-
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតចូលរួមរំលែក ទុក្ខជូន នាយករដ្ឋមន្រ្តីចិន លី ខឺឈាង ចំពោះគ្រោះ ទឹកជំនន់នៅភាគកណ្តាល
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្ញើសារលិខិតមួយជូន លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន ដើម្បីចូលរួមរំលែកទុក្ខចំពោះ ករណីគ្រោះទឹកជំនន់នៅក្នុងខេត្តហឺណាន ភាគកណ្តាលប្រទេសចិន ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរងគ្រោះរាប់លាននាក់ ព្រមទាំងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ប្រាប់ លោក លី ខឺឈាង ថា៖ «ខ្ញុំមានសេចក្តីក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងថា ជំនន់ទឹកភ្លៀងនៅក្នុងខេត្ត ហឺណាន ភាគកណ្តាលប្រទេសចិន បានបណ្តាលឱ្យមនុស្សបាត់បង់ជីវិត បង្កផលប៉ះពាល់ដល់ មនុស្សជាងបីលាននាក់ និងបំផ្លិចបំផ្លាញដល់ទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរ»។ តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី សូមសម្តែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅ និងសូម ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោកនាយករដ្ឋមន្រ្តី លី ខឺឈាង និងតាមរយៈនាយករដ្ឋមន្រ្តីចិន ជូនចំពោះប្រជាជនចិន ជាពិសេសជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះ ក្នុងគ្រោះមហន្តរាយនេះ។ សម្តេចតេជោ ហ៊ុន សែន បានជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បក្ស និងរដ្ឋាភិបាលចិន…
-
សេចក្តីជូនដំណឹងបន្ថែម ស្តីពីការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន ៨៥នាក់
រដ្ឋមន្ត្រីក្រសួងអប់រំ ចេញសេចក្តីជូនដំណឹងបន្ថែម ស្តីពីការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតឧត្តមចំនួន ៨៥នាក់ ៕
-
ការបោះឆ្នោតលើកទី១ ជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ
ការបោះឆ្នោតលើកទី១ ជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោ ប្រព្រឹត្តទៅដោយរលូន និងតម្លាភាព៕
-
សេចក្ដីសម្រេចតែងតាំងសមាសភាព នៃរចនាសម្ព័ន្ធចំណុះអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ បានចេញសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាភាព នៃរចនាសម្ព័ន្ធចំណុះអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក។ សេចក្ដីសម្រេចបែងចែកដូចខាងក្រោម៖ *ទី១៖ លេខាធិការដ្ឋាន មានលោក យឹម គន្ធី សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ជាប្រធាន *ទី២៖ ក្រុមការងារសម្របសម្រួលជាមួយខេត្តមិនជាប់ព្រំដែន (ភ្នំពេញ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, សៀមរាប, កំពង់ធំ និងព្រះសីហនុ) មានលោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ជាប្រធាន *ទី៣៖ ក្រុមការងារសម្របសម្រួលជាមួយខេត្តជាប់ព្រំដែនកម្ពុជា-ថៃ (ព្រះវិហារ, ឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់ និងកោះកុង) មាននាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន ជាប្រធាន *ទី៤៖ ក្រុមការងារសម្របសម្រួលជាមួយខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម និងខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ (កំពត, កែប, តាកែវ, កណ្ដាល,…
-
សហព្រះរាជាអាជ្ញាអន្តរជាតិ បានឆ្លើយតប សេចក្តីប្រកាសព័ត៌មានមួយ របស់ក្រុមមេធាវីការពារក្តី មាសមុត
សហព្រះរាជាអាជ្ញាអន្តរជាតិ បានឆ្លើយតប សេចក្តីប្រកាសព័ត៌មានមួយ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់ក្រុមមេធាវីការពារក្តី មាសមុត៕
-
សម្តេចម៉ែ ប្រោសព្រះរាជឧបត្ថម្ភព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្លែងអំណរព្រះរាជគុណ សម្តេចម៉ែ ប្រោសព្រះរាជឧបត្ថម្ភព្រះរាជទ្រព្យ ២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ៕
-
សម្ដេចពញាចក្រី ហេង សំរិន ចេញសេចក្ដីសម្រេច តែងតាំង សមាសភាពសមាគមមិត្តភាព កម្ពុជា-ឡាវ
សម្ដេចពញាចក្រី ហេង សំរិន ចេញសេចក្ដីសម្រេចតែងតាំង សមាសភាពសមាគមមិត្តភាព កម្ពុជា-ឡាវ, នាយឧត្តមសេនីយ៍ នាង ផាត ជាប្រធាន៕
-
ឧកញ៉ា ម៉ុង ឫទ្ធី ផ្តល់រហស្សនាម ដល់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ថា «ជាវិរៈរដ្ឋមន្ត្រីគំរូ»
ឧកញ៉ា ម៉ុង ឫទ្ធី ផ្តល់រហស្សនាម ដល់ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ថា «ជាវិរៈរដ្ឋមន្ត្រីគំរូ»។
-
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ទទួលបានថវិកា ១២ម៉ឺនដុល្លារ ពីនាយឧត្តមសេនីយ៍ នេត សាវឿន
ព្រៃវែង៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បានចាត់ក្រុមការងារ នាំយកថវិកា ចំនួន១២៤,៥៦០ដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ ក្រោមប្រធានបទ «ទាំងអស់គ្នារួម ជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ»។ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ឆុំ ស៊ត ស្នងការរងហិរញ្ញកិច្ច និងភស្តុភារ តំណាងឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ បាននាំយកថវិការបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ប្រគល់ជូនលោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង តំណាងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីទុកសម្រាប់ជួយទ្រទ្រង់បន្តដល់ សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព គុណភាព និងភាពរស់រវើក។ ឧត្តមសេនីយ៍ទោ ឆុំ…