-
កីឡាករ កីឡាការិនី ហែលទឹក៤រូប និងគ្របង្វឹក១រូប នឹងចេញទៅប្រកួតជ្រើសរើសជើងឯកពិភពលោក (អាងហែលទឹក២៥ ម៉ែត្រ) នៅទីក្រុងអាប៊ូដាប៊ី
គ្រូបង្វឹក និងកីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា និងធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជា ដេីម្បីចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោក (អាងហែលទឹក២៥ ម៉ែត្រ) នៅទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នាពេលព្រឹកថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២០២១ខាងមុខនេះ នឹងសម្រាប់ថ្ងៃនៃការប្រកួត គឺចាប់ផ្តើមពីថ្ងៃទី១៦-២១ ខែឆ្នូ ឆ្នាំ២០២១ ៕
-
ឯកឧត្តម លី កុសល កោតសរសើរ សហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ សម្រាប់ការរៀបចំការប្រកួត កីឡាវាយសីគ្រឹះស្ថានបឋមភូមិលើកទី១ ឆ្នាំ២០២១
រធានសហព័ន្ធកីឡាវាយសីកម្ពុជា ឯកឧត្តមលី កុសល បានកោតសរសើរ និងសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះ ការរៀបចំការប្រកួតកីឡាវាយសីគ្រឹះស្ថានបឋមភូមិលើកទី១ ឆ្នាំ២០២១ របស់សហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ ។
-
បើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិនៅមណ្ឌលភ្នំពេញ
ភ្នំពេញ៖លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសៀស្យាល់អូឡាំពិកកម្ពុជាតំណាងឲ្យលោក វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉ាស្យាល់អូឡាំពិកកម្ពុជានាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នា២០២១ អញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាសៀស្យាល់អូឡាំពិកជ្រើសរើសជើងឯកថ្នាក់ជាតិវេទិកាអប់រំសុខ ភាពនិងកម្មវិធីត្រួតពិនិត្យសុខភាពសម្រាប់ជនបញ្ញាខ្សោយនៅភ្នំពេញ។
-
សសយក រាជធានីភ្នំពេញ រៀបចំការប្រកួត កីឡាវាយ សី គ្រឹះស្ថានបឋមភូមិ
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានសហការ ជាមួយ សហព័ន្ធ កីឡា វាយ សី កម្ពុជា និង ក្លិប វាយ សី ភ្នំពេញ រៀប ចំ ការ ប្រកួត កីឡា វាយ សី គ្រឹះ ស្ថាន បឋមភូមិ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១។
-
ឯកឧត្តមវ៉ាត់ ចំរើន ដឹកនាំគណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធត្រួតពិនិត្យទីតាំង នៅពហុកីឡដ្ឋានជាតិមរតកតេជោ
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC នៅព្រឹកថ្ងៃទី០៣ ខែធ្នូនេះ បានដឹកនាំគណៈកម្មការជំនាញ និងភាគីពាក់ព័ន្ធ ធ្វើការប្រជុំ និងត្រួតពិនិត្យទីតាំង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីត្រៀមរៀបចំពិធីសម្ពោធ
-
ក្រុមជម្រើសជាតិកម្ពុជាចេញដំណើរទៅប្រកួត AFF Suzuki Cup
ដើម្បីចូលរួមប្រកួតប្រជែងពានរង្វាន់ជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 បន្ទាប់ពីក្រុមកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ ក្នុងស្រុកបាន១សប្តាហ៍កន្លងមក។
-
ទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរបានអនុញ្ញាតឲ្យបរទេសចូលរួមវិញ ក្រោយរាជរដ្ឋាភិបាលបានបើកប្រទេសឡើងវិញ
ការបញ្ជាក់នេះគឺបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា វ៉ាត់ ចំរើន បានបញ្ជាក់ថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៦ នៅអង្គរវត្តខេត្តសៀមរាប ដែលគ្រោងរៀបចំនាថ្ងៃទី០២ ខែមករា ឆ្នាំ២០២២
-
វគ្គសិក្សាបច្ចេកទេសគ្រូបង្វឹកអន្តរជាតិកម្រិត១ កីឡាទោចក្រយាន បានបញ្ចប់ដោយ ជោគជ័យ
តិកម្រិត១ កីឡាទោចក្រ យានបានបញ្ចប់ដោយជោគជ័យ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បន្ទាប់ពីបានដំណើរអស់រយៈពេល៥ថ្ងៃ។
-
វិសាខា ឈ្នះពានសម្ដេចតេជោហ៊ុន សែន ថ្នាក់ជាតិ២រដូវកាលជាប់ៗគ្នា ក្រោយឈ្នះស្វាយរៀង ៥-៤ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី, សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ
ក្រុមបាល់ទាត់វិសាខា បានសម្រេចការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៥ ឆ្នាំ២០២១ បន្ទាប់ពីយកឈ្នះអតីតក្រុមជើងឯក ៤សម័យព្រះខ័នរាជស្វាយរៀង ដោយការទាត់បាល់ប៉េណាល់ទីកាត់សេចក្ដី ៥-៤ បន្ទាប់ពីប្រកួត ១២០នាទីស្មើគ្នា ២-២
-
អត្តពលិកជម្រើសជាតិទូកកានូ ដាក់ចិត្តសម្រួចសមត្ថភាពឲ្យខ្លាំង ដើម្បីនាំយកមេដាយ ពីស៊ីហ្គេមប្រទេសវៀតណាម ជូនកម្ពុជា
លែងពីជំរុំហ្វឹកហាត់ នាក្រុងតាខ្មៅ ខេត្តកណ្តាល មុនចេញទៅហ្វឹកហាត់ខេត្តកំពត កីឡាករទុកកានូ ហ៊ល លីដា បានអះអាងថា នឹងនាំយកមេដាយ ជូនកម្ពុជា ក្រោយទទួលបានការបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីអភិវឌ្ឍសមត្ថភាព ត្រៀមប្រជែងដណ្តើមមេដាយ ពីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ២០២២ ។