-
អគ្គលេខាធិការកីឡាគុនខ្មែរ បានលើកឡើថា អាជ្ញាកណ្តាលកាត់សេចក្តី ត្រូវមានកាយសម្បទាល្អជាពិសេសទម្ងន់ បើលើស ត្រូវដកសិទ្ធមិនអោយធ្វើអាជ្ញាកណ្តាល នៅស៊ីហ្គេម ឆ្នាំ២០២៣

អគ្គលេខាធិការ សហព័ន្ធកីឡាគុនខ្មែរ លោក ហេង សុខឃន បានប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរាអំឡុងបើកការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងថ្នាក់ជាតិ ឆ្នាំ២០២១ កាលពីពេលថ្មីនេះថា ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធ បានប្រកាសប្រាប់ទៅកាន់អាជ្ញាកណ្តាលទាំងអស់ ចាប់ផ្តើមរៀបចំខ្លួនឲ្យមានកាយសម្បទាល្អ ជាពិសេសទម្ងន់អោយស័ក្កសមជាអាជ្ញាកណ្តាលអន្តរជាតិ ព្រោះការធ្វើអាជ្ញាកណ្តាល ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាកិត្តិយសមុខមាត់ប្រទេសជាតិយើង ។
-
ឯកឧត្តម ស សុខា ជំរុញឲ្យគ្រូជម្រើសជាតិរឹតបន្តឹងវិន័យ និងការហ្វឹកហាត់របស់អត្តពលិកឲ្យប្រសើរ ត្រៀមស៊ីហ្គេម ២០២២

-
អបអរសាទរ ! ក្រុមគោព្រៃអាយុ២៣ឆ្នាំ កម្ពុជា បានយកឈ្នះ ក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ហ្វីលីពីន ១ទល់០

-
កុមារ និងយុវជនចំនួន១៨០នាក់ចូលរួមការប្រកួតប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២ នៅខេត្តកំពត

អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia សហការគ្នារៀបចំបើកការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ឆ្នាំ២០២២នៅក្រុងកំពត ខេត្តកំពត ដើម្បីចំរាញ់យកក្រុមយកខ្លាំងឡើងទៅប្រជែងជាមួយក្រុមបណ្តាខេត្តផ្សេងទៀត ក្នុងវគ្គផ្តាច់ព្រ័ត្រ នាខែសីហា ឆ្នាំ២០២២។ លោក យិន សាម៉ីឌី ប្រធានគ្រប់គ្រងកម្មវីធីបាល់ទាត់អង្គការ បានឲ្យដឹងថា នេះជាឆ្នាំទី៥ហើយ ដែលក្រុមហ៊ុន AIA Cambodia បានជួយឧបត្ថម្ភគាំទ្រ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន ដ៏ធំនៅកម្ពុជា ។
-
កីឡាករវាយកូនគោលឆ្នើម៤រូប បានក្លាយជាបេក្ខភាព ត្រៀមចូលរួមប្រកួត ស៊ីហ្គេម នៅវៀតណាម ក្នុងចំណោម៨រូប

-
ក្រុមគោព្រៃកម្ពុជា បន្ដជួប ហ្វីលីពីន ប្រកួតទី២ ម៉ោង៧យប់នេះ ពានរង្វាន់ AFF U23 Championship 2022 ពូល A

-
លីគ២មាន១២ក្រុមប្រជែងជើងឯក រដូវកាល ២០២២

-
បឹងកេត ឡើងប្រជែងជើងឯកជាមួយ ណាហ្គាវើលដ៍ ក្រោយឈ្នះ អង្គរថាយហ្គឺរ ៣-១ Cambodia Airways Cup

-
លោក ឃឹម បូរី បានសម្រេចបំណងប្រាថ្នាក្លាយជាគ្រូបង្វឹក ក្នុងជីវិត

អតីតខ្សែការពារដ៏មុតស្រួចរបស់ក្លិបណាហ្គាវើលដ៍ ឃឹម បូរី ដែលមានបំណងប្រាថ្នាដ៏ធំក្នុងជីវិតចង់ក្លាយជាគ្រូបង្វឹកក្រោយបញ្ចប់អាជីពជាកីឡាកនោះ ពេលនេះក្តីបំណងប្រាថ្នានេះបានក្លាយជាការពិតហើយ ក្នុងឋានៈជាគ្រូបង្គោលក្លិបណាហ្គាវើលដ៍។ កាលពីខែឧសភា ឆ្នាំ២០២១ អតីតកីឡាខ្សែប្រយុទ្ធរបស់ណាហ្គាវើលដ៍រូបនេះបានបង្ហាញពីគោលបំណង ចង់ក្លាយជាគ្រូបង្វឹក នាពេលអនាគត ប៉ុន្តែរយៈពេលនេះហាក់ដូចជាលឿនខ្លាំងសម្រាប់លោក ដោយ លោក ឃឹម បូរី ត្រូវបានក្លិបបាល់ទាត់ណាហ្គាវើលដ៍ផ្តល់ការតែងតាំងជាគ្រូបង្វឹកតែម្តង។
-
ជើងឯករងថ្នាក់ជាតិ ស្រ៊ុន វណ្ណៈ បញ្ជាក់ថា ទោះបីមិនទាន់មានលទ្ធភាពទិញកង់ផ្ទាល់ខ្លួនចូលរួមប្រកួតដូចគេ តែមិនបោះបង់អាជីពមួយនេះ
