Category: កីឡា

  • យុវជនកីឡាវាយកូនគោលកម្ពុជាបានថតរូបជាមួយតារាល្បីក្នុងវិស័យកីឡាវាយកូនគោល

    យុវជនកីឡាវាយកូនគោលកម្ពុជាបានថតរូបជាមួយតារាល្បីក្នុងវិស័យកីឡាវាយកូនគោល

    ភ្នំពេញ៖ កីឡាករវាយកូនគោល២រូបក្រោមអាយុ១៨ឆ្នាំរបស់កម្ពុជា កីឡាករ យ៉េត សុធារក្ស និង កីឡាករកីឡាករ ប៊ុនឡាយ កនណាគ្រី កំពុងបន្តការ ប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល15th FALDO SERIES ASIA GRAND FINAL នៅប្រទេសវៀតណាម ដំណើរការពីថ្ងៃទី២២ ដល់ថ្ងៃ ទី២៧ ខែ មេសា ឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តជាតិនេះកីឡាករកម្ពុជាទាំងពីររូបបានជួប លោក Sir Nick Faldo តារាល្បីក្នុងវិស័យកីឡាវាយកូនគោល ។ កីឡាករ វាយកូនគោលវ័យរបស់កម្ពុជាទាំងពីររូបបានបង្ហាញអារម្មណ៍រំភើបខ្លាំងហើយ បានយកគំរូតារាល្បីក្នុងវិស័យកូនគោលរូបនេះ ជាកម្លាំងចិត្តលើកទឹកចិត្តរាល់ ពេល ហ្វឹកហាត់និងប្រកួត ដើម្បីភិវឌ្ឍន៍ចំណេះជំនាញក្លាយជាកីឡាករ វាយកូន គោលសក្កានុពលរបស់កម្ពុជានៅពេលអនាគត៕ ដោយ ៖ ជាវ ចន្ធូ

  • ប្រមុខសហព័ន្ធកីឡាការ៉ាតេកម្ពុជាផ្តាំផ្ញើកីឡាករទៅចូលរួមប្រកួត ជើងឯកអាស៊ីអាគ្នេយ៍លើកទី១១នៅថៃ

    ប្រមុខសហព័ន្ធកីឡាការ៉ាតេកម្ពុជាផ្តាំផ្ញើកីឡាករទៅចូលរួមប្រកួត ជើងឯកអាស៊ីអាគ្នេយ៍លើកទី១១នៅថៃ

    ភ្នំពេញ៖ប្រតិភូគ្រូបង្វឹក ចៅក្រមអាជ្ញាកណ្តាល និងកីឡាករ កីឡា ការិនីកីឡាការ៉ាតេ សរុបចំនួន៣៩រូប ត្រូវបានអនុញ្ញាត ឱ្យចូលជួប សម្ដែងការគួរសម និងទទួលអនុសាសន៍ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិកា សហព័ន្ធកីឡាការ៉ាតេកម្ពុជានៅសាល ប្រជុំ តុមូល នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុននឹងទៅ ចូលរួមការប្រកួត កីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ នៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងជំនួបកាលពីថ្ងៃអាទិត្យទី២១ ខែមេសា ឯកឧត្តម វ៉ាត់ ចំរើន បានណែនាំឱ្យអត្តពលិកកីឡាការ៉ាតេដែលទៅចូលរួមក្នុងការប្រកួត ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនាំយកនូវ លទ្ធផល ល្អជូនជាតិត្រឡប់មកវិញ ដើម្បីជាការតបស្នងសង គុណ ដល់ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា ប្រធានសហព័ន្ធកីឡា ការ៉ាតេ កម្ពុជា ដែលលោកតែងតែ ខិតខំ ប្រឹងប្រែងជួយដល់សហព័ន្ធ និងផ្តល់នូវទំនុកចិត្តក្នុងការដឹកនាំ ប្រកបដោយ ភាពកក់ក្តៅចំពោះ…

