-
អ្នកប្រដាល់គុនខ្មែរម៉ឺន សុភា ចាប់យកអាជីពគ្រូបង្វឹក ព្រោះចង់ទៅបណ្តុះធនធានក្នុងភូមិ ឃុំឲ្យក្លាយជាអ្នកបន្តវេនគុនខ្មែរ

ម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេម នៅប្រទេសម៉ាឡាស៊ី ឆ្នាំ២០១៧ ម៉ឺន សុភា ចង់អភិវឌ្ឍខ្លួនឲ្យក្លាយជាគ្រូបង្វឹកគុនខ្មែរកម្រិតស្តង់ដាទទួលស្គាល់ ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ ម្ចាស់មេដាយប្រាក់រូបនេះ អះអាងថា អាជីពជាគ្រូបង្វឹកខ្លួនត្រូវបានក្លិបតែងតាំងជាង២ឆ្នាំមកហើយ តួនាទីជាគ្រូជំនួយ ប៉ុន្តែពុំធ្លាប់បានទទួលបានការបណ្តុះបណ្តាលផ្លូវការឡើយ។ ទើបតែចុងឆ្នាំ២០២១នេះ សហព័ន្ធប្រដាល់គុនខ្មែរ បានផ្តល់ឱកាសឲ្យរូបគេបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្វឹកគុនខ្មែរកម្រិតបឋម។
-
ទីលានកីឡាវាយកូនគោល ស៊ីធីហ្គោល ប្រកាសរៀបចំការប្រកួតវាយកូនគោលអបអរសាទរ ខួបលើក១២នៃការបង្កើតទីលានខ្នាតតូចកម្រិតស្តង់ដាតែមួយនៅកម្ពុជា

-
អគ្គកីឡាលើកទម្ងន់ អះអាងថា ការទទួលបានចំណេះដឹងពីមន្រ្តីបច្ចេកទេសអាស៊ីធ្វើឲ្យកម្ពុជាសង្ឈឹមខ្ពស់ក្នុងការប្រជែងមេដាយលើឆាកអន្តរជាតិ

-
CAMSOC នឹងប្រកាសដាក់ចេញក្រមសិល៍ធម៌កីឡា និងក្រមប្រតិបត្តិ ក្នុងសិក្ខាសាលាស្តីអំពីអភិបាលកិច្ចល្អ ដើម្បីធ្វើឲ្យកាន់តែមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព គណនេយ្យភាព

គណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការCAMSOC ដើម្បីត្រួតពិនិត្យលើ២របៀបវិរៈធំៗរួមមាន ទី១.ពិនិត្យរបាយការណ៍បូកសរុបឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ ទី២.ពិនិត្យកម្មវិធីរៀបចំសន្និបាតបូកសរុបឆ្នាំ២០២១និងលើកទិសដៅបន្តឆ្នាំ២០២២…
-
ការប្រណាំងទូក ជ្រើសរើសជើងឯក ថ្នាក់ជាតិ ឆ្នាំ២០២១ និង ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ មានការកើនឡើងទាំងវិញ្ញាសា និងចំនួនទូកចូលរួម

-
អគ្គលេខាធិការអូឡាំពិកកម្ពុជា អះអាងថា អូឡាំពិកអន្តរជាតិកំណត់ថា តាំងពីឆ្នាំ២០២០ ជម្រុញឲ្យមានស្រ្តី៣០% ជាថ្នាក់ដឹកកីឡា

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា គណៈកម្មាធិកាអូឡាំពិកអន្តរជាតិ បានកំណត់តាំងពីឆ្នាំ២០២០ ជម្រុញឲ្យមានស្រ្តី៣០% ជាថ្នាក់ដឹក ក្នុងវិស័យកីឡា ដើម្បីលើកទឹកចិត្តឲ្យស្រ្តីមានគុណតម្លៃស្មើភាពជាមួយបុរស ក្នុងភាពជាអ្នកដឹកនាំអភិវឌ្ឍកីឡាឲ្យរីកចំរើន ។ ឯកឧត្តម ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីការអប់រំអូឡាំពិក និងសមធម៌ស្រ្តី ក្នុងវិស័យកីឡា នៅអាគារទីស្នាក់ការគណៈកម្មាធិការអូឡាំពិកកម្ពុជា ។
-
បទចម្រៀង”អ្នកចម្បាំង” នឹងអាចជម្រុញទឹកចិត្តមហាជន និងយុវជន អោយចូលរួមក្នុងចលនាគាំទ្រ គុនល្បុក្កតោ

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ជាក់ថា បទចម្រៀង”អ្នកចម្បាំង” ធ្វើការផលិត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការជំរុញការផ្សព្វផ្សាយវិស័យកីឡា គ្រប់មធ្យោបាយ ដើម្បីឆ្ពោះទៅព្រឹត្តិការណ៍ កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ហើយបទចម្រៀងនេះ គឺបានចញ្ចូលគ្នារវាងសិល្បៈសម័យ និងបុរាណ ហើយបានលេចជាទស្សនីយភាពថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក ដោយមានជាទម្រង់ស្នៀតគុនល្បុក្កតោ និងទម្រង់យុទ្ធវិធីទ័ពសម័យអង្គរ និងខ្លឹមសារចម្រៀង ឧទ្ទិសស្នាដៃដល់បុព្វបុរស ទំនៀមទំលាប់ ប្រពៃណៃអ្នកហាត់គុន ជំនឿសាសនា នឹងការជំរុញស្មារតីដល់យុវជន ដោយមានស្មារតីជាអ្នកប្រយុទ្ធ ក្នុងថែរក្សាមរតកដ៏វិសេសិសាលមួយនេះ ។
-
គណៈកម្មាធិការជាតិស្ប៉េស្យាលអូឡាំពិកកម្ពុជា ធ្វើមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅអនុវត្ត ឆ្នាំ២០២២

-
ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ថ្លែងថា គ្រូបង្វឹកចេះតែក្បាច់គុនមួយមុខ មិនអាចបង្ហាត់សិស្សអោយដើរតាមគន្លងសិល៍ធម៌ល្អបាននោះទេ

ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកគុនខ្មែរកម្រិតបឋមរយៈពេល៥ថ្ងៃនេះថា គ្រូបង្វឹកកីឡាគុនខ្មែរបើចេះតែបង្ហាត់មួយមុខ គឺមិនអាចបង្ហាត់ពត់លត់ដំសិស្សអោយដើរតាមគន្លងសិល៍ធម៌បានល្អនោះទេ ពោលសិស្សខ្លះអាចប្រព្រឹត្តិខុសក្រមសិល៍ធម៌ ដើរវាយតប និងអាចក្លាយជាជនពាលក៏ថាបាន ។
-
ខ្សែការពារ ជុំ សុផាន់ យកក្លិបបាល់ទាត់រិទ្ធិ សែន ជាកន្លែងពង្រឹងសមត្ថភាព ដើម្បីវិវឌ្ឍខ្លួនក្លាយជាកីឡាករសក្តានុពល ឈានទៅលីគកំពូលនាពេលអនាគត
