-
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាមន្ទីរសាធារណការ រាជធានី-ខេត្ត រក្សាយានយន្តចាប់ឃាត់ទុក១ឆ្នាំ
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាមន្ទីរសាធារណការ រាជធានី-ខេត្ត រក្សាយានយន្តចាប់ឃាត់ទុក១ឆ្នាំ ឲ្យត្រឹមត្រូវ និងមិនដោះលែងជាដាច់ខាត ៕
-
ផ្លូវប្រាសាទបាគង ត្រូវបាន បញ្ចប់ការជួសជុល ពលរដ្ឋអាចធ្វើដំណើរបាន
សៀមរាប៖ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា កំណាត់ផ្លូវប្រវែង ២,៧៨១ ម៉ែត្រ ទទឹង ៥-៦ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ភ្ជាប់ទៅជុំវិញប្រាសាទបាគង ត្រូវបានអាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អទាំងស្រុង ដោយអ៊ុតប្រភេទបេតុងកៅស៊ូ (AC)។ ការជួសជុលកែលម្អផ្លូវខាងលើនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាព និងសម្រួលការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ។ លើសពីនេះ អាជ្ញាធរជាតិអប្សរាក៏កំពុងអ៊ុតបេតុងកៅស៊ូ (AC) កែលម្អកំណាត់ផ្លូវផ្សេងៗ ក្នុងតំបន់អង្គរជាបន្តបន្ទាប់ទៀត ឱ្យរួចរាល់រួចរាល់មុនដំណាច់ឆ្នាំ២០២១នេះ។ គម្រោងជួសជុលផ្លូវក្នុងតំបន់អង្គរនេះ គឺជាគម្រោងផ្ទាល់របស់អាជ្ញាធរជាតិអប្សរា មិនស្ថិតនៅក្នុងគម្រោងផ្លូវ ៣៨ ខ្សែនោះទេ៕
-
លោកស្រី ហេង សុវត្ថា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកឯង
ភ្នំពេញ៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោកស្រី ហេង សុវត្ថា ប្រធានគណៈកម្មាធិការអនុសាខា នាព្រឹកថ្ងៃសុក្រ ១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនដល់ចាស់ជរា៧៣គ្រួសារ ជនពិការ៨០គ្រួសារ និងអ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍២៧គ្រួសារ សរុបចំនួន១៨០គ្រួសារ រស់នៅភូមិចំនួន៦ ក្នុងសង្កាត់ព្រែកឯង ។ នាឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចប្រធានតែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋ គ្រប់ក្រុមគ្រួសារ និងគ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល“ ។ លោកស្រីក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បង្កេីនការប្រុងប្រយត្ន័បន្ថែមទៀត ជាពិសេសសូមគោរពអនុវត្តតាមវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ…
-
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ លោកជំទាវ ហម អ៊ីម (មានជម្ងឺ ត្បៀតសសៃឈាមអាក់ទែបេះដូង) និងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនារីខេត្ត កំពង់ចាម
-
អភិបាលខេត្តប៉ៃលិន នាំយកអំណោយកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៣២គ្រួសារនៅសង្កាត់អូរតាវ៉ៅ