  • កីឡាករកីឡាវាយកូនគោលអាយុក្រោម១៨ឆ្នាំ ២រូប ចេញទៅចូលរួមការ ប្រកួតនៅ វៀតណាម

    កីឡាករកីឡាវាយកូនគោលអាយុក្រោម១៨ឆ្នាំ ២រូប ចេញទៅចូលរួមការ ប្រកួតនៅ វៀតណាម

    ភ្នំពេញ៖ កីឡាករកីឡាវាយកូនគោលកម្ពុជា២រូប បានចេញដំណើរទៅការ ប្រកួត កីឡាវាយកូនគោល15th FALDO SERIES ASIA GRAND FINAL នៅប្រទេសវៀតណាមហើយ ដឹកនាំដោយ លោក រិទ្ធ បូរា។ បើតាមការបញ្ជាក់ពីមន្ត្រីសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានឲ្យដឹងថា កីឡាករកីឡាវាយកូនគោលក្រោមអាយុ១៨ឆ្នាំ ២រូប ដែលសហព័ន្ធបញ្ជូនទៅចូលរួមការប្រកួតនោះ ១.កីឡាករ យ៉េត សុធារក្សនិងទី២.កីឡាករ ប៊ុនឡាយ កនណាគ្រី ការប្រកួតចាប់ផ្តើមពីថ្ងៃទី២២ដល់ថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២៤ នៅប្រទេសវៀតណាម ។ មន្ត្រីសហព័ន្ធខាងលើ បានគូសបញ្ជាក់ទៀតថា គោលបំណងដែលសហព័ន្ធបញ្ជូនកីឡាករកីឡាវាយកូនគោលវ័យក្មេងទៅចូលរួមក្នុងការប្រកួតអន្តរជាតិបែបនេះ ដោយសាតែចង់ឱ្យកីឡាករវាយកូនគោលវ័យក្មេងទទួលបានបទពិសោធន៍ពីការប្រកួតអន្តរជាតិឱ្យបានច្រើន។ម្យ៉ាងវិញទៀត គឺជាការអភិវឌ្ឍសមត្ថភាពកីឡាករវ័យក្មេងឈានឆ្ពោះទៅត្រៀមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥ផងដែរ។ កីឡាករវ័យក្មេង និងប្រតិភូដឹកនាំ ការប្រកួតកីឡាវាយកូនគោល15th FALDO SERIES ASIA GRAND FINAL នៅប្រទេសវៀតណាមទទួលបានការឧបត្ថម្ភគាំទ្រពីឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងលោក ឆោម…

  • រដ្ឋលេខាធិការក្រសួងអប់រំ:ការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៤ ជាយុទ្ធសាស្រ្តពង្រឹងនៅក្នុងស្រុក

    រដ្ឋលេខាធិការក្រសួងអប់រំ:ការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៤ ជាយុទ្ធសាស្រ្តពង្រឹងនៅក្នុងស្រុក

