Category: កីឡាជាតិ

  • លីគអាជីព MPL-KH ឆ្នាំ២០២២ ចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈនេះ ជាមួយនឹងប្រាក់សរុប៤ម៉ឺនដុល្លា

    លីគអាជីព MPL-KH ឆ្នាំ២០២២ ចាប់ផ្តើមនៅថ្ងៃទី២៦ ខែកុម្ភៈនេះ ជាមួយនឹងប្រាក់សរុប៤ម៉ឺនដុល្លា

    ព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH វគ្គ Spring Split នឹងចាប់ផ្តើមប្រកួតវគ្គវិលជុំសន្សំពិន្ទុ នាថ្ងៃទី២៦ ខែកុម្ភៈនេះ ។ ក្រុម៤ ដែលជាប់ពីការប្រកួតជម្រុះគឺ Infamous LG, Divinity Saga, Team Max KH, និង Logic Esports ទទួលបានកៅអីមកវគ្គវិលជុំសន្សំនេះ បន្ទាប់ពីប្រកួតវគ្គជម្រុះពីថ្ងៃទី២ដល់២៥ ខែមករា ។ លីគអាជីព MPL-KH រៀបចំឡើងដោយក្រុមហ៊ុន MOONTON Games សហការឧបត្ថម្ភដោយក្រុមហ៊ុនទូរសព្ទ Smart គាំទ្រដោយបណ្តាញសង្គម TikTok និងភេសជ្ជៈ Sting ។

  • សម្រិតសម្រាំងបានម្ចាស់ជ័យលាភីកីឡាប៉េតង់ ជើងឯកថ្នាក់តំបន់ មណ្ឌលខេត្តបាត់ដំបង

    សម្រិតសម្រាំងបានម្ចាស់ជ័យលាភីកីឡាប៉េតង់ ជើងឯកថ្នាក់តំបន់ មណ្ឌលខេត្តបាត់ដំបង

    គណៈកម្មការបច្ចេកទេសនៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់តំបន់ មណ្ឌលខេត្តបាត់ដំបង លើ៦វិញ្ញាសាសម្រិតសម្រាំងបានកីឡាករ កីឡាការិនិខ្លាំងៗប្រចាំព្រឹត្តិការណ៍នេះ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃកន្លងមកនេះ។ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់នេះមានវិញ្ញសាសរុបចំនួន៦ ក្នុងនោះមានវិញ្ញាសា ៣នាក់ទល់៣នាក់ បុរស-នារី, ម្នាក់ទល់ម្នាក់ យុវជន-យុវនារី និងវិញ្ញាសាវាយយកពិន្ទុ បុរស-នារី ដោយមានកីឡាករសរុបចំនួន ៤១នាក់ ពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។ គោលបំណងចម្បងនៃការរៀបចំការប្រកួតនេះ គឺដើម្បីជម្រុះយកក្រុមកីឡាករ កីឡាការិនីខ្លាំងៗ នៅក្នុងតំបន់មកពី៦ខេត្ត ដូចជាម្ចាស់ផ្ទះខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិនបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដើម្បីត្រៀមចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅភ្នំពេញ នាពេលខាងមុខ។

  • ក្រុម U23 វៀតណាម យកឈ្នះក្រុម U23 ទីម័រខាងកើត ដោយបាល់១១ម៉ែត្រ

    ក្រុម U23 វៀតណាម យកឈ្នះក្រុម U23 ទីម័រខាងកើត ដោយបាល់១១ម៉ែត្រ

    ក្រុម U23 វៀតណាម បានយកឈ្នះក្រុម U23 ទីម័រខាងកើតដោយបាល់កាត់សេចក្តី១១ម៉ែត្រ ៥ទល់៣ បន្ទាប់ពីស្មើគ្នា ០ទល់០ ៩០នាទី និងបន្តស្មើគ្នា១៥នាទី២ដង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបក្រុម U23 ថៃ នាថ្ងៃទី២៦ ខែកុម្ភ:ខាងមុខនេះ

  • Sport-ក្រុម U23 ថៃ ឈ្នះ U23 ឡាវ ២ទល់០

    Sport-ក្រុម U23 ថៃ ឈ្នះ U23 ឡាវ ២ទល់០

    ក្រុម U23 ថៃ ឈ្នះ U23 ឡាវ ២ទល់០ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ AFF U23 Championship 2022 នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២

  • វគ្គពាក់កណ្តាលផ្តាច់ព្រ័ត AFF U23 CHAMPIONSHIP 2022 U23 Thailand Vs U23 Loas

    វគ្គពាក់កណ្តាលផ្តាច់ព្រ័ត AFF U23 CHAMPIONSHIP 2022 U23 Thailand Vs U23 Loas

    ល្ងាចនេះនៅ ពហុកីឡដ្ឋានជាតិមរតកតេជោ Morodok Techo National Stadium ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត AFF U23 CHAMPIONSHIP 2022 U23 Thailand Vs U23 Loas

  • ការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯក ប្រចាំខេត្តព្រែវែងបានបញ្ចប់ជាស្ថាពរ

    ការប្រកួតកីឡាសិស្សបឋមសិក្សាជើងឯក ប្រចាំខេត្តព្រែវែងបានបញ្ចប់ជាស្ថាពរ

    ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកទូទាំងខេត្តព្រៃវែង ប្រចាំឆ្នាំសិក្សា ២០២១ -២០២២ បានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

  • គណៈកម្មការជំនាញ CAMSOC ត្រៀមទទួលទង់ស៊ីហ្គេម ពីវៀតណាម និងអាស៊ានប៉ារ៉ាហ្គេម ពីម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី

    គណៈកម្មការជំនាញ CAMSOC ត្រៀមទទួលទង់ស៊ីហ្គេម ពីវៀតណាម និងអាស៊ានប៉ារ៉ាហ្គេម ពីម្ចាស់ផ្ទះ ឥណ្ឌូណេស៊ី

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) មានប្រសាសន៍ថា ក្រៅពីការត្រៀមក្រុមប្រតិភូ គណៈកម្មការជំនាញរបស់ខ្លួនត្រៀមទទួលទង់ស៊ីហ្គេម លើកទី៣១ ពីម្ចាស់ផ្ទះ វៀតណាម គឺក្រុមប្រតិភូ គណៈកម្មការជំនាញអាស៊ានប៉ារ៉ាហ្គេមកម្ពុជាក៏នឹងត្រៀមចូលរួមប្រកួត និងទទួលទង់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសឥណ្ឌណេស៊ី នាខែកក្កដា ឆ្នាំ២០២២ ។

  • ក្រសួងអប់រំ យុវជន និងកីឡា កោតសរសើរចំពោះ JICA ក្នុងការឧបត្ថម្ភគម្រោង អប់រំកាយសម្រាប់ទាំងអស់គ្នា

    ក្រសួងអប់រំ យុវជន និងកីឡា កោតសរសើរចំពោះ JICA ក្នុងការឧបត្ថម្ភគម្រោង អប់រំកាយសម្រាប់ទាំងអស់គ្នា

    ក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានកោតសរសើរដ៏ស្មោះចំពោះទីភ្នាក់សហប្រតិបត្តិអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបានឧបត្ថម្ភគាំទ្រដល់គម្រោង “អប់រំកាយសម្រាប់ទាំងអស់គ្នា” នៅក្នុងប្រទេសកម្ពុជា ដែលសំដៅដល់ការរៀនសូត្ររបស់សិស្សានុសិស្សនូវគុណភាពអប់រំកាយពីបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិ។

  • CAMSOC ត្រៀមក្រុមប្រតិភូ គណៈកម្មការជំនាញចូលរួមដកស្រង់បទពិសោធបច្ចេកទេស ស៊ីហ្គេម នៅវៀតណាម

    CAMSOC ត្រៀមក្រុមប្រតិភូ គណៈកម្មការជំនាញចូលរួមដកស្រង់បទពិសោធបច្ចេកទេស ស៊ីហ្គេម នៅវៀតណាម

    គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍ នាថ្ងៃទី២២ ខែកុម្ភៈម្សិលមិញ ក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃ៍ ដើម្បីជំរុញបន្ថែម នៃការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម ជាពិសេសការបញ្ជូន ក្រុមប្រតិភូ គណៈកម្មការជំនាញនានារបស់ CAMSOC ចូលរួមស្រង់បទពិសោធល្អៗយកមករៀបចំដឹកនាំគ្រប់គ្រងការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាឲ្យទទួលបាជោគជ័យ» ។ នេះជាការថ្លែងក្រោយកិច្ចប្រជុំដ៏មានសារៈសំខាន់ថ្ងៃនេះ ពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ។

  • រកឃើញម្ចាស់ជ័យលាភីការប្រកួតកីឡាសិស្សបឋមសិក្សា-មធ្យមសិក្សា ខេត្តកំពង់ឆ្នាំង

    រកឃើញម្ចាស់ជ័យលាភីការប្រកួតកីឡាសិស្សបឋមសិក្សា-មធ្យមសិក្សា ខេត្តកំពង់ឆ្នាំង

    បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៧ថ្ងៃ ការប្រកួតកីឡាសិស្សបឋមសិក្សា និងមធ្យមសិក្សា ជ្រើសរើសជើងឯកថ្នាក់ខេត្តកំពង់ឆ្នាំង ប្រចាំឆ្នាំសិក្សា២០២១-២០២២ បានបញ្ចប់ជាស្ថាពរ ក្រោយពីគណៈកម្មការបច្ចេកទេសរកឃើញម្ចាស់ជ័យលាភីលើ៥ប្រភេទកីឡា។