ខេត្តប៉ៃលិន ៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅព្រឹកថ្ងៃសោវ៍ទី១២ ខែមិថុនា ឆ្នាំ២០២១ នេះ បានអញ្ជេីញចុះសួរសុខទុក្ខនិង នាំយកស្បៀងអាហារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ចាស់ជរា ជនពិការ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ដោយសារវិបត្តិកូវីដ~១៩ ចំនួន៣២គ្រួសារ ស្ថិតនៅក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលន ខេត្តប៉ៃលិន។ ពិធីនេះក៏ មានការអញ្ជើញចូលរួមពី អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន សមាជិក សមាជិកា យុវជនស.ស.យ.ក ខេត្ត យុវជនកាកបាទក្រហមខេត្ត និង អាជ្ញាធរភូមិ ឃុំ ស្រុក ។ លោកជំទាវអភិបាលខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្តេច តែងតែនៅរួមសុខទុក្ខជាមួយប្រជាពលរដ្ឋគ្រប់គ្រាលំបាក និងមិនទុកអោយប្រជាពលរដ្ឋណាម្នាក់ដាច់ស្បៀងស្លាប់ដោយលោកមិនបានដឹង និងមិនបានដោះស្រាយជូននោះឡើយ ។ លោកជំទាវ បានអំពាវនាវ សូមឲ្យប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ស្របតាមប្រធានបទ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២១ “ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ប្រយុទ្ធនឹងកូវីដ-១៩ និងកសាងភាពធន់របស់សង្គមជាតិ” ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅជាធម្មតាតាមគន្លងថ្មី រក្សាអនាម័យលាងដៃ ពាក់ម៉ាសក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា មិនត្រូវលួចរត់ចេញពីតំបន់បិទខ្ទប់នេះ ពិសេសអនុវត្តនូវវិធានការ ៣កុំ ៣ ការពារ របស់ប្រមុខរាជរដ្ឋាភិបាលជាប្រចាំផងដែរ ។ សូមបញ្ជាក់ថា ៖ ស្បៀងអាហារដែលបានផ្តល់ជូនតាមខ្នងផ្ទះ ក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ៥០គីឡូ ត្រីខ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ២កេស ឃីត១ (កន្ទេល១ មុង១ ក្រមា១ ភួយ១) អាវយឺត១ ទឹកសុទ្ធ ១កេស និងថវិកា១០០.០០០រៀល ៕
-
សិប្បកម្មកែច្នៃដើមទ្រាំងនៅដែនជម្រកសត្វព្រៃឆែប ជួយបង្កើនជីវភាពពលរដ្ឋមូលដ្ឋាន
ខេត្តព្រះវិហារ៖តាមរយៈការធ្វើសិប្បកម្មកែច្នៃចេញពីអនុផលព្រៃឈើជាសម្ភារៈនិងវត្ថុអនុស្សាវរីយ៍ប្រើប្រាស់ផ្សេងៗរបស់ប្រជាសហគមន៍អាចធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែមសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋនៅខេត្តព្រះវិហារ។ ប្រជាពលរដ្ឋរស់នៅភូមិ សង្កែ ឃុំ សង្កែ ស្រុកឆែប ខេត្តព្រះវិហារ នៅក្នុងសហគមន៍ឆែបនេះបានទាញយកផលប្រយោជន៍ចេញពីដើមទ្រាំងដោយច្នៃចេញជាចង្កឹះ ផ្លែដាវ ឈើច្រត់ វែកបាយ កន្ទេល ធ្នូលក់ចេញលើទីផ្សារ ក្លាយជារបរមួយបន្ថែមទៀតក្រៅពីរបរកសិករ។ ទាក់ទិនទៅនឹងមុខរបររបស់ប្រជាពលរដ្ឋនៅតំបន់នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ក្នុងការដឹកនាំគណៈប្រតិភូក្រសួងបរិស្ថាន រដ្ឋបាលខេត្តព្រះវិហារ និងក្រុមអ្នកសារព័ត៌មានទស្សនកិច្ចស្វែងយល់នៅតំបន់ដែនជម្រកសត្វព្រៃព្រះរកា -ឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១បានឱ្យដឹងថាបច្ចុប្បន្ននេះតាមរយៈការអភិរក្ស និង កិច្ចការពារបាននូវព្រៃឈើ ,សត្វព្រៃ គឺធ្វើឱ្យប្រជាពលរដ្ឋសហគមន៍អាចទទួលបាននូវ អនុផលព្រៃឈើ ក្នុងនេះដូចជាដើមទ្រាំងជាដើម។ដើមទ្រាំងសម្បូរនៅដែនជម្រកសត្វព្រៃឆែបដែលធ្វើឱ្យពួកគាត់អាចដកហូត ធ្វើការកែច្នៃ ជាសម្ភារៈនានាដើម្បីលក់បានជាចំណូលបំពេញបន្ថែមសម្រាប់ជីវភាពគ្រួសារ ។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ដែរថាចំពោះការចូលរួមអភិរក្សដើមទ្រាំង នេះក៏ជាផ្នែកមួយជួយថែរក្សាប្រពៃណី ទំនៀមទម្លាប់ របស់ពលរដ្ឋក្នុងស្រុក ផងដែរ។ក្រៅពីនេះវាក៏ជាការជួយថែរក្សាប្រភេទដើមទ្រាំងពីព្រោះថាស្លឹកទ្រាំងនេះដើមឡើយត្រូវបានគេប្រើសម្រាប់ឆ្លាក់ជាអក្សរតាំងពីបុរាណកាលមក។ជាមួយគ្នាការថែរក្សាបាននូវពូជដើមទ្រាំងក៏ដូចជាការថែរក្សាបាននូវសមិទ្ធផលសិប្បកែច្នៃទាំងនេះគឺជាកិច្ចការមួយយ៉ាងសំខាន់សម្រាប់ប្រជាពលរដ្ឋរកចំណូលបន្ថែមសម្រាប់ក្រុមគ្រួសារតទៅថ្ងៃខាងមុខយូរអង្វែងទៀត។ ពាក់ព័ន្ធក្នុងរឿងដើមទ្រាំងក៏ដូចជាសិប្បកម្មកែច្នៃសម្ភារៈប្រើប្រាស់ផ្សេងៗពីដើមទ្រាំងនេះ ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងដោយបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបាននាំគ្នាដាំបន្ថែមប្រភេទដើមទ្រាំងសម្រាប់បន្តពូជក្នុងភូមិ ក្នុងតំបន់ របស់ពួកគាត់បន្ថែមលើអ្វីដែលមានក្នុងព្រៃស្រាប់”។ កំពុងឈរលក់សម្ភារៈដែលកែច្នៃចេញពីដើមទ្រាំង អ្នកស្រី ហឿនឡាបានឱ្យដឹងថាចាប់ពីក្រុមគ្រួសារអ្នកស្រីចេះកែច្នៃដើមទ្រាំងចេញជាសម្ភារៈប្រើប្រាស់មកឃើញថាជីវភាពគ្រាន់គាប់ប្រសើរជាងមុន។អ្នកស្រីអាចរកចំណូលគ្រាន់ដោះស្រាយក្នុងគ្រួសារ។ ដោយឡែក អ្នកស្រីទិត្យសុខុនរស់នៅភូមិសង្កែ…
-
ការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ជូលទៅក្នុង សង្គមវិញ នៃទណ្ឌិតដែលដោះលែងដោយមានលក្ខខណ្ឌ
ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើសេចក្តី ព្រាងអំពីប្រកាស ស្តីពីបែបបទ នៃការឃ្លាំមើលតាមដាន ការត្រួតពិនិត្យ និងការបញ្ជូលទៅក្នុង សង្គមវិញ នៃទណ្ឌិតដែលដោះលែងដោយមានលក្ខខណ្ឌ ៕
-
រដ្ឋបាលរាជធានីភ្នំពេញ បង្កើត Group Telegram «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់»
រដ្ឋបាលរាជធានីភ្នំពេញ បង្កើត Group Telegram «កម្មវិធីជំនួយសង្គមជាសាច់ប្រាក់» សម្រាប់ពន្យល់បងប្អូនប្រជាពលរដ្ឋ ដែលមានចម្ងល់ពីការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ៕
-
អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយរបស់រដ្ឋបាលខេត្ត
អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយរបស់រដ្ឋបាលខេត្ត ផ្តល់ជូនរដ្ឋបាលខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ៕
-
គណៈបញ្ជារការឯកភាព រដ្ឋបាលខណ្ឌច្បារអំពៅ ចុះណែនាំជាចុងក្រោយ អោយរុះរើផ្ទះបណ្តែតទឹក និងចល័តបែចិញ្ចឹមត្រី
គណៈបញ្ជារការឯកភាព រដ្ឋបាលខណ្ឌច្បារអំពៅ ចុះណែនាំជាចុងក្រោយ អោយរុះរើផ្ទះបណ្តែតទឹក និងចល័តបែចិញ្ចឹមត្រី ដោយខ្លួនឯង ៕