    ភ្នំពេញ៖​ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ការប្រមូលផ្តុំក្រុមជម្រើសជាតិនៅក្នុងឆ្នាំ២០២៤នេះ មិនមែនជាគោលដៅយុទ្ធសាស្រ្តត្រៀមសម្រាប់ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ធំនោះទេ ពោលការប្រមូលផ្តុំនៅឆ្នាំនេះគឺត្រៀមព្រឹត្តិការណ៍អន្តរជាតិតូចៗសម្រាប់សហព័ន្ធកីឡាជាតិមួយចំនួនដែលជាការប្រកួតលក្ខណៈជើងឯកប៉ុណ្ណោះ។ ចំណែកព្រឹត្តិការណ៍កីឡាធំដែលជាគោលដៅយុទ្ធសាស្រ្តគឺការប្រមូលផ្តុំត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើង នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិសម្រាប់ផែនការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៤។ឯកឧត្តមបន្តថា ការប្រមូលផ្តុំនៅឆ្នាំ២០២៤សម្រាប់ជម្រើសជាតិ គឺជាពេលវេលានៃការពង្រឹងគុណផលក្នុងក្របខណ្ឌនៅក្នុងប្រទេស ដែលជាការហ្វឹកហាត់កម្រិតមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពនៅនឹងកន្លែងឱ្យបានរឹងមាំខ្លាំងការពារនូវការធ្លាក់ចុះគុណផលបច្ចេកទេស ហើយ ការពង្រឹងសមត្ថភាពការហ្វឹកហាត់គឺជារឿងចាំបាច់សម្រាប់ការប្រមូលផ្តុំឆ្នាំ២០២៤នេះ។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ក្នុងឆ្នាំ២០២៥ឆ្នាំក្រោយ ទើបជាការប្រមូលផ្តុំជម្រើសជាតិឆ្ពោះទៅរកបច្ចេកទេសត្រៀមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ ព្រោះស៊ីហ្គេម នៅប្រទេសថៃ ជាព្រឹត្តិការណ៍ធំដែលកម្ពុជាត្រូវការពារសិទ្ធិផលចំនួនមេដាយ និងការពារកិត្តិយសរបស់ជាតិ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានជោគជ័យ និងភាពលេចធ្លោ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានសំណូមពរដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិត្រូវចូលរួមមានការស្រុះស្រួលគ្នាជាគោលការណ៍លើការពង្រឹងសមត្ថភាពការហ្វឹកហាត់នៅក្នុងប្រទេសឱ្យបានពី៦០ទៅ៧០ភាគរយ។មានន័យថាត្រូវពង្រឹងគ្រូបង្វឹកនិងគ្រូជំនួយពីពាក់និងសមត្ថភាពក្នុងការបង្វឹកជម្រើសជាតិ ដើម្បីឱ្យជម្រើសជាតិបានឡើងគុណភាពកម្លាំងកាយដល់៦០ទៅ៧០ភាគរយធានាបានការធ្វើបច្ចេកទេសដោយគត់មត់៕ដោយៈជាវ ចន្ធូរ

  • កីឡាករ កីឡាការិនី ជានិស្សិតបើគ្មានអត្តសញ្ញណច្បាស់លាស់ មិនអនុញ្ញាតឱ្យចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

    កីឡាករ កីឡាការិនី ជានិស្សិតបើគ្មានអត្តសញ្ញណច្បាស់លាស់ មិនអនុញ្ញាតឱ្យចូលរួមការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

    (ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ នាព្រឹកថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានគូសបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលគ្រោងដំណើរការប្រកួតរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ ខែ ឧសភា ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡា នឹងធ្វើការពិនិត្យយ៉ាងជាក់លាក់ទៅលើសមាសភាពកីឡាករកីឡាការិនីជានិស្សិតដែលចូលរួមប្រកួតមកពីបណ្តាសកលវិទ្យាល័យនិងគ្រឹះស្ថានឧត្តមសិក្សា។ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា គ្រប់សមាសភាពនិស្សិតចូលរួមក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះ ក្រសួងនឹងពិនិត្យលម្អិតឱ្យបានជាក់លាក់អំពីសមាសភាពនិស្សិត បើគ្មានអត្តសញ្ញាណច្បាស់លាស់បញ្ជាក់ថានិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យនោះទេ គឺមិនអនុញ្ញាតឱ្យប្រកួតតំណាងសកលវិទ្យាល័យឡើយ។ ទាំងអស់នេះជាការលប់បំបាត់ធ្វើឲ្យមានសមភាពក្នុងការលេងកីឡាដោយមានតម្លាភាពស្នើរគ្នា។ ឯកឧត្តម អះអាងថា ប្រសិនបើយើងមិនពិនិត្យលម្អិតនឹងឈានទៅលប់បំបាត់បញ្ញាទាំងអស់នោះទេ ការប្រកួតអាចបង្កើតបានទៅជាមានជម្លោះទៅវិញ ។ ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ដែលបង្កើតឡើងដោយក្រសួងអប់រំយុវជននិងកីឡានេះមានគោលបំណងបំផុសចលនាឱ្យនិស្សិតចូលរួមលេងកីឡាឱ្យបានមួយមុខឬច្រើនមុខប្រចាំជីវិតរបស់ពួកគេ ដើម្បីគុណភាពជីវិត ជាពិសេស គឺមិត្តភាព សាមគ្គីភាព និងសុខភាព ។ ជាមួយគ្នានេះដែរ ការប្រកួតនេះ វាក៏ជាការចំរាញ់ស្វែងរកកីឡាករកីឡាការិនីជានិស្សិតដែលឧបនិស្ស័យនិងមានទេពកោសល្យល្អលើប្រភេទកីឡានីមួយ ដើម្បីយកមកបណ្តុះបណ្តាលបញ្ចូលទៅក្នុងក្រុមជម្រើសជាតិនៅថ្ងៃខាងមុខ ព្រោះថានិស្សិតមានប្រាជ្ញាស្មារតីល្អ ឆ្លៀសវ៉ៃ…

  • ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព និងសង្គម គ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤

    ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព និងសង្គម គ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើងនៅល្ងាចថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកនឹងមានអ្នកចូលរួមទស្សនារាប់ម៉ឺននាក់ ជាមួយនឹងថ្នាក់ដឹកនាំកំពូលៗរបស់ជាតិចូលរួមទស្សនាផងដែរ ។ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នារសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំមួយជាមួយកងកម្លាំងប្រដាប់អាវុធនិងក្រសួងពាក់ព័ន្ធមួយចំនួន ដើម្បីធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍បាល់ទាត់នេះដំណើរការទៅដោយរលូននិងទទួលបានជោគជ័យទាំងការរៀបចំសណ្តាប់ធ្នាប់ និងការរក្សាសន្តិសុខ សុវត្ថិភាព ជាដើម ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បី ពិភាក្សារៀបចំផែនការសំដៅធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ខាងលើនេះដំណើរទៅដោយរលូន និងជោគជ័យ ។ ឯកឧត្ដម បញ្ជាក់ថា បើតាមគម្រោងព្រឹត្តិការណ៍នេះ និងមាន កម្មករ កម្មការនី យុវជន និស្សិតរាប់ម៉ឺននាក់ចូលទស្សនា ជាមួយនិងមន្ត្រីរាជការ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលផងដែរ ដែលកិច្ចការងារនេះទាមទាឱ្យអាជ្ញាធររបស់យើងត្រូវយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងចំណតជាដើម ។ ឯកឧត្តម បានបន្តទៀតថា គោលបំណងបង្កើតព្រឹត្តិការណ៍បាល់ទាត់នេះឡើងគឺដើម្បីរឹតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សាលារាជធានីភ្នំពេញ និងក្រុមបាល់ទាត់កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ)…

  • ទូច ចាន់វត្តី ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ មាន មហិច្ឆតា ប្រឡូកក្នុងសង្វៀនOne championship

    ទូច ចាន់វត្តី ម្ចាស់មេដាយមាសស៊ីហ្គេមឆ្នាំ២០២៣ មាន មហិច្ឆតា ប្រឡូកក្នុងសង្វៀនOne championship

    ភ្នំពេញ៖បន្ទាប់ពីឈ្នះមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍ កីឡា ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ លើវិញ្ញាសាប្រដាល់គុនខ្មែរ ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាការិនី ទូច ចាន់វត្តី ទទួលបាន ប្រជាប្រិយភាពខ្លាំងពីអ្នកគាំទ្រគុនខ្មែរ ។ការគាំទ្រនិងការលើក ទឹកចិត្ត ពីសំណាក់ អ្នកគាំទ្រ បានជំរុញលើកទឹកឳ្យ ទូច ចាន់វត្តី កាន់តែមានកម្លាំងចិត្តហ្វឹកហាត់ ដើម្បីបង្កើន សមត្ថភាព ត្រៀម ការពារ មេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ ។ កីឡាការិនី ទូច ចាន់វត្តី ក្នុងវិស័យប្រដាល់គុនខ្មែរនេះ នាងមិន ត្រឹមតែចង់ឈ្នះមេដាយមាសពីការប្រកួតកម្រិតស៊ីហ្គេមជូន កម្ពុជា ប៉ុណ្ណោះនោះទេ កីឡាការិនីគុនខ្មែររូបស្រស់ម្នាក់នេះ ក៏តាំងចិត្តកសាងសមត្ថភាពដើម្បីឈានជើងចូលប្រឡូក ក្នុង សង្វៀនOne championship ដែលជាសង្វៀនកម្រិតពិភព លោក។នាងចង់ចូលរួម ដើម្បីរួមចំណែកផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ឆាកអន្តរជាតិ ឳ្យកាន់តែល្បីរន្ទឺថែមទៀតផង។ ការខិតខំប្រឹងប្រែងរបស់ទូច ចាន់វត្តី ក្នុងវិស័យប្រដាល់ គុន ខ្មែរនេះ បានជួយឳ្យនាងមានជីវភាពធូរធា និងទទួលបាន ក្របខណ្ឌ…

