-
រកឃើញជ័យលាភី៦ ប្រភេទកីឡាការប្រកួតសិស្សមធ្យមសិក្សា រាជធានីភ្នំពេញ

ការប្រកួតកីឡាសិស្សមធ្យមសិក្សារាជធានីភ្នំពេញ ប្រចាំឆ្នាំសិក្សា ២០២១-២០២២បាន បញ្ចប់ជាស្ថាពរ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃ ដោយគណៈកម្មការបច្ចេកទេសបានរកឃើញម្ចាស់ជ័យលាភី លើ៦ប្រភេទកីឡា។ ជ័យលាភីលើ៦ប្រភេទកីឡានេះ មានដូចជាប្រភេទកីឡាបាល់ទាត់, បាល់ទះ, បាល់បោះ, អត្តពលកម្ម, ប៉េតង់ និងវាយកូនឃ្លីលើតុ ដោយប្រភេទកីឡាទាំងនេះមានទាំងវិញ្ញាសាយុវជន-យុវនារី។
-
កីឡាករបាល់ទាត់យុវជនវ័យ១៧ឆ្នាំ ឡេង ណូរ៉ា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន

-
កម្ពុជា Vs ទីម័រខាងកើត ៖ ថ្ងៃនេះជាការប្រកួតចុងក្រោយ នៃវគ្គជំរុះ ក្នុងពូល A ក្នុងពានរង្វាន់ AFF U23 CHAMPIONSHIP 2022

-
សហព័ន្ធកីឡាអេឡិចត្រូឡិច រៀបចំប្រកួតជើងឯក ដំណើរ ឆ្ពោះទៅកីឡាស៊ីហ្គេម នៅវៀតណាម និងត្រៀមស៊ីហ្គេម លើក ទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា លើវិញ្ញាសា PUBG Mobile

-
ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ សិង្ហបុរីចាញ់ ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ វៀតណាម ក្នុងលទ្ធផល ០ទល់៧ នៃពានរង្វាន់ AFF U23 Championship 2022 ពូល C

-
ថ្ងៃស្អែកជាការប្រកួតចុងក្រោយ នៃវគ្គជំរុះ ក្នុងពូល A ក្នុងពានរង្វាន់ AFF U23 CHAMPIONSHIP 2022 រវាងក្រុម៖ កម្ពុជា Vs ទីម័រខាងកើត

-
សហព័ន្ធកីឡាបាល់បោះ ពង្រឹងវិញ្ញាសា ៣នាក់ទល់៣នាក់តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

សហព័ន្ធកីឡាបាល់បោះកម្ពុជាបានរៀបចំការប្រកួតកីឡាបាល់បោះ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ វិញ្ញាសា ៣នាក់ទល់៣នាក់ បុរស-នារី ដើម្បីជំរុញដល់ការអភិវឌ្ឍឲ្យកាន់តែល្អប្រសើរ ខណៈវិញ្ញាសា ៣ទល់៣នេះគឺជាវិញ្ញាសាអទិភាព នៃគោលដៅប្រជែងមេដាយស៊ីហ្គេម ២លើកចំពោះមុខ។ លោក ដូង ឌីម អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់បោះកម្ពុជាលើកឡើងថា ការប្រកួតកីឡា បាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១នេះ កំពុងដំណើរប្រកួតជម្រុះស្វែងរកធនធាន រយៈ ពេល៤ថ្ងៃពីថ្ងៃទី ១៨ដល់២១ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានវិទ្យាល័យវត្តកោះ រាជធានីភ្នំពេញ ដោយ សម្រួចគុណភាពតែលើវិញ្ញាសា ៣នាក់ទល់៣នាក់។
-
ឯកឧត្តម អ៊ុក សិទ្ធិជាតិ វាយតម្លៃខ្ពស់ការប្រកួតប្រដាល់គុនខ្មែរ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១

ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡាបាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំការប្រកួត អង្គភាពពាក់ព័ន្ធ ប្រតិភូកីឡាក្រសួង រាជធានី-ខេត្ត ដែលបានសហការគ្នារៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ឲ្យប្រព្រឹត្តទៅដោយរលូន តាមការគ្រោងទុកប្រកបដោយភាពជោគជ័យ នាល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្តាតចាស់។
-
ប្រធានក្រុម Azora បានចាត់ទុក ពានរង្វាន់បាល់ទាត់ហ្វូតសាល វិទ្យាស្ថាន ខេមអេដ ជាការផ្តល់ឪកាសអោយនិស្សិត រិតចំណងមិត្តភាព សាមគ្គីភាព និងកាត់បន្ថយភាពតានតឹង ក្នុងពេលសិក្សា

-
ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ឆ្នាំ២០២២នេះ គ្រោងនឹងរៀបចំ ៣ព្រឹត្តិការណ៍ នាខេត្តគោលដៅទេសចរណ៍

លោក ព្រុំ រស្មី អ្នកជំនាញរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD នៅកម្ពុជា និងជាប្រធានក្លិប ខេមបូ 4×4 បានបង្ហើបប្រាប់ទូរស្សន៍អប្សរាថា ក្នុងឆ្នាំ២០២២នេះ ព្រឹត្តិការណ៍ប្រណាំងរថយន្ត OFF ROAD ឬរថយន្តកង់ធំ ដែលបានផ្អាកសកម្មភាពប្រណាំងអស់រយៈពេលជាង២ឆ្នាំ ដោយសារតែកូវីដ-១៩ គ្រោងនឹងរៀបចំចំនួន៣ព្រឹត្តិការណ៍ ដើម្បីបំផុសវិស័យកីឡាប្រណាំងយានយន្ត ផ្សព្វផ្សាយពីបរិស្ថាន និងតំបន់សក្តានុពលទេសចរណ៍ ។