-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញផ្សព្វផ្សាយ សេចក្តីណែនាំលេខ ០០២/០៨២១/សណ.គក ស្តីពី ការងារឃោសនាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី ៥
ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្វាយរៀង ថ្លែងក្នុងពិធីបិទកិច្ចប្រជុំបូកសរុប លទ្ធផលនៃការអនុវត្តភារកិច្ចរបស់ក្រុមការងារគណបក្ស ចុះជួយខេត្តស្វាយរៀងប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តភារកិច្ចសំខាន់ៗ សម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២១ នាព្រឹកថ្ងៃសៅរ៍ ៦ កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២១ នៅមន្ទីរគណបក្សខេត្តស្វាយរៀង ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវក៏បានថ្លែងនូវការកោតសសើរ ដល់គណបក្សគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តស្វាយរៀង បានសហការបំពេញភារកិច្ច សម្រេចបានជោគជ័យជាបន្ដបន្ទាប់ ពិសេស ការចូលរួមដឹកនាំប្រយុទ្ធ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ការរក្សា ស្ថិរភាពនយោបាយធានា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈបានល្អប្រសើរ ការជំរុញអនុវត្តដោយជោគជ័យគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់គ្រប់ មូលដ្ឋានភូមិ-ឃុំ-សង្កាត់ សំដៅលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន កាន់តែវិវត្តន៍ឈានឡើងជាបន្តបន្ទាប់ បង្កើនបាន នូវជំនឿជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។លោកជំទាវក៏បានថ្លែងអំណរគុណដល់ កងកម្លាំងទាំងបីប្រភេទ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលរួមមានគ្រូពេទ្យសម្តេចតេជោ ហ៊ុន…
-
សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ចែកជូនកង់ដល់កុមារគ្រួសារក្រ១និងក្រ២ចំនួន៤៩នាក់
លោក សំរិទ្ធ អេង ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តពោធិ៍សាត់ បានជម្រាបជូនថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត បានបង្កើតនូវកម្មវិធីមួយដែលមានឈ្មោះថា លើកកម្ពស់សមត្ថភាពស្ថាប័ននិងការប្រតិបត្តិ ក្រោមជំនួយថវិកាពីសហភាពអឺរ៉ុប មានអង្គការ អេដ អេ អាក់ស្យុង (AEA) និងវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) ជាអ្នកផ្តល់នូវបច្ចេកទេស។គម្រោងខ្នាតតូច ត្រូវបានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានអនុវត្តគ្រប់ឃុំ សង្កាត់ទូទាំងខេត្ត ដូចជានៅក្នុងក្រុងពោធិ៍សាត់ ក្រុមការងារបានជ្រើសរើសកុមារគ្រួសា ក្រ១និងក្រ២ទាំង៧សង្កាត់ចំនួន៤៩នាក់ក្នុងម្នាក់ៗទទួលបានកង់មួយគ្រឿង ដើម្បីឱ្យកុមារទាំងនោះ មានមធ្យោបាយប្រើប្រាស់ ងាយស្រួលធ្វើដំណើរទៅសាលារៀននិងជួយសម្រួលដល់បន្ទុក ឳពុក ម្តាយបានមួយចំណែកផងដែរ៕
-
សម្ដេចពិជ័យសេនា ទៀ បាញ់ រំលឹក ពេទ្យយោធា អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ សុខាភិបាល
សម្ដេចពិជ័យសេនា ទៀ បាញ់ រំលឹក ពេទ្យយោធា អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវវិធានការ សុខាភិបាល ក្នុងអំឡុងពេល ចុះចាក់វ៉ាក់សាំង ខណៈវីរុស Delta បានឆ្លងចូលក្នុងសហគមន៍ ៕
-
អធិការនគរបាលខណ្ឌឬស្សីកែវ បន្តបញ្ជាកម្លាំងដាក់គោលដៅ ត្រួតពិនិត្យបទល្មើសចរាចរផ្លូវគោក
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារេត អធិការនគរបាលខណ្ឌឫស្សីកែវ បន្តដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ទោ គង់ រតនៈភ័ណ្ឌ អធិការរងទទួលដឹកនាំផែនការងារសណ្ដាប់ធ្នាប់សាធារណ: នៃអធិការដ្ឋាននគរបាលខណ្ឌ បន្តដឹកនាំកម្លាំងចុះដាក់គោលដៅត្រួតពិនិត្យបទល្មើសចរាចរផ្លូវគោក ក្រោយពីមានបទបញ្ជាណែនាំពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ការដាក់បទបញ្ជារបស់លោកវរសេនីយ៍ឯក ហ៊ាង ថារេត លើបញ្ហាត្រួតពិនិត្យបទល្មើសចរាចរ បានបន្តចាប់ផ្ដើមអនុវត្តឡើងជាបន្តបន្ទាប់ ស្ថិតនៅចំណុចគោលដៅក្បែរក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) តាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១។ លោកវរសេនីយ៍ឯក ហ៊ាង ថារេត បញ្ជាក់ថា ការបន្តដាក់គោលដៅត្រួតពិនិត្យបទល្មើសចរាចរជាបន្តបន្ទាប់នេះ ក្នុងគោលបំណង ក៏ដូចជាសំណូមពរ ឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ ពីច្បាប់ចរាចរ និងចេះគោរពច្បាប់ចរាចរ ដែលអាចចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរ កាត់បន្ថយការចំណាយផ្សេងៗ តាមរយៈការបើកបរមានស្លាកលេខត្រឹមត្រូវ កញ្ចក់ និងពាក់មួកសុវត្ថិភាពលើបញ្ហាបច្ចេកទេសផ្សេងៗ នៃយានយន្ដ និងទោចក្រក្រយានយន្ដ ពិសេសការគោរពភ្លើងសញ្ញាចរាចរ។ លោកវរសេនីយ៍ទោ គង់ រតនៈភ័ណ្ឌ បញ្ជាក់ថា ស្ថិតនៅក្នុងបរិបទ នៃការរីករាលដាលឆ្លងជំងឺកូវីដ១៩ ជាពិសេសកូវីដបំប្លែងខ្លួនថ្មី ដែលតា…
-
អាណាព្យាបាល កុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា
អាណាព្យាបាល កុមារ-យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំ រកវ៉ាក់សាំង មកចាក់ជូនប្រជាជន ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ៕
-
អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបម្រាមគោចរឃាត់បានយានយន្តចំនួន ១២១គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ១៦នាក់
ភ្នំពេញ៖ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ បញ្ជាក់ថា ថ្ងៃទី០៤ ខែសីហា អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានអនុវត្តបម្រាមគោចរ ដោយសារឃាត់ម៉ូតូ រថយន្តចំនួន ១២១គ្រឿង ក្នុងនោះរថយន្ត ៣៩គ្រឿង និងម៉ូតូ ៨២គ្រឿង។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ថ្ងៃទី០៥ ខែសីហា ថា «សម្រាប់ការអនុវត្តនូវបំរាមគោចរនេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ១៦នាក់ដែលល្មើសនឹងបំរាម»។ អាជ្ញាធរបានប្រើប្រាស់យន្តការផាកពិន័យ អប់រំ និងរក្សាទុកយានយន្ត ចំពោះម្ចាស់ឃាត់យានយន្ត ដែលល្មើសបម្រាមគោចរ។ សាលារាជធានីភ្នំពេញ ដាក់ចេញបម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរមានសមត្ថកិច្ចរបស់រាជធានីភ្នំពេញ បានឃាត់យានយន្តសរុបចំនួន ១,៣២៦គ្រឿង…
-
សុនខ កម្ពុជា ៦ក្បាល ចេញទៅដោះមីន នៅកេនយ៉ា និងស៊ូដង់ខាងត្បូង
សុនខ កម្ពុជា ៦ក្បាល ចេញទៅដោះមីន នៅកេនយ៉ា និងស៊ូដង់ខាងត្បូង។
-
គ្រាប់មីន ជិត៤ពាន់គ្រាប់ នៅលើផ្ទៃដី ជាង២៩លានម៉ែត្រការ៉េ ដែលជាគម្រោងបដិភាគ កម្ពុជា-ចិន ត្រូវកម្ទេចចោល
គ្រាប់មីន ជិត៤ពាន់គ្រាប់ នៅលើផ្ទៃដី ជាង២៩លានម៉ែត្រការ៉េ ដែលជាគម្រោងបដិភាគ កម្ពុជា-ចិន ត្រូវបានកម្ទេចចោល ៕
-
ក្រសួងព្រមានចាត់វិធានការណ៍ក្តៅ បើក្រុមហ៊ុនទូរសព្ទមិន បញ្ឈប់សកម្មភាពមួយរំខាន អ្នកប្រើប្រាស់
ក្រសួងព្រមានចាត់វិធានការណ៍ក្តៅ បើក្រុមហ៊ុនទូរសព្ទមិនបញ្ឈប់សកម្មភាពមួយរំខាន អ្នកប្រើប្រាស់។
-
កិច្ចប្រជុំ ប្រធានអង្គភាពជំនាញអាស៊ាន លើកទី៣៥ ស្ដីពី ការប្រឆាំងការជួញដូរមនុស្ស
ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនការងារ ប្រឆាំងការជួញដូរមនុស្ស ចូលរួមកិច្ចប្រជុំ ប្រធានអង្គភាពជំនាញអាស៊ាន លើកទី៣៥ ស្ដីពី ការប្រឆាំងការជួញដូរមនុស្ស ៕