  • កីឡាការិនីចំបាប់ ឌិត សំណាង នឹងត្រូវជួបឥណ្ឌា ឬ កូរ៉េ រសៀលនេះ នៅជើងឯកអាស៊ី

    កីឡាការិនីចំបាប់ ឌិត សំណាង នឹងត្រូវជួបឥណ្ឌា ឬ កូរ៉េ រសៀលនេះ នៅជើងឯកអាស៊ី

    ភ្នំពេញ៖ កីឡាការិនី ឌិត សំណាង ម្ចាស់មេដាយសំរិទ្ធ ស៊ីហ្គេមឆ្នាំ២០២៣ នឹងត្រូវប៉ះកីឡាការិនីមកពីប្រទេស ឥណ្ឌា នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១២ថ្ងៃត្រង់នេះ នៅទីក្រុងBishkek សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន ត្រូវនឹងម៉ោង១រសៀល ម៉ោងនៅកម្ពុជា ក្នុងវគ្គជម្រុះ ដោយមាន១៣ប្រទេសក្នុងប្រភេទទម្ងន់៥០គីឡូក្រោម ។លោកស្រី ចូវ សុធារ៉ា គ្រូបង្វឹកជម្រើសជាតិ បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតកីឡាជើងឯកអាស៊ីនេះ គឺជាការប្រកួតកម្រិត ដើម្បីស្វែងរកកីអីកីឡាអូឡាំពិក ប្រសិនបើឈានដល់វគ្កផ្តាច់ព្រ័ត គឺលេខ១ និងលេខ២ គឺស្វ័យប្រវត្តិតែម្ដង។ តែបើចាញ់ ត្រូវតែចូលរួមប្រកួតយកជម្រុះទៅអូឡាំពិកបន្ត។គ្រូបង្វឹកជាស្រ្តីរូបនេះ បន្តថា ខ្ញុំមានជំនឿចិត្ត ឌិត សំណាង ពីព្រោះកីឡាការិនីរូបនេះ មានបទពិសោធន៍ក្នុងការប្រកួតធំជាច្រើន ជាពិសេសធ្លាប់បានហ្វឹកហាត់នៅប្រទេសចិនផងដែ។ ដោយឡែកលោក ខាស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា ការបញ្ជូនកីឡាករ-កីឡាការិនីកម្ពុជា ២រូប គឺកីឡាការិនី ឌិត សំណាង និងកីឡាករ ហេង វុទ្ធី ដឹកនាំដោយលោកស្រី ចូវ…

  • លោកទន្តបណ្ឌិត ឡេង តុង អំពាវនាវឱ្យពលរដ្ឋចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ដើម្បីទទួលបានសុខភាពល្អ

    លោកទន្តបណ្ឌិត ឡេង តុង អំពាវនាវឱ្យពលរដ្ឋចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ដើម្បីទទួលបានសុខភាពល្អ

