទឹកភ្លៀងហូរកាត់ផ្តាច់ប្រវែងជាង ១០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ

    ដោយ ៖ ឡុង សំបូរខេត្តស្ទឹងត្រែង ៖ អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះជួសជុលផ្លូវ លូ និងការសង់ស្ពានឈើ ១កន្លែង ជាបណ្តោះអាសន្ន ក្រោយភ្លៀងមួយមេធំ បានជន់លិច និងវាយកាត់ផ្តាច់កំណាត់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ កាលពីថ្ងៃទី១៨ សីហា ឆ្នាំ២០២១ ស្ថិតនៅចំណុចស្រែចំបាំង ចន្លោះពីភូមិកំភុន ទៅភូមិកាតូត ឃុំភ្លុក ស្រុកសេសាន ។អភិបាលស្រុកសេសាន លោក សុវណ្ណ ពិសេដ្ឋ បានឲ្យដឹងថា ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ ដែលតភ្ជាប់ពីភូមិកំភុន ទៅភូមិកាតូត និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៨អា ស្ថិតក្នុងឃុំភ្លុក ស្រុកសេសាន បានរងការខូចខាត និងកាត់ផ្តាច់ដោយលំហូរទឹកភ្លៀង ដែលហូរកាត់តាមប្រឡាយ ១ខ្សែ បុកទម្លុះច្រោះផ្លូវ មានប្រវែង ១០ម៉ែត្រ នៅចំណុច ស្រែចំបាំង នៃភូមិសាស្ត្រខាងលើ ។លោកអភិបាលស្រុក បានបញ្ជាក់ថា នៅចំណុចស្រែចំបាំងនេះ…

  • លោកជំទាវ ម៉ែន សំអន លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ កុមារី នៅអង្គការអាហ្វីស៊ីបកម្ពុជា

    លោកជំទាវ ម៉ែន សំអន លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ កុមារី នៅអង្គការអាហ្វីស៊ីបកម្ពុជា

    លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ កុមារី នៅអង្គការអាហ្វីស៊ីបកម្ពុជា ត្រូវចេះអភិវឌ្ឍន៍ខ្លួន ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ៕

  • រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីជូនដំណឹងស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងក្រុងបានលុង

    រដ្ឋបាលខេត្តរតនគិរីចេញសេចក្ដីជូនដំណឹងស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ នៅក្នុងក្រុងបានលុង

    រតនគិរី ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី រៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ដែលកំពុងរស់នៅក្នុងក្រុងបានលុង នៃខេត្តរតនគិរី ចាប់ពីថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ តទៅ ពេលព្រឹកចាប់ពីម៉ោង ៧,៣០នាទី ដល់ម៉ោង ១១,៣០នាទី និងរសៀលចាប់ពីម៉ោង ១៣,៣០នាទី ដល់ម៉ោង ១៧,០០នាទី នៅទីតាំងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ៕

  • នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តកំពត សហការ ជាមួយនគរ បាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 5 នាក់ពាក់ព័ន្ធលួចលុយតាមវីង

    នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តកំពត សហការ ជាមួយនគរ បាលក្រសួងមហាផ្ទៃ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន 5 នាក់ពាក់ព័ន្ធលួចលុយតាមវីង

    កំពត: ថ្ងៃទី១៣ ខែសីហា  ឆ្នាំ២០២១  ម៉ោង៩  កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត  សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ  ក្រសួងមហាផ្ទៃ  អនុវត្តន៍តាមការ អនុញ្ញាតិឱ្យបើកការស៊េីបអង្កេតបឋមលេខ១០  របស់ព្រះរាជអាជ្ញារង  ខា  ដែន ណា  ចុះថ្ងៃទី៦  ខែសីហា  ឆ្នាំ២០២១  ពាក់ព័ន្ធករណី  លួចមានស្ថាន ទម្ងន់ទោស(លួចតាមទីតាំងផ្ទេរប្រាក់វីង)  នៅភូមិតាអង្គ  សង្កាត់ត្រើយកោះ  ក្រុងកំពត  ខេត្តកំពត  កាលពីថ្ងៃទី០៣  ខែសីហា  ឆ្នាំ២០២១  ក្នុងការ អនុវត្តន៍នេះយេីងបានឃាត់ខ្លួនជនស ង្ស័យបានចំនួន៥នាក់(ស្រីម្នាក់):១/. ឈ្មោះ ផាន់ រ័ត្ន  ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិរស្មីកណ្តាល ឃុំប្រធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។ ២/.ឈ្មោះ សេង សំអាត ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ៣/.ឈ្មោះ ជុំ ស្រី ភេទស្រី អាយុ៦០ឆ្នាំនៅភូមិខ្សាន…

  • អង្គការជីអាយហ្សិត ផ្តល់សម្ភារៈវេជ្ជសាស្រ្តដល់រដ្ឋបាលខេត្តកំពត

    អង្គការជីអាយហ្សិត ផ្តល់សម្ភារៈវេជ្ជសាស្រ្តដល់រដ្ឋបាលខេត្តកំពត

    កំពត ÷ អង្គការជីអាយហ្សិត ផ្តល់សម្ភារៈវេជ្ជសាស្រ្តជាច្រើនដល់រដ្ឋបាលខេត្តកំពតដើម្បីទប់ស្កាត់កូវិដ១៩ ទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង ហៅកាត់ថា អង្គការជីអាយហ្សិត(GIZ) ចូលរួមជួយឧបត្ថម្ភគាំទ្រលើគម្រោងនានាជាច្រើននៅក្នុងខេត្តកំពត។ ប៉ុន្តែការអនុវត្តគម្រោងត្រូវបានរាំងស្ទះដោយសារកូវីដ១៩ តែទោះជាយ៉ាងណាអង្គការនៅតែខិតខំ និងបាននាំយកអំណោយសម្ភារៈវេជ្ជសាស្ត្រជាច្រើនជូនដល់រដ្ឋបាលខេត្តកំពត ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩។ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ តំណាងអង្គការ(GIZ) នាំយកអំណោយសប្បុរសធម៌ជាសម្ភារៈវេជ្ជសាស្ត្រជូនដល់ ឯកឧត្តមជាវ តាយ អភិបាលខេត្តកំពត ក្នុងគោលបំណង់រួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពត ក្នុងយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងតែរីករាលដាល់ស្ទើរទូទាំងប្រទេសកម្ពុជា។ មន្ត្រីតំណាងអង្គការ(GIZ)បានលើកឡើងថា អង្គការមានគម្រោងជាច្រើននៅក្នុងខេត្តកំពត ហើយបច្ចុប្បន្នមានគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ (MUSEFU)ដែលត្រូវអនុវត្តទៅលើឃុំគោលដៅចំនួន២៧ ក្នុងស្រុកចំនួន៤ ដើម្បីលើកកម្ពស់ជីវភាព និងសុខភាពប្រជាពលរដ្ឋកាន់តែបានប្រសើរឡើង។ ប៉ុន្តែដោយសារកូវីដ១៩បានធ្វើឲ្យរាំងស្ទះដល់ដំណើរការអនុវត្តគម្រោង(MUSEFU)។ តែយ៉ាងណាក៏ដោយ ជីអាយហ្សិតនៅតែគិតគូរ ព្រួយបារម្ភពីប្រជាពលរដ្ឋនៅក្នុងតំបន់គោលដៅ ដូច្នេះទើបឈានដល់ការនាំយកអំណោយជាសម្ភារៈវេជ្ជសាស្ត្រមកប្រគល់ជូនរដ្ឋបាលខេត្តពេលនេះ។ ឯកឧត្តម ជាវ តាយ ថ្លែងអំណរគុណ និងកោតសរសើរចំពោះអង្គការ GIZ ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់គម្រោងអភិវឌ្ឍនានាដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ខេត្តកំពតកន្លងមក។ ហើយអំណោយនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋខេត្ត ក៏ដូចជារាជរដ្ឋភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរពីទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងតែងបានជួយដោះស្រាយទាន់ពេលវេលា។ អំណោយមាន…