    (ភ្នំពេញ)៖ លោក ទន្តបណ្ឌិត ឡេង តុង អ្នករត់មួយរូបក្នុងចំណោមភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ១៥០០នាក់ ចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៩ នៅ ខេត្តព្រះសីហនុ បានអំពាវនាវឱ្យប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីចូលរួមរត់ ដើម្បីទទួលបានសុខភាពល្អ ។ លោកទន្តបណ្ឌិត ឡេង តុង បានគូសបញ្ជាក់ថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនេះ សម្រាប់វិញ្ញាសារត់ ២១គីឡូម៉ែត្រ លោកបានចូលរួមរត់លើកទី៤ហើយ ដោយរត់ ២លើកនៅខេត្តសៀមរាប លើកទី៣នៅភ្នំពេញ និងលើកទី៤ នៅខេត្ត ព្រះសីហនុ ។ លោកថា រាល់ពេលមានព្រឹត្តិការណ៍ម្តងៗ លោកមើលឃើញថា មានវត្តមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើនកុះករ ដែលទាំងអស់នេះ បានបង្ហាញឱ្យឃើញថា កម្ពុជាជាប្រទេសមានសុខសន្តិភាព។ លោកទន្តបណ្ឌិត ឡេង តុង បានពន្យល់ទៀតថា កីឡារត់នេះ គឺជាកីឡាមួយល្អមែនទែន ដែលជួយដល់សុខភាព និងអារម្មណ៍ស្រស់ស្រាយ ពិសេស បានបង្កើតនូវមិត្តភាពតាមរយៈការរត់នេះផងដែរ ។ លោក បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុបើធៀបជាមួយខេត្តផ្សេងៗ ខេត្តមួយនេះមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ក្នុងនោះក៏មានឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជួយឱ្យអារម្មណ៍អ្នករត់កាន់តែស្រស់ស្រាយ ។…

  • កញ្ញា មៀ រា ៖ ខ្ញុំថតយករូបភាពសប្បាយៗរបស់កម្ពុជាដើម្បីចែករំលែកប្រាប់ពិភពលោកអំពីសុខសន្តិភាពនៅកម្ពុជា

    កញ្ញា មៀ រា ៖ ខ្ញុំថតយករូបភាពសប្បាយៗរបស់កម្ពុជាដើម្បីចែករំលែកប្រាប់ពិភពលោកអំពីសុខសន្តិភាពនៅកម្ពុជា

    (ភ្នំពេញ)៖ កញ្ញា មៀ រា ភ្ញៀវទេសចរណ៍អន្តរជាតិ មកពីប្រទេសអ៊ុយក្រែន បានចូលរួមផ្តិតយករូបភាព និងវីដេអូ ការរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅក្នុងក្រុង ព្រះសីហនុ ខេត្ត ព្រះសីហនុ ។ការផ្តិតយករូបភាព និងកម្រងវីដេអូនៃការរត់យ៉ាងសប្បាយរីករាយពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីផលិតជាឯកសារចែករំលែកក្នុងបណ្តាញសង្គមនេះ កញ្ញា មៀ រា បានរៀបរាប់ថា នាងខ្ញុំជាជនជាតិអ៊ុយក្រែន កំសាន្តរយៈពេលខ្លីមួយ នៅក្នុងខេត្ត ព្រះសីហនុ ។ នាងខ្ញុំមិនមែនជាអ្នកថតរូបអាជីព ក្នុងស្ថាប័នណាមួយឡើយ។ ការផ្តិតយករូបភាពធ្វើឯកសារនេះ គឺខ្ញុំគ្រាន់តែចង់យកទៅចែករំលែកលើបណ្តាញសង្គមទៅកាន់ពិភពលោក អំពីវិស័យកីឡានៅកម្ពុជា និងសុខសន្តិភាពរបស់កម្ពុជាប៉ុណ្ណោះ។ នាងថា រូបភាព និងវីដូអេ ដែលខ្ញុំផលិតចេញនេះ ខ្ញុំនឹងយកទៅផ្សព្វផ្សាយទៅកាន់ពិភពលោក ដោយបញ្ជាក់ថា កម្ពុជាក៏ធ្លាប់ជាប្រទេសញាំញីដោយសង្គ្រាមពីមុន ប៉ុន្តែឥលូវកម្ពុជាមានសុខសន្តិភាព គ្មានអ្វីធ្វើប្រជាពលរដ្ឋព្រួយបារម្ភអំពីសុខសុវត្ថិភាពទៀតឡើយ ពោល គឺកម្ពុជា សុខសប្បាយ និងមានសិទ្ធិសេរីភាព ដើរលេងយ៉ាងសប្បាយ ចូលរួមកំសាន្តគ្រប់ព្រឹត្តិការណ៍រៀបចំនៅក្នុងស្រុក ។ គួបញ្ជាក់ថា ៖ ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី៩